ព័ត៌មានអន្តរជាតិ

ស្រ្តីម្នាក់ប្រឈមនឹងកាត់ទោសប្រហារជីវិតក្រោយបង្កឲ្យមានភ្លើងឆេះអាគារនិងឆក់យកជីវិតមនុស្ស ៤៦នាក់ព្រោះតែរូបគាត់មានជម្លោះជាមួយមិត្តប្រុស

Khmerpress January 22, 2022 22/01/2022

តៃវ៉ាន់៖ ស្រ្តីតៃវ៉ាន់ម្នាក់ប្រឈមនឹងត្រូវគេកាត់ទោសប្រហារជីវិត បន្ទាប់ពីរូបគាត់បានបង្កឲ្យមានភ្លើងឆេះអាគារមួយកន្លែងនិងបណ្តាលឲ្យមានមនុស្សចំនួន ៤៦នាក់បានស្លាប់បាត់បង់ជីវិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាគារអាផាតមិនមួយកន្លែងមានកម្ពស់ ១៣ជាន់ ស្ថិតនៅក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់ ខណៈស្រ្តីជាជនបង្កហេតុមានឈ្មោះថា Huang និងមានអាយុ ៥១ឆ្នាំ។ តាមការស៊ើបអង្កេតរបស់អាជ្ញាធរតៃវ៉ាន់គឺស្រ្តីជាជនបង្កហេតុរូបនេះបានឈ្លោះគ្នាជាមួយនឹងមិត្តប្រុសដែលបានលួចក្បត់ចិត្តគាត់ ហើយក្នុងពេលឈ្លោះគ្នានោះគាត់បានបោះធូបមូសទៅលើសាឡុង ហើយក្រោយមកក៏បង្កឲ្យមានភ្លើងឆេះនិងបន្តរាលដាលពេញមួយអាផាតមិនតែម្តង។ យ៉ាងណាក្តី ស្រ្តីរូបនេះបានប្រាប់ឲ្យដឹងថា គាត់ពុំមានចេតនាបង្កឲ្យមានភ្លើងឆេះនោះទេ តែភ្លើងបានឆេះដោយចៃដន្យក្រោយពេលរូបគាត់បានយកធូបមូសទៅបោះចោលក្នុងធុងសំរាមប៉ុណ្ណោះ។ បើតាមអ្នកជំនាញផ្នែកច្បាប់នៅតៃវ៉ាន់បានបញ្ជាក់ថា ស្រ្តីរូបនេះគួរតែទទួលបានទោសប្រហារជីវិតចំពោះសកម្មភាពរបស់គាត់ តែខណៈពេលនេះតុលាការតៃវ៉ាន់នៅមិនទាន់សម្រេចផ្តន្ទាទោសកម្រិតណាចំពោះស្រ្តីរូបនេះនៅឡើយទេ៕ ដោយ៖ ខ្មែរណូត

ថៃ៖ មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress January 22, 2022 22/01/2022

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១១២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៥៨២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៣៦៩,៨១៤ករណី ក្នុងនោះមានអ្នកស្លាប់ ២២,០២២នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.២៦លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១១.៣៣លានដូស ក្នុងនោះប្រជាជន ៤៧.៩៥លាននាក់ (៦៨.៥៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

មន្ត្រីស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិកបានស្នើផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៦០ លានដូស ឱ្យទៅប្រទេសកូរ៉េខាងជើង

Khmerpress January 22, 2022 22/01/2022

មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលមួយរូបក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិកធ្លាប់បានស្នើផ្តល់ប្រទេសកូរ៉េខាងជើងនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៦០ លានដូស។ កាយវិការមនុស្សធម៌របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា ជាការចង់ផ្សះផ្សាគ្នាពីភាគីអាមេរិក ដើម្បីជំរុញកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ នេះបើតាមលោក Park Jie-won ប្រធាន​សេវា​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េខាងត្បូង​។ សមាជិកសភាម្នាក់បានដកស្រង់សម្តីលោកស្រី Park ហើយបាននិយាយថា សហរដ្ឋអាមេរិកស្នើផ្តល់ថ្នាំនេះក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បាននិយាយថា ការស្នើផ្តល់ជូននោះត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម សុង (Kim Song)។ គាត់ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចំណាប់អារម្មណ៍ ហើយបានសួរថា តើវ៉ាក់សាំងនេះគឺ Pfizer ឬ Moderna ។ លោក Park ក៏​បាន​រាយការណ៍​ថា ទីក្រុង​ព្យុងយ៉ាង​មិន​ទុក​ចិត្ត​វ៉ាក់សាំង​រុស្ស៊ី ឬ​ចិន​ទេ ហើយ​ហាក់​ដូចជា​ចាប់​អារម្មណ៍​តែវ៉ាក់សាំងពី​អាមេរិក​ប៉ុណ្ណោះ។ វាមិនច្បាស់ទេថា កូរ៉េខាងជើង ដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីលនៅឆ្នាំនេះ នឹងទទួលយកការផ្តល់ជូន ឬយ៉ាងណា។ ថ្មីៗនេះ ប្រទេសនេះបាននិយាយថា ខ្លួនអាចនឹងផ្ដើមសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបសារជាថ្មី ចាប់តាំងពីការផ្អាកកាលពីខែមេសា ឆ្នាំ២០១៨៕ ដោយ៖ ខ្មែរណូត

អ្នកជំនាញព្យាករណ៍ថា នៅត្រឹមចុងខែនេះអូមីក្រុងនឹងគ្របដណ្តប់ស្ទើរតែ ១០០%នៃករណីឆ្លងទាំងអស់នៅប្រទេសថៃ ខណៈដែលតាទំនងជាបាត់ខ្លួន

Khmerpress January 22, 2022 22/01/2022

ថៃ៖ នៅក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃកាលពីថ្ងៃសុក្រ ទី២១ ខែមករា ម្សិលមិញនេះបានបង្ហាញថា អាជ្ញាធរថៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១៣នាក់ ដែលចំនួននេះមានការថយចុះច្រើនបើធៀបទៅនឹងរយៈពេលកន្លងមក។ យ៉ាងណាក្តី​ នៅក្នុងថ្ងៃដដែលនោះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានរហូតដល់ ៨,៦៤០នាក់ ដែលតួលេខនេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងតួលេខប្រចាំថ្ងៃចាប់តាំងពីដើមសប្តាហ៍មក។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨,៤២៥នាក់ជាពលរដ្ឋថៃ អ្នកឆ្លងចំនួន ២០នាក់ជាអ្នកទោស និងករណីឆ្លងចំនួន ១៩៥នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។ បើតាមនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានកត់សម្គាល់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់នោះគឺមានភាគច្រើនជាករណីឆ្លងមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុង ហើយបើគិតចាប់ពីថ្ងៃទី ១១ដល់១៧ ខែមករានេះគឺករណីឆ្លងមេរោគអូមីក្រុងមានរហូតដល់ ៩៧% នៃករណីនាំចូលសរុប និងគ្របដណ្ដប់ ៨០% នៃករណីឆ្លងសរុបនៅក្នុងសហគមន៍ថៃ។ សម្រាប់លោក Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានព្យាករណ៍ថា នៅត្រឹមចុងខែមករានេះមេរោគអូមីក្រុងនឹងគ្របដណ្ដប់ស្ទើរតែទាំងអស់នៃករណីឆ្លងនៅទូទាំងប្រទេសថៃ ពោលគឺអាចមានរហូតដល់ ៩៧-៩៨នៃករណីឆ្លងសរុប ខណៈមេរោគប្រភេទដែលតាទំនងជាត្រូវបាត់ខ្លួន ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកសម្រេចផ្អាក ជើងហោះហើររបស់ចិនវិញចំនួន ៤៤ជើង ជាការសងសឹក!

Khmerpress January 22, 2022 22/01/2022

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ខ្លួនបានសម្រេចចិត្តផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ ដែលហោះចេញពីទឹកដីអាមេរិកវិញ សរុប ៤៤ជើង ជាការឆ្លើយតបចំពោះ សេចក្តីសម្រេចរបស់រដ្ឋាភិបាលចិន ដែលបានផ្អាកជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដោយសារក្តីកង្វល់អំពីជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ការផ្អាកនោះនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែមករា ខាងមុខនេះតទៅ ដោយក្នុងនោះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន សៀមិន (Xiamen Airlines) ដែលគ្រោងធ្វើដំណើរពីទីក្រុង ឡូសអាន់ជែលែស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Xiamen របស់ចិន នឹងត្រូវផ្អាករហូតដល់ថ្ងៃទី២៩ ខែមីនា។ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំង ៤ ដែលនឹងរងផលប៉ះពាល់ពីការផ្អាក ជើងហោះហើរដោយអាជ្ញាធរសហរដ្ឋអាមេរិកនោះរួមមាន អាកាសចរណ៍ Xiamen, Air China, China Southern Airlines និង […]

អង់គ្លេសរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ថ្មីមួយប្រភេទទៀតដែលជាបុត្រសម្ព័ន្ធរបស់វ៉ារ្យ៉ង់អូមីក្រុង

Khmerpress January 22, 2022 22/01/2022

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមករា ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអង់គ្លេសបានរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ ថ្មីមួយប្រភេទទៀត ដែលស្ថិតនៅត្រកូលជាមួយវ៉ារ្យ៉ង់អូមីក្រុងដែរ ហើយពេលនេះក្រុមអ្នកជំនាញអង់គ្លេសកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ បើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពនៃប្រទេសអង់គ្លេសបានបញ្ជាក់ថា វ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ថ្មីនេះមានលេខកូដសម្គាល់ BA.2 ហើយបើទោះជាវាមានលេខកូដសម្គាល់ផ្សេងពីវ៉ារ្យ៉ង់អូមីក្រុងក៏ពិតមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញថាវាមានលក្ខណៈអ្វីខុសប្លែកខ្លាំងពីមេរោគអូមីក្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា ការពិតវ៉ារ្យ៉ង់ថ្មីនេះត្រូវបានអ្នកជំនាញអស់គ្លេសរកឃើញតាំងពីថ្ងៃទី ១០ ខែមករាម្លេះ តែការសម្រេចទទួលស្គាល់ថាវាពិតជាវ៉ារ៉្យង់ថ្មីនិងមានលេខសម្គាល់ថ្មីទើបត្រូវបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃសុក្រម្សិលមិញនេះ។ គួរបញ្ជាក់ជូនថា ក្រោយពេលដែលអង់គ្លេសសម្រេចកំណត់ថាមានវ៉ារ្យ៉ង់ថ្មីនេះ​ ស្រាប់តែប្រទេសដាណឺម៉ាកបានជូនដំណឹងថា វ៉ារ្យ៉ង់ប្រភេទ BA.2 នេះកំពុងរាតត្បាតយ៉ាងខ្លាំង​នៅក្នុងប្រទេសខ្លួន ពោលគឺគិតត្រឹមសប្តាហ៍ទី ២ នៃខែមករានេះវ៉ារ្យ៉ង់ BA.2 បានគ្របដណ្ដប់ប្រមាណជា ៤៥%នៃករណីឆ្លងថ្មីទាំងអស់នៅទូទាំងប្រទេសដាណឺម៉ាក៕ ដោយ៖ ខ្មែរណូត

ការសិក្សាជាបឋមមួយបង្ហាញថា វ៉ាក់សាំង Sputnik V បង្ហាញពីកម្រិតការពារពីវ៉ារ្យ៉ង់ អូមីក្រុង ខ្ពស់ជាងវ៉ាក់សាំង Pfizer របស់អាមេរិក

Khmerpress January 21, 2022 21/01/2022

ការសិក្សាជាបឋមមួយបានបង្ហាញថា កម្រិតអង្គបដិប្រាណក្នុងការការពារពីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី មិនបានចុះថយដូចអ្នកដែលបានចាក់វ៉ាក់សាំង Pfizer របស់អាមេរិកនោះទេ។ ការសិក្សារួមគ្នាមួយ រវាងអ្នកស្រាវជ្រាវរុស្ស៊ីនិងអ៉ីតាលី បានធ្វើការប្រៀបធៀបសេរ៉ូមឈាមរបស់អ្នកចាក់វ៉ាក់សាំង Sputnik V ចំនួន ៥១ នាក់ និង Pfizer ចំនួន ១៧ នាក់ ក្នុងចន្លោះពី ៣ ទៅ ៦ខែ បន្ទាប់ពីការចាក់ដូសទី២រួច ហើយពួកគេបានរកឃើញថា អ្នកដែលចាក់វ៉ាក់សាំង Sputnik V នៅមានកម្រិតអាចធន់ជាមួយ អូមីក្រុង ច្រើនជាងអ្នកចាក់វ៉ាក់សាំង Pfizer ។ ការសិក្សានេះត្រូវបានផ្ដល់ជំនួយដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលជាអ្នកទីផ្សារឱ្យ Sputnik V នៅបរទេស។ ការសិក្សាជាបឋមនោះបានបង្ហាញថា អង្គបដិប្រាណជាក់លាក់សម្រាប់ប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង គឺត្រូវបានរកឃើញរហូតដល់ទៅ ៧៤.២% ពីក្នុងចំណោមអ្នកចាក់វ៉ាក់សាំង Sputnik ប៉ុន្តែមានតែ ៥៦.៩% នៃអ្នកដែលបានចាក់វ៉ាក់សាំង Pfizer/BioNtech ។ […]

ថៃនឹងទទួលបានវ៉ាក់សាំង Pfizer ៣លានដូសសម្រាប់ចាក់ជូនកុមារអាយុ ៥-១១ឆ្នាំនៅសប្តាហ៍ក្រោយ

Khmerpress January 21, 2022 21/01/2022

ថៃ៖ បើគ្មានអ្វីប្រែប្រួលទេគឺថ្ងៃទី ២៦ ខែមករានេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣លានដូសនឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសថៃហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃ សុក្រ ទី២១ ខែមករានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វ៉ាក់សាំង Pfizer ចំនួន ៣លានដូសនេះគឺជាកញ្ចប់ទី ៣ នៃវ៉ាក់សាំងសរុបចំនួន ១០ លានដូស ដែលអាជ្ញាធរថៃបានចុះកិច្ចសន្យាបញ្ជាទិញពីក្រុមផលិតឱសថដ៏ធំរបស់អាមេរិកមួយនេះ។ លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា វ៉ាក់សាំងទាំង ៣លានដូសនេះគឺសម្រាប់ចាក់ជូនក្រុមកុមារថៃដែលមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ ហើយក្រោយពេលវ៉ាក់សាំងមកដល់ប្រទេសថៃភ្លាមគឺអាជ្ញាធរសុខាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនេះនៅឯមន្ទីរពេទ្យកុមារ Queen Sirikit National Institute of Child Health for children ក្នុងក្រុងបាងកក និងបន្ទាប់មកទៀតវ៉ាក់សាំងនឹងត្រូវបន្តចែកចាយទៅកាន់មន្ទីរពេទ្យផ្សេងៗនៅទូទាំងប្រទេសថៃ។ លោក Anutin Charnvirakul បានបញ្ជាក់ផងដែរថា វ៉ាក់សាំងសម្រាប់ចាក់ជូនកុមារនេះនឹងត្រូវលាយបញ្ចូលគ្នាជាមួយនឹងសារធាតុអំបិលក្នុងបរិមាណស្មើគ្នា ហើយល្បាយវ៉ាក់សាំងថ្មីនេះគឺអាចរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ […]

ក្រុមហ៊ុនផលិតឱសថប្រមាណជា ៣០ នៅជុំវិញពិភពលោក នឹងចូលរួមផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ Molnupiravir សម្រាប់ចែកចាយទៅកាន់ប្រទេសក្រីក្រក្នុងតម្លៃធូរថ្លៃ

Khmerpress January 21, 2022 21/01/2022

​អង្គការ Medicines Patent Pool ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីឱ្យក្រុមហ៊ុនផលិតឱសថជិត ៣០ អាចធ្វើការផលិតថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck & Co នាំទៅប្រទេសក្រីក្របាន។ កិច្ចព្រមព្រៀងដែលត្រូវបានចរចាដោយ MPP ជាមួយក្រុមហ៊ុន Merck នឹងពង្រីកទិន្នផលថ្នាំគ្រាប់ Molnupiravir ដោយសារវានឹងមានក្រុមហ៊ុនជាច្រើនជួយចូលរួមផលិត ខណៈដែលកាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Merck ក៏ទើបតែចុះអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនឥណ្ឌាចំនួន ៨ ផងដែរ។ គួរឱ្យដឹងដែរថា ថ្នាំគ្រាប់ Molnupiravir មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យចូលមន្ទីរពេទ្យ និងការស្លាប់បានចំនួន ៣០% ចំពោះអ្នកជំងឺ COVID-19 ដែលឆ្លងធ្ងន់ធ្ងរ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន។ កិច្ចព្រមព្រៀងថ្មីនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតឱសថចំនួន ២៧ មកពីប្រទេសឥណ្ឌា ចិន និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា អាចផលិតគ្រឿងផ្សំ និងបង្កើតបានជាផលិតផលសម្រេច។ MPP បាននិយាយថា ថ្នាំគ្រាប់ដែលផលិតក្រោមកិច្ចព្រមព្រៀងនេះ នឹងត្រូវបានចែកចាយទៅកាន់ប្រទេសចំនួន ១០៥ ដែលមិនសូវអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ […]

ប្រទេសជប៉ុន​អនុម័ត​គម្រោងចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​សម្រាប់​អាយុ​ពី​ ៥​ ដល់​ ១១​ឆ្នាំ

Khmerpress January 21, 2022 21/01/2022

ក្រសួង​សុខាភិបាល​ជប៉ុន​បាន​អនុម័ត​ផែនការ​ពង្រីក​កម្មវិធី​ចាក់​វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បី​ដាក់​បញ្ចូល​កុមារ​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ខ្លួន។ វាធ្វើទៅតាមពាក្យស្នើសុំដែលដាក់ដោយក្រុមហ៊ុនឱសថអាមេរិក Pfizer ក្នុងខែវិច្ឆិកា ដែលបានសុំការអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ដល់ក្រុមអាយុពី ៥ ទៅ ១១ ឆ្នាំ។ ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ពីក្រុម​អ្នក​ជំនាញ​របស់​ក្រសួង​ ដែល​បាន​និង​កំពុង​ពិនិត្យ​មើល​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង Pfizer។ វាបានក្លាយជាការអនុម័តលើកដំបូងដោយអាជ្ញាធរជប៉ុន សម្រាប់ការចាក់វ៉ាក់សាំងកុមារអាយុក្រោម ១២ឆ្នាំ ប្រឆាំងនឹង COVID-19 ។ បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំង Pfizer និងមួយទៀតដោយក្រុមហ៊ុនផលិតថ្នាំអាមេរិក Moderna សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ ចំណែកការប្រើប្រាស់វ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានកំណត់ជាគោលការណ៍ ចំពោះមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ ក្រសួង​សុខាភិបាល​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​តាមក្រុង ​រៀបចំ​សម្រាប់​ការ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ពី ៥ ទៅ ១១​ឆ្នាំ នៅ​ដើម​ខែ​មីនាខាងមុខនេះ។ ខ្លួនគ្រោងនឹងកោះប្រជុំអ្នកជំនាញនៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីដោះស្រាយព័ត៌មានលម្អិតនៃកម្មវិធីវ៉ាក់សាំងដែលបានពង្រីក៕ ដោយ៖ […]