ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​រាយការណ៍ពី​ករណី​ជំងឺ​អុតស្វាយ Monkeypox ដំបូង​បំផុតរបស់ខ្លួន ចេញពី​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចក្រភព​អង់គ្លេស

Khmerpress May 20, 2022 20/05/2022

ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ពីករណីជំងឺអុតស្វាយ Monkeypox ដំបូងរបស់ខ្លួន ដែលកើតលើអ្នកដំណើរដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ នាយកដ្ឋានសុខាភិបាលរដ្ឋ Victoria បាននិយាយថា អ្នកជំងឺមានអាយុខ្ទង់ ៣០ឆ្នាំ ហើយបានមកដល់ទីក្រុង Melbourne កាលពីថ្ងៃច័ន្ទថ្មីៗនេះ ខណៈអ្នកជំងឺសង្ស័យម្នាក់ទៀត ដែលស្ថិតក្នុងវ័យប្រមាណ ៤០ឆ្នាំ និងទើបតែត្រឡប់ពីដំណើរកម្សាន្តនៅតំបន់អឺរ៉ុប ក៏កំពុងត្រូវបានគេធ្វើតេស្ដផងដែរ។ អ្នកទាំង ២នាក់ បានចេញរោគសញ្ញាស្រាលៗ បន្ទាប់ពីបានត្រឡប់មកដល់អូស្ត្រាលីវិញ ជាមួយនឹងរោគសញ្ញាដែលដូចនឹងជំងឺអុតស្វាយ Monkeypox ដូចគ្នា។ លោក Kerry Chant ប្រធានផ្នែកសុខភាពរដ្ឋ New South Wales បានប្រាប់អ្នកយកព័ត៌មានថា បុគ្គលិកសុខាភិបាលធ្វើការដើម្បីធានាដល់សហគមន៍ ហើយការឆ្លងនេះមិនមែនដូចជាជំងឺ COVID ឬជំងឺគ្រុនផ្តាសាយ ដែលអាចនឹងឆ្លងយ៉ាងឆាប់រហ័សនោះទេ។ រំលឹកដែរថា ករណីជំងឺ Monkeypox ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមមានប្រទេសអង់គ្លេស អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ កាណាដា និងសហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរថា […]

Thai AirAsia X ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី៣របស់ថៃដែលប្រកាសក្ស័យធនព្រោះវិបត្តិនៃជំងឺកូវីដ-១៩

Khmerpress May 20, 2022 20/05/2022

ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia X បានសម្រេចប្រកាសក្ស័យធនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសុក្រ  ទី២០ ខែ​ឧសភានេះ។ គួរបញ្ជាក់ថា Thai AirAsia X គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលធ្លាប់មានសក្តានុពលបំផុតមួយរបស់ថៃ ដោយក្រុមហ៊ុនមួយនេះគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ AirAsia។ នាពេលកន្លងមកជើងហោះរបស់ Thai AirAsia X ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកដំណើរកម្រិតមធ្យម ដ្បិតសំបុត្រយន្តហោះរបស់ក្រុមហ៊ុនមួយនេះមានតម្លៃទាបជាងក្រុមហ៊ុនធំៗមួយចំនួនទៀត។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺតុលាការថៃបានទទួលយកឯកសារប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Thai AirAsia X ជាផ្លូវការហើយ​ បន្ទាប់ពីគេបានពិនិត្យឃើញថាសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានផ្អាកអស់រយៈពេលជាង ២ឆ្នាំមកនេះព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ ហើយការផ្អាកអាជីវកម្មនេះបានធ្វើឲ្យក្រុមហ៊ុនត្រូវខាតបង់អស់ប្រាក់យ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ថា Thai AirAsia X គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ថៃទី ៣ហើយដែលបានប្រកាសក្ស័យធន ខណៈនាពេលកន្លងមកគឺមានក្រុមហ៊ុនអាកាសចរណ៍ Thai Airways និងក្រុមហ៊ុនអាកាសចរណ៍ Nok Air បានប្រកាសក្ស័យធនរួចហើយក្រោមហេតុផលដូចគ្នានេះគឺបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលជំរុញឲ្យមានការបិទខ្ទប់ប្រទេសនិងផ្អាកជើងហោះហើរអស់រយៈពេលយ៉ាងយូរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់តែមួយដូស CanSino ដែលផលិតដោយប្រទេសចិន

Khmerpress May 20, 2022 20/05/2022

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនបានផ្តល់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិន ដែលនាំឱ្យវាក្លាយជាវ៉ាក់សាំងទី១១ ដែលទទួលបានភ្លើងបៃតងពី WHO ។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា វ៉ាក់សាំងចាក់តែមួយដូស CanSino មានប្រសិទ្ធភាពប្រហែល ៩២% ប្រឆាំងនឹងជំងឺ COVID-19 ធ្ងន់ធ្ងរ និង ៦៤% ក្នុងការការពារមនុស្សពីការចេញរោគសញ្ញា។ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់ WHO បានណែនាំវ៉ាក់សាំងនេះ សម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ វ៉ាក់សាំង CanSino ប្រើមេរោគដែលមិនបង្កគ្រោះថ្នាក់ហៅថា adenovirus ដើម្បីបញ្ជូន spike ប្រូតេអ៊ីននៃជំងឺ COVID-19 ចូលទៅក្នុងខ្លួនមនុស្ស ដែលបន្ទាប់មកនឹងជំរុញឱ្យមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ។ បច្ចេកវិទ្យានេះ គឺស្រដៀងទៅនឹងវ៉ាក់សាំងដែលផលិតដោយ Johnson & Johnson និង AstraZeneca ដែលប្រើមេរោគ adenoviruses ផ្សេងៗគ្នា។ កាលពីឆ្នាំមុន មន្ត្រីជំងឺឆ្លងកំពូលរបស់ប្រទេសចិនបានទទួលស្គាល់ថា វ៉ាក់សាំងផលិតក្នុងស្រុករបស់ចិន […]

ក្រុមប្រទេស G7 ព្រមព្រៀងគ្នាក្នុងការផ្ដល់ជំនួយទឹកប្រាក់ទំហំ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន

Khmerpress May 20, 2022 20/05/2022

(បែរឡាំង)៖ សេចក្តីព្រាងច្បាប់មួយ បានបង្ហាញថា ប្រមុខផ្នែកហិរញ្ញវត្ថុ នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាផ្ដល់ជំនួយទឹកប្រាក់ទំហំ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទូទាត់វិក្ក័យបត្រផ្សេងៗ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយថែមទាំងបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជាមួយទីក្រុងកៀវ (Kyiv) នៅក្នុងសង្រ្គាមជាមួយទីក្រុងមូស្គូ និងព្យាយាមផ្ដល់ការគាំទ្របន្ថែមទៀត ទៅតាមតម្រូវការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃសហរដ្ឋអាមេរិក ជប៉ុន កាណាដា អង់គ្លេស អាល្លឺម៉ង់ បារាំង និងអ៉ីតាលី ដែលជាសមាជិក G7 កំពុងជួបពិភាក្សាគ្នា ខណៈអ៊ុយក្រែនដែលត្រូវបានឈ្លានពានដោយរុស្ស៉ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ កំពុងតស៊ូទប់ទល់នឹងការវាយប្រហារ ហើយកំពុងប្រឈមនឹងការខ្វះខាតថវិកា។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានលើកឡើងថា «ក្នុងឆ្នាំ២០២២នេះ យើងបានរួមគ្នាផ្ដល់កញ្ចប់ថវិកាគាំទ្រសរុប ១៨.៤ពាន់លានដុល្លារ រួមបញ្ចូលទាំងការសន្យាថ្មីៗចុងក្រោយបំផុត ក្នុងការផ្តល់ជំនួយទំហំ ៩.២ពាន់លានដុល្លារ។ យើងនឹងបន្តឈរក្បែរអ៊ុយក្រែននៅក្នុងសង្រ្គាមនេះ និងលើសពីនេះ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ឱ្យបន្ថែមទៀតទៅតាមតម្រូវការ»។ […]

ជំងឺអុតស្វាយ Monkeypox ពេលនេះបានឆ្លងដល់សហរដ្ឋអាមេរិក ខណៈកំពុងចម្លងរាតត្បាតនៅទូទាំងតំបន់អឺរ៉ុប

Khmerpress May 20, 2022 20/05/2022

មន្ត្រីសុខាភិបាលក្នុងរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីនៃជំងឺអុតស្វាយ Monkeypox លើបុរសម្នាក់ដែលទើបនឹងត្រឡប់មកពីប្រទេសកាណាដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ នាយកដ្ឋាន​សុខាភិបាលអាមេរិក​បាន​និយាយ​ថា បុគ្គល​នោះកំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ ហើយគាត់​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរជាធម្មតា ខណៈនាយកដ្ឋានកំពុងតាមដានអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។ នេះគឺជាការបញ្ជាក់ជាលើកដំបូងហើយ នៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមន្ត្រីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានឱ្យដឹងថា ពួកគេកំពុងតាមដានករណីសង្ស័យចំនួន ៦ ករណីផ្សេងទៀត។ ក្នុងចំណោមអ្នកជំងឺសង្ស័យទាំង ៦នាក់ ដែល CDC កំពុងដាក់ការតាមដាន មានបុគ្គលសង្ស័យចំនួន ៣នាក់ បានអង្គុយនៅជួរខាងមុខ អ្នកជំងឺអុតស្វាយ Monkeypox ដែលកំពុងហោះហើរពីប្រទេសនីហ្សេរីយ៉ាទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃទី០៤ ខែឧសភា ប៉ុន្តែយ៉ាងណា ហានិភ័យដែលពួកគេអាចឆ្លងមេរោគគឺមានកម្រិតទាប។ អ្នកជំងឺសង្ស័យទាំង ៦នាក់ ក៏មិនមានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ Monkeypox ដែលបានបញ្ជាក់នៅរដ្ឋ Massachusetts ម្នាក់នោះដែរ ដូច្នេះវាកាន់តែពិបាកនៅក្នុងការស្វែងរកប្រភពនៃការឆ្លង។ គួរឱ្យដឹងដែរថា រោគសញ្ញារបស់ជំងឺនេះរួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងហត់នឿយ។ ជម្រាបដែរថា ក្នុងមួយរយៈចុងក្រោយនេះ មានការផ្ទុះឡើងជាច្រើនទាក់ទងនឹងជំងឺអុតស្វាយ Monkeypox […]

អាមេរិក ព្រមានថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក បៃដិន មកកាន់តំបន់អាស៊ី

Khmerpress May 20, 2022 20/05/2022

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំង២តែម្ដង កំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងសប្តាហ៍នេះ។ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។ លោក ស៊ូលីវ៉ាន បានប្រាប់សន្និសីទសារព័ត៌មាននៅឯសេតវិមានយ៉ាងដូច្នេះថា «ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងជឿថាកូរ៉េខាងជើង អាចនឹងធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ ឬនុយក្លេអ៊ែរកូរ៉េខាងជើង នៅថ្ងៃដែល លោកប្រធានាធិបតីទៅដល់ ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក មកកាន់តំបន់អាស៊ី»។ លោក ស៊ូលីវ៉ាន់ បន្ថែមថា «យើងកំពុងរៀបចំដើម្បីត្រៀមសម្រាប់គ្រប់ស្ថានការណ៍ រួមទាំងការបង្កហេតុណាមួយ កំលុងពេលយើងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ឬ ជប៉ុន ហើយសហរដ្ឋអាមេរិកក៏កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយប្រទេសទាំងពីរ លើបញ្ហានេះ និងបានពិភាក្សាជាមួយសមភាគីចិនអំពីបញ្ហាកូរ៉េខាងជើងរួចហើយដែរ»។ គួរបញ្ជាក់ថា បើតាមសេតវិមាន, ប្រសិនបើមិនមានការប្រែប្រួលនោះទេ លោក បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងត្បូង […]

កូរ៉េខាងជើងបានរាយការណ៍ពីករណីសង្ស័យទាក់ទងនឹងជំងឺកូវីដ១៩ ច្រើនជាង ២៦០,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

Khmerpress May 20, 2022 20/05/2022

ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា ខ្លួនបានរកឃើញករណីសង្ស័យថ្មីជាង ២៦០,០០០ ករណី ទាក់ទងនឹងជំងឺ COVID-19 ដែលជំរុញឱ្យចំនួនអ្នកឆ្លងសង្ស័យមានសរុបដល់ទៅជាង ២ លានករណី។ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ករណីគ្រុនក្តៅថ្មីជាង ២៦៣,០០០ ករណី និងបាត់បង់ជីវិតចំនួន ២ករណី ត្រូវបានបញ្ជាក់ក្នុងកំឡុងពេល ២៤ ម៉ោងចុងក្រោយ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃព្រហស្បតិ៍នេះ។ តួលេខនេះបាននាំឱ្យចំនួនមនុស្សដែលមានរោគសញ្ញាគ្រុនក្តៅ ចាប់តាំងពីចុងខែមេសា កើនដល់ជាង ២.២៤ លានករណី ជាមួយនឹងចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់ ៦៥ នាក់។ កាសែត Rodong Sinmun ក៏បានរាយការណ៍ផងដែរថា ពិធីបុណ្យសពរៀបចំដោយរដ្ឋមួយ នឹងត្រូវប្រារព្ធឡើងសម្រាប់លោក Hyon Chol Hae ដែលជាឧត្តមសេនីយ៍ម្នាក់ ដែលទទួលបន្ទុកអប់រំយោធាបម្រើឱ្យមេដឹកនាំលោក គីម ជុងអ៊ុន។ គាត់ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងអាយុ ៨៧ឆ្នាំ ហើយលោក គីម ជុងអ៊ុន នឹងធ្វើជាអធិបតីភាពនៅក្នុងពិធីបុណ្យសពនោះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា តាមរយៈការប្រារព្ធពិធីបុណ្យសព […]

សហរដ្ឋអាមេរិក មានបំណងបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយនាវាចម្បាំងរុស្ស៉ី

Khmerpress May 20, 2022 20/05/2022

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកបាននិយាយថា សេតវិមានរបស់លោកប្រធានាធិបតី ចូ បៃដិន មានបំណងបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំង ទៅឱ្យកងទ័ពអ៊ុយក្រែន ដើម្បីបំបែកការឡោមព័ទ្ធ និងការបិទខ្ទប់ច្រកសមុទ្រពីសំណាក់កងទ័ពជើងទឹករុស្ស៉ី នៅចំពោះមុខការព្រួយបារម្ភថាការ ផ្ដល់អាវុធដែលអាចពន្លិចនាវាចម្បាំងរុស្ស៉ី នឹងធ្វើឱ្យជម្លោះកាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។ អ៊ុយក្រែន បានប្រកាសជារឿយៗថាខ្លួនត្រូវការអាវុធទំនើបៗពីសហរដ្ឋអាមេរិក បន្ថែមពីលើកាំភ្លើងធំ, មីស៊ីលប្រឆាំងរងក្រោះ, មីស៊ីលប្រឆាំង យន្ដហោះចម្បាំង និងអាវុធជាច្រើនទៀតដែលមានស្រាប់។ តួយ៉ាង នៅក្នុងបញ្ជីតម្រូវការអាវុធរបស់ទីក្រុងកៀវ រួមមានមីស៊ីលដែលបណ្ដេញ នាវាចម្បាំងរុស្ស៉ី ចេញពីតំបន់កំពង់ផែរបស់ខ្លួនជាច្រើនក្នុងតំបន់សមុទ្រខ្មៅ ដើម្បីអាចចាប់ផ្ដើមនាំចេញផលិតផលកសិកម្មទៅកាន់ពិភពលោក ឡើងវិញ។ បើតាមក្រុមមន្ត្រីអាមេរិក, ការបញ្ជូនអាវុធទំនើបៗ ទៅឱ្យកងទ័ពអ៊ុយក្រែន មានឧបសគ្គរារាំងជាច្រើនពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលប្រើប្រាស់, ការបារម្ភខ្លាចអាវុធអាមេរិកធ្លាក់ចូលដៃរុស្ស៉ី ហើយជាពិសេសខ្លាចសង្រ្គាមផ្ទុះឡើងកាន់តែធំ។ តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងថា មីស៊ីលប្រឆាំងនាវាចម្បាំងពីរប្រភេទ គឺមីស៊ីល ហាពូន (Harpoon) ផលិតដោយក្រុមហ៊ុន Boeing និងមីស៊ីល ណាវ៉ាល់ ស្រ្ទែក មីស៊ីល (Naval Strike Missile) ផលិតរួមគ្នាដោយក្រុមហ៊ុន កុងស្បឺគ […]

WHO បារម្ភថា ការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងជើង កំពុងបង្កហានិភ័យ នៃមេរោគបំប្លែងខ្លួនថ្មី

Khmerpress May 18, 2022 18/05/2022

(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា កម្រិតឆ្លងរាលដាលខ្ពស់នៃជំងឺ COVID-19 ក្នុងចំណោមនុស្សដែលមិនបានចាក់វ៉ាក់សាំង ដូចនៅប្រទេសកូរ៉េខាងជើង ជាដើម កំពុងបង្កើតហានិភ័យគួរឱ្យព្រួយបារម្ភ អំពីមេរោគបំប្លែងខ្លួនថ្មីៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មាន, នាយកផ្នែកសង្រ្គោះបន្ទាន់របស់ WHO លោក ម៉ាយ រ៉ាយអេន (Mike Ryan) បានឆ្លើយតបទៅនឹងសំណួរអំពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងជើង យ៉ាងដូច្នេះថា «ប្រាកដណាស់ថា វាជាការព្រួយបារម្ភមួយ ប្រសិនបើប្រទេសនានា មិនបានចាត់វិធានការដែលមានស្រាប់ សម្រាប់ការពារការរាលដាលនៃវីរុស»។ លោកបន្ថែមថា «WHO បានក្រើនរំលឹកម្តងហើយម្តងទៀតថា កន្លែងណា ដែលមិនមានការតាមដានត្រួតពិនិត្យការឆ្លង វាតែងតែមានហានិភ័យនៃវត្តមានមេរោគបំម្លែងថ្មី»។ រីឯប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ក៏បានបង្ហាញក្តីបារម្ភអំពីការរាលដាលនៃមេរោគ ក្នុងចំណោមប្រជាជនដែលមិនបានចាក់វ៉ាក់សាំង ហើយមានជំងឺប្រចាំកាយច្រើន។ ទោះយ៉ាងណា WHO […]

សារព័ត៌មាន bangkokpost ផ្សាយថា ព្រះសង្ឃខ្មែរ ៤អង្គ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដោយសារចូលទឹកដីថៃខុសច្បាប់

Khmerpress May 18, 2022 18/05/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ព្រះសង្ឃជាជនជាតិខ្មែរចំនួន ៤ ព្រះអង្គ ត្រូវបានចាប់ខ្លួននៅវត្តមួយ ក្នុងស្រុកមឿង កាលពីយប់ថ្ងៃអង្គារ ហើយត្រូវបានឱ្យចាក​ផ្នួសភ្លាម ដោយសារព្រះអង្គទាំង៤អង្គបានចូលទៅក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់។ លោក Pol Col Preecha Kengsarikij អធិការនគរបាលស្រុកមឿង បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានទៅវត្តវត្ថារាម ក្នុងសហគមន៍ Non Nong Wat បន្ទាប់ពីទទួលបានដំណឹងថា មានព្រះសង្ឃខ្មែរគង់នៅទីនោះ ហើយបាននិមន្ដបិណ្ឌបាតជារៀងរាល់ព្រឹក។ ពួកគេក៏បានសួររកឯកសារពាក់ព័ន្ធនានាពីព្រះសង្ឃទាំង ៤ អង្គ ហើយគ្រប់ព្រះអង្គសុទ្ធតែមានឯកសារបញ្ជាក់ថា ជាព្រះសង្ឃត្រឹមត្រូវ លើកលែងតែម្យ៉ាង គឺពួកព្រះអង្គគ្មានឯកសារបញ្ជាក់ពីការចូលទៅក្នុងប្រទេសថៃនោះទេ។ ព្រះសង្ឃជាជនជាតិខ្មែរទាំង ៤ អង្គ ​ត្រូវ​បាន​គេ​នាំ​ទៅ​វត្ត​ឃ្លាំង ក្នុង​ស្រុក​មឿង ដែលជា​កន្លែង​ដែលព្រះអង្គ​ត្រូវ​គេឱ្យចាក​ផ្នួស​។ បន្ទាប់មក ត្រូវ​បាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិសស្រុកមឿង រង់ចាំ​ការ​និរទេសមកប្រទេសកំណើតវិញ។ ព្រះសង្ឃទាំង៤អង្គបានតេស្តអវិជ្ជមាន ចំពោះការប្រើប្រាស់គ្រឿងញៀន និងជំងឺ COVID-19 ហើយមាន​ព្រះជន្ម​ពី ​២៥-៤០​ព្រះវស្សា។ ការពិតទៅគឺ ព្រះសង្ឃទាំង៤អង្គបាន​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ​នៅ​ស្រុក​កាបឈើង ខេត្ត​សុរិន្ទ ហើយ​បាន​បួស​ជា​ព្រះសង្ឃនៅទីនោះ។ ព្រះសង្ឃទាំង៤អង្គចេញ​ពី​សុរិន្ទ​ដោយ​ថ្មើរ​ជើង ហើយ​បន្ដស្នាក់​នៅ​វត្ត​មួយ​យប់ ​តាម​ផ្លូវ​ទៅ​ខនកែន។ […]