ព័ត៌មានអន្តរជាតិ

បម្រាមនាំចេញប្រេងដូងរបស់ឥណ្ឌូនេស៊ីធ្វើឱ្យប្រទេសនាំចូលប្រេងដូងធំៗក្នុងពិភពលោកជួបការលំបាក

Khmerpress April 26, 2022 26/04/2022

(ក្រុងបុមបៃ)៖ ប្រទេសដែលពឹងផ្អែកលើការនាំចូលប្រេងរុក្ខជាតិនៅទូទាំងពិភពលោកគ្មានជម្រើសអ្វីតែក្រៅពីចំណាយប្រាក់កាន់តែច្រើនសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកនោះទេបន្ទាប់ពីមានការហាមឃាត់ការនាំចេញប្រេងដូងដ៏ភ្ញាក់ផ្អើលរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំបំផុតក្នុងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការហាមឃាត់នាំចេញនេះបានបង្ខំឱ្យប្រទេសនាំចូលរុក្ខជាតិជាច្រើនស្វែងរកជម្រើសជំនួស ដែលកំពុងខ្វះការផ្គត់ផ្គង់រួចស្រេចទៅហើយនោះដោយសារអាកាសធាតុមិនល្អ និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកឃ្លាំមើលក្នុងឧស្សាហកម្មនេះបានព្យាករថា ការហាមឃាត់ដោយឥណ្ឌូនេស៊ីចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ នឹងធ្វើឱ្យឡើងថ្លៃចំពោះប្រេងរុក្ខជាតិសំខាន់ៗរួមទាំងប្រេងដូង ប្រេងសណ្តែក ប្រេងផ្កាឈូករ័ត្ន និងប្រេងរ៉ាប់ស៊ីដ។ ការឡើងថ្លៃនេះ នឹងធ្វើឱ្យមានភាពតានតឹងបន្ថែមលើប្រទេសនាំចូលដែលមានភាពរសើបចំពោះតម្លៃនៅក្នុងទ្វីបអាស៊ី និងអាហ្រ្វិកដែលរងគ្រោះដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារកាន់តែខ្ពស់។ លោក James Fry ប្រធានក្រុមហ៊ុនប្រឹក្សាទំនិញ LMC International បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការសម្រេចចិត្តរបស់ឥណ្ឌូនេស៊ីមិនត្រឹមតែប៉ះពាល់ដល់ភាពអាចរកបានប្រេងដូងប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រេងរុក្ខជាតិនៅទូទាំងពិភពលោកទៀតផង»។ ប្រេងដូង ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីនំខេក និងសម្រាប់ចៀននិងបំពង រហូតដល់គ្រឿងសំអាង និងផលិតផលសម្អាត មានចំនួនជិត ៦០ ភាគរយនៃការនាំចេញប្រេងរុក្ខជាតិនៅទូទាំងពិភពលោក ហើយឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេក្នុងពិភពលោកនេះ មានចំណែកប្រហែលមួយភាគបីនៃការនាំចេញប្រេងរុក្ខជាតិទាំងអស់។ ឥណ្ឌូនេស៊ីបានប្រកាសពីការហាមប្រាមការនាំចេញនេះនៅថ្ងៃទី២២ ខែមេសារហូតដល់មានការជូនដំណឹងបន្ថែម។ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានឱ្យដឹងថា លោកចង់ធានាឱ្យបាននូវភាពអារកបាននៃផលិតផលម្ហូបអាហារនៅក្នុងប្រទេសបន្ទាប់ពីអតិផរណាស្បៀងអាហារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលប្រទេសផលិតដំណាំដ៏ធំមួយ។ លោក Fry បានមានប្រសាសន៍ថា៖ «ការហាមឃាត់នេះកំពុងកើតឡើងនៅពេលដែលបរិមាណនាំចេញនៃប្រេងសំខាន់ៗផ្សេងទៀតទាំងអស់ស្ថិតនៅក្រោមសម្ពាធ៖ ប្រេងសណ្តែកសៀងរងប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅអាមេរិកខាងត្បូង ប្រេងរ៉ាប់ស៊ីដដោយសារគ្រោះមហន្តរាយដំណាំកាណូឡាក្នុងប្រទេសកាណាដា និងប្រេងផ្កាឈូករ័ត្នដោយសារតែសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងរុក្ខជាតិបានកើនឡើងច្រើនជាង ៥០ភាគរយក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដោយសារកត្តាផ្សេងៗរាប់ចាប់ពីកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសម៉ាឡេស៊ី […]

សូមចូលរួមរំលែកទុក្ខ! លោកយាយជនជាតិជប៉ុន ដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោក ដោយ Guinness World Records ពេលនេះបានទទួលមរណភាពហើយ

Khmerpress April 25, 2022 25/04/2022

លោកយាយជនជាតិជប៉ុនឈ្មោះថា Tanaka Kane ដែលត្រូវបានទទួលស្គាល់ថា ជាមនុស្សមានវ័យចំណាស់ជាងគេលើពិភពលោក បានទទួលមរណភាពហើយ នៅក្នុងវ័យ ១១៩ឆ្នាំ។ មន្ត្រីនៃខេត្ត Fukuoka ភាគខាងលិចរបស់ប្រទេសជប៉ុន បាននិយាយថា លោកយាយ Tanaka បានស្លាប់កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ មុននេះ លោកយាយរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុង Fukuoka ភាគខាងជើងនៃកោះ Kyushu។ ជម្រាបដែរថា លោកយាយ Tanaka បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ហើយលោកយាយធ្លាប់ត្រូវបានបញ្ជាក់ដោយ Guinness World Records ថា លោកយាយគឺជាមនុស្សមានវ័យចំណាស់បំផុត ដែលកំពុងរស់រានមានជីវិតនៅក្នុងសម័យបច្ចុប្បន្ន។ អាហារដែលលោកយាយ Tanaka ចូលចិត្តបំផុត គឺសូកូឡា និងសូដា ហើយលោកយាយធ្លាប់ត្រូវបានគេរំពឹងថា នឹងមានសង្ឃឹមអាចមានសុខភាពល្អរហូតដល់គាត់មានអាយុ ១២០ឆ្នាំ ប៉ុន្តែគួរឱ្យសោកស្ដាយណាស់ លោកយាយបានលាចាកលោកមុនកាលកំណត់ ៕

យីហោប្រណិត Burberry កើតចេញពីហាងតូចមួយ រហូតក្លាយជាក្រុមហ៊ុនល្បីល្បាញពេញពិភពលោកឈរជើង ១៦៦ឆ្នាំនៅលើទីផ្សារគិតមកទល់ពេលនេះ

Khmerpress April 25, 2022 25/04/2022

Burberry ដែលជាយីហោប្រណិតបំផុតមួយលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដោយលោក Thomas Burberry នៅពេលដែលគាត់មានអាយុត្រឹម ២១ឆ្នាំ។ លោក Thomas Burberry កើតនៅ Brockham Heel ដែលជាភូមិតូចមួយរបស់អង់គ្លេស ដែលមានឪពុកជាកសិករ និងម្ដាយជាអ្នកលក់គ្រឿងទេស។ ដោយសារចំណូលចិត្តចំពោះសិល្បៈនៃការកាត់ដេរ Thomas Burberry បានធ្វើជាកូនជាងនៅក្នុងហាងលក់សំលៀកបំពាក់ និង ក្រណាត់មួយកន្លែង។ ដោយសារការស្រលាញ់ និងជាកូនកសិករ រួមទាំងអ្នកលក់គ្រឿងទេសផងដែរនោះ Burberry ឆាប់ចាប់បាន និងងាយយល់ខ្លាំងសម្លៀកបំពាក់ដែលមើលទៅសមរម្យ និងល្អ ជាពិសេសសម្រាប់កសិករ និងអ្នកលក់គ្រឿងទេស។ ដូច្នេះនៅឆ្នាំ១៨៥៦ នៅអាយុ ២១ឆ្នាំ កូនកសិកររូបនេះ បានបើកហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនមានឈ្មោះថា “Burberry & Sons” នៅឯមុខផ្ទះរបស់គាត់នៅស្រុកកំណើត។ នៅពេលនោះគាត់បានបង្កើត gabardine ដែលជាក្រណាត់មិនជ្រាបទឹក និងខ្យល់ដែលទទឹកទឹកភ្លៀង។ ក្រោយមក សម្លៀកបំពាក់ពីក្រណាត់ដ៏ប្រណិត និងរឹងមាំ របស់គាត់បានទទួលជោគជ័យយ៉ាងខ្លាំង ហើយចំនួនអតិថិជនបានកើនឡើងយ៉ាងសម្បើម។ ប្រែពីហាងដ៏តូចមួយ មកទល់ពេលនេះ Burberry មានស្នាក់ការកណ្ដាលនៅទីក្រុងឡុងដ៍ និងជាយីហោប្រណិតឈរជើងអស់ ១៦៦ឆ្នាំមកហើយ […]

តុលាការយោធាមីយ៉ាន់ម៉ា ពន្យារពេលប្រកាសសាលក្រម សម្រាប់សំណុំរឿងពុករលួយរបស់ លោកស្រី អោងសាន ស៊ូជី

Khmerpress April 25, 2022 25/04/2022

(ណៃពិដោ)៖ នៅថ្ងៃចន្ទនេះតុលាការយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលប្រកាសសាលក្រម ក្នុងសំណុំរឿងពុករលួយរបស់ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ដោយក្នុងសំណុំរឿងនេះ លោកស្រីត្រូវប្រឈមមុខនឹង ការជាប់ពន្ធនាគារ១៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។ សំណុំរឿងពុករលួយដំបូងខាងលើ ដែលស្ថិតក្នុងចំណោមបទចោទប្រកាន់អំពើពុករលួយជាច្រើនទៀត ប្រឆាំងលើរូបលោកស្រី គឺពាក់ព័ន្ធការចោទថា លោកស្រី Suu Kyi បានទទួលសំណូកជាលុយសុទ្ធ៦០០,០០០ ដុល្លារនិងមាស ១១.៤គីឡូក្រាម ពីលោក ប្យូ មិនទៀន (Phyo Min Thein) អតីតអភិបាលតំបន់យុំាងហ្គោន (Yangon) ដែលត្រូវបានគេមើលឃើញថា អាចជាអ្នកបន្តតំណែងពីលោកស្រី។ កាលពីខែតុលា លោក Min Thein បានផ្តល់សក្ខីកម្ម ថា លោកបានផ្តល់ប្រាក់និងមាស ជាថ្នូរនឹងការគាំទ្រ ពីលោកស្រី Suu Kyi ប៉ុន្តែលោកស្រី Suu […]

ទីក្រុងសៀងហៃបានដំឡើងរបាំងដែក និងរបងខ្ពស់ៗ នៅជុំវិញផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីបង្ខាំងពួកគេមិនឱ្យចេញក្រៅ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

Khmerpress April 25, 2022 25/04/2022

អាជ្ញាធរនៅទីក្រុងសៀងហៃបានដំឡើងរបាំងដែក និងរបងខ្ពស់ៗ នៅជុំវិញផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់ពួកគេមិនឱ្យចេញទៅក្រៅ នៅក្នុងវិធានការក្ដៅចុងក្រោយបំផុតរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ការផ្លាស់ប្តូរនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលពលរដ្ឋទាំង ២៦ លាននាក់របស់ទីក្រុងនេះ កំពុងមិនសប្បាយចិត្តរួចទៅហើយ ជាមួយនឹងវិធាការបិទខ្ទប់ និងមិនមានកាលកំណត់ ដែលបានដាក់ចេញនៅប៉ុន្មានអាទិត្យចុងក្រោយនេះ។ អ្នកខ្លះបានបញ្ចេញមតិថា៖«តិចទៀតពួកគេ ប្រហែលជាត្រូវដុតពួកយើងនៅក្នុងផ្ទះរបស់ពួកយើងតែម្ដង»។ អ្នកខ្លះទៀតនិយាយថា ពួកគេមិនអាចចេញទៅណាបានទេ ហើយពួកគេអស់សង្ឃឹមជាខ្លាំង ក៏ព្រោះការបិទខ្ទប់គ្មានកាលកំណត់ជាក់លាក់។ អាជ្ញាធរបានដាក់ដំឡើងរបង ឬរនាំង ភាគច្រើននៅក្នុងតំបន់បិទខ្ទប់ ដែលមានអ្នកជំងឺ COVID-19 យ៉ាងហោចណាស់ ១ នាក់ ហើយពួកគេមិនបានជូនដំណឹងជាមុន ហើយក៏មិនប្រាប់ថា នឹងដកចេញវិញនៅពេលណានោះដែរ។ វាបានធ្វើឱ្យពលរដ្ឋកាន់តែមិនសប្បាយចិត្ត និងអស់សង្ឃឹម ប៉ុន្តែទោះបីជាមានភាពចម្រូងចម្រាសបែបនេះក៏ដោយ អាជ្ញាធរក៏មិនចាប់អារម្មណ៍នោះដែរ ព្រោះពួកគេត្រូវការអនុវត្តគោលការណ៍ «zero-COVID» ដើម្បីឱ្យទីក្រុងនេះឆាប់យកឈ្នះនឹងជំងឺ COVID-19 ។ រំលឹកដែរថា ទីក្រុងសៀងហៃបានស្ថិតនៅក្រោមការបិទខ្ទប់យ៉ាងតឹងរ៉ឹង ចាប់តាំងពីចុងខែមីនា ចំពេលមានការកើនឡើងនៃករណី COVID-19 ជាពិសេសគឺវ៉ារ្យ៉ង់អូមីក្រុង។ កំហឹងសាធារណៈនៅតែបន្តកើនឡើង ដោយសារការដោះស្រាយរបស់អាជ្ញាធរចំពោះស្ថានភាពនេះ ដោយមនុស្សទូទាំងទីក្រុងបានអះអាងថា ពួកគេអស់អាហារ និងគ្មានអត់ធ្មត់តទៀតឡើយ។ កាលពីថ្ងៃអាទិត្យ […]

អាមេរិកត្រៀមថវិកា «៧១៣លានដុល្លារ» សម្រាប់ផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែន និងប្រទេសអឺរ៉ុប១៥ទៀត

Khmerpress April 25, 2022 25/04/2022

(វ៉ាស៉ីនតោន)៖ របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានប្រកាសក្នុងកំលុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងកៀវ (Kyiv) ប្រទេសអ៊ុយក្រែនថា ទីក្រុងវ៉ាស៊ីនតោន នឹងត្រៀមជំនួយយោធាដែលមានទឹកប្រាក់សរុបចំនួន ៧១៣លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសចំនួន ១៥ផ្សេងទៀតនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។ របាយការណ៍ខាងលើ បានបញ្ជាក់ថា ក្នុងចំណោមជំនួយយោធាដែលមានទឹកប្រាក់ចំនួន ៧១៣លានដុល្លាអាមេរិក… ច្រើនជាង ៣២២លានដុល្លារអាមេរិក នឹងផ្ដល់ទៅឱ្យប្រទេសអ៊ុយក្រែន ខណៈចំនួនទឹកប្រាក់ដែលនៅសល់ នឹងត្រូវបែងចែកទៅឱ្យក្នុងចំណោម ប្រទេសនៃតំបន់អឺរ៉ុបខាងកើត និងកណ្តាល។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ម៉ោងក្នុងទីក្រុងកៀវ) ដែលនេះជាដំណើរទស្សនកិច្ច ក្នុងកំលុងពេលមានសង្រ្គាមជាលើកដំបូងពីសំណាក់មន្ត្រីកំពូលអាមេរិក ខណៈសង្រ្គាមរបស់លោក ពូទីន បានឈានចូលដល់ខែទី៣ហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បុរសជប៉ុនម្នាក់សម្រេចចិត្តរៀបការជាមួយកូនក្រមុំជ័រដែលជាតួអង្គដ៏ល្បីក្នុងភាពយន្តគំនូជីវចលនិងក្នុងហ្គេម

Khmerpress April 25, 2022 25/04/2022

ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានសម្រេចចិត្តរៀបការជាមួយនឹងកូនក្រមុំជ័រ ដែលជាតួអង្គគំ​នូជីវចល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Ny Times កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសាម្សិលមិញនេះ។ បុរសដែលបានជ្រើសរើសដៃគូជីវិតប្លែកគេនេះមានឈ្មោះថា Akihiko Kondo អាយុ ៣៨ ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយក្នុងប្រទេសជប៉ុន ហើយតាមធម្មតាគឺគាត់មានរបៀបរស់នៅដូចបុរសជនជាតិជប៉ុនទូទៅដែរ។ ប្រភពខាងលើបានបន្តថា កូនក្រមុំជ័រនោះមានឈ្មោះថា Hatsune Miku គឺជាតួអង្គក្នុងភាពយន្តគំនូជីវចល និងក្នុងហ្គេមដ៏មានប្រជាប្រិយម្នាក់នៅក្នុងប្រទេសជប៉ុន។ លោក Akihiko Kondo បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់បានចាត់ទុកប្រពន្ធរបស់គាត់ដូចមនុស្សធម្មតាម្នាក់អីចឹងដែរ ពោលគឺពួកគាត់តែងញ៉ាំអាហារជាមួយគ្នា ដើរកំសាន្តជាមួយគ្នា​ និងពេលខ្លះពួកគាត់ថែមទាំងទស្សនាខ្សែភាពយន្តជាមួយគ្នាទៀតផង។ លោក Kondo បានឲ្យដឹងថា លោកចាប់ផ្តើមស្រលាញ់តុកត្តាជ័រនេះអស់រយៈពេលជាយូរមកហើយ ដោយលោករៀបរាប់ថា តុកត្តាជ័រ Miku បានជួយធ្វើឲ្យលោកបាត់បង់ភាពស្ត្រេសយ៉ាងខ្លាំង ហើយកាលពីឆ្នាំ២០១៨ លោកក៏បានធ្វើពិធីរៀបការមិនផ្លូវការមួយនៅទីក្រុងតូក្យូ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃរំពឹងនឹងបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការនាំចេញស្វាយទុំទៅកាន់អន្តរជាតិ

Khmerpress April 25, 2022 25/04/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសានេះបានឲ្យដឹងថា ថៃត្រៀមនឹងបង្កើនសេដ្ឋកិច្ចជាតិរបស់ខ្លួនតាមរយៈការនាំស្វាយទុំទៅកាន់ទីផ្សារអន្តរជាតិ។ គួររម្លឹកជូនថា បាយដំណើបស្វាយទុំដែលជាអាហារប្រពៃណីមួយប្រភេទរបស់ថៃបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៅជុំវិញពិភពលោក ក្រោយពេលតារាចម្រៀងរ៉េបថៃគឺកញ្ញា Milli បានយកអាហារនេះទៅបង្ហាញនៅលើឆាកប្រគុំតន្ត្រីកម្រិតអន្តជាតិមួយនៅសហរដ្ឋអាមេរិកកាលកពីសប្តាហ៍មុននេះ។ ប្រភពខាងលើបានបន្តថា ក្រោយបាយដំណើបស្វាយទុំទទួលបានការចាប់អារម្មណ៍ខ្លាំងដូចនេះគឺគេបានរំពឹងថា ប្រទេសថៃនឹងអាចបង្កើនប្រាក់ចំណូលបានមួយផ្នែកតាមរយៈការលក់ផ្លែស្វាយទុំទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមក្រសួងពាណិជ្ជកម្មថៃបា​នបញ្ជាក់ថា ថៃនឹងបន្តប្រើប្រាស់ Soft Power ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌និងអាហារថៃនៅលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈរដ្ឋាភិបាលបានកំណត់គោលនយោបាយប្រើប្រាស់ Soft Power ដើម្បីបង្កើនសេដ្ឋកិច្ចជាតិរួចហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក អេម៉ានុយអែល ម៉ាក្រុង ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង អាណត្តិថ្មី

Khmerpress April 25, 2022 25/04/2022

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ដួលលោកស្រី ម៉ារីន ឡឺប៉ែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ និងជា ជុំចុងក្រោយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបន្តកាន់អំណាចរយៈពេល ៥ឆ្នាំ ក្នុងអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។ បើតាមសន្លឹកឆ្នោតដែលរាប់បាន ៩៧ភាគរយ លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ ៥៨.៥៥ភាគរយ ខណៈលោកស្រី ឡឺប៉ែន ទទួលបាន ៤១.៤៥ភាគរយ។ ប៉ុន្តែ នៅក្នុងសុន្ទរកថាប្រកាសពីជ័យជម្នះ លោក ម៉ាក្រុង បានទទួលស្គាល់ថាប្រជាជនបារាំងមួយចំនួនបានបោះឆ្នោតគាំទ្រ រូបលោក គឺដោយសារតែពួកគេមិនចង់ឱ្យលោកស្រី ឡឺប៉ែន ធ្វើជាប្រធានាធិបតីតែប៉ុណ្ណោះ ហើយបានសន្យាថានឹងដោះស្រាយបញ្ហាដែល នៅសេសសល់ពីអាណត្តិមុនរបស់លោក, ស្វែងរកសាមគ្គីភាពជូនជាតិ និងជាពិសេសគឺស្ដង់ដាររស់នៅរបស់ប្រជាជនបារាំងតែម្ដង។ ថ្លែងទៅកាន់អ្នកគាំទ្រ លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «ប្រជាជនមួយចំនួននៅក្នុងប្រទេសនេះ បានបោះឆ្នោតឱ្យខ្ញុំ មិនមែនដោយសារតែ ពួកគេគាំទ្រគំនិតរបស់ខ្ញុំនោះទេ ប៉ុន្តែពួកគេមិនចង់អ្នកស្ដាំនិយមជ្រុលកាន់អំណាចតែប៉ុណ្ណោះ។ តែខ្ញុំនៅតែអរគុណដល់ពួកគេ ហើយខ្ញុំដឹងថាខ្ញុំ […]

BREAKING: សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «២,៧០៩ករណី» ក្នុងរបាយការណ៍ថ្ងៃសៅរ៍

Khmerpress April 24, 2022 24/04/2022

(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៧០៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រក្រសួងផ្ទាល់ នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។ ក្នុងរយៈពេលដូចគ្នានេះ ប្រទេសសិង្ហបុរីក៏បានរាយការណ៍ពីករណីស្លាប់ថ្មីម្នាក់ទៀតផងដែរ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៨០,១២៤ករណី ក្នុងនោះស្លាប់ ១,៣២៥នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews