ព័ត៌មានអន្តរជាតិ

រុស្ស៉ីគ្រោងដាក់ពង្រាយ មីស៉ីលផ្លោងនុយក្លេអ៊ែរស៊េរីថ្មី Sarmat កំលុងចុងឆ្នាំនេះ

Khmerpress April 24, 2022 24/04/2022

(មូស្គូ)៖ រុស្ស៉ីនៅថ្ងៃសៅរ៍នេះ បានប្រកាសពីផែនការត្រៀមដាក់ពង្រាយ មីស៉ីលផ្លោងអន្តរទ្វីបស៊េរីថ្មី Sarmat ដែលខ្លួនទើបតែធ្វើតេស្ត នៅកំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ គឺចន្លោះខែកញ្ញា-ធ្នូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។ គោលដៅពេលវេលាខាងលើ ដែលប្រកាសដោយលោក ឌីមីទ្រី រ៉ូហ្គោហ្ស៉ីន (Dmitry Rogozin) ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) គឺជាគោលដៅមួយប្រកបដោយមហិច្ឆតាខ្ពស់ ដ្បិតរុស្ស៉ីទើបតែបានរាយការណ៍ពី ការបាញ់សាកល្បងលើកដំបូងរបស់វា កាលពីថ្ងៃពុធសប្តាហ៍នេះប៉ុណ្ណោះ ហើយក្រុមអ្នកជំនាញយោធារបស់ប្រទេសលោកខាងលិច ថែមទាំងជឿជាក់ថា វាត្រូវការពេលយូរទៀត មុនពេលមីស៉ីល Sarmat អាចដាក់ពង្រាយបាន។ បើតាមលោក Rogozin មីស៉ីលផ្លោង Sarmat នឹងត្រូវដាក់ពង្រាយនៅទីក្រុង ក្រាស្នូយ៉ា (Krasnoyarsk) នៃតំបន់ស៊ីបេរី ចម្ងាយប្រហែល ៣,០០០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងមូស្គូ។ មីស៉ីលនេះ មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បានយ៉ាងហោច១០គ្រាប់ និងអាចវាយប្រហារលើគោលដៅ នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដូចជានៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ជាដើម។ គួរបញ្ជាក់ថា ការធ្វើតេស្តមីស៉ីលផ្លោង Sarmat ក្នុងសប្តាហ៍នេះ […]

នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសថា នឹងបើកស្ថានទូតឡើងវិញនៅអ៊ុយក្រែន នាសប្តាហ៍ក្រោយ

Khmerpress April 23, 2022 23/04/2022

(ញូដេលី)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា ចក្រភពអង់គ្លេសគ្រោងនឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងរដ្ឋធានីកៀវ (Kyiv) នៃប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។ លោក Boris Johnson បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «ភាពអត់ធ្មត់ដ៏អស្ចារ្យ និងជោគជ័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) និងប្រជាជនអ៊ុយក្រែន ក្នុងការទប់ទល់នឹងកងកម្លាំងរុស្ស៊ីក្នុងទីក្រុងកៀវ មានន័យថា ខ្ញុំអាចប្រកាសនៅថ្ងៃនេះថា យើងនឹងបើកស្ថានទូតរបស់យើងឡើងវិញ នៅក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែននៅសប្ដាហ៍ក្រោយ»។ គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវ ត្រូវផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន ហើយបុគ្គលិកប្រតិបត្តិការពីការិយាល័យការទូត នៅទីក្រុងល្វៀវ (Lviv) នៅភាគខាងលិច អ៊ុយក្រែនវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Volodymyr Zelenskyy ព្រមានថា រុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងប្រទេសផ្សេងទៀតបន្ទាប់ពីអ៊ុយក្រែន

Khmerpress April 23, 2022 23/04/2022

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងប្រទេសផ្សេងទៀត ហើយការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនគឺជាជំហ៊ានដំបូងរបស់រុស្ស៊ីប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៣ ខែមេសានេះ។ លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបន្ថែមតាមរយៈវីដេអូទៀតថា ដែនដីឬប្រទេសដែលជាគោលដៅឈ្លានពានរបស់រុស្ស៊ីទាំងអស់នោះគួរតែមករួមដៃគ្នាជាមួយអ៊ុយក្រែនដើម្បីប្រឆាំងតទល់នឹងរុស្ស៊ី មុនពេលរុស្ស៊ីអាចយកកងទ័ពទៅដាក់ពង្រាយក្នុងដែនដីឬប្រទេសទាំងនោះបាន។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះលោក Rustam Minnekayev ដែលជាមេបញ្ជាការរងរបស់កងកម្លាំងរុស្ស៊ីធ្លាប់បានថ្លែងថា រុស្ស៊ីចង់គ្រប់គ្រងតំបន់ភាគខាងត្បូងអ៊ុយក្រែនឲ្យបានទាំងស្រុងតែម្តង ដើម្បីឲ្យទ័ពរុស្ស៊ីងាយវាយចូលក្នុងដែនដី Transnistria​ បន្ថែមទៀត។ គួរបញ្ជាក់ថា Transnistria គឺជាដែនដីស្វយ័តមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតជាប់ប្រទេសម៉ុលដារី ហើយកាលពីអតីតកាលដែនដីមួយនេះក៏ធ្លាប់ជាបំបែកមួយនៃប្រទេសរុស្ស៊ីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃត្រៀមបើកប្រទេសពេញលេញនៅថ្ងៃទី០១ ឧសភា ដោយលុបបំបាត់ការធ្វើតេស្តម៉ាស៊ីនធំ PCR ហើយប្តូរមកធ្វើតេស្តរហ័សវិញ

Khmerpress April 23, 2022 23/04/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sanook បានឱ្យដឹងថា ថៃត្រៀមបើកប្រទេសនៅថ្ងៃទី០១ ខែឧសភា ព្រមទាំងប្រកាសលុបចោលកម្មវិធី Test&Go ដោយលុបការធ្វើតេស្តម៉ាស៊ីនធំ PCR ហើយប្តូរមកត្រឹមការធ្វើតេស្តរហ័សវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា វិធានការណ៍ Test&Go នឹងត្រូវបានលុបចោល ដោយជំនួសមកត្រឹមការធ្វើតេស្តរហ័ស ATK (Rapid Antigen Test) ដើម្បីជាការផ្តល់ភាពងាយស្រួលនិងឆាប់រហ័សជាងមុន ចំពោះការបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក។ លោក ប្រាយុទ្ធ បានបន្តថា ដោយសារថៃជាប្រទេសមួយដែលត្រូវពឹងផ្អែកលើកវិស័យទេសចរណ៍ច្រើនគួរសម មួយវិញទៀតដើម្បីអោយសេដ្ឋកិច្ចបន្តដំណើរទៅមុខទៀតបាន វិធានការណ៍ក្នុងការបើកប្រទេសនេះរួមមានទាំង ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសផងដែរ។» ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃ លោកបានបន្តទៀតថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ លោកចង់សំណូមពរអោយប្រជាពលរដ្ឋថៃគ្រប់គ្នា ដែលចាក់វ៉ាក់សាំងមិនទាន់គ្រប់ដូសប្រញាប់ទៅទទួលវ៉ាក់សាំងអោយគ្រប់ដូស ក៏ដូចជាអាណាព្យាបាលគ្រប់រូបដែលមានកូនអាយុចាប់ពី ៥ឆ្នាំឡើងនាំកូនទៅចាក់វ៉ាក់សាំងអោយគ្រប់ដូសផងដែរ ព្រោះក្មេងៗដែលឆ្លងភាគច្រើនគឺមកពីអាណាព្យាបាលនោះឯង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អូស្រ្តាលី ដាក់ទណ្ឌកម្មលើកូនស្រីទាំង២ របស់លោក ពូទីន រួមទាំងសមាជិកព្រឹទ្ធសភារុស្ស៉ីរាប់រយនាក់

Khmerpress April 23, 2022 23/04/2022

(ស៉ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះបានប្រកាសដាក់ទណ្ឌកម្ម និងហាមប្រាមការធ្វើដំណើរលើកូនស្រីទាំងពីរនាក់របស់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងកូនស្រីម្នាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov)។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្ដាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសដាក់ ទណ្ឌកម្មជាច្រើន ដែលផ្តោតលើក្រុមឥស្សរជនដែលមានទ្រព្យសម្បត្តិរបស់ទីក្រុងមូស្គូ ក៏ដូចជាឧស្សាហកម្មសំខាន់ៗ និងការចូលទៅកាន់ ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិជាដើម ខណៈអង្គភាព និងបុគ្គលសរុបជិត ៧៥០នាក់នៅក្នុងប្រទេសរុស្ស៊ី ក៏កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់ប្រទេសអូស្ត្រាលីផងដែរ។ ក្រសួងការបរទេសអូស្ត្រាលី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនជុំវិញការដាក់ទណ្ឌកម្មថ្មីនេះថា ខ្លួនក៏បានផ្តោតលើសមាជិក ព្រឹទ្ធសភារុស្ស៉ីចំនួន១៤៤នាក់ផងដែរ ដែលបានផ្តល់ការគាំទ្រដល់លោក ពូទីន ក្នុងការអនុម័តការទទួលស្គាល់ «ខុសច្បាប់» ថាតំបន់ដូណេត (Donetsk) និងលូហាន់ក៍ (Luhansk) ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាតំបន់ឯករាជ្យ កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អូស្ត្រាលីក៏បានប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើសហគ្រាសរដ្ឋរបស់រុស្ស៊ីចំនួន […]

រុស្ស៊ីទើបតែទទួលស្គាល់ជាលើកដំបូង ថាមានការបាត់បង់ជីវិតមនុស្ស និងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យឆេះនាវាចម្បាំង Moskva

Khmerpress April 23, 2022 23/04/2022

ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ជាលើកដំបូងថា មានមនុស្សបាត់បង់ជីវិត និងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យកាលពីសប្តាហ៍មុន លើនាវាចម្បាំងមីស៊ីល Moskva របស់ខ្លួន។ រំលឹកដែរថា នាវាចម្បាំងរបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានលិចនៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃទី១៤ ខែមេសា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អគ្គិភ័យដែលបានឆាបឆេះនៅលើកនាវា កាលពីថ្ងៃទី១៣ ខែមេសា បានបង្កឱ្យមានការផ្ទុះគ្រាប់រំសេវ ហើយនាវិករបស់នាវាក៏បានព្យាយាមពន្លត់ភ្លើង ប៉ុន្តែមិនបានសម្រេចនោះឡើយ។ ខ្លួនបាននិយាយថា ក្នុងចំណោមនាវិករបស់នាវា Moskva មានទាហានម្នាក់បានបាត់បង់ជីវិត និង ២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន។ ជាមួយគ្នានេះដែរ មានមនុស្សចំនួន ៣៩៦ នាក់ដែលនៅសល់ ត្រូវបានជម្លៀស ហើយត្រឡប់ទៅទីក្រុង Sevastopol ក្នុងឧបទ្វីបគ្រីមៀ។ ក្រសួង​ក៏​បាន​និយាយ​ថា ខ្លួន​កំពុង​ផ្តល់​ជំនួយ​ចាំបាច់​ដល់​ក្រុម​គ្រួសារ​នៃ​អ្នក​បាត់បង់ជីវិត​ និង​បាត់​ខ្លួន។ មុននេះ ក្រសួងបាននិយាយថា នាវិកទាំងអស់ត្រូវបានជម្លៀសចេញ មុនពេលនាវាលិច។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅអឺរ៉ុប និងរុស្ស៊ីបានរាយការណ៍ថា សមាជិកនាវិករាប់សិបនាក់បានបាត់បង់ជីវិត។ ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបាននិយាយថា ខ្លួនជាគឺអ្នកវាយប្រហារលើនាវានោះ ជាមួយនឹងកាំជ្រួចប្រឆាំងនាវា Neptune ។ ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ពីការអះអាងរបស់អ៊ុយក្រែន ប៉ុន្តែក្រសួង​រុស្ស៊ី​មិន​បាន​និយាយ​ថា ​តើ​នាវានោះ​ត្រូវ​បាន​អ៊ុយក្រែន​វាយប្រហារ​ ឬ​អត់​ទេ៕ […]

រដ្ឋមន្រ្តីការបរទេសរុស្ស៉ីអះអាងថា ទីក្រុងកៀវហាក់មិនចង់បន្តកិច្ចចរចាសន្តិភាព

Khmerpress April 23, 2022 23/04/2022

(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រសប្តាហ៍នេះថា រុស្ស៊ីនៅមិនទាន់ទទួលបានចម្លើយណាមួយ ពីអ៊ុយក្រែនទេ ចំពោះសំណើនៃកិច្ចចរចាសន្តិភាពរបស់ខ្លួន ដែលវាហាក់បីដូចជាទីក្រុងកៀវ មិនចាប់អារម្មណ៍ចំពោះដំណោះស្រាយការទូត ខណៈដែលជម្លោះយោធាកំពុងបន្តនោះ។ នេះបើយោងតាមការដកស្រង់ផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថានលោក មូកតា ទីឡេបឺឌី (Mukhtar Tileuberdi), លោក Lavrov បានចោទសួរអំពីជំហររបស់ទីក្រុងកៀវ លើកិច្ចពិភាក្សារវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា «វាចម្លែកណាស់ សម្រាប់រូបលោក បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍របស់ទីក្រុងកៀវ រួមទាំងការលើកឡើងរបស់ជំនួយការប្រធានាធិបតីអ៊ុយក្រែន ដែលផ្តល់យោបល់ថា ពួកគេមិនត្រូវការកិច្ចពិភាក្សាទាំងនេះ ទាល់តែសោះ»។ កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក អាឡិចស៊ី អារ៉េស្តូវិច (Alexey Arestovich) បានព្រមានថា កិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ អាចនឹងត្រូវបញ្ឈប់ ប្រសិនបើកងទ័ពរុស្ស៊ីដណ្តើមបានទីក្រុង ម៉ារីយូប៉ូល (Mariupol) ដែលជាទីក្រុងកំពង់ផែដ៏មានតម្លៃជាយុទ្ធសាស្ត្រ នៅជាប់សមុទ្រខ្មៅ។ ដោយឡែក […]

រុស្ស៊ី សម្រេចដាក់ទណ្ឌកម្មលើមេធំ Meta អ្នកជំនួញ មន្រ្តី និងអ្នកកាសែតជាច្រើនរូបរបស់អាមេរិក

Khmerpress April 23, 2022 23/04/2022

ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg និងជនជាតិអាមេរិក ២៨នាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ដោយរារាំងពួកគេមិនឱ្យចូលក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ក្នុង​ការ​សងសឹក​ ចំពោះ​ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​អ៊ុយក្រែន។ តាមប្រភពដដែល ក្រៅពីមេធំហ្វេសប៊ុក អ្នកដែលត្រូវបានដាក់ទណ្ឌកម្មហាមមិនឱ្យចូលប្រទេសរុស្ស៊ីផ្សេងទៀតរួមមាន៖ មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ មេដឹកនាំពាណិជ្ជកម្មអាមេរិក និងអ្នកកាសែត អនុប្រធានាធិបតី Kamala Harris នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky និងអ្នករាយការណ៍ ABC លោក George Stephanopoulos។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកដែលបានរៀបរាប់ខាងលើនឹងត្រូវបានបដិសេធមិនអោយចូលទៅក្នុងប្រទេសរុស្ស៊ីដោយ “គ្មានកាលកំណត់” នេះបើយោងតាមការបកប្រែផ្ទៃក្នុងនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ ទោះជាយ៉ាងណាក្ដី ទណ្ឌកម្មនេះទំនងជាមិនមានផលប៉ះពាល់ខ្លាំងណាមួយដល់លោក Zuckerberg ឬមនុស្សណាម្នាក់ដែលបានចុះក្នុងបញ្ជីទណ្ឌកម្មឡើយ ក្រៅពីការបញ្ឈប់ពួកគេពីការបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ គួរកត់សម្គាល់ថា បញ្ជីនេះមិនបានបញ្ចូលឈ្មោះមេដឹកនាំអាជីវកម្មកំពូលៗរបស់សហរដ្ឋអាមេរិកដូចជា CEO របស់ Twitter លោក Parag Agrawal ឬ CEO របស់ Google លោក Sundar […]

ជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែន សរុបកើនដល់ជាង ៣ពាន់លានដុល្លារ ខណៈលោក បៃដិន នឹងស្នើសុំសភាបន្ថែមទៀត

Khmerpress April 22, 2022 22/04/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍នេះ បានប្រកាសផ្តល់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន ដោយគិតជាទឹកប្រាក់ស្មើនឹង ៨០០លានដុល្លារ ហើយលោកបាននិយាយថា លោកនឹងស្នើសុំថវិកាជាបន្តបន្ទាប់ទៀតពីសភាអាមេរិក ដើម្បីយកទៅជួយគាំទ្រយោធាអ៊ុយក្រែន ដែលកំពុងប្រឈមការប្រយុទ្ធគ្នាជាថ្មី នៅភាគខាងកើតប្រទេស ជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។ លោក បៃដិន បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីខាងលើ ក្រោយពីការជួបពិភាក្សាទល់មុខគ្នា ជាមួយនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហាល់ (Denys Shmyhal) ដែលស្ថិតនៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីចូលរួមកិច្ចប្រជុំផ្សេងៗ។ បើតាមមន្ទីរបញ្ចកោណ កញ្ចប់ជំនួយនោះនឹងរួមបញ្ចូលនូវ កាំភ្លើងធំ៧៥គ្រឿង, យានយន្តសម្រាប់អូសពួកវាចំនួន៧២គ្រឿង, គ្រាប់រាប់សិបម៉ឺនគ្រាប់ និងដ្រូនជាង១០០គ្រឿង។ គួរបញ្ជាក់ថា ជំនួយយោធាថ្មីរបស់អាមេរិក ដែលប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺមានទំហំស្មើនឹងកញ្ចប់ជំនួយយោធា ៨០០លានដុល្លារ ដែលអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនដែរ។ សរុបមកវិញ បូកបន្ថែមជាមួយកញ្ចប់ជំនួយយោធាចុងក្រោយនេះ គឺគិតមកទល់ឥឡូវ ទីក្រុងវ៉ាស៉ីនតោនបានប្រកាសផ្តល់ជំនួយយោធាសរុបលើស ៣ពាន់លានដុល្លារហើយ ទៅដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Elon Musk ថា សញ្ញាបត្រ​មិនបង្ហាញថាអ្នកមានសមត្ថភាពពិសេសឡើយ ហើយក្រុមហ៊ុន Tesla និងក្រុមហ៊ុនល្បីៗផ្សេងទៀតក៏មិនទាមទារសញ្ញាបត្រដែរ

Khmerpress April 22, 2022 22/04/2022

យើងគ្រប់គ្នាតែងគិតថា សញ្ញាបត្រមហាវិទ្យាល័យជាតម្រូវការដ៏សំខាន់មួយដើម្បីទទួលបានការងារធ្វើ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ វាមិនដូចអ្វីដែលយើងគិតនោះទេ។ ការទទួលបានការងារធ្វើគឺ ដោយសារសមត្ថភាពពិតដែលយើងមាន និងការតាំងចិត្តបំពេញការងារឱ្យបានល្អ គ្រាន់តែថាយើងអាចទទួលបានប្រាក់ខែដំបូងក្នុងចំនួនតិចជាងអ្នកដែលមានសញ្ញាបត្រតែប៉ុណ្ណោះ។ ហើយបើនិយាយពីសញ្ញាបត្រនេះដែរ នាយកប្រតិបត្តិក្រុមហ៊ុនល្បីៗជាច្រើនរួមមាន Tesla, Apple, Google, និង Netflix ក៏បានលើកឡើងដែរថា មិនចាំបាច់ទាល់តែមានសញ្ញាបត្រទើបអាចចូលធ្វើការជាមួយពួកគេបានឡើយ ហើយវាក៏មិនសំខាន់នោះដែរ។ ជាក់ស្ដែងមហាសេដ្ឋីលំដាប់ទី១ លើលោក Elon Musk បានលើកឡើងថា “ការមានសញ្ញាប័ត្រមហាវិទ្យាល័យមិនមានន័យថា អ្នកមាន សមត្ថភាពពិសេស នោះទេ។ ហើយក្រុមហ៊ុន​ល្បីៗ​ជាច្រើន​ ​ក៏មិន​ទាមទារ​សញ្ញាបត្រ​មហាវិទ្យាល័យ​ទៀតឡើយ”។ ជាមួយគ្នានេះនៅឯសន្និសីទផ្កាយរណបឆ្នាំ២០២២ លោក Musk ក៏បាននិយាយថា៖ ” មហាវិទ្យាល័យ មិនមែនសម្រាប់ការរៀនទេ ប៉ុន្តែជាកន្លែងកម្សាន្តមួយ។ អ្នកអាចរៀនអ្វីក៏បាន តាមអ៉ីនធឺណេតដោយឥតគិតថ្លៃ ឱ្យតែយើងយកចិត្តទុកដាក់រៀនសូត្រ ដូចជាមហាសេដ្ឋី Bill Gates និង Larry Ellison គាត់បានបោះបង់ការសិក្សាពីមហាវិទ្យាល័យ ហើយបានបង្កើតក្រុមហ៊ុនតម្លៃរាប់ពានលានដុល្លារ”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត