ព័ត៌មានអន្តរជាតិ

WHO និយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកំពុងមានស្រាប់ គួរតែអាចមានប្រសិទ្ធភាពជាមួយវ៉ារ្យ៉ង់អូមីក្រុង

Khmerpress December 8, 2021 08/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលកំពុងមានស្រាប់នាពេលបច្ចុប្បន្ន គួរតែនៅតែការពារអ្នកដែលឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ប្រភេទធ្ងន់ធ្ងរបាន។ អនុសាសន៍របស់ WHO បានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍ដំបូងទាក់ទងនឹងអូមីក្រុង នៅឯអាហ្រ្វិកខាងត្បូងបានបង្ហាញថា វាអាចគេចផុតពីវ៉ាក់សាំងរបស់ Pfizer បាន ដោយសាររបៀបដែលអង់ទីកររបស់វ៉ាក់សាំងនឹងមេរោគ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។ ពោលគឺវ៉ាក់សាំងរបស់ Pfizer/BioNTech បានថយចុះប្រសិទ្ធភាព ៤០% ជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង។ ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Ryan របស់ WHO បាននិយាយថា មិនមានសញ្ញាថា អូមីក្រុង អាចគេចផុតពីវ៉ាក់សាំងខ្លាំងជាងវ៉ារ្យ៉ងដទៃទេ។ លោកវេជ្ជបណ្ឌិត Mike Ryan បាននិយាយថា៖«យើងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ ដែលបានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងគ្រប់វ៉ារ្យ៉ង់ទាំងអស់មកទល់ពេលនេះ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរ និងការសម្រាកនៅមន្ទីរពេទ្យ ហើយគ្មានហេតុផលអ្វីដែលត្រូវរំពឹងថា អូមីក្រុងនឹងខុសពីគេនោះទេ»។ គាត់បាននិយាយថា ទិន្នន័យដំបូងបានណែនាំថា អូមីក្រុង មិនធ្វើឱ្យមនុស្សឈឺជាងវ៉ារ្យ៉ង់ដែលតា និងប្រភេទផ្សេងទៀតទេ។ លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​មាន​អ្វី​មួយប្លែក វានឹងអាចមានចំពោះជំងឺដែលមិនធ្ងន់ធ្ងរ»៕ ដោយ៖ ខ្មែរណូត

អូមីក្រុងបន្តរាតត្បាតដល់រដ្ឋ Queensland នៃប្រទេសអូស្រ្តាលី ខណៈអាជ្ញាធររដ្ឋមួយនេះអះអាងថា បានរកឃើញវ៉ារ្យ៉ង់ថ្មីមួយទៀតដែលស្រដៀងនឹងមេរោគអូមីក្រុងបំផុត

Khmerpress December 8, 2021 08/12/2021

អូស្រ្តាលី៖ បណ្តាញសារព័ត៌មាន Daily Mail បាយរាយការណ៍នៅព្រឹកថ្ងៃពុធ ទី៨ ខែធ្នូនេះថា រដ្ឋ Queensland ប្រទេសអូស្ត្រាលីបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ ខណៈអាជ្ញាធរសុខាភិបាលប្រចាំរដ្ឋមួយបានអះអាងថា បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទបន្ថែមទៀតផងដែរ។ ការរកឃើញករណីឆ្លងវ៉ារ៉្យង់អូមីក្រុងនេះគឺត្រូវបានរកឃើញចំពោះអ្នកដំណើរចំនួន ២ នាក់ ដោយក្នុងនោះមានម្នាក់គឺជាពលរដ្ឋនីហ្សេរីយ៉ា ដែលបានធ្វើដំណើរពីទីក្រុង Sydney ទៅកាន់ទីក្រុង Cairns រដ្ឋ Queensland កាលពីថ្ងៃទី ៣​​ ខែធ្នូកន្លងទៅ ហើយនៅថ្ងៃទី ៨ ខែធ្នូនេះរូបគាត់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង ដែលជាមេរោគកំពុងបង្កការព្រួយបារម្ភខ្លាំងនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។ ដោយឡែកសម្រាប់ករណីទី ២វិញគឺត្រូវបានរកឃើញចំពោះបុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ខណៈអាជ្ញាធរសុខាភិបាលនៃរដ្ឋ Queensland បានអះអាងថា មេរោគអូមីក្រុងនៅក្នុងខ្លួនអ្នកជំងឺរូបនេះមិនដូចគ្នា ១០០%ជាមួយនឹងមេរោគអូមីក្រុងដែលគេបានរកឃើញកន្លងមកនោះទេ តែស្រដៀងគ្នាបំផុត។ ភ្លាមៗក្រោយការរកឃើញនេះអាជ្ញាធរសុខាភិបាល Queensland​ បានបញ្ជាក់ថា មេរោគអូមីក្រុងគឺមាន ២ ប្រភេទ តែយ៉ាងណាក្តីគិតត្រឹមពេលនេះគេនៅមិនទាន់ធ្វើការបែងចែកវ៉ារ៉្យង់ទាំង ២នេះឲ្យមានឈ្មោះផ្សេងគ្នាឬដាក់ឲ្យស្ថិតនៅក្នុងប្រភេទដាច់ដោយឡែកពីគ្នានោះទេ ដោយគេនិយាយត្រឹមថា វ៉ារ៉្យង់ថ្មីនោះគឺជាមេរោគដែលស្រដៀងនឹងមេរោគអូមីក្រុងបំផុត៕ ដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតដល់ទៅជាង «៧,០០០នាក់ក្នុង១ថ្ងៃ»

Khmerpress December 8, 2021 08/12/2021

(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,១៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងលើស ៧,០០០ករណីជាលើកដំបូង នៃករណីឆ្លងប្រចាំថ្ងៃ ខណៈមន្ទីរពេទ្យស្ថិតនៅក្នុងភាពតានតឹង ចំពោះករណីស្លាប់ និងករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ករណីឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែធ្នូនេះ បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើម បន្ធូរបន្ថយវិធានការរឹតត្បឹត ដើម្បីសាកល្បងរៀនរស់នៅជាមួយ COVID-19 ចាប់តាំងពីខែវិច្ឆិកាកន្លងមកនេះ។ បើតាម KDCA អត្រាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយក្នុងនោះមានអ្នកជំងឺ COVID-19 ចំនួន ៨៤០នាក់ មានរោគសញ្ញាធ្ងន់ធ្ងរគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រៅពីនេះ អ្នកជំងឺចំនួន ៦៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤៨៩,៤៨៤ករណី រួមទាំងករណីឆ្លងវីរុស […]

ការសិក្សាមួយបានរកឃើញថា វ៉ាក់សាំង Pfizer អាចការពារវ៉ារ្យ៉ង់អូមីក្រុងបានត្រឹមផ្នែកខ្លះប៉ុណ្ណោះ

Khmerpress December 8, 2021 08/12/2021

អាហ្រ្វិកខាងត្បូង៖ ការសិក្សាមួយបានរកឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer មានប្រសិទ្ធភាពអាចការពារវ៉ារ្យ៉ង់អូមីក្រុងបានត្រឹមផ្នែកខ្លះប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីព្រឹកថ្ងៃពុធ ទី៨ ខែធ្នូនេះ។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវសុខភាពអាហ្វ្រិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយនៅក្នុងការសិក្សានោះគេបានធ្វើការពិសោធន៍ទៅលើឈាមមនុស្សចំនួន ១២នាក់ផ្សេងគ្នា ដែលធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer រួចរាល់នាពេលកន្លងមក។ លោកវេជ្ជបណ្ឌិត Alex Sigal ដែលជាសាស្ត្រាចារ្យដឹកនាំការសិក្សាខាងលើបានបកស្រាយអំពីលទ្ធផលនៃការសិក្សាថា ឈាមមនុស្ស ៥នាក់ក្នុងចំណោមមនុស្សចំនួន ៦នាក់ ដែលជាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច ក៏ដូចជាអ្នកធ្លាប់មានប្រវត្តិកើតជំងឺកូវីដ ១៩ នោះគឺពួកគេនៅតែមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគអូមីក្រុង។ ដោយឡែកបើគិតអំពីប្រសិទ្ធភាពជារួមវិញគឺប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer បានធ្លាក់ចុះ ៤១% ក្នុងការប្រឆាំងនឹងមេរោគអូមីក្រុង ខណៈក្នុងការប្រឆាំងនឹងមេរោគកូវីដ ១៩ ផ្សេងទៀតវ៉ាក់សាំងប្រភេទនេះអាចមានប្រសិទ្ធភាពដល់ខ្ទង់ជាង ៩០%ឯណោះ៕ ដោយ៖ ខ្មែរណូត

អ្នកជំនាញកំពូលអាមេរិក៖ «យើងស្ទើរតែប្រាកដថា Omicron មិនខ្លាំងដូច Delta នោះឡើយ»

Khmerpress December 8, 2021 08/12/2021

(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៃសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា បើតាមលទ្ធផលតាមដានបឋម អាចឲ្យយើងសន្និដ្ឋានបានថា វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) មិនអាក្រក់ ឬខ្លាំងដូចវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកយ៉ាងដំណំ នៅទូទាំងសហរដ្ឋអាមេរិកនោះឡើយ ខណៈការកាត់សេចក្តីពិតប្រាកដ អំពីភាពធ្ងន់ធ្ងររបស់វា នឹងត្រូវការពេលពីរទៅបីសប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ AFP លោក Anthony Fauci ដែលត្រូវជាប្រធានក្រុមទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបំបែកអ្វីដែលគ្រប់គ្នាត្រូវយល់ដឹងអំពី Omicron ទៅជាបីផ្នែកសំខាន់ៗដូចជា៖ តើវីរុសបំប្លែងថ្មីនេះ អាចយកឈ្នះប្រព័ន្ធភាពសុំា ដែលមានស្រាប់ដោយរបៀបណា, ឥទ្ធិពលរបស់វាទៅលើវ៉ាក់សាំងបច្ចុប្បន្ន និងកម្រិតនៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ។ បើតាមការគូសបញ្ជាក់របស់លោក Anthony Fauci ក្រោយការតាមដាន ដំណាក់កាលដំបូងពីក្រុមអ្នកវិទ្យាសាស្ត្រ […]

ប្រទេសដីកោះម៉ាល់ឌីវប្រកាសរកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង»

Khmerpress December 7, 2021 07/12/2021

(ម៉ាល់)៖ ប្រទេសម៉ាល់ឌីវ ដែលជាប្រជុំកោះតូចៗនៅមហាសមុទ្រឥណ្ឌា ទើបតែបានប្រកាសរកឃើញ «ករណីវិជ្ជមានដំបូង» នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលពិភពលោកទាំងមូលកំពុងតែតាមដាន និងស្វែងយល់ អំពីឥទ្ធិពលពិតប្រាកដរបស់វានៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលម៉ាល់ឌីវ បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារនេះទៀតថា ករណីវិជ្ជមាន Omicron ដំបូងគេនេះ ត្រូវបានរកឃើញទៅលើអ្នកទេសចរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានដាក់បញ្ចូល Omicron ទៅជាវីរុសដែលស្ថិតក្នុងក្តីព្រួយបារម្ភនោះ រដ្ឋាភិបាលម៉ាល់ឌីវបានសម្រេច ហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, ណាមីប៊ី, ម៉ូរីទុស, ម៉ូហ្សំប៊ីក, ឡេសូថូ, បុតស្វាណា, អេស្វាទីនី និងហ្ស៊ីមបាវ៉េជាដើម។ គួរបញ្ជាក់ថា ប្រទេសដីកោះម៉ាល់ឌីវ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ បានបើកដំណើរការយ៉ាងឆាប់រហ័ស នូវវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីស្ថានការណ៍ COVID-19 បានធូរស្រាលបន្តិច។ […]

អាជ្ញាធរទេសចរណ៍ថៃ៖ ករណីវ៉ារ្យ៉ង់ថ្មី “អូមីក្រុង” ដំបូងរបស់ប្រទេសថៃ នឹងមានផលប៉ះពាល់តិចតួច ហើយក្នុងរយៈពេលខ្លីលើវិស័យទេសចរណ៍

Khmerpress December 7, 2021 07/12/2021

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយកាលពីថ្ងៃច័ន្ទថា ការរកឃើញករណីកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី “Omicron” លើកដំបូងរបស់ប្រទេសថៃនាពេលថ្មីៗនេះ មិនទាន់ប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍នៅឡើយទេ។ អភិបាលនៃ TAT លោក Yuthasak Supasorn បាននិយាយថា ការរកឃើញដំបូងនេះ គ្រាន់តែបញ្ជាក់ថា ការត្រួតពិនិត្យ និងវិធានការត្រួតពិនិត្យជំងឺរបស់ប្រទេសថៃមានប្រសិទ្ធភាព។ លោកបាន​បន្តថា៖ « ក្រៅពីនេះ បច្ចុប្បន្នមិនមានភស្តុតាងច្បាស់លាស់ណាមួយដែលថាការឆ្លងពីវ៉ារ្យ៉ង់ “Omicron” គឺអាក្រក់ជាងវ៉ារ្យ៉ង់ផ្សេងទៀតនៃ Covid-19 នោះទេ។ យើងជឿថាការលេចឡើងនៃវ៉ារ្យ៉ង់ “Omicron” នៅក្នុងប្រទេសថៃនឹងមានផលប៉ះពាល់រយៈពេលខ្លីដល់វិស័យទេសចរណ៍ ប៉ុន្តែឥទ្ធិពលរយៈពេលវែង ក៏មិនទាន់ត្រូវបានគេមើលឃើញថាមាននៅឡើយដែរ» ។ គួរបញ្ជាក់ថា វ៉ារ្យ៉ង់ “Omicron” ដំបូងរបស់ប្រទេសថៃត្រូវបានរកឃើញនៅក្នុងជនជាតិអាមេរិក ដើមកំណើតថៃ ដែលបានមកពីប្រទេសអេស្ប៉ាញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា។ ភ្ញៀវបានឆ្លងកាត់ការធ្វើតេស្ត កូវីដ-១៩ លើកដំបូងនៅពេលមកដល់ ប៉ុន្តែការធ្វើតេស្តលើកទីពីរនៅថ្ងៃទី៣ ខែធ្នូ បានរកឃើញវ៉ារ្យ៉ង់ វ៉ារ្យ៉ង់ “Omicron”៕ ដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពលោកបានប្រឆាំងជាដាច់ខាត ចំពោះការប្រើប្លាស្មាពីឈាមរបស់អ្នកជំងឺកូវីដ១៩ដែលបានជាសះស្បើយ ទៅព្យាបាលឱ្យអ្នកជំងឺកូវីដ១៩ដទៃទៀត

Khmerpress December 7, 2021 07/12/2021

អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ បាននិយាយថា ការព្យាបាលជំងឺ COVID-19 ដោយប្រើប្លាស្មា ដែលយកចេញពីឈាមរបស់អ្នកជំងឺដែលបានជាសះស្បើយ មិនគួរត្រូវបានផ្តល់ឱ្យអ្នកដែលមានជំងឺប្រភេទស្រាល ឬមធ្យមនោះទេ។ ថ្វីបើកន្លងមកគេបានមើលឃើញថា ប្លាស្មា Convalescent បង្ហាញពីលទ្ធផលវិជ្ជមានមួយចំនួន នៅពេលចាក់បញ្ចូលតាមសរសៃឈាមដល់អ្នកដែលមានជំងឺ COVID-19 ប៉ុន្តែឥឡូវនេះ WHO បាននិយាយថា៖«ភស្តុតាងបច្ចុប្បន្នបង្ហាញថា វាមិនបានធ្វើឱ្យអត្រារស់រានមានភាពប្រសើរឡើង ឬកាត់បន្ថយតម្រូវការជំនួយដង្ហើមទេ ហើយវាក៏ចំណាយច្រើន និងចំណាយពេលវេលាក្នុងការរៀបចំ»។ WHO បានចេញអនុសាសន៍ដ៏តឹងរឹងរបស់ខ្លួន ប្រឆាំងនឹងការប្រើប្រាស់ប្លាស្មាឈាមចំពោះមនុស្សដែលមិនមានរោគសញ្ញាជំងឺ COVID-19 ធ្ងន់ធ្ងរ ហើយបាននិយាយថា សូម្បីតែចំពោះអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំងយ៉ាងណាក៏ដោយ ការព្យាបាលគួរតែត្រូវបានផ្តល់ឱ្យតែជាផ្នែកមួយនៃការសាកល្បងព្យាបាលប៉ុណ្ណោះ។ ជម្រាបដែរថា ប្លាស្មា Convalescent គឺជាផ្នែករាវនៃឈាមពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ ដែលមានអង្គបដិប្រាណការពាររួចជាស្រេច ក្រោយពេលដែលពួកគេបានឆ្លងជំងឺ COVID-19 ។ វាគឺជាជម្រើសនៃការព្យាបាលដ៏មានសក្តានុពលមួយ ដែលត្រូវបានគេយកចិត្តទុកដាក់នៅដំណាក់កាលដំបូងនៃជំងឺរាតត្បាត ប៉ុន្តែបានបង្ហាញអត្ថប្រយោជន៍មានកម្រិតក្នុងការសាកល្បងព្យាបាល។ អង្គការសុខភាពពិភពលោកបាននិយាយថា អនុសាសន៍ចុងក្រោយបំផុតរបស់ខ្លួន គឺផ្អែកលើភស្តុតាងពីការសាកល្បងចំនួន ១៦ ដែលពាក់ព័ន្ធនឹងអ្នកជំងឺ ១៦,២៣៦ នាក់ ដែលមានការឆ្លងជំងឺ COVID-19 មិនធ្ងន់ធ្ងរ ធ្ងន់ធ្ងរបង្គួរ និងធ្ងន់ធ្ងរខ្លាំង។ […]

អាហ្សង់ទីនរកឃើញករណីវិជ្ជមានកូវីដបំប្លែងថ្មីអូមីក្រុងជាលើកដំបូង ចំពោះអ្នកដំណើរម្នាក់បានធ្វើតេស្ត២ដងអវិជ្ជមាន តែតេស្តលើកទី៣ ឃើញវិជ្ជមាន

Khmerpress December 7, 2021 07/12/2021

អាហ្សង់ទីន៖ ប្រទេសអាហ្សង់ទីនបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែធ្នូ ម្សិលមិញនេះ។ អ្នកជំងឺកូវីដ ១៩ រូបនេះគឺជាពលរដ្ឋអាហ្សង់ទីនមានអាយុ ៣៨ ឆ្នាំ រស់នៅក្នុងខេត្ត San Luis ភាគខាងលិចប្រទេសអាហ្សង់ទីន ហើយរូបគាត់ធ្លាប់មានប្រវត្តិធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា មុនពេលចេញដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូងអ្នកជំងឺរូបនេះបានធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំម្តង (PCR ) ហើយពេលទីដល់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនភ្លាមគាត់ក៏បានធ្វើតេស្តដោយឧបករណ៍តេស្តរហ័សម្តងទៀត​ តែលទ្ធផលគឺអវិជ្ជមានទាំងអស់។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះគាត់បានទទួលដំណឹងថា មិត្តភក្តិរួមការងាររបស់គាត់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានឆ្លងជំងឺកូវីដ ១៩ ហើយរូបគាត់ក៏សម្រេចទៅធ្វើតេស្តម្តងទៀត ហើយលទ្ធផលចុងក្រោយនេះបង្ហាញគាត់បានឆ្លងជំងឺកូវីដ ១៩ អូមីក្រុង។ បើតាមអាជ្ញាធរសុខាភិបាលអាហ្សង់ទីនបានសន្និដ្ឋានថា មេរោគអូមីក្រុងអាចបន្តរាតត្បាតក្នុងសហគមន៍ជាច្រើនករណីបន្ថែមទៀត ព្រោះអ្នកជំងឺខាងលើនេះបានពាក់ព័ន្ធជាមួយមនុស្សច្រើនផ្សេងទៀតរួចទៅហើយមុនពេលគាត់ធ្វើតេស្តវិជ្ជមាន៕ ដោយ៖ ខ្មែរណូត

ចំនួនករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅក្នុងចក្រភពអង់គ្លេស កើនដល់ ៣៣៦ករណី

Khmerpress December 7, 2021 07/12/2021

(ឡុងដ៍)៖ គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ចំនួនករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅចក្រភពអង់គ្លេស បានកើនឡើងដល់ ៣៣៦ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ៩០ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលកើនឡើងពី ៨៦ករណីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។ បើតាមទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) ក្នុងចំណោមករណីឆ្លងថ្មីៗចំនួន ៩០ករណីខាងលើ មាន ៦៤ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស (England), ២៣ករណីនៅក្នុងប្រទេសស្កុតឡែន (Scotland) និង០៣ករណីផ្សេងទៀត នៅក្នុងប្រទេសវេលស៍ (Wales) ខណៈប្រទេសអៀរឡង់ភាគខាងជើង (Northern Ireland) មិនទាន់រាយការណ៍ពីការរកឃើញករណីឆ្លង វីរុស COVID-19 បំប្លែងថ្មី Omicron ណាមួយទេ រហូតមកដល់ពេលនេះ។ គួរបញ្ជាក់ថា ការលេចឡើងនៃវីរុស COVID-19 បំប្លែងថ្មី Omicron បានជំរុញឱ្យចក្រភពអង់គ្លេស ដាក់ចេញនូវវិធានការរឹតត្បឹតលើ ការធ្វើដំណើរចូលមកក្នុងដែនដីរបស់ខ្លួន លើអ្នកដំណើរមកពីតំបន់ប៉ែកខាងត្បូងនៃទ្វីបអាហ្វ្រិកចំនួន ១០ ជាទីដែលវីរុសនេះ ត្រូវបានរកឃើញដំបូងគេនៅប្រទេសទាំងនោះ ខណៈមានក្ដីព្រួយបារម្ភថា […]