ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងរកឃើញអ្នកដំណើរ ២នាក់សង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox

Khmerpress June 22, 2022 22/06/2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនានេះបានរាយការណ៍អំពីករណីរកឃើញអ្នកដំណើរ ២នាក់សង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន​ Channel News Asia។ ក្នុងចំណោមអ្នកជំងឺទាំង ២នាក់នោះគឺមានម្នាក់ជាដំណើរជនជាតិបរទេសដែលបានមកដល់ទឹកដីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយបច្ចុប្បន្នរូបគាត់កំពុងដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៊ូសាន ដែលមានចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រទីក្រុងស៊េអ៊ូល។ ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ទៀតវិញគឺជាពលរដ្ឋកូរ៉េខាងត្បូងដែលទើបធ្វើដំណើរត្រលប់មកពីប្រទេសអាឡឺម៉ង់កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បច្ចុប្បន្នរូបគាត់កំពុងដាក់សម្រាកឲ្យព្យាបាលនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តក្នុងទីក្រុងអ៊ីនឈុន ដែលមានចម្ងាយប្រមាណជា ៣៤គីឡូម៉ែត្រពីទីក្រុងស៊េអ៊ូល។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺអ្នកជំងឺទាំង ២នាក់ខាងលើនេះសុទ្ធតែបានបង្ហាញថាមានរោគសញ្ញានៃជំងឺអុតស្វា Monkeypox តែយ៉ាងណាក្តីគេនៅមិនទាន់ទទួលបានលទ្ធផលធ្វើតេស្តបញ្ជាក់ជាផ្លូវការរបស់ពួកគាត់នៅឡើយទេ។ លទ្ធផលតេស្តនិងការពិនិត្យសំណាករបស់ពួកគាត់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយក្រោយពីការទទួលបានលទ្ធផលតេស្ត អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងធ្វើសន្និសិទ្ធសារព័ត៌មួយដើម្បីនិយាយលម្អិតជុំវិញករណីនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សិង្ហបុរីបាន​បញ្ជាក់​រកឃើញករណី​ជំងឺអុតស្វា monkeypox ដំបូង លើបុរសជនជាតិអង់គ្លេសម្នាក់ ដែលជាអ្នកបម្រើការនៅលើយន្តហោះ

Khmerpress June 22, 2022 22/06/2022

ក្រសួង​សុខាភិបាលសិង្ហបុរី (MOH) ​បាន​បញ្ជាក់​ពី​ករណី​ជំងឺអុតស្វា monkeypox ​ចេញពីបុរសជនជាតិអង់គ្លេសម្នាក់ អាយុ ៤២ឆ្នាំ ដែលធ្វើការជាអ្នកបម្រើការលើយន្តហោះ ហើយបានស្ថិតនៅក្នុងប្រទេសសិង្ហបុរីនៅចន្លោះថ្ងៃពុធ និងថ្ងៃសុក្រសប្ដាហ៍មុន ហើយម្តងទៀតគឺនៅថ្ងៃអាទិត្យ នៅពេលដែលគាត់កំពុងហោះហើរទាំងក្នុង និងក្រៅប្រទេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ គាត់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​អុតស្វាកាលពី​ថ្ងៃ​ចន្ទ ហើយ​បច្ចុប្បន្ន​គាត់ត្រូវ​បាន​គេ​ដាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង (NCID)។ ឥឡូវនេះ ស្ថានភាពរបស់គាត់មានស្ថេរភាពល្អ ខណៈ MOH នៅបន្ដតាមដានអ្នកមានទំនាក់ទំនង។ អ្នកមានទំនាក់ទំនងជិតស្និទ្ធចំនួន ១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណគិតត្រឹមថ្ងៃអង្គារ ហើយពួកគេនឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ ចាប់តាំងពីទំនាក់ទំនងចុងក្រោយរបស់ពួកគេជាមួយអ្នកជំងឺ។ អ្នកមានទំនាក់ទំនងចំនួន ២ នាក់ ផ្សេងទៀត ក៏ត្រូវបានដាក់ក្រោម​ការ​ឃ្លាំ​មើល​តាម​ទូរសព្ទផងដែរ។ ពោលគឺ អ្នក​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​តាម​ទូរសព្ទ​នឹង​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល ២១ថ្ងៃ ដើម្បី​ពិនិត្យ​មើល​ការ​ចាប់​ផ្តើម​នៃ​រោគ​សញ្ញា​ណា​មួយ​។ ប្រសិនបើមានសង្ស័យថា មានផ្ទុកមេរោគ ពួកគេនឹងត្រូវនាំទៅ NCID ជាបន្ទាន់សម្រាប់ការវាយតម្លៃបន្ថែម និងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីការពារការឆ្លងបន្ថែមទៀត។ នេះ​ជា​ករណីឆ្លង​ជំងឺ​អុតស្វា​នាំចូល​ដំបូង​គេ ​ដែល​រក​ឃើញ​ក្នុង​ប្រទេស​សិង្ហបុរី​ចាប់​តាំង​ពី​ឆ្នាំ២០១៩ នៅពេលដែល​បុរស​នីហ្សេរីយ៉ា​ម្នាក់​ បាន​ធ្វើ​តេស្ត​វិជ្ជមានចំពោះជំងឺនេះ។ MOH ក៏បាននិយាយកាលពីថ្ងៃទី០៦ ខែមិថុនា ដែរថា […]

លោក ពូទីនថា រុស្ស៉ីនឹងដាក់ពង្រាយមីស៊ីលផ្លោង Sarmat នៅមុនដំណាច់ឆ្នាំ២០២២

Khmerpress June 22, 2022 22/06/2022

(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹង ក៏ដូចជាធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្នុងនោះ រួមមានទាំងការដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប (ICBM) សាម៉ាត (Sarmat) ដែលទើបតែត្រូវបានធ្វើតេស្ដដោយជោគជ័យថ្មីនេះ នៅមុនដំណាច់ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងជំនួបតាមប្រព័ន្ធវីដេអូមួយ ជាមួយនិស្សិតយោធាដែលទើបតែបញ្ចប់ការសិក្សា ខណៈ រុស្ស៉ីកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន ដោយចង់សំដៅលើមីស៊ីលផ្លោង Sarmat បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធអាវុធនេះនឹងត្រូវបាន ដាក់ពង្រាយ នៅមុនដំណាច់ឆ្នាំនេះ»។ គួរបញ្ជាក់ថា Sarmat គឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ១០គ្រាប់ និងត្រូវបានលោក ពូទីន ចាត់ទុកថា ជាអាវុធគ្មានគូប្រៀប។ រុស្ស៉ីបានធ្វើតេស្ដមីស៊ីល Sarmat ដោយជោគជ័យកាលពីខែមេសាកន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កំហុសរឿងលុយចំនួន ៤ ដែលត្រូវជៀសវាងដាច់ខាត ប្រសិនបើអ្នកចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច

Khmerpress June 21, 2022 21/06/2022

ជាការពិតណាស់នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចកើតឡើង មនុស្សភាគច្រើននឹងភ័យស្លន់ស្លោរ ភ័យខ្លាច និងថប់បារម្ភ រហូតបង្កើតនូវកំហុសក្នុងការចាយវាយ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះហើយយើងត្រូវផ្លាស់ប្ដូរពីរឿងទាំងនោះ មកចេះរៀបចំផែនការសម្រាប់ខ្លួនឯង និងរបៀបគ្រប់គ្រងស្ថានការណ៍ ក៏ដូចជាហិរញ្ញវត្ថុ ដោយសារព័ត៌មាន Businessinsider បានបង្ហាញនូវកំហុសចំនួន ៤ ដែលយើងគ្រប់គ្នាគួរជៀសវាង ប្រសិនបើយើងចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច៖ ១.លក់ភាគហ៊ុនចេញពីទីផ្សារ៖ ជាទូទៅអ្នកដែលវិនិយោគលើភាគហ៊ុន ភាគច្រើនតែងលក់ភាគហ៊ុនចេញនៅពេលដែលមានវិបត្តិសេដ្ឋកិច្ច ដើម្បីបានជាសាច់ប្រាក់យកមកទុកវិញ។ ប៉ុន្តែ​លោក Brendan Sheehan​ អ្នករៀបចំផែនការហិរញ្ញវត្ថុ បាននិយាយថា ការធ្វើបែបនេះ មិនប្រាកដថាយើងធ្វើត្រូវរហូតនោះទេ។ ជាក់ស្ដែងអ្នកវិនិយោគនោះ នឹង លក់ភាគហ៊ុនចេញនៅពេលវាឡើងថ្លៃដល់កំពូល ហើយទិញវិញនៅពេលវាចុះថោក ប៉ុន្តែតើពួកគេដឹងច្បាស់ទេថាតើពេលណាភាគហ៊ុនចុះថោក ហើយពួកគេប៉ាន់ស្មានដឹងទេថា ពួកគេអាចទិញភាគហ៊ុនមកវិញទាន់មុនពេលវាងើបឡើងឬទេ? ខណៈ​ការ​ដឹង​ថា​ពេលណា​ត្រូវ​វិនិយោគ​ឡើងវិញ​គឺ​មាន​ភាព​ស្មុគស្មាញ ល្បិច និង​មិន​ច្បាស់​។ ២.ចំណាយលុយលើរឿងផ្សេងក្រៅពីបំណុល៖ អ្នករៀបចំផែនការហិរញ្ញវត្ថុ លោក Marlene Erickson បាននិយាយថា ការមិនសងបំណុល មុនពេលមានវិបត្តិសេដ្ឋកិច្ច កឺជាកំហុសដែលមនុស្សជាច្រើននឹងធ្វើ ហើយពួកគេប្រហែលជាមិនបានដឹងថា តើវាមានឥទ្ធិពលកម្រិតណាមកលើពួកគេទេ។ ជាក់ស្ដែងនៅពេលដែលយើងមានបំណុលជាប់ខ្លួន ជាពិសេសបំណុលកម្ចីសាច់ប្រាក់ ហើយយើងមិនបានទូទាត់សងអោយបានអស់ នោះនៅពេលមានវិបត្តិមកដល់យើងមិនត្រឹមតែមិនមានលទ្ធភាពសងគេនោះទេ ទោះយើងចង់ស្វែងរកកម្ចីថ្មី ក៏មិនបានដែរ។ ៣.ការផ្អាកការចូលក្នុងមូលនិធិចូលនិវត្តន៍៖ […]

ពលរដ្ឋរាប់សែននាក់ត្រូវបានជម្លៀសចេញនៅក្នុងប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក

Khmerpress June 21, 2022 21/06/2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានជាច្រើនទស្សវត្សរ៍ បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី នៅភាគខាងត្បូងប្រទេសចិន ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សែននាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជំនន់ទឹកភ្លៀងបានហូរចូលទៅទន្លេគុជ (Pearl River) ក្នុងកម្រិតគ្រោះថ្នាក់នាពេលថ្មីៗនេះ ដោយបានគំរាមកំហែងដល់ការផលិត ការដឹកជញ្ជូន និងប្រតិបត្តិការដឹកជញ្ជូន នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានតានតឹងរួចស្រាប់ទៅហើយ ដោយសារតែការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់ប្រទេសចិន ពាក់ព័ន្ធនឹងជំងឺ COVID-19។ ទឹកភ្លៀងជាមធ្យមនៅក្នុងខេត្ត Guangdong, Fujian និង Guangxi នៅចន្លោះដើមខែឧសភា និងពាក់កណ្តាលខែមិថុនា បានឈានដល់ ៦២១ មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦១ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន។ អាជ្ញាធរខេត្តក្វាងទុង (Guangdong) កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា ក៏បានឱ្យដឹងដែរថា មានមនុស្សជាង ២០០,០០០ នាក់ ត្រូវបានជម្លៀសចេញក្នុងអំឡុងពេលនៃគ្រោះមហន្តរាយនេះ ហើយការខូចខាតគិតមកដល់ពេលនេះត្រូវបានគេប៉ាន់ស្មានថា មានចំនួន ២៥៤ លានដុល្លារ។ យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា អ្នកជម្លៀសគឺស្ថិតក្នុងចំណោមមនុស្សជិត ៤៨០,០០០ នាក់ ដែលរងផលប៉ះពាល់ដោយភ្លៀង និងទឹកជំនន់។ ខេត្ត Jiangxi […]

ថៃ៖ យុវជនទំនើងបើកម៉ូតូសណ្ដោងរុឺម៉កបណ្ដើរដេកបណ្ដើរ ហើយថតបង្ហោះក្នុងបណ្តាញសង្គម ដូចបង្ហោះឲ្យសមត្ថកិច្ចឃើញ ឃាត់ខ្លួនយកមកអប់រំ

Khmerpress June 21, 2022 21/06/2022

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ ពីករណីយុវជនដែលជាជាងសាក់រូបមកពីស្រុកសឹងសាង ខេត្តនគររាជសីមា បានបង្ហោះវីដេអូឃ្លីប យុវជនមួយក្រុមមានគ្នា ៣នាក់ បើកម៉ូតូឌុបគ្នា យ៉ាងព្រហើនដោយអ្នកបើកបរ​បានដេក​​ផ្កាប់ខ្លួនហើយបើកម៉ូតូ ចំណែក​អ្នក​រួម​ដំណើរ​ពីរ​នាក់​ទៀត​បាន​ដេក​យ៉ាង​ស្រួល​នៅ​លើ​រុឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ ៣១០៨ ប្រហែល ៣គីឡូម៉ែត្រ មុនចូលស្រុក សឹងសាង។  យ៉ាងណាមិញក្រោយ​ការ​បង្ហោះ​ដែលត្រូវបានគេរិះគន់យ៉ាងចាស់ដៃក្នុងង​សង្គមអនឡាញ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ មិន​នៅស្ងៀមឡើយព្រមទាំងបើកការស៊ើបអង្កេត​ករណីនេះ​អស់​រយៈពេល​ ២​ថ្ងៃ​មក​ហើយ ទើបអាចតាមដាន និងចាប់អ្នកបើកបរ និងអ្នកដំណើរទាំងអស់នៅក្នុងក្រុមនេះបានសម្រេច ហើយក៏បាន​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ សឹងសាង កាលពី​វេលា​ម៉ោង ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា កន្លងមកនេះ។ អ្នកបើកបរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំ Sukphaiboon ស្រុក Soeng Sang ខេត្ត Nakhon Ratchasima បានឆ្លើយសារភាពថា នៅថ្ងៃនោះ រូបគេ និងមិត្តភ័ក្តិពីរនាក់ទៀត បានទៅលេងផ្ទះមិត្តភ័ក្តិ នៅស្រុក ហើយ​ការ​បើកបរ​កាយវិការ​បែប​នេះ​ គឺ​គ្រាន់តែដើម្បី​សប្បាយ​ប៉ុណ្ណោះ ខ្ញុំមិននឹកស្មានថា មានអ្នកណាម្នាក់ថតយករូបភាព ហើយប្រែក្លាយទៅជារឿងបែបនេះទេ ទើបសមត្ថកិច្ចបានធ្វើការដាស់តឿន ព្រមទាំងបានរៀបរាប់ប្រាប់ដល់អាណាព្យាបាលអំពីសកម្មភាពដែលបានកើតឡើង មុននឹងផាកពិន័យផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកកាសែតរុស្ស៉ី ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដាក់ដេញថ្លៃពានរង្វាន់ក្នុងតម្លៃ ១០៣.៥លានដុល្លា ដើម្បីជួយកុមារអ៊ុយក្រែន

Khmerpress June 21, 2022 21/06/2022

(មូស្គូ)៖ លោក ឌីមីទ្រី មូរ៉ាតូវ (Dmitry Muratov) ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងជានិពន្ធនាយកកាសែតរុស្ស៉ី ណូវ៉ាយ៉ា ហ្កាហ្សេតា (Novaya Gazeta) បានប្រកាសដាក់ដេញថ្លៃពានរង្វាន់របស់លោកក្នុងតម្លៃ ១០៣.៥លានដុល្លារ ដើម្បីយកប្រាក់ទាំងនេះទៅជួយដល់កុមារដែលភៀសខ្លួនដោយសារ សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។ ស្ថាប័ន Heritage Auctions ដែលដឹកនាំការដេញថ្លៃនៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រាក់ចំណូលទាំងអស់ដែលទទួលបាន មកពីការដេញថ្លៃ នឹងផ្តល់អត្ថប្រយោជន៍ដល់ការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សម្រាប់កុមារដែល ផ្លាស់ទីលំនៅដោយសារសង្គ្រាមនៅអ៊ុយក្រែន។ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការដេញថ្លៃពានរង្វាន់របស់លោក Muratov បានបំបែកកំណត់ត្រា ព្រោះការដេញថ្លៃខ្ពស់បំផុតកាលពីមុន ទទួលបានត្រឹមតែក្រោម ៥លានដុល្លារប៉ុណ្ណោះ។ Heritage Auctions បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ដដែលមុនពេលដាក់ដេញថ្លៃថា «ពានរង្វាន់នេះ មិនដូចការដេញថ្លៃពានរង្វាន់ផ្សេងទៀតនោះទេ។ លោក Muratov កំពុងអនុញ្ញាតឱ្យយើងដេញថ្លៃពានរង្វាន់របស់លោក មិនមែនជាការប្រមូលលុយទេ ប៉ុន្តែជាព្រឹត្តិការណ៍មួយដែលលោកសង្ឃឹមថា នឹងជួយដល់អាយុជីវិតជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់»។ លោក Muratov ដែលជាសហស្ថាបនិកកាសែតរុស្ស៉ី […]

ប្រធានអង្គការណាតូបានព្រមានថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹងត្រូវអូសបន្លាយរាប់ឆ្នាំ

Khmerpress June 21, 2022 21/06/2022

ប្រធាន​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (ណាតូ) ​បាន​អំពាវ​នាវ​ឱ្យមានការ​ជួយដល់​អ៊ុយក្រែន​ក្នុង​រយៈ​ពេល​វែង ដោយបានលើកឡើង​ថា ​សង្គ្រាម​អាច​អូស​បន្លាយ​ច្រើន​ឆ្នាំទៀត។ អគ្គលេខាធិការលោក Jens Stoltenberg បានធ្វើការព្យាករណ៍បែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនៅក្នុងកាសែត Bild របស់ប្រទេសអាល្លឺម៉ង់ ដោយបាននិយាយថា «យើងត្រូវរៀបចំសម្រាប់ការពិតដែលថា វា [សង្គ្រាម] អាចចំណាយពេលច្រើនឆ្នាំ»។ លោកបានបន្ថែមថា៖«យើងមិនត្រូវបោះបង់ចោលការគាំទ្រអ៊ុយក្រែននោះទេ បើទោះបីជាការចំណាយខ្ពស់ មិនត្រឹមតែសម្រាប់ការគាំទ្រផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការកើនឡើងនៃថាមពល និងតម្លៃអាហារផងដែរ»។ ប៉ុន្តែលោក Stoltenberg ក៏បានច្រានចោលនូវលទ្ធភាពដែលថា ណាតូនឹងបញ្ជូនទាហានដោយផ្ទាល់ទៅកាន់អ៊ុយក្រែន។ លោក​បាន​និយាយ​ថា ណាតូ​បាន​និង​កំពុង​បង្កើន​សមត្ថភាព​យោធា​ ដើម្បី​ការពារ​ដែន​គោក សមុទ្រ និង​ផ្លូវអាកាស​របស់​ប្រទេស​សមាជិក។ លោក​បាន​ទទូច​ថា ណាតូ​កំពុង​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ទៅ​រុស្ស៊ី ដើម្បី​កុំ​ឱ្យ​ក្រុង​ម៉ូស្គូ​យល់​ខុស​ពី​ជំហរ​របស់​ខ្លួន៕

សមាជិកព្រឹទ្ធសភាអាមេរិកបានអំពាវនាវឱ្យមានការប្រើប្រាស់ខ្សែសាកស្ដង់ដារ USB-C សម្រាប់ឧបករណ៍អេឡិចត្រូនិកទាំងអស់

Khmerpress June 21, 2022 21/06/2022

កាលពីសប្តាហ៍កន្លងទៅ សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យក្រុមហ៊ុនផលិតផលអេឡិចត្រូនិកទាំងឡាយ ដែលនាំយកផលិតផលរបស់ខ្លួនទៅតំបន់អឺរ៉ុប ត្រូវប្ដូរមកប្រើប្រាស់ខ្សែសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ នេះបើតាមការចុះផ្សាយដោយ Tech Crunch ។ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យចំនួន ៣រូប បានផ្ញើលិខិតបើកចំហមួយ ទៅកាន់លេខាធិការពាណិជ្ជកម្មលោកស្រី Gina Raimondo ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកធ្វើតាមលំនាំនេះ។ លិខិតដែលចុះហត្ថលេខាដោយលោក Bernie Sanders នៃរដ្ឋ Vermont និងលោកស្រី Elizabeth Warren និងលោក Ed Markey នៃរដ្ឋ Massachusetts បានកត់សម្គាល់ការខកចិត្តរបស់អ្នកប្រើប្រាស់ ការចំណាយថវិកា និងការឡើងថ្លៃកាកសំណល់អេឡិចត្រូនិច ដោយសារការរីកសាយនៃខ្សែសាកប្រភេទផ្សេងៗគ្នា។ លិខិតនេះដកស្រង់ជាពិសេសតួលេខពីសហភាពអឺរ៉ុប ដោយកត់សម្គាល់ថា ត្រឹមតែឧបករណ៍សាកថ្មតែមួយមុខ មានកាកសំណល់អេឡិចត្រូនិកប្រហែល ១១,០០០ តោនក្នុងមួយឆ្នាំៗ។ ជាការពិតណាស់ USB-C ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ដោយក្រុមហ៊ុនផលិតមួយចំនួនធំ នៅទូទាំងឧស្សាហកម្មនេះ។ ប៉ុន្តែវានៅតែមានក្រុមហ៊ុនមួយចំនួន ដែលបន្តប្រើប្រាស់ស្តង់ដារចាស់ដូចជា micro-USB ឬពឹងផ្អែកលើខ្សែសាកផ្ដាច់មុខរបស់ពួកគេ។ ជាក់ស្ដែងដូចជា Apple […]

អូស្រ្តាលីបញ្ជូនរថពាសដែក M113AS44 ចំនួន៤គ្រឿង ឱ្យទៅអ៊ុយក្រែន

Khmerpress June 20, 2022 20/06/2022

(កង់បេរ៉ា)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាលេស (Richard Marles) បានប្រកាសពី ការចាប់ផ្តើមបញ្ជូនរថពាសដែកធុន M113AS4 សម្រាប់ដឹកកងទ័ព ឱ្យទៅអ៊ុយក្រែន ខណៈនៅថ្ងៃចន្ទនេះ ខាងទីក្រុងកៀវក៏បានសម្តែងការអរគុណ ចំពោះទីក្រុងកង់បេរ៉ាផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។ លោក Marles បានថ្លែងយ៉ាងដូច្នេះថា «រថពាសដែកចំនួន៤គ្រឿងនេះ គឺជាក្រុមដំបូងនៃរថពាសដែក M113AS4 សរុប១៤គ្រឿង ដែលនឹងត្រូវផ្តល់ឱ្យដោយអូស្រ្តាលី។ កន្លងមកទីក្រុងកង់បេរ៉ា ក៏បានប្រកាសផ្តល់ឱ្យអ៊ុយក្រែននូវ រថយន្តយោធា Bushmaster, កាំភ្លើងធំ Howitzer, អាវុធប្រឆាំងរថក្រោះ, គ្រាប់រំសេវ, ដ្រូន និងបរិក្ខារផ្សេងៗទៀតសម្រាប់កងទ័ព នៅក្រោមកញ្ចប់ជំនួយយោធា ទំហំ២៨៥លានដុល្លារអូស្រ្តាលី (២០០លានដុល្លារអាមេរិក) ផងដែរ»។ ជាការឆ្លើយតប នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះសារតាមប្រព័ន្ធ Twitter ដើម្បីសម្តែងការអរគុណចំពោះអូស្រ្តាលី ហើយសង្កត់ធ្ងន់ថា ទីក្រុងកៀវនឹងមិនភ្លេចទង្វើនេះឡើយ។ នៅក្នុងសារនោះ មានភ្ជាប់នូវរូបភាពរថពាសដែករបស់អូស្រ្តាលី ត្រូវបញ្ជូនចូលទៅក្នុង […]