យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសចិនបានហាមឃាត់រយៈពេល ៣ថ្ងៃ សម្រាប់ការនាំចូលផ្លែឈើរបស់ប្រទេសថៃ ដោយសារមានកញ្ចប់ទុរេនមួយចំនួន ត្រូវបានរកឃើញថាមានដាននៃជំងឺ COVID-19 ហើយឥឡូវនេះ ប្រតិបត្តិករនៃវិស័យនាំចេញផ្លែឈើរបស់ប្រទេសថៃ កំពុងណែនាំឱ្យអនុវត្ត និងត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីការដឹកជញ្ជូនផ្លែទុរេនរបស់ប្រទេសថៃ នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Mohan របស់ប្រទេសចិន ត្រូវបានភាគីខាងប្រទេសចិនរកឃើញថា វាមានដាននៃជំងឺ COVID-19 ទាំងនៅលើកញ្ចប់ខ្ចប់ និងលើឡានដឹកផ្លែទុរេននោះតែម្ដង។ យោងតាមបទបញ្ជារបស់លោកអភិបាលខេត្ត Suthee Thongyaem, គាត់បានបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានការធ្វើតេស្តរកជំងឺ COVID-19 លើកម្មករនៅតាមទីតាំងអាជីវកម្មលក់ផ្លែឈើ ខណៈការបិទរយៈពេល ៣ថ្ងៃ ក៏ត្រូវបានណែនាំផងដែរ ប្រសិនបើមានការផ្ទុះឡើងខ្លាំងមិនអាចចៀសបាន។ បទបញ្ជានោះបានបន្តថា ប្រសិនបើបរិវេណដែលសង្ស័យត្រូវបន្ថែមពេលវេលាបិទខ្ទប់ អភិបាលខេត្តគួរតែជូនដំណឹង ដើម្បីឱ្យគណៈកម្មាធិការគ្រប់គ្រងជំងឺខេត្តអាចបញ្ជាឱ្យបិទទ្រង់ទ្រាយធំ និងផ្តល់វិធានការចាំបាច់ដើម្បីទប់ស្កាត់ការរាតត្បាតនេះ។ ប្រទេសថៃក៏ព្យាយាមជំរុញភ្នាក់ងារពាក់ព័ន្ធ ដើម្បីឱ្យមានការអនុវត្តពិធីសារ COVID-19 ឱ្យបានខ្ជាប់ខ្ជួន ពីព្រោះប្រទេសថៃមិនអាចឱ្យមានការហាមឃាត់ការនាំចេញរបស់ខ្លួន ទៅប្រទេសចិនបានឡើយ។ គួរឱ្យដឹងផងដែរថា ផ្លែទុរេនប្រហែល ២៥,០០០ តោន ក្នុងចំណោម ៧២០,០០០ តោន ឬស្មើនឹង ៤% នៃទិន្នផលសរុបរបស់ប្រទេសថៃ គឺត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន។ ដូច្នេះហើយ ប្រទេសថៃត្រូវចាត់វិធានការចាំបាច់ […]