ព័ត៌មានអន្តរជាតិ

ប្រទេសថៃនឹងប្រមូលថ្លៃពីភ្ញៀវទេសចរបរទេស ៩ ដុល្លារអាមេរិក ចាប់ពីខែមេសាតទៅ

Khmerpress January 13, 2022 13/01/2022

ប្រទេសថៃគ្រោងនឹងប្រមូលថ្លៃពីអ្នកទេសចរបរទេសចំនួន ៣០០ បាត ឬ ៩ ដុល្លារអាមេរិក ចាប់ពីខែមេសាតទៅ ដើម្បីអភិវឌ្ឍតំបន់ទេសចណ៍ និងធានារ៉ាប់រងគ្រោះថ្នាក់ សម្រាប់ជនបរទេសដែលមិនអាចបង់ថ្លៃដោយខ្លួនឯងបាន។ ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ដោយមានភ្ញៀវទេសចរចូលមកប្រហែល ២០០,០០០ នាក់ ប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបនឹងជិត ៤០ លាននាក់ ក្នុងឆ្នាំ២០១៩។ ថ្លៃសេវាបន្ថែមនេះនឹងដាក់ទៅក្នុងបញ្ជីតម្រូវការ សម្រាប់ភ្ញៀវទេសចរបរទេសដែលស្វែងរកការចូលប្រទេសថៃ ដែលរួមមានការបង់ប្រាក់ជាមុនសម្រាប់ការធ្វើតេស្ត COVID-19 ការស្នាក់នៅក្នុងសណ្ឋាគារ ឬការដាក់ឱ្យនៅដាច់ពីគេ និងការធានារ៉ាប់រង ជាមួយនឹងការរ៉ាប់រងលើការព្យាបាលជំងឺ COVID-19 យ៉ាងតិច ៥០,០០០ ដុល្លារ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក Thanakorn Wangboonkongchana បាន​និយាយ​ថា តម្លៃ​ថ្មី​នេះ​នឹង​ត្រូវ​កំណត់​ជាមួយ​នឹង​សំបុត្រ​យន្តហោះ និង​ជា​ផ្នែក​មួយ​នៃ​ផែនការ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាលថៃ។ លោក Thanakorn បាននិយាយថា ប្រទេសថៃរំពឹងថា នឹងមានភ្ញៀវបរទេសពី ៥ ទៅ ១៥ លាននាក់ នៅឆ្នាំនេះ អាស្រ័យលើគោលនយោបាយ ដែលមាននៅក្នុងទីផ្សារទេសចរណ៍សំខាន់ៗរបស់ខ្លួន។ លោក​បាន​បន្ត​ថា ​ទីផ្សារទេសចរ​ណ៍ […]

ក្រុមហ៊ុន Moderna រំពឹងនឹងសាកល្បងវ៉ាក់សាំងរបស់ខ្លួន សម្រាប់កុមារដែលមានអាយុពី ២ ទៅ ៥ឆ្នាំ ក្នុងខែមីនា

Khmerpress January 13, 2022 13/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រុមហ៊ុន Moderna កាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២២ បាននិយាយថា ខ្លួនរំពឹងនឹងរាយការណ៍ពីទិន្នន័យនៃការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ចំពោះកុមារដែលមានអាយុចន្លោះពី ២ ទៅ ៥ឆ្នាំ ក្នុងខែមីនា។ ក្រុមហ៊ុនបាននិយាយថា៖«ប្រសិនបើទិន្នន័យមានការគាំទ្រ និងជាកម្មវត្ថុនៃការប្រឹក្សាបទប្បញ្ញត្តិ, ក្រុមហ៊ុន Moderna អាចនឹងបន្តជាមួយនឹងឯកសារទាក់ទង សម្រាប់ទិន្នន័យរបស់កុមារអាយុពី ២ ទៅ ៥ឆ្នាំ នៅពេលបន្ទាប់ទៀត»។ វ៉ាក់សាំងរបស់ Moderna ដែលមានមូលដ្ឋានលើបច្ចេកទេស Messenger RNA មានការអនុញ្ញាតរួចហើយ នៅក្នុងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា សម្រាប់ក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ ហើយបានដាក់ពាក្យស្នើសុំសម្រាប់កុមារ ដែលមានអាយុពី ៦ ទៅ ១១ ឆ្នាំ។ នៅសហរដ្ឋអាមេរិក វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថ មិនថាជាវ៉ាក់សាំង ២ដូស […]

អូមីក្រុង មិនកាចសាហាវជាង «ឌែលតា» ទេ, តែបង្កគ្រោះថ្នាក់ដល់អ្នកមិនបានចាក់ វ៉ាក់សាំងបង្ការ, នេះបើតាម WHO

Khmerpress January 13, 2022 13/01/2022

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO លោក Tedros ក៏បានបញ្ជាក់ដែរថាមកទល់នឹងសព្វថ្ងៃ មានប្រទេសច្រើនជាង៩០ ដែលមិនទាន់សម្រេចបាន ការចាក់វ៉ាក់សាំងបង្ការតាមគោលដៅកំណត់ ដែលតម្រូវឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជនសរុបរបស់ពួកគេនោះទេ ខណៈច្រើនជាង៨៥ភាគរយនៃប្រជាជន នៅក្នុងតំបន់អាហ្វ្រិក នៅមិនទាន់បានចាក់វ៉ាក់សាំង សូម្បីតែមួយដូស។ គួរបញ្ជាក់ថា បើតាមអង្គការ WHO ភាគច្រើននៃអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅជុំវិញពិភពលោក គឺជាអ្នកមិនទាន់បានចាក់វ៉ាកសាំង បង្ការ ហើយប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើង នោះវាអាចនឹងលេចចេញនូវមេរោគបំប្លែងថ្មីដទៃទៀតជាបន្តបន្ទាប់ ដែលមានភាពកាចសាហាវខ្លាំងជាងអូមីក្រុង ក៏ថាបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិន សម្រេចផ្អាកជើងហោះហើរពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩

Khmerpress January 13, 2022 13/01/2022

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធនេះ បានបញ្ជាឱ្យផ្អាកជើងហោះហើរអាមេរិកចំនួន០៦បន្ថែមទៀត នាសប្តាហ៍ខាងមុខ បន្ទាប់ពីការកើនឡើងនៃចំនួនអ្នកដំណើរដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។ និយតករអាកាសចរណ៍បាននិយាយថា ខ្លួននឹងផ្អាកជើងហោះហើរចំនួនពីរ របស់ក្រុមហ៊ុន United Airlines ពីទីក្រុង San Francisco ទៅ Shanghai ចាប់ពីសប្តាហ៍ នៃថ្ងៃទី២៤ ខែមករា បន្ទាប់ពីអ្នកដំណើរ០៧នាក់ បានធ្វើតេស្តវិជ្ជមានថ្មីៗនេះ។ និយតករក៏នឹងផ្អាកជើងហោះហើររបស់ក្រុមហ៊ុន China Southern Airlines ចំនួន០៤ ពីទីក្រុង Los Angeles ទៅ Guangzhou ចាប់ពីសប្តាហ៍ នៃថ្ងៃទី៣១របស់ខែមករា ដែលជាការផ្លាស់ប្តូរដែលនឹងប៉ះពាល់ដល់ការហោះហើរត្រឡប់មកវិញ នៅក្នុងខែកុម្ភៈផងដែរ។ គួរបញ្ជាក់ថា សេចក្តីសម្រេចនេះ វានាំឲ្យចំនួននៃការលុបចោលជើងហោះហើររវាងអាមេរិក-ចិននៅឆ្នាំនេះកើនដល់៧០ជើង នៅលើកាលវិភាគដែលបានកាត់បន្ថយយ៉ាងខ្លាំងរួចទៅហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បុរសម្នាក់ដែលបានវះកាត់ដាក់បេះដូងជ្រូក ពេលនេះបានជាសះស្បើយបណ្តើរៗហើយ ដោយមិនត្រូវការម៉ាស៊ីនជំនួយទៀតទេ

Khmerpress January 12, 2022 12/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា បុរសម្នាក់​ដែល​ទទួលបាន​ការវះកាត់​ប្តូរ​បេះដូង​ជ្រូក ​ជាលើកដំបូង​គេ​របស់​ពិភពលោក ពេលនេះបានជាសះស្បើយបណ្តើរៗហើយ បន្ទាប់ពីការវះកាត់ពិសោធន៍បានរយៈពេល ៤ ថ្ងៃកន្លងទៅនេះ។ ចាប់តាំងពីការវះកាត់រួច លោក David Bennett បានសម្រាកនៅមន្ទីរពេទ្យដោយមានជំនួយពីម៉ាស៊ីនភ្ជាប់បេះដូងទៅសួត ដើម្បីទ្រទ្រង់បេះដូងថ្មីរបស់គាត់។ បើយោងតាមលោកស្រី Deborah Kotz អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Maryland School of Medicine បាននិយាយថា គាត់ត្រូវបានគេដកពីម៉ាស៊ីនជំនួយចេញវិញកាលពីថ្ងៃអង្គារហើយ ខណៈនឹងត្រូវបានគេតាមដានបន្ដយ៉ាងដិតដល់។ រំលឹកផងដែរថា លោកតា Bennett អាយុ ៥៧ឆ្នាំ បានទទួលការវះកាត់ប្តូរបេះដូងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ដោយសារគាត់មានជំងឺខ្សោយបេះដូង និងមានចង្វាក់បេះដូងមិនទៀងទាត់។ គ្រូពេទ្យបានផ្ដល់បេះដូងជ្រូកឱ្យគាត់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីជួយជីវិតរបស់គាត់ ខណៈពេលដែលការបរិច្ចាគសរីរាង្គរបស់មនុស្សកាន់តែមានកង្វះខាត ហើយអ្នកវិទ្យាសាស្ត្របានព្យាយាមរិះរកដំណោះស្រាយចំពោះការខ្វះខាតនេះ។ បេះដូងដែលយកបានមកពីសត្វជ្រូកមួយនោះ គឺត្រូវបានបន្សាំហ្សែនដើម្បីធ្វើឱ្យសរីរាង្គរបស់វាស៊ីគ្នាជាមួយនឹងមនុស្ស ព្រោះថាបើវាមិនត្រូវគ្នាទេ រាងកាយមនុស្សយើងអាចនឹងបដិសេធយកសរីរាង្គមួយនោះ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដែលបានពិនិត្យលើការពិសោធន៍បែបនេះ ក៏បានអនុញ្ញាតក្នុងស្ថានភាពបន្ទាន់ឱ្យធ្វើការវះកាត់បែបនេះ ក្រោមអ្វីដែលហៅថា «ការប្រើប្រាស់ដោយមេត្តាករុណា» នៅពេលដែលអ្នកជំងឺដែលមានហានិភ័យដល់អាយុជីវិតមិនមានជម្រើសផ្សេងទៀតទេ៕ ដោយ៖ ខ្មែរណូត

ចិន៖ ទីក្រុង Tianjin ធ្វើតេស្តរកកូវីដ-១៩ ទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីទប់ស្កាត់ «អូមីក្រុង»

Khmerpress January 12, 2022 12/01/2022

(ធានជីន)៖ ទីក្រុងកំពង់ផែ ធានជីន (Tianjin) ភាគឦសានប្រទេសចិន ដែលមានប្រជាជនរស់នៅរហូតដល់ ១៤លាននាក់ បានចាប់ផ្តើមធ្វើតេស្តរក COVID-19 បន្ថែមទៀតចាប់ពីព្រឹកថ្ងៃពុធនេះ ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ខណៈករណីឆ្លង COVID-19 ទូទាំងប្រទេសសរុប ២២១ករណីទៀត ទើបតែត្រូវបានប្រកាសចេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។ សម្រាប់នៅទីក្រុង ធានជីន អាជ្ញាធរសុខាភិបាលបានប្រកាសពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ដែលមានចេញរោគសញ្ញាចំនួន ៣៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារ ខណៈកាលពីថ្ងៃចន្ទមុននោះទៀត គេបានរកឃើញសរុបតែ ១០ករណីប៉ុណ្ណោះ។ នៅថ្ងៃពុធនេះ បុគ្គលិកបម្រើការងារតាមក្រុមហ៊ុន និងស្ថាប័ននានា ត្រូវបានអនុញ្ញាតឲ្យសម្រាកការងារកន្លះថ្ងៃ ដើម្បីទៅបំពេញកាតព្វកិច្ចធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំសម្រាប់ជុំវិញទី ២។ ដោយឡែកនៅទីក្រុង អានយ៉ាង (Anyang) ស្ថិតនៅភាគកណ្តាលប្រទេសចិនវិញ ដែលជាទីកន្លែងអាជ្ញាធរបានរកឃើញវត្តមានវីរុស Omicron នៅក្នុងសហគមន៍ជាលើកដំបូងនោះ ករណីឆ្លងជំងឺ COVID-19 ដោយមានចេញរោគសញ្ញាចំនួន ៦៥ករណីទៀត […]

លោកនាយករដ្ឋមន្ត្រីថៃបង្ហាញពីការព្រួយបារម្ភជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាកុមារ

Khmerpress January 12, 2022 12/01/2022

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand។ ក្តីបារម្ភរបស់លោកនាយករដ្ឋមន្ត្រីថៃនៅពេលនេះគឺបានកើតឡើង បន្ទាប់ពីរូបគាត់ទទួលបានរបាយការណ៍មួយដែលបង្ហាញថា មន្ទីរពេទ្យជាច្រើនមិនចង់ទទួលយកអ្នកជំងឺកូវីដ ១៩ ជាកុមារទៅព្យាបាលនោះទេ ព្រោះមន្ទីរពេទ្យទាំងនោះហាក់មិនសូវមានបទពិសោធន៍ព្យាបាលកុមារដែលមានជំងឺកូវីដ ១៩។ ឆ្លើយតបនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឲ្យគ្រប់មន្ទីរពេទ្យទាំងអស់ទាំងមន្ទីរពេទ្យឯកជននិងមន្ទីរពេទ្យរដ្ឋត្រូវទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ត្បិតកុមារគឺជាក្រុមមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយនិងងាយរងគ្រោះដោយជំងឺកូវីដ ១៩ ជាទីបំផុត។ ជាមួយគ្នានេះលោក ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជាឲ្យមន្ទីរពេទ្យ Queen Sirikit National Institute of Child Health ដែលជាមន្ទីរពេទ្យឯកទេសកុមារត្រូវផ្តល់ការណែនាំអំពីរបៀបធ្វើតេស្តនិងព្យាបាលជំងឺកូវីដ ១៩ ចំពោះកុមារទៅកាន់គ្រប់មន្ទីរពេទ្យនៅទូទាំងប្រទេសផងដែរ ដើម្បីឲ្យមន្ទីរពេទ្យទាំងអស់នោះមានទំនុកចិត្តខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារ៕ ដោយ៖ ខ្មែរណូត

ប្រទេសវៀតណាមគ្រោងនឹងផ្ដល់ស្មាតហ្វូន ជូនដល់ពលរដ្ឋដែលមិនមានលទ្ធភាពទិញមកប្រើប្រាស់

Khmerpress January 12, 2022 12/01/2022

នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានដាក់សំណើរមួយទៅកាន់រដ្ឋបាលក្រុង ដើម្បីអនុញ្ញាតឱ្យពលរដ្ឋដែលមិនមានលទ្ធភាព អាចមានស្មាតហ្វូនមកប្រើប្រាស់បាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ នាយកដ្ឋានបានអះអាងថា គោលដៅនៃការផ្ដល់ជូនស្មាតហ្វូននេះ គឺអាចសម្រេចទៅបានលុះត្រាតែការគ្រប់គ្រង សេដ្ឋកិច្ច និងសង្គម មានការផ្លាស់ប្តូរនៅក្នុងពេលតែមួយ។ ពោលគឺដើម្បីឱ្យសង្គមមួយប្រើប្រាស់ប្រព័ន្ធឌីជីថលបានទូលំទូលាយ ពលរដ្ឋទាំងអស់គួរតែចូលរួមចំណែកទាំងអស់គ្នា។ ហូជីមិញគឺជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាជនចំនួន ៩ លាននាក់ ហើយមានពលរដ្ឋក្រីក្រជាង ១៤៤,០០០ នាក់ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ ពលរដ្ឋក្រីក្រត្រូវបានផ្ដោតជាគោលដៅសំខាន់ក្នុងគម្រោងនេះ ខណៈនឹងអនុញ្ញាតឱ្យមានការដាក់ពង្រាយ ក្នុងពេលដំណាលគ្នាជាមួយឌីជីថលនីយកម្ម និងធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានគេទុកចោលឡើយ។ នាយកដ្ឋាន និងដៃគូពាក់ព័ន្ធ ក៏នឹងធ្វើការពិនិត្យ​មើល​គ្រួសារ​ក្រីក្រ​ និង​ធ្វើ​បញ្ជី​អ្នក​ដែល​ត្រូវការ​ទូរស័ព្ទ​ទាំងនោះ។ នាយកដ្ឋានបានលើកឡើងថា មូលនិធិសម្រាប់គម្រោងនេះអាចមកពីថវិការបស់ទីក្រុង ឬការវិនិយោគឯកជន ហើយអ្នកទទួលអាចបង់ថ្លៃតិចតួចទៅតាមការកំណត់របស់រដ្ឋ។ ប្រសិនបើទីក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថា តើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ជូន ហើយប៉ាន់ស្មានថា តើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន៕ ដោយ៖ ខ្មែរណូត

អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់ដែលចេញប័ណ្ណចាក់វ៉ាក់សាំងកូវីដក្លែងក្លាយឲ្យពលរដ្ឋប្រហែល ១,៩០០នាក់ជាថ្នូរនឹងប្រាក់ជាង ១០០ដុល្លារសម្រាប់ប័ណ្ណមួយ

Khmerpress January 12, 2022 12/01/2022

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានសម្រេចឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់ដែលបានចេញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លែងក្លាយឲ្យទៅក្រុមពលរដ្ឋដែលមិនចង់ចាក់វ៉ាក់សាំងដើម្បីទទួលបានប្រាក់ក្រៅផ្លូវការយ៉ាងច្រើនពីកិច្ចការខុសច្បាប់មួយនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា​ វេជ្ជបណ្ឌិតរូបនេះមានអាយុ ៥១ ឆ្នាំ ជាម្ចាស់គ្លីនិកឯកជនមួយកន្លែងនៅក្នុងរដ្ឋ Terengganu ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។ តាមការស៊ើបអង្កេតរបស់ក្រុមប៉ូលិសជំនាញម៉ាឡេស៊ីបានបង្ហាញថា យ៉ាងហោចណាស់មានពលរដ្ឋម៉ាឡេស៊ីចំនួន ១,៩០០ នាក់ ដែលបានទៅរកសេវាចេញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លែងក្លាយនេះ ហើយពួកគេត្រូវចំណាយប្រាក់ក្នុងចន្លោះពី ៤០០-៦០០រីងហ្គីត (៩៥-១៤៣ ដុល្លារអាមេរិក)។ បើធ្វើការប្រៀបធៀបជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ មែនទែននោះគឺមានតម្លៃត្រឹម ៣០០រីងហ្គីត (៧១ដុល្លារអាមេរិក) ប៉ុណ្ណោះសម្រាប់ការចាក់ជាលក្ខណៈផ្ទាល់ខ្លួននៅតាមមន្ទីរពេទ្យឯកជន ហើយសម្រាប់ការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលវិញគឺមិនត្រូវបានគិតថ្លៃនោះទេ។ គេបានរកឃើញទៀតថា វេជ្ជបណ្ឌិតរូបនេះបានផ្តល់ប្រាក់ចំនួន ៥០ រីងហ្គីត (១២ ដុល្លារអាមេរិក) សម្រាប់អ្នកដែលអាចណែនាំអតិថិជនម្នាក់ឲ្យមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងក្លែងក្លាយនេះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីមិនទាន់បញ្ជាក់ពីកម្រិតទោសជាក់ស្តែងដែលវេជ្ជបណ្ឌិតរូបនេះត្រូវទទួលនោះទេ តែរូបគាត់អាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំនិងពិន័យជាប្រាក់មួយចំនួនផងដែរ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកបានផ្អាកជើងហោះហើរមួយចំនួន ក្រោយការធ្វើតេស្ត «មីស៉ីលលឿនជាងសំឡេង» របស់កូរ៉េខាងជើង

Khmerpress January 12, 2022 12/01/2022

(វ៉ាស៊ីនតោន)៖ ជើងហោះហើរមួយចំនួននៅតាមព្រលានយន្តហោះ ស្ថិតនៅបណ្តារដ្ឋភាគខាងលិចសហរដ្ឋអាមេរិក ត្រូវបានបង្គាប់ឲ្យផ្អាកជាបណ្តោះអាសន្ន ក្រោយពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត គ្រាប់មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។ រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ជាការបង្កើនភាពប្រុងប្រយ័ត្ន សម្រាប់ជំហានដំបូង, FAA បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវការហោះហើរចេញពីអាកាសយានដ្ឋានមួយចំនួន ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិចសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន)»។ គួរបញ្ជាក់ថា នេះគឺជាសកម្មភាពកម្របំផុតមួយ ដែលសហរដ្ឋអាមេរិក ជាប្រទេសស្ថិតនៅត្រើយម្ខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក បានដាក់ចេញ ដើម្បីឆ្លើយតបនឹងសកម្មភាពកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ការធ្វើប្រតិបត្តិការហោះហើរឡើងវិញ បានកើតមានឡើងតែ ១៥នាទីប៉ុណ្ណោះក្រោយការផ្អាក។ ប្រការនេះត្រូវបានគេមើលឃើញថា អាចជាការធ្វើតេស្តសាកល្បងរបស់ FAA ក្នុងការត្រៀមខ្លួនចាត់វិធានការបន្ទាន់ នៅពេលមានហេតុការណ៍បែបនេះទៀត នៅថ្ងៃមុខ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសេអ៊ូល) ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានអះអាងពីការចាប់បាន សញ្ញានៃការធ្វើតេស្តមីស៊ីល នៅប្រទេសកូរ៉េខាងជើង ដោយវាបានកើតមានឡើង មិនដល់មួយសប្តាហ៍នោះឡើយ […]