ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស មិនមានបំណងបណ្ដេញលោក ពូទីន ចេញពីអំណាចទេ, នេះបើតាមលោក ចនសុន

Khmerpress March 31, 2022 31/03/2022

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថាចក្រភពអង់គ្លេសមិនមានបំណងប្ដូររបបដឹកនាំ នៅក្នុងប្រទេសរុស្ស៊ី ឬក៏ បណ្ដេញលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចេញពីអំណាចនោះទេ តែមានគោលបំណងជួយការពារប្រជាជនអ៊ុយក្រែននៅក្នុងសង្រ្គាម តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ លោក ចូ បៃដិន កាលពីសប្ដាហ៍មុនក៏ធ្លាប់បានលើកឡើងដែរថាលោក ពូទីនមិនអាចបន្តកាន់អំណាចតទៅទៀតនោះទេ ដែលនេះបានបង្កឱ្យមាន ការចោទសួរថាតើនេះជាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ឬជាផែនការប្ដូររបបដឹកនាំនៅរុស្ស៊ី ឬក៏យ៉ាងណា។ ប៉ុន្តែ ក្រោយមក ប្រធានាធិបតីអាមេរិករូបនេះបានអះអាងថាអ្វីដែលលោកបានលើកឡើងគឺនិយាយដោយកំហឹងផ្ទាល់ខ្លួន ចំពោះការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន។ ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក បៃដិននេះដែរ, លោក ចនសុន បានសង្កត់ធ្ងន់ថាលោកយល់ពីអារម្មណ៍ដែល មនុស្សមួយចំនួនខកចិត្តលើលោក ពូទីន។ ថ្លែងទៅកាន់សមាជិកសភាអង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «ការផ្លាស់ប្ដូររដ្ឋាភិបាលគឺជាកម្មវត្ថុមួយនៃដំណើរការ ឬនយោបាយប្រជាធិបតេយ្យ។ ប៉ុន្តែ វាមិនមែនជាកម្មវត្ថុ ឬគោលបំណងរបស់រដ្ឋាភិបាល អង់គ្លេស ហើយអ្វីដែលយើងកំពុងធ្វើគឺដើម្បីការពារប្រជាជនអ៊ុយក្រែនប្រឆាំងនឹងអំពើហិង្សា និងការឈ្លានពាន»។ គួរបញ្ជាក់ថា […]

ប្រជាជនអ៊ុយក្រែនលើស ៤លាននាក់ហើយ ដែលភៀសខ្លួនចេញពីប្រទេស ក្រោយសង្រ្គាមផ្ទុះឡើង, នេះបើតាម UN

Khmerpress March 31, 2022 31/03/2022

(ហ្ស៉ឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋអ៊ុយក្រែនកើនដល់ជាង ៤លាននាក់ហើយ គឺលើសពីការព្យាករកន្លងមកទៅទៀត ដែលបានរត់ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ក្រោយប្រតិបត្តិការយោធារបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ចុងក្រោយបំផុត របស់ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN គឺ UNHCR ចំនួនជនភៀសខ្លួនសរុប ដែលបានរត់គេចពីប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃទី២៩ ខែមីនា គឺ៤.០២លាននាក់ ហើយពាក់កណ្តាលក្នុងចំណោមនោះ បានភៀសខ្លួនចូលទៅកាន់ប្រទេសប៉ូឡូញ។ ពីដំបូងឡើយ ទីភ្នាក់ងារ UNHCR បានប៉ាន់ប្រមាណថា ចំនួនជនភៀសខ្លួនអ៊ុយក្រែន ដែលនឹងរត់ចេញពីប្រទេស ដោយសារតែសង្រ្គាម អាចកើនដល់ចំនួនត្រឹម៤លាននាក់ ប៉ុន្តែមកទល់ឥឡូវ គឺរយៈ៥សប្តាហ៍ក្រោយការវាយប្រហាររបស់រុស្ស៉ី គឺតួលេខបានកើនហួស ៤លាននាក់បាត់ទៅហើយ។ ជាមួយគ្នានេះ មនុស្សជាង៦លាននាក់ទៀត ក៏បានព្រាត់ប្រាស់ពីផ្ទះសម្បែងផងដែរ នៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

គ្រោះក្លាយជាលាភ! តារាកំប្លែង Chris Rock កើបប្រាក់យ៉ាងច្រើនពីការលក់សំបុត្រកម្មវិធីដែលកំពុងកើនឡើង ក្រោយត្រូវមួយកំផ្លៀងរបស់ Will Smith

Khmerpress March 30, 2022 30/03/2022

បន្ទាប់ពីត្រូវ Will Smith ទះមួយកំផ្លៀងនៅមុខមហាជនរាប់លាននាក់ក្នុងកម្មវិធី Oscar​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ តារាកំប្លែង Chris Rock ក៏ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃនៅលើអ៉ីនធឺណេត ប៉ុន្តែក្នុងនោះក៏បង្កើតជាឱកាសមាសដែលធ្វើឱ្យតារាកំប្លែងរូបនេះរកប្រាក់បានយ៉ាងច្រើនពីការលក់សំបុត្រកម្មវិធីរបស់គាត់។ រឿងហេតុដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងនេះ បានក្លាយជាព្រឹត្តិការណ៍ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Academy។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ហេតុការណ៍នេះហាក់ដូចជាជំរុញឱ្យអ្នកទស្សនាមួយចំនួនឱ្យទិញសំបុត្រដើម្បីចូលរួមទស្សនាការសម្ដែងផ្ទាល់របស់ Chris Rock។ បើតាមវេទិកាលក់សំបុត្រ TickPick បានរាយការណ៍ថា ពួកគេបានលក់សំបុត្រកាន់តែច្រើនសម្រាប់កម្មវិធីកំប្លែង “comedian’s tour” របស់ Chris Rock ពោលគឺរយៈពេលពេញមួយយប់លក់បានច្រើនជាងចំនួនពេលដែលពួកគេលក់កាលពីខែមុន។ TickPick ក៏បានអះអាងផងដែរថា តម្លៃសំបុត្របានកើនឡើងចាប់តាំងពីយប់ថ្ងៃអាទិត្យដោយកើនឡើងពីតម្លៃប្រហែល ៤៦ដុល្លារក្នុងមួយសំបុត្រកាលពីថ្ងៃ១៨ ខែមីនា មកដល់ឥឡូវនេះឡើងដល់ ៣៤១ដុល្លារ។ ជាមួយគ្នានេះ Rock គ្រោងនឹងសម្តែងចំនួន ៦ដងនៅរោងមហោស្រព Wilbur របស់បូស្តុនចាប់ពីថ្ងៃទី៣០ ខែមីនាដល់ថ្ងៃទី០១ ខែមេសា មុនពេលចាប់ផ្តើមកម្មវិធីកំប្លែង Ego Death World Tour ជាផ្លូវការនៅថ្ងៃទី០២ ខែមេសា។ បន្ទាប់មកតារាកំប្លែងរូបនេះ នឹងធ្វើដំណើរទៅកាន់ទីក្រុងជាង ៣០ សម្រាប់ដំណើរកម្សាន្តនៅអាមេរិកខាងជើង ដែលនេះជាលើកទីមួយក្នុងរយៈពេល […]

កូរ៉េខាងជើងនិយាយកុហក អំពីការធ្វើតេស្ត «មីស៊ីល ICBM កំណាច» កាលពីសប្តាហ៍មុន, នេះបើតាមយោធាកូរ៉េខាងត្បូង

Khmerpress March 30, 2022 30/03/2022

(សេអ៊ូល)៖ មន្រ្តីយោធារបស់ទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនបានប្រើប្រាស់មីស៊ីលផ្លោងអន្តរទ្វីប ICBM ស៊េរីថ្មី ដែលក្រុមអ្នកវិភាគដាក់រហស្សនាមឱ្យថា «មីស៉ីលកំណាច» នៅក្នុងការបាញ់តេស្តរបស់ខ្លួន កាលពីសប្តាហ៍មុននោះឡើយ ដែលតាមពិតការសាកល្បងនោះ គឺទំនងប្រើប្រាស់មីស៊ីល ICBM ស៊េរីចាស់ ដែលទីក្រុងព្យុងយ៉ាងធ្លាប់បានធ្វើតេស្ត កាលពីឆ្នាំ២០១៧ ឯណោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវ មីស៊ីល ហាសុង-១៧ (Hwasong-17) ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ ដែលត្រូវក្រុមអ្នកវិភាគនិយាយថា អាចផ្ទុកក្បាលគ្រាប់បានច្រើន ខណៈវាបានបង្ហាញខ្លួនជាលើកដំបូងបំផុត ក្នុងក្បួនព្យុហយាត្រាយោធារបស់កូរ៉េខាងជើង កាលពីឆ្នាំ២០២០។ យ៉ាងណាមិញ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សន្និដ្ឋានថា ការបាញ់តេស្តនាពេលនោះគឺ កូរ៉េខាងជើងប្រើមីស៊ីល Hwasong-15 ដែលខ្លួនធ្លាប់បានបាញ់តេស្ត កាលពីឆ្នាំ២០១៧ រួចមកហើយ […]

ប្រទេសស្រីលង្កាត្រូវកាត់ផ្តាច់អគ្គិសនីរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈ ហើយវារីអគ្គីសនីពុំមានទឹកគ្រប់គ្រាន់

Khmerpress March 30, 2022 30/03/2022

ប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានចាប់ផ្តើមការកាត់បន្ថយថាមពលអគ្គិសនីនៅទូទាំងប្រទេស រយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ដោយសារកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះ កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ១៩៤៨ ដោយសារតែកង្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ដើម្បីទូទាត់លើការនាំចូល។ គួររំលឹកដែរថាមួយរយៈមុននេះ ប្រទេសស្រីលង្កាក៏មានការផ្អាកការប្រលងឆមាសរបស់សិស្សផងដែរ ដោយសារតែកង្វះខាតក្រដាស់បោះពុម្ព។ អគ្គិសនីរដ្ឋបាននិយាយថា ខ្លួនកំពុងកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ដែលនេះជាការកើនឡើងពីការដាច់អគ្គិសនីរយៈពេល ៧ ម៉ោងក្នុងមួយថ្ងៃ ចាប់តាំងពីដើមខែមីនា ដោយសារមិនមានប្រេងសម្រាប់ផ្គត់ផ្គង់ម៉ាស៊ីនភ្លើង។ ក្រុមមន្ត្រីបាននិយាយថា ច្រើនជាង ៤០% នៃអគ្គិសនីរបស់ប្រទេសស្រីលង្កា ត្រូវបានបង្កើតចេញពីវារីអគ្គីសនី ប៉ុន្តែអាងស្តុកទឹកក៏មិនមានទឹកនោះដែរ ដោយសារតែមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ការផលិតអគ្គិសនីភាគច្រើន គឺបានមកពីធ្យូងថ្ម និងប្រេង (ម៉ាស៊ីនភ្លើង) ហើយរបស់ទាំង​ ២ គឺ​សុទ្ធតែជារបស់​នាំ​ចូល ដែលវាបានធ្វើឱ្យបញ្ហាទាំងអស់មានភាពប្រទាក់ក្រឡាគ្នា នៅចំពេលដែលរដ្ឋាភិបាលមិនមានរូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់នាំចូលរបស់ទាំងអស់នោះ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈដ៏សំខាន់ Ceylon Petroleum Corporation (CPC) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ក៏បាននិយាយថា ពួកគេមិនមានប្រេងម៉ាស៊ូតផ្គត់ផ្គង់យ៉ាងហោចណាស់ ២ ថ្ងៃ ខណៈតម្លៃ​ប្រេងឥន្ធនៈ​ក៏​ត្រូវបាន​កើនឡើង​ជា​ញឹកញយ ​ក្នុងរយៈពេលចុងក្រោយនេះ។ ​ប្រេងឥន្ធនៈបាន​កើនឡើង […]

អ៊ុយក្រែន នឹងផ្ដល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនអន្តរជាតិដែលបញ្ឈប់អាជីវកម្មនៅរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន

Khmerpress March 30, 2022 30/03/2022

រដ្ឋបាលអ៊ុយក្រែនបាននិយាយថា ខ្លួននឹងផ្ដល់ “ពានរង្វាន់សន្តិភាព” “Peace Award” ដល់ក្រុមហ៊ុនអន្តរជាតិដែលបានចាកចេញពីប្រទេសរុស្ស៊ី ខណៈពេលដែលប្រទេសមហាអំណាចមួយនេះបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មាន The Kyiv Independent បានរាយការណ៍ថា នៅពេលដែលការឈ្លានពានពីរុស្ស៊ីបានឈានដល់ថ្ងៃទី៣១ រដ្ឋបាលអ៊ុយក្រែនបានប្រកាសផ្តល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនដែលបានចាកចេញពីប្រទេសរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែនដែលជាប្រទេសដែលរងគ្រោះដោយសង្រ្គាម។ ការផ្ដល់ពានរង្វាន់ខាងលើ ត្រូវបានប្រកាសដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មាននៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ដោយដកស្រង់សម្តីប្រធានបុគ្គលិករបស់ប្រធានាធិបតី Zelensky គឺលោក Andriy Yermak ។ លោក Andriy Yermak ដែលជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងថា វាជារឿងសំខាន់ដែលបន្ទាប់ពីសង្រ្គាមជាមួយរុស្ស៊ី អ៊ុយក្រែនទទួលបានប្រព័ន្ធធានាសន្តិសុខថ្មីមួយដែលនឹងការពារការកើតឡើងនៃសេណារីយ៉ូបច្ចុប្បន្ន។ គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនមក ក្រុមហ៊ុនបរទេសធំៗជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ខ្លះផ្អាកប្រតិបត្តិការ ខ្លះបញ្ឈប់ការនាំចូល ដើម្បីប្រឆាំងទៅនឹងរុស្ស៊ី៕ ដោយ៖ ខ្មែរណូត

WHO៖ អូមីក្រុងទម្រង់ថ្មី BA.2 ក្លាយជាមេរោគសម្បូរជាងគេ នៅជុំវិញពិភពលោក

Khmerpress March 30, 2022 30/03/2022

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលត្រូវបានដាក់ឈ្មោះថា BA.2 កំពុងរាលដាល និងរ៉ាប់រង ៨៦ភាគរយ ក្នុងចំណោមករណីឆ្លង COVID-19 នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។ ការរកឃើញមេរោគទម្រង់ថ្មី ដែលបំប្លែងចេញពីប្រភេទអូមីក្រុងនេះ ត្រូវបានរាយការណ៍ជាលើដំបូង កាលពីដើមខែមករា ឆ្នាំ២០២២។ អត្រា ចម្លងនៃមេរោគប្រភេទថ្មីនេះគឺខ្ពស់ជាងជំងឺអូមីក្រុងប្រភេទ BA.1 និង BA.1.1។ បើតាម WHO, ការធ្វើតេស្ត PCR អាចរកឃើញមេរោគ BA.1 ប៉ុន្តែចំពោះលទ្ធផលនៃមេរោគ BA.2 មានក្នុងកម្រិតទាបប៉ុណ្ណោះ លុះត្រាតែ ធ្វើការវិភាគទៅលើមេរោគ BA.1 បន្ថែមទៀត។ ទោះបីជា មេរោគ BA.2 អាចឆ្លងលឿនជាងអូមីក្រុង ប៉ុន្តែបើតាមការសិក្សាផ្សេងទៀត វាគ្មានការវិវន្តន៍ណាមួយក្លាយទៅជាជំងឺធ្ងន់ធ្ងរនៅឡើយទេ។ គួរបញ្ជាក់ថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ១៩ ប្រឆាំងមេរោគអូមីក្រុងទម្រង់ថ្មីនេះ គឺដូចទៅនឹងមេរោគប្រភេទមុនៗដែរ ដោយការការពារ នឹងថយចុះទៅតាមពេលវេលានៃការទទួលបានការចាក់វ៉ាក់សាំង។ […]

ថៃបញ្ជាក់ជាថ្មីថា ពលរដ្ឋអាចលេងបាញ់ទឹកបាននៅពិធីបុណ្យសង្រ្កាន្តតែត្រូវគោរពលក្ខខណ្ឌមួយនេះ

Khmerpress March 30, 2022 30/03/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនានេះបានឲ្យដឹងថា អាជ្ញាធរថៃបានជូនដំណឹងជាថ្មីម្តងទៀតជុំវិញការលេងបាញ់ទឹកនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃដែលនឹងចូលមកដល់នៅក្នុងពាក់កណ្តាលខែមេសាខាងមុខនេះ ដោយវិធានការថ្មីនេះហាក់មានលក្ខណៈធូស្រាលជាងមុនបន្តិច។ នៅក្នុងវិធានការថ្មីរបស់អាជ្ញាធរថៃបានបញ្ជាក់យ៉ាងច្បាស់ដដែលថា ហាមមិនឲ្យមានការលេងបាញ់ទឹកឬជះទឹកដាក់គ្នា ហាមមិនឲ្យលេងលាបម្សៅដាក់គ្នា និងហាមមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈដូចអ្វីដែលពលរដ្ឋបានធ្វើក្នុងពេលកន្លងមកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យពលរដ្ឋអាចលេងបាញ់ទឹកដាក់គ្នាបានក្នុងទម្រង់ថ្មីមួយទៀត ពោលគឺឈរបាញ់ទឹកឬជះទឹកដាក់ក្នុងបរិវេណផ្ទៃដី ៤ម៉ែត្រការ៉េពីគ្នា ហើយអ្នកដែលចូលរួមក្នុងសកម្មភាពនេះត្រូវតែពាក់ម៉ាស់ឲ្យបានគ្រប់គ្នាផងដែរ។​ គួរបញ្ជាក់ជូនថា វិធានការរបស់អាជ្ញាធរថៃខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដ្បិតក្រុមអ្នកជំនាញបានព្យាករណ៍ថា ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីថៃរួចគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នឹងកើនឡើងខ្ពស់ ពោលគឺអាចឡើងរហូតដល់ខ្ទង់ ១០០,០០០នាក់នៅក្នុងមួយថ្ងៃ៕ ដោយ៖ ខ្មែរណូត

ថៃគ្រោងទិញថ្នាំកូវីដប្រភេទ Favipiravir ៧៥លានគ្រាប់ក្រោយពេលបុណ្យសង្ក្រាន្តរួច

Khmerpress March 30, 2022 30/03/2022

ថៃ៖ ក្រសួងសុខាភិបាលថៃបានឲ្យដឹង​កាលពីថ្ងៃអង្គារ ទី២៩ ខែមីនាម្សិលមិញថា គិតត្រឹមពេលនេះប្រទេសថៃមានថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ Favipiravir នៅក្នុងស្តុកគ្រប់គ្រា​ន់សម្រាប់ធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការ ខណៈអាជ្ញាធរថៃក៏កំពុងតែបញ្ជាទិញថ្នាំប្រភេទនេះជាច្រើនគ្រាប់បន្ថែមទៀតផងដែរដើម្បីទុកប្រើប្រាស់នៅក្រោយពេលបិទបញ្ចប់នៃពិធីបុណ្យសង្រ្កាន្តថៃ។ បើតាមលោក Sirikul Matevelungsun ដែលជានាយកគ្រប់គ្រងនៃស្ថាប័នឱសថស្ថានរដ្ឋថៃបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះអាជ្ញាធរថៃបានកំពុងតែធ្វើការចែកចាយថ្នាំ Favipiravir ចំនួន ៨០លានគ្រាប់ទៅតាមមន្ទីរពេទ្យសំខាន់ៗនៅក្នុងប្រទេសថៃ។ លោកបានបន្តថា នៅពាក់កណ្តាលខែមេសាខាងមុខនេះអាជ្ញាធរថៃនឹងធ្វើការចែកចាយថ្នាំ Favipiravir ចំនួន ៣០លានគ្រាប់បន្ថែមទៀត ខណៈថ្នាំទាំង ៣០លានគ្រាប់នេះគឺកំពុងមានក្នុងស្តុកនៅប្រទេសថៃរួចស្រាប់ទៅហើយ។ លោក Sirikul Matevelungsun បានបន្ថែមទៀតថា ក្រោយពេលចូលឆ្នាំថៃរួចអាជ្ញាធរសុខាភិបាលក៏គ្រោងនឹងបញ្ជាទិញថ្នាំ Favipiravir ចំនួន ៧៥លានគ្រាប់បន្ថែមទៀតផងដែរ ដូចនេះហើយទើបលោកហ៊ានអះអាងថា​ ថៃមានថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ៕ ដោយ៖ ខ្មែរណូត

ជប៉ុន ប្រកាសហាមឃាត់ការនាំចេញទំនិញប្រណិតបន្ថែមទៀតទៅកាន់រុស្ស៊ី ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលស្និទ្ធនឹងលោក ពូទីន

Khmerpress March 30, 2022 30/03/2022

ប្រទេសជប៉ុន ថ្មីៗនេះប្រកាសថា នឹងហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលមានទ្រព្យ ហើយជិតស្និទ្ធនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Hagiuda Koichi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងប្រទេសអ៊ុយក្រែន និងបង្កើតការដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ការហាមឃាត់ទំនិញប្រណិតនៅពេលនេះមានចំនួន ១៩មុខ រួមទាំងរថយន្តដែលមានតម្លៃជាង ៦លានយ៉េន ឬប្រហែល ៤៨,០០០ដុល្លារ និងម៉ូតូមានតម្លៃជាង ៦០០,០០០ យ៉េន ប្រហែល ៤,៨០០ដុល្លារ។ ក្នុងនោះក៏រួមបញ្ចូលផងដែរនូវព្យាណូដែលមានតម្លៃជាង ២០០,០០០ យ៉េន ប្រហែល ១,៦០០ ដុល្លារ គុជធម្មជាតិ ស្រាវីស្គីជប៉ុនលំដាប់ខ្ពស់ និងនាឡិកាដែលមានតម្លៃលើសពី ៤០,០០០ យ៉េន ឬប្រហែល ៣០០ដុល្លារ។ ការហាមឃាត់ការនាំចេញនេះ នឹងចូលជាធរមាននៅថ្ងៃទី៥ ខែមេសា។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានហាមឃាត់ការនាំចេញទំនិញប្រហែល ៣០០មុខទៅកាន់ប្រទេសរុស្ស៊ីរួចហើយ ដូចជាវត្ថុដែលអាចបំប្លែងទៅជាការប្រើប្រាស់យោធា និងបន្ទះឈីប semiconductor ទូទៅ។ ដោយឡែកវត្ថុដែលត្រូវប្រើប្រាស់សម្រាប់គោលបំណងមនុស្សធម៌ត្រូវបានលើកលែង៕ ដោយ៖ ខ្មែរណូត