ព័ត៌មានអន្តរជាតិ

ប្រធានក្រុមហ៊ុនអាមេរិក Moderna អះអាងថាអាចនឹងផលិតបាន វ៉ាក់សាំងដូសជំរុញប្រឆាំងវីរុសបំប្លែងថ្មី Omicron នៅខែមីនា ឆ្នាំក្រោយ

Khmerpress December 3, 2021 03/12/2021

(ញូយ៉ក)៖ ប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បាននិយាយថាក្រុមហ៊ុនរបស់លោកអាចនឹងផលិតបានវ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ដែលមានគោលដៅប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីស្នើសុំការអនុញ្ញាតសម្រាប់ការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក យ៉ាងយូរ នៅខែមីនា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ ប្រធានក្រុមហ៊ុន Moderna លោក Stephen Hoge ធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមលោក Stephen Hoge, វ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុន Moderna មានផ្ទុកហ្សែនជាក់លាក់ មានគោលដៅប្រឆាំងនឹងការបំប្លែងខ្លួននៃវីរុសបំប្លែងថ្មី Omicron ហើយដែលអាចនឹងដោះស្រាយ បាននូវក្ដីកង្វល់ពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំងបង្កឡើងដោយវីរុសបំប្លែងថ្មីនេះ។ លោក Stephen បានបញ្ជាក់ទៀតថាក្រុមហ៊ុនរបស់លោកក៏កំពុងសិក្សាផងដែរលើ បេក្ខភាពវ៉ាក់សាំងជាច្រើនផ្សេងទៀត ប្រឆាំងនឹងវីរុសបំប្លែងថ្មីបួនប្រភេទផ្សេងៗគ្នា ក្នុងនោះរួមមានទាំង Omicron ជាដើម តែវាអាចនឹងត្រូវចំណាយពេលជាច្រើនខែ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងនៃវីរុសបំប្លែង Omicron នៅលើអ្នកដំណើរម្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែល ទើបតែធ្វើដំណើរមកពីតំបន់អាហ្វ្រិកកាលពីពេលថ្មីៗនេះ។ Omicron ត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកថាជាវីរុសបំប្លែងថ្មីគួរឱ្យបារម្ភ […]

ឥណ្ឌារកឃើញករណី «វិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈអ្នកជំនាញប្រទេសនេះថា វាទំនងជាមិនខ្លាំងដូច Delta ឡើយ

Khmerpress December 3, 2021 03/12/2021

(ញូដេលី)៖ ប្រទេសឥណ្ឌាបានប្រកាសរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) លើបុរសពីរនាក់នៅក្នុងរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេស ខណៈបណ្តាប្រទេសផ្សេងទៀតដូចជា សិង្ហបុរី កូរ៉េខាងត្បូង ក្រិក ហ្វាំងឡង់ និងហ្គាណាជាដើម សុទ្ធតែបានប្រកាសរកឃើញករណី «វិជ្ជមាន» ដំបូងៗនៃវីរុសបំប្លែងថ្មីនេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ស្របពេលដែលពិភពលោក កំពុងភ័យខ្លាចការរាតត្បាតនៃមេរោគបំប្លែងថ្មី Omicron នោះ អ្នកជំនាញល្បីឈ្មោះម្នាក់របស់ឥណ្ឌាបានលើកឡើងប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា Omicron ទំនងជាមិនអាចបង្កបញ្ហាចំពោះឥណ្ឌា ខ្លាំងដូចជាវីរុស Delta នោះឡើយ។ បន្ថែមពីនេះ ឥណ្ឌាក៏បាននិងកំពុងជំរុញល្បឿន នៃការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេសផងដែរ ដោយគិតត្រឹមពេលនេះ មនុស្សពេញវ័យសរុប ៤៥៤នាក់ ឬស្មើនឹង ៣២.៩% នៃចំនួនប្រជាជនសរុប (១.២៥ពាន់លាននាក់) បានទទួលការចាក់គ្រប់ដូស។ បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុសបំប្លែងថ្មី Omicron […]

គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានរកឃើញករណីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron សរុបចំនួន ១០ ករណី ចេញពីរដ្ឋចំនួន ៥ របស់ខ្លួន

Khmerpress December 3, 2021 03/12/2021

មន្ដ្រីសុខាភិបាលអាមេរិកបាននិយាយថា មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron បានឆ្លងរាលដាលដល់រដ្ឋចំនួន ៥ របស់ខ្លួន មានដូចជារដ្ឋ៖ California, Colorado, Minnesota, Hawaii និង New York នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្នុងចំណោមអ្នកជំងឺ COVID-19 ទាំងអស់នោះ គឺសុទ្ធតែជាអ្នកដែលបានទទួលវ៉ាក់សាំងបង្ការរួចរាល់ លើកលែងតែករណី ១ នៅរដ្ឋ Hawaii ប៉ុន្តែពួកគេមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ រដ្ឋ New York បានរកឃើញករណីរបស់មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ថ្មីចំនួន ៥ ករណី ហើយរដ្ឋ California, Colorado និង Minnesota បានរកឃើញករណីនៅក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងបង្ការ ខណៈរដ្ឋ Hawaii បានរកឃើញករណី ១ នៅក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ចំនួនឆ្លងថ្មីៗចុងក្រោយនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកមានករណីវ៉ារ្យ៉ង់ Omicron សរុបចំនួន ១០ ករណី។ គួរឱ្យដឹងដែរថា ប្រហែល […]

អូស្ត្រាលីរកឃើញករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូង

Khmerpress December 3, 2021 03/12/2021

អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសពីរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងហើយ ខណៈករណីទី ១ នេះគឺត្រូវបានរកឃើញចំពោះនិស្សិតម្នាក់នៅក្នុងទីក្រុងស៊ីដនី ដែលនិស្សិតរូបនេះគ្មានប្រវត្តិធ្លាប់ធ្វើដំណើរចេញក្រៅប្រទេសទាល់តែសោះក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា បើទោះជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងមែន តែអាជ្ញាធរអូស្រ្តាលីនៅបន្តអនុវត្តផែនការបើកសេដ្ឋកិច្ចឡើងវិញដដែល ដ្បិតអាជ្ញាធរអូស្រ្តាលីយល់ឃើញថា វ៉ារ៉្យង់ថ្មីនេះទំនងជាមិនកាចសាហាវជាងវ៉ារ៉្យង់មុនៗនោះទេ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ៩ ករណីហើយ ដោយក្នុងនោះមានករណីនាំចូលចំនួន ៨ករណី និងករណីឆ្លងក្នុងសហគមន៍ចំនួន ១ករណី៕ ដោយ៖ ខ្មែរណូត

អាហ្វ្រិកខាងត្បូង រកឃើញថាវីរុសបំប្លែងថ្មី Omicron បង្កហានិភ័យលាប់ ជំងឺកូវីដ-១៩ ខ្ពស់ជាង៣ដង ធៀបទៅនឹង Delta និង Beta

Khmerpress December 3, 2021 03/12/2021

(អាហ្វ្រិកខាងត្បូង)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថាវីរុសបំប្លែងថ្មី Omicron អាចបង្កហានិភ័យខ្ពស់ជាង៣ដង នៃការលាប់ ឬឆ្លងជំងឺ COVID-19 ឡើងវិញ បើធៀបទៅនឹងវីរុសបំប្លែងថ្មី Delta និង Beta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមអាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូង ការសិក្សា និងភស្ដុតាងចុងក្រោយបំផុតមួយបានបង្ហាញថា វីរុសបំប្លែងថ្មី Omicron មានសមត្ថភាពទម្លុះប្រព័ន្ធភាពសុំានៃ អ្នកដែលធ្លាប់បានឆ្លង COVID-19 ម្ដងរួចហើយ ហើយការសន្មត់បែបនេះកើតមានឡើង ចំពេលអត្រាអ្នកលាប់ជំងឺ COVID-19 ឡើងវិញមានកើនឡើងដោយសារតែ Omicron។ ការសន្មត់នេះធ្វើឡើងដោយផ្អែកលើទិន្នន័យវិភាគនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១នេះ ដោយបង្ហាញថាអត្រាលាប់ជំងឺឡើងវិញបង្កឡើងដោយ Omicron គឺមានហានិភ័យខ្ពស់ជាង៣ដង បើធៀបទៅនឹងវីរុសបំប្លែងថ្មី Beta និង Delta។ គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងត្បូងបានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ឡើងវិញភ្លាមៗ ដោយគ្រាន់តែកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ករណីឆ្លង ១១,៥៣៥ករណីត្រូវបានរាយការណ៍ ធៀបទៅនឹង៣១២ករណីកាលពីថ្ងៃពុធ។ ការកើនឡើងករណីឆ្លងនេះត្រូវបានគេជឿជាក់ថាមានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី […]

BREAKING: លោក ចូ បៃដិន ដាក់ចេញនូវវិធានការទប់ទល់ «អូមីក្រុង» ខណៈរដ្ឋចំនួនបីនៅអាមេរិក រកឃើញករណី «វិជ្ជមាន» មេរោគបំប្លែងថ្មីនេះ

Khmerpress December 3, 2021 03/12/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ទល់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បន្ទាប់ពីករណីវិជ្ជមានទី ២ នៃមេរោគបំប្លែងថ្មីនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋ មីណេសូតា (Minnesota)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ ក្រោយការប្រកាសរបស់លោក ចូ បៃដិន តែប៉ុន្មានម៉ោងប៉ុណ្ណោះ អភិបាលរដ្ឋ ញូយ៉ក (New York) លោកស្រី ខេធី ហូខុល (Kathy Hochul) បានប្រកាសថា ករណីវិជ្ជមាននៃវីរុសបំប្លែងថ្មី Omicron រហូតដល់់ទៅ ៥ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋរបស់លោកស្រី។ ដូច្នេះបច្ចុប្បន្ននេះ រដ្ឋចំនួន ៣ ហើយនៅសហរដ្ឋអាមេរិកដូចជា កាលីហ្វ័រញ៉ា មីណេសូតា និង ញូយ៉ក បានបញ្ជាក់វត្តមាននៃវីរុសបំប្លែងថ្មី ដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូងមួយនេះ។ លោក ចូ បៃដិន បានថ្លែងចេញពីវិទ្យាស្ថានសុខាភិបាលជាតិ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) […]

ECDC៖ កូវីដ១៩ បំប្លែងខ្លួនថ្មី Omicron អាចនឹងរ៉ាប់រងជាងពាក់កណ្តាល នៃករណីឆ្លងនៅទ្វីបអឺរ៉ុប ក្នុងរយៈពេលពីរបីខែទៀតនេះ

Khmerpress December 3, 2021 03/12/2021

(ប្រ៊ុចសែល)៖ ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron អាចនឹងទទួលខុសត្រូវជាងពាក់កណ្តាល នៃករណីឆ្លងនៅទ្វីបអឺរ៉ុបក្នុងរយៈពេលពីរបីខែទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអ៊ឺរ៉ុប (ECDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោងទៅតាមគំរូគណិតវិទ្យាដែលធ្វើឡើងដោយ ECDC មានសញ្ញាថា Omicron អាចបណ្តាលឱ្យមានច្រើនជាងពាក់កណ្តាល នៃករណីឆ្លងកូវីដ១៩ នៅក្នុងទ្វីបនាពីរបីខែបន្ទាប់ទៀតនេះ»។ រហូតមកដល់ពេលនេះ មិនទាន់មានភ័ស្តុតាងបញ្ជាក់ណាមួយអំពីការឆ្លងនៃ Omicron នៅឡើយទេ ប៉ុន្តែលោកស្រី Maria van Kerkhove ដែលជាប្រធាននៃ COVID-19 នៅអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ទីភ្នាក់ងាររំពឹងថានឹងទទួលបានទិន្នន័យនេះក្នុងរយៈពេលពីរបីថ្ងៃ។ គួរបញ្ជាក់ថា មកដល់ពេលនេះអឺរ៉ុបបានកត់ត្រាការឆ្លង នៃវីរុសបំប្លែងខ្លួនថ្មី Omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីខែមុន រាប់សិបករណីរួចស្រេចហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌូណេស៉ីរឹតបន្តឹងវិធានការធ្វើដំណើរ ដើម្បីត្រៀមប្រឈមមុខជាមួយ វីរុសបំប្លែងថ្មី Omicron

Khmerpress December 2, 2021 02/12/2021

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានសម្រេចដាក់ចេញនូវវិធានការរឹតត្បឹតព្រំដែន, បន្ថែមការធ្វើចត្តាឡីស័ក រួមនិងចំណាត់ការមួយចំនួនទៀត ដើម្បីជួយបន្ថយជាមុន នូវហានិភ័យនៃការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron ប្រសិនបើ វាមកដល់ប្រទេសដែលមានប្រជាជនច្រើនបំផុតមួយនេះ ប្រចាំតំបន់អាស៉ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។ ប្រទេសឥណ្ឌូណេស៊ី ដែលធ្លាប់ជាចំណុចកណ្តាលនៃការឆ្លងរីករាលដាលនៃ COVID-19 នៅក្នុងទ្វីបអាស៊ី មិនទាន់រកឃើញវីរុសបំប្លែងថ្មី Omicron នៅឡើយទេ ប៉ុន្តែកំពុងបង្កើនវិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាន រួមទាំងការបន្ថែមពេលវេលាធ្វើចត្តាឡីស័កជាចាំបាច់ នៅពេលមកដល់ប្រទេសនេះ ពី០៧ថ្ងៃ ឲ្យទៅដល់ ១០ថ្ងៃ ។ ទេសរដ្ឋមន្ត្រីឥណ្ឌូណេស៉ី លោក ល៊ូហ៊ុត ផានចៃតាន់ (Luhut Pandjaitan) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញថា «គោលការណ៍នេះនឹងត្រូវពិនិត្យឡើងវិញទៅតាមពេលវេលា ខណៈយើងព្យាយាមស្វែងយល់ឲ្យកាន់តែច្បាស់ និងបន្តប្រមូលទិន្នន័យបន្ថែមទៀតអំពីវីរុសបំប្លែងថ្មី Omicron។ ការធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ីពីប្រទេសចំនួន ១១ រួមទាំងអាហ្វ្រិកខាងត្បូង បុតស្វាណា ណាមីប៊ី និងនីហ្សេរីយ៉ា ជាដើម នឹងមិនអនុញ្ញាតឡើយ […]

គិតមកទល់នឹងពេលនេះ ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron មានវត្តមាននៅក្នុងប្រទេសចំនួន ២៤ ទូទាំងពិភពលោក

Khmerpress December 2, 2021 02/12/2021

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២៤ រួចមកហើយគិតត្រឹមថ្ងៃពុធនេះ ខណៈដែលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសថ្មីចុងក្រោយបង្អស់ ដែលបានរកឃើញវត្តមានរបស់ Omicron ។ សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មីនេះ ចេញពីអ្នកដំណើរម្នាក់មកពីអាហ្រ្វិកខាងត្បូង ហើយរូបគេបានមកដល់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖«ខណៈដែលទីភ្នាក់ងារយើងកំពុងផ្ដោតសំខាន់លើ Omicron វ៉ារ្យ៉ង់ថ្មីនេះគឺមិនគួរធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ ព្រោះនេះជាអ្វីដែលមេរោគនឹងធ្វើ ហើយវានឹងបន្តធ្វើបែបនេះដរាបណាយើងបើកដៃឱ្យវា។ ឱ្យវាបន្តចម្លងរីករាលដាល»។ ជម្រាបដែរថា គិតមកទល់ពេលនេះវ៉ារ្យ៉ង់ Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៤ រួមទាំងសហរដ្ឋអាមេរិក កាណាដា អាហ្វ្រិកខាងត្បូង បូតស្វាណា នីហ្សេរីយ៉ា អារ៉ាប៊ីសាអូឌីត ហុងកុង អាល្លឺម៉ង់ អ៊ីស្រាអែល ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ បែលហ្ស៊ិក អ៊ីស្រាអែល និងហូឡង់៕ ដោយ៖ […]

ក្រសួងកសិកម្មថៃ ជំរុញឱ្យធុរកិច្ចថៃទាញយកអត្ថប្រយោជន៍ពីផ្លូវដែក ឡាវ-ចិន ថ្មី សម្រាប់ឧស្សាហកម្មកសិកម្ម

Khmerpress December 2, 2021 02/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា វិស័យកសិកម្មថៃ អាចទាញយកអត្ថប្រយោជន៍ពីផ្លូវដែក ឡាវ-ចិន ថ្មី ដែលនឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី 2 ខែធ្នូ នេះតទៅ។ ក្រសួងកសិកម្ម និងសហប្រតិបត្តិការរបស់ប្រទេសថៃបាននិយាយថា ផ្លូវរថភ្លើងថ្មី ឡាវ-ចិន នេះ អាចនឹងបម្រើជាបណ្តាញដឹកជញ្ជូនដ៏ល្អសម្រាប់ឧស្សាហកម្មកសិកម្ម ហើយធុរកិច្ចថៃគួរតែអាចទាញយកអត្ថប្រយោជន៍ពីផ្លូវរថភ្លើងនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដែលជាកាសែតឌីជីថលប្រចាំថ្ងៃជាភាសាអង់គ្លេសរបស់ប្រទេសថៃ ផ្លូវរថភ្លើងដំបូងនឹងផ្តល់សេវាកម្មដឹកជញ្ជូនដល់ក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅប្រទេសឡាវតែប៉ុណ្ណោះ ការដឹកជញ្ជូនទំនិញរួមមាន៖ កៅស៊ូ ដំឡូងមីស្ងួត អំបិលឧស្សាហកម្ម រ៉ែ និងទំនិញផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងលោក Chantanon Wannakhajorn បាននិយាយថា ធុរកិច្ចថៃគួរតែអាចទាញយកអត្ថប្រយោជន៍ពីផ្លូវរថភ្លើងដោយធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាព ថៃ-ឡាវ ដើម្បីផ្ទុកទំនិញនៅចំណតទំនិញភាគខាងត្បូងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោក​បន្ត​ថា ការ​ប្រើ​ផ្លូវ​រថភ្លើង​អាច​កាត់​បន្ថយ​រយៈ​ពេល​ធ្វើ​ដំណើរ​ពី ​២​ថ្ងៃ​តាម​ផ្លូវ​ថ្នល់ មក​ត្រឹម​១០​ទៅ​១៥​ម៉ោង។ គួរឱ្យដឹងថា ប្រទេសចិន និងឡាវ បានកំណត់គោលដៅដឹកជញ្ជូនទំនិញចំនួន ៨លានតោនក្នុងមួយឆ្នាំ តាមរយៈផ្លូវដែកនៅឆ្នាំ២០២៥ ហើយនឹងកើនឡើងដល់ ១៥លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០៕ ដោយ៖ ខ្មែរណូត