Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស៣នាក់ ត្រូវប៉ូលីសជប៉ុនចាប់ខ្លួន ក្រោយថតវីដេអូលេងសើចស្ដោះទឹកមាត់ដាក់ម្ហូប ក្នុងភោជនីយដ្ឋាន Sushi

BY Naren March 10, 2023
មនុស្ស៣នាក់ ត្រូវប៉ូលីសជប៉ុនចាប់ខ្លួន ក្រោយថតវីដេអូលេងសើចស្ដោះទឹកមាត់ដាក់ម្ហូប ក្នុងភោជនីយដ្ឋាន Sushi

កាលពីថ្ងៃពុធ ប៉ូលីសនៅក្នុងខេត្ត Aichi របស់ជប៉ុន បានប្រកាសថា ពួកគេ បានចាប់ខ្លួនបុរស២នាក់ ដែលមានអាយុ២១ និង ១៩ឆ្នាំ និងក្មេងស្រីអាយុ១៥ឆ្នាំ ដែលពាក់ព័ន្ធនឹងការថតវីដេអូលេងសើចគួរឱ្យខ្ពើមរអើម។

ដោយកាលពីខែមុនជនសង្ស័យអាយុ២១ឆ្នាំ បានស្តោះទឹកមាត់ ដាក់លើ sushi និង ប្រដាប់ប្រដានៅក្នុងហាង ហើយលិឍមាត់ដបទឹកស៊ីអ៊ីវ ខណៈដែលយុវជនអាយុ ១៩ ឆ្នាំម្នាក់ទៀត បានថតពីសកម្មភាពនេះ នៅភោជនីយដ្ឋាន Kura Sushi នៅក្នុងទីក្រុង Nagoya ហើយបន្ទាប់ពីវីដេអូបានចែកចាយ ខាងភោជនីយដ្ឋានបានដាក់ពាក្យបណ្តឹង និងរាយការណ៍ពីការខូចខាតដល់ប៉ូលីស។

សកម្មភាពនេះត្រូវបានគេដាក់ឈ្មោះថា #sushitero និង #sushiterrorism ដែលផ្ទុះពេញអ៊ីនធើណែត ហើយគេឃើញយុវជនជាច្រើននាក់ដាក់មាត់របស់ពួកគេលើដបទឹកស៊ីអ៊ីវ លិឍចានអាហារជាដើម។

សកម្មភាពរបស់ពួកគេបានបង្កឱ្យមានការព្រួយបារម្ភជាសាធារណៈ។ ប្រជាជនជប៉ុនមួយចំនួនបានសម្តែងថាពួកគេមានការខ្លាចរអារនឹងការទៅទទួលទានអាហារនៅខាងក្រៅទៀត។ ក្រុមស៊ើបអង្កេតមិនទាន់បង្ហើបឱ្យដឹងថាតើជនត្រូវចាប់ខ្លួនបានសារភាពចំពោះការចោទប្រកាន់ឬយ៉ាងណានៅឡើយទេ៕ ប្រភព៖ nextshark

Share This Post: