(ហាណូយ)៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀតដល់៣០ ៦៥០ដុង (១,៣២ដុល្លារ) ក្នុងមួយលីត្រកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃជាលើកទី៥ ជាប់គ្នា។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ តម្លៃប្រេងសាំងដ៏ពេញនិយមប្រភេទ RON 95 និងជីវឥន្ធនៈ E5 RON 92 បានកើនឡើង ២,៣ភាគរយដូចគ្នាដល់ ៣០ ៦៥០ដុង (១,៣២ដុល្លារ) សម្រាប់ប្រេងសាំង RON 95 និង ២៩ ៦៣០ដុង (១,២៧ដុល្លារ) សម្រាប់ជីវឥន្ធនៈ E5 RON 92 ក្នុងមួយលីត្រ។ ប៉ុន្តែប្រេងម៉ាស៊ូត ប្រេងកាត និងប្រេង mazut មានតម្លៃថោកជាពី ៣,១-៤,៧ភាគរយ។ កាសែត VN Express បានរាយការណ៍ថា នេះជាលើកទីមួយហើយ ដែលតម្លៃប្រេងសាំងនៅប្រទេសវៀតណាមកើនឡើងខ្ពស់ជាង ៣០ ០០០ ដុងក្នុងមួយលីត្រ។ ការកែសម្រួលតម្លៃនៅថ្ងៃចន្ទគឺជាការកែសម្រួលដំឡើងលើកទី៥ គិតចាប់តាំងពីថ្ងៃទី១២ ខែមេសា ដោយគ្មានឃើញសញ្ញានៃការធ្លាក់ចុះវិញឡើយ។ បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០២២ […]