ព័ត៌មានអន្តរជាតិ

កម្មវិធី COVAX មានផែនការចែកចាយវ៉ាក់សាំង AstraZeneca ចំនួន ៤.៧លានដូស ដល់កូរ៉េខាងជើង

Khmerpress November 30, 2021 30/11/2021

(សេអ៊ូល)៖ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តរក្សាទុកវ៉ាក់សាំងបង្ការ COVID-19 AstraZeneca ចំនួន ៤.៧៣លានដូស សម្រាប់ដឹកទៅឱ្យកូរ៉េខាងជើង ដែលស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូចដែលមិនទាន់ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ផែនការខាងលើធ្វើឡើង បន្ទាប់ពីផែនការផ្ដល់វ៉ាក់សាំងជិត ២លានដូស ត្រូវបានកូរ៉េខាងជើងបដិសេធដោយសារបារម្ភពីផលប៉ះពាល់។ ក្រសួងបង្រួបបង្រួមជាតិនៃ ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារនេះថាព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចែកចាយវ៉ាក់សាំង នៅមិនទាន់មានទេ ខណៈ COVAX កំពុងបន្តទំនាក់ទំនងជាមួយ ទីក្រុងព្យុងយ៉ាង។ ការចែកចាយវ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃផែនការចែកចាយវ៉ាក់សាំង AstraZeneca និង Moderna ចំនួន៤៣លានដូសរបស់ COVAX នៅត្រឹមដំណាច់ខែធ្នូខាងមុខ នេះ ស្របពេលកម្មវិធីមួយនេះមានគោលដៅចែកចាយវ៉ាក់សាំង ១ពាន់លានដូសនៅក្នុងឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា កូរ៉េខាងជើងមិនទាន់បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនរបស់ខ្លួននោះទេ ហើយក៏មិនទាន់បានទទួលស្គាល់ពីការរកឃើញ ករណីឆ្លង COVID-19 នោះដែរ។ ប៉ុន្តែ ប្រទេសមួយនេះបានដាក់ចេញវិធានការរឹតត្បិតដ៏តឹងរ៉ឹង ក្នុងនោះរួមមានការបិទព្រំដែន និងការធ្វើដំណើរនៅក្នុងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ […]

ជប៉ុនរកឃើញករណីវីរុសបំប្លែងថ្មី Omicron ជាលើកដំបូង លើអ្នកដំណើរម្នាក់ មកពីអាហ្រ្វិក

Khmerpress November 30, 2021 30/11/2021

(តូក្យូ)៖ នៅថ្ងៃអង្គារនេះ ជប៉ុនបានប្រកាសពីការរកឃើញករណី១ដំបូង នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដោយករណីនោះ គឺជាអ្នកដំណើរម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសណាមីប៊ី នៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Washington Post នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ហ៉ីរ៉ូកាហ្ស៊ូ មាត់ស៊ូណូ (Hirokazu Matsuno) ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន បានឲ្យដឹងថា អ្នកជំងឺខាងលើ ជាបុរសស្ថិតក្នុងវ័យខ្ទង់៣០ឆ្នាំ បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ពេលមកដល់នៅឯព្រលានយន្តហោះតែម្តង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។ ការធ្វើតេស្តវែកញែកហ៊្សែនមេរោគលើសំណាករបស់អ្នកជំងឺខាងលើ បានបញ្ជាក់ថា បុរសម្នាក់នោះ បានឆ្លងវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅអាហ្រ្វិកខាងត្បូង ហើយបានរាលដាលដល់ប្រទេសជាបន្តបន្ទាប់ផ្សេងទៀត។ កាលពីថ្ងៃចន្ទម្សិលមិញ ជប៉ុនបានប្រកាសថា ខ្លួននឹងហាមជនបរទេសទាំងអស់ចូលប្រទេស ចាប់ពីថ្ងៃអង្គារនេះទៅ ដែលជាចំណាត់ការបង្ការប្រឆាំង Omicron។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា COVID-19 បំប្លែងថ្មីនេះ […]

រដ្ឋមន្រ្តីថៃ អះអាងថាវ៉ារ្យ៉ង់ថ្មី អូមីក្រុង មិនប៉ះពាល់ផែនការបើកដំណើរការប្រទេសឡើងវិញទេ ហើយនឹងស្នើឱ្យបន្ធូរបន្ថយលើការលក់គ្រឿងស្រវឹងបន្ថែមទៀត

Khmerpress November 30, 2021 30/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងមិនបោះជំហានថយក្រោយពីផែនការបើកដំណើរការឡើងវិញទេ បើទោះបីជាមានភាពមិនប្រាកដប្រជាអំពីកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីឈ្មោះថា Omicron ក៏ដោយក្ដី។ មិនតែប៉ុណ្ណោះក្រសួងទេសចរណ៍ និងកីឡា ក៏នឹងស្នើឱ្យមានការបន្ធូរបន្ថយបន្ថែមទៀតលើការលក់គ្រឿងស្រវឹងចាប់ពីពេលរសៀល ដើម្បីលើកទឹកចិត្តដល់អាជីវកម្មក៏ដូចជាប្រជាជន។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា “”គ្មាននរណាម្នាក់ចង់បានការបិទព្រំដែនម្ដងទៀតទេ ព្រោះវាពិតជាពិបាកសម្រាប់យើងក្នុងការបើកប្រទេសឡើងវិញ។ សេដ្ឋកិច្ចរបស់យើងនៅតែទទួលរងពីវិបត្តិ ដូច្នេះវានឹងមិនមានការបិទព្រំដែនទៀតទេ លុះត្រាតែយើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។ ទោះជាយ៉ាងណាក៏ដោយ ផែនការនៃការធ្វើតេស្កជំងឺកូវីដ-១៩ លើអ្នកដំណើរ ដោយ RT-PCR ទៅជាឧបករណ៍ធ្វើតេស្ត antigen សម្រាប់គម្រោង Test and Go ចាប់ពីថ្ងៃទី ១៦ ខែធ្នូ ត្រូវតែត្រូវបានពន្យារពេលរហូតដល់មានភាពច្បាស់លាស់បន្ថែមទៀតលើវ៉ារ្យ៉ង់ថ្មី Omicron ដើម្បីការពារករណីដែលអាចកើតមានលើសពី ២០,០០០ ក្នុងមួយថ្ងៃ ដូចដែលបានឃើញក្នុងអំឡុងពេលរលកថ្មីនេះ៕ ដោយ៖ ខ្មែរណូត

ហុងកុងសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១៣បន្ថែមទៀតដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ប្រភេទអូមីក្រុង

Khmerpress November 30, 2021 30/11/2021

ហុងកុង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីព្រឹកថ្ងៃអង្គារ ទី ៣០ ខែវិច្ឆិកានេះ បានឲ្យដឹងថា អាជ្ញាធរក្រុងហុងកុងបានសម្រេចធ្វើការហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១៣បន្ថែមទៀត មិនឲ្យចូលក្នុងទឹកដីខ្លួនឡើយដើម្បីទប់ស្កាត់ការចម្លងនៃមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ក្រុមអ្នកដំណើរដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរក្រុងកុងនោះ គឺជាក្រុមអ្នកទេសចរណ៍ ឬពលរដ្ឋដែលគ្មានសិទ្ធស្នាក់នៅស្របច្បាប់ក្នុងក្រុងហុងកុងនិងធ្លាប់មានប្រវត្តិធ្វើដំណើរឆ្លងកាត់ប្រទេសអូស្រ្តាលី កាណាដា អ៊ីស្រាអែល ប្រទេសចំនួន ៤ នៅតំបន់អាហ្រ្វិក និងប្រទេសចំនួន ៦នៅតំបន់អឺរ៉ុបក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះ។ ដោយឡែកសម្រាប់ពលរដ្ឋហុងកុង ឬពលរដ្ឋបរទេសដែលទទួលបានសិទ្ធស្នាក់នៅដោយស្របច្បាប់ក្នុងទីក្រុងហុងកុងអាចធ្វើដំណើរត្រលប់មកក្រុងហុងកុងវិញបាននៅពេលនេះ តែពួកគេត្រូវអនុវត្តតាមវិធានការធ្វើចត្តាឡីស័កថ្មីដែលទើបបានដាក់ចេញដោយអាជ្ញាធរសុខាភិបាលហុងកុង។ វិធានការធ្វើចត្តាឡីស័កថ្មីនេះ គឺតម្រូវឲ្យអ្នកដំណើរត្រូវធ្វើចត្តាឡីស័ករយៈពេល ៣សប្តាហ៍ ដោយក្នុងសប្តាហ៍ទី ១ នៃការធ្វើចត្តាឡីស័កនឹងស្ថិតនៅក្រោមការរៀបចំរបស់រដ្ឋាភិបាលហុងកុង តែក្នុងសប្តាហ៍ទី ២ និងទី៣ ពួកគេត្រូវទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារនិងចំណាយប្រាក់ដោយខ្លួនឯងផងដែរ៕ ដោយ៖ ខ្មែរណូត

អ្នកធ្វើដំណើរ ២នាក់ ម​កពីអាហ្វ្រិកខាងត្បូង បានតេស្ដវិជ្ជមានជាមួយវ៉ារ្យ៉ង់​ Omicron នៅពេលទៅដល់ទីក្រុងស៊ីដនី

Khmerpress November 30, 2021 30/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia បានរាយការណ៍ថា អ្នកធ្វើដំណើរ ២នាក់ ម​កពីអាហ្វ្រិកខាងត្បូង ដែលបានឆ្លងកាត់ប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 វ៉ារ្យ៉ង់ Omicron នៅទីក្រុងស៊ីដនី។ អ្នកដំណើរបានមកដល់ទីក្រុងស៊ីដនី តាមជើងហោះហើរ Singapore Airlines SQ211 ដែលបានចាកចេញពីសិង្ហបុរីនៅម៉ោង ១០ ​និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ហើយបានចុះចតនៅទីក្រុងស៊ីដនី នៅម៉ោង​ ៩ និង ២០ នាទី យប់ថ្ងៃដដែល។ នៅក្នុងការអាប់ដេតប្រចាំថ្ងៃទាក់ទងនឹងជំងឺ COVID-19 ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា អ្នកដំណើរបានចាកចេញពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង​ នៅថ្ងៃទី២៧ ខែវិច្ឆិកា តាមរយៈជើងហោះហើរ SQ481 ហើយបានមកដល់អាកាសយានដ្ឋាន Changi នៅថ្ងៃតែមួយ សម្រាប់ជើងហោះហើរឆ្លងកាត់របស់ពួកគេ។ វិធានការកំណត់ថ្មីរបស់សិង្ហបុរីគឺថា​ ចាប់ពីម៉ោង ១១ និង ៥៩ នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា […]

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សន្យាផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន មួយពាន់លានដូសដល់តំបន់អាហ្វ្រិក

Khmerpress November 30, 2021 30/11/2021

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាថានឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន មួយពាន់លានដូសបន្ថែមទៀតទៅកាន់តំបន់អាហ្វ្រិក ដែលកំពុង ប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការសន្យាខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ នាឱកាសបើកវេទិកាស្ដីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នៅថ្ងៃចន្ទសប្ដាហ៍នេះ។ បើតាមលោក ស៊ី ជិនពីង ចិននឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ៦០០លានដូសជាអំណោយ ហើយ ៤០០លានដូសទៀតនឹងត្រូវបានផ្ដល់ជូនតំបន់អាហ្វ្រិក តាមរយៈមធ្យោបាយដទៃក្នុងនោះរួមមានទាំងការចូលរួមផលិតវ៉ាក់សាំងរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុននៃបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក។ បន្ថែមពីលើនេះ លោកប្រធានាធិបតីចិន ក៏បានបញ្ជាក់ដែរថាចិនក៏នឹងជួយលើគម្រោងសុខាភិបាលចំនួន១០ និងបញ្ជូនក្រុមអ្នកជំនាញសុខាភិបាល ១,៥០០នាក់ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនចិនវិនិយោគទឹកប្រាក់យ៉ាងតិច ១០ពាន់លានដុល្លារ នៅក្នុងតំបន់អាហ្វ្រិក សម្រាប់រយៈពេល ៣ឆ្នាំផងដែរ។ គួរបញ្ជាក់ថា ចិនធ្លាប់បានផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ជិត ២០០លានដូសរួចមកហើយដល់អាហ្វ្រិក ដែលកំពុងប្រឈមមុខនឹងការខ្វះខាតវ៉ាក់សាំង ចំពេលវីរុស បំប្លែងថ្មី Omicron បានបង្ខំឱ្យបណ្ដាប្រទេសជាច្រើនដាក់ចេញវិធានការរឹតត្បិតឡើងវិញ […]

BREAKING: អង្គការ WHO អះអាងថា មេរោគបំប្លែងថ្មី Omicron «មានហានិភ័យខ្ពស់» ដែលអាចធ្វើឲ្យករណីឆ្លងកូវីដ-១៩ កើនឡើងខ្លាំង

Khmerpress November 30, 2021 30/11/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅហ្សឺណែវ) ថា មេរោគ COVID-19 បំប្លែងថ្មី «អូមីក្រុង» (Omicron) មាន «ហានិភ័យខ្ពស់» ដែលអាចបង្កឲ្យករណីឆ្លងជំំងឺនេះកើនឡើង ខណៈដែលការបិទព្រំដែនដោយប្រទេសកាន់តែច្រើន កំពុងក្លាយជាក្តីមន្ទិល ចំពោះការស្តារសេដ្ឋកិច្ចពិភពលោក ឡើងវិញពីជំងឺរាតត្បាតសកល ដែលបានអូសបន្លាយអស់ពីរឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ អាកាសចរណ៍អន្តរជាតិទាំងតូចទាំងធំ នៅលើពិភពលោក បានចាត់វិធានការភ្លាមៗ កាលពីសប្តាហ៍មុន ដើម្បីតាមដានលើអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេដឹងថា ជាអ្នករកឃើញវីរុសបំប្លែងថ្មី Omicron នេះមុនគេ។ ការចាត់វិធានការភ្លាមៗនេះ គឺត្រូវបានចាត់ទុកថា ជាការរួមចំណែកជួយទប់ទល់ នៅក្នុងដំណាក់កាលបឋមដើម្បីកុំឲ្យវីរុសថ្មីននេះ រីករាលដាលទៅប្រទេសផ្សេងៗទៀត។ ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែកើនឡើង និងការចាត់វិធានការភ្លាមៗពីប្រទេសនានា ជាពិសេសគឺការបិទទ្វារលែងស្វាគមន៍ ប្រជាជនមកពីតំបន់អាហ្វ្រិកខាងត្បូងនោះ, WHO បានណែនាំសមាជិកទាំង ១៩៤ ប្រទេសរបស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងណាមួយ (បង្កឡើងដោយ Omicron) អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់នឹងដើមសប្តាហ៍នេះ ពុំទាន់មានករណីស្លាប់ណាមួយដោយសារ COVID-19 […]

ជប៉ុនសម្រេចផ្អាកទទួលជនបរទេសទាំងអស់ ឲ្យចូលប្រទេស ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron»

Khmerpress November 29, 2021 29/11/2021

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ូមីអុ គីស៉ីដា (Fumio Kishida) បានប្រកាសនៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រទេសជប៉ុននឹងដាក់ចេញនូវវិធានការរឹតត្បឹតព្រំដែនឡើងវិញ ដោយរារាំងការមកដល់របស់ជនបរទេសថ្មីៗទាំងអស់ ជុំវិញការភ័យខ្លាចការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Fumio Kishida បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងហាមឃាត់ការចូលមកដល់ របស់ជនបរទេសថ្មីៗទាំងអស់ពីជុំវិញពិភពលោក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះតទៅ ខណៈពលរដ្ឋជប៉ុនដែលត្រឡប់មកពី ប្រទេសជាក់លាក់មួយចំនួន អាចចូលមកកាន់ប្រទេសជប៉ុនបាន ប៉ុន្តែនឹងត្រូវធ្វើចត្តាឡីស័ក នៅកន្លែងដែលត្រូវបានកំណត់»។ កន្លងព្រំប្រទល់របស់ប្រទេសជប៉ុន ត្រូវបានបិទស្ទើរតែទាំងស្រុងសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងអំលុងងពេលជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ប៉ុន្តែកាលពីដើមខែវិច្ឆិកានេះ រដ្ឋាភិបាលជប៉ុន បានប្រកាសថា ទីបំផុតខ្លួននឹងអនុញ្ញាតឲ្យអ្នកធ្វើដំណើរអាជីវកម្មរយៈពេលខ្លី និស្សិតបរទេស និងអ្នកកាន់ទិដ្ឋាការផ្សេងទៀត ចូលមកកាន់ប្រទេសបានវិញ ប៉ុន្តែនៅតែបន្តរារាំងភ្ញៀវទេសចរ។ ប្រទេសជប៉ុន បានប្រកាសរួចហើយថា ខ្លួននឹងតម្រូវឱ្យអ្នកដំណើរដែលត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេស ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្រ្វិកជិតខាង ដូចជា ណាមីបៀ (Namibia), ឡេសូថូ (Lesotho), អេស្វាទីនី […]

ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ពេលនេះមានវត្តមានដល់តំបន់អាមេរិកខាងជើងហើយ

Khmerpress November 29, 2021 29/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា ករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី Omicron (អូមីក្រុង) ពេលនេះបានឆ្លងរាលដាលដល់តំបន់អាមេរិកខាងជើងហើយ ដោយវាត្រូវបានបញ្ជាក់នៅក្នុងប្រទេសកាណាដាចំនួន ២ករណី ខណៈសហរដ្ឋអាមេរិកក៏កំពុងគិតរកដំណោះស្រាយ ដើម្បីទប់ស្កាត់វ៉ារ្យ៉ងថ្មីនេះ ដែលគេល្បីថាអាចឆ្លងឆាប់រហ័សជាងប្រភេទដទៃទៀត។ រំលឹកផងដែរថា វ៉ារ្យ៉ង់ Omicron (B.1.1.529) ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈប្រទេសបូតស្វាណា បែលហ្សិក ហុងកុង និងអ៊ីស្រាអែល ស្ថិតក្នុងចំណោមប្រទេសដំបូង ដែលកំពុងមានករណីរបស់ Omicron ។ រដ្ឋាភិបាលខេត្ត Ontario របស់ប្រទេសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖«ថ្ងៃនេះខេត្ត Ontario បានបញ្ជាក់ពីករណីជំងឺ COVID-19 ចំនួន ២ ដែលពាក់ព័ន្ធនឹងវ៉ារ្យ៉ង់ Omicron នៅទីក្រុង Ottawa ដែលករណីទាំង ២ ត្រូវបានរាយការណ៍ពីបុគ្គល ដែលបានធ្វើដំណើរថ្មីៗពីប្រទេសនីហ្សេរីយ៉ា»។ ឆ្លើយតបទៅនឹងបញ្ហារបស់ Omicron ប្រទេសកាណាដាក៏បានចេញភ្លាមៗនូវការហាមឃាត់ការហោះហើរ និងបិទព្រំដែនរបស់ខ្លួន ចំពោះអ្នកដំណើរបរទេសដែលបានទៅតំបន់ ឬប្រទេសចំនួន […]

សិង្ហបុរីសម្រេចពន្យាគម្រោងទទួលអ្នកដំណើរចាក់វ៉ាក់សាំងពីប្រទេសកាតា អារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួម ព្រោះបារម្ភពីការចម្លងមេរោគកូវីដ ១៩ អូមីក្រុង

Khmerpress November 29, 2021 29/11/2021

សិង្ហបុរី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រទេសសិង្ហបុរីបានសម្រេចពន្យាពេលអនុវត្តផែនការទទួលយកអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចពីប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមជាបន្ទាន់ ដ្បិតសិង្ហបុរីមានការព្រួយបារម្ភខ្លាំងចំពោះការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ គួរបញ្ជាក់ថា តាមគម្រោងគឺនៅថ្ងៃទី ៦ ខែឆ្នូ ខាងមុខនេះ សិង្ហបុរីនឹងផ្តើមអនុវត្តគម្រោង Vaccinated Travel Lanes (VTL) ដែលតាមរយៈគម្រោងនេះគឺប្រលានយន្តហោះសិង្ហបុរីនឹងអនុញ្ញាតឲ្យមានការចុះចតនូវជើងហោះហើរ ដែលផ្ទុកអ្នកដំណើរចាក់វ៉ាក់សាំងកូវីដ ១៩ រួចពីបណ្តាប្រទេសនៅតំបន់អារ៉ាប់ខាងលើនេះ។ គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុននេះអាជ្ញាធរសិង្ហបុរីបានសម្រេចផ្អាកជើងហោះហើរពីប្រទេសមួយចំនួននៅតំបន់អាហ្វ្រិករួចហើយមានដូចជាប្រទេសបូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូង និងហ្ស៊ីមបាវ៉េ។ សូមបញ្ជាក់ជូនថា អូមីក្រុងគឺជាមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូង ខណៈរហូតមកទល់នឹងពេលនេះមេរោគថ្មីនេះត្រូវបានគេរកឃើញនៅក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនិងនៅក្រុងហុងកុងផងដែរ។ តាមការសិក្សាបានបង្ហាញថា មេរោគកូវីដ ១៩បំប្លែងខ្លួនអូមីក្រុងអាចចម្លងបានលឿនជាងមេរោគប្រភេទ Delta ហើយតាមការសន្និដ្ឋានជាបឋម មេរោគថ្មីនេះអាចយកឈ្នះលើវ៉ាក់សាំងដែលមានក្នុងពេលបច្ចុប្បន្ននេះទៅទៀត៕ ដោយ៖ ខ្មែរណូត