ព័ត៌មានអន្តរជាតិ

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៧៣៤ករណី» និងបាត់បង់ជីវិត ១៦នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress November 20, 2021 20/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,៧៣៤ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៦នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៦៤១នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៤៨,៥៨៧ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការធ្លាក់ចុះច្រើន បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃពុធម្សិលមិញដែលមានចំនួន២,០៣៨ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ហ្វីលីពីន៖ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ពេញលេញ» មកពីជាង ៤០ប្រទេស នឹងត្រូវអនុញ្ញាតឲ្យចូលមកកាន់ប្រទេសនេះ

Khmerpress November 19, 2021 19/11/2021

(ម៉ានីល)៖ ឆាប់ៗខាងមុខ រដ្ឋាភិបាលហ្វីលីពីននឹងអនុញ្ញាតឲ្យ ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ពេញលេញ» មកពីបណ្តាប្រទេសដែលមាន «ហានិភ័យទាប» ចំនួនជាង ៤០ ក្នុងនោះរួមមានទាំងចិនផងដែរ ចូលមកកាន់ប្រទេសដីកោះមួយនេះបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគណៈរដ្ឋមន្ត្រីហ្វីលីពីន លោក ខាឡូ ណូហ្ក្រាល់ស៍ (Karlo Nograles) បានប្រាប់ឲ្យដឹងទៀតថា រដ្ឋាភិបាលកំពុងតែពិភាក្សាអំពីការរៀបចំ សេចក្តីសម្រេចចុងក្រោយ ក្នុងរួមមានទាំងការកំណត់ កាលបរិច្ឆេទច្បាស់លាស់ នៃការបើកទ្វារប្រទេសឡើងវិញផងដែរ។ លោក Nograles បានសង្កត់ធ្ងន់ថា ការបើកទ្វារទទួលភ្ញៀវទេសចរបរទេស មកពីបណ្តាប្រទេសដែលមានសុវត្ថិភាព គឺជាផ្នែកមួយនៃការចាប់ផ្តើម ផែនការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ហ្វីលីពីន។ ជុំវិញផែនការខាងលើ លោកស្រី រ៉ូមូឡូ ភូយ៉ាត (Romulo-Puyat) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានលើកឡើងនៅថ្ងៃសុក្រនេះថា ហ្វីលីពីននឹងបើកទ្វារសម្រាប់ «ប្រទេសបៃតង» (ជាប្រទេសមានហានិភ័យទាបពីជំងឺ COVID-19)។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «មិត្តជិតខាង (អាស៊ាន) របស់យើងដូចជា ថៃ វៀតណាម […]

លោក Pacquiao សន្យាចាប់អតីតដៃគូនយោបាយពុករលួយ «ដាក់គុក» ប្រសិនបើលោកជាប់ឆ្នោត ជាប្រធានាធិបតីហ្វីលីពីន

Khmerpress November 19, 2021 19/11/2021

(ម៉ានីល)៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN កាលពីពេលថ្មីៗនេះ អតីតអ្នកប្រដាល់អន្តរជាតិដ៏ល្បីល្បាញ លោក ម៉ាន់នី ប៉ាកគីអៅ (Manny Pacquiao) បានសន្យាថា លោកនឹងបើកការស៊ើបអង្កេតពាក់ព័ន្ធរឿងពុករលួយ ប្រឆាំងអតីតដៃគូនយោបាយរបស់លោកមួយចំនួន នៅក្នុងជួររដ្ឋាភិបាលរបស់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បច្ចុប្បន្ន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNN ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា លោក Pacquiao បានលើកឡើងអំពីផែនការរបស់លោក ក្នុងការស៊ើបអង្កេតសមាជិកមួយចំនួន នៅក្នុងជួររដ្ឋាភិបាលលោក Duterte ដែលនឹងត្រូវផុតអាណត្តិ ក្រោយការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២២ ខាងមុខនេះ។ លោក Pacquiao បានថ្លែងយ៉ាងដូច្នេះ ថា «មន្ត្រីពុករលួយទាំងអស់នោះ គួរតែត្រូវចាប់ដាក់គុក។ វានឹងក្លាយជាមធ្យោបាយតែមួយគត់ ដែលយើងអាចមើលឃើញ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង ព្រោះពួកគេជាជំងឺមហារីករបស់ប្រទេសនេះ ដែលជាឧបសគ្គដល់ការអភិវឌ្ឍ»។ គូប្រជែងម្នាក់របស់លោក Pacquiao ដែលកំពុងមានប្រជាប្រិយភាពផងដែរ គឺលោក […]

ថៃ៖ មនុស្ស ៦,៨៥៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress November 19, 2021 19/11/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៨៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៦៥៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០៥០,៩៨០ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៣០៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៩៤០,៨៥៤នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨៦.៨លានដូស ក្នុងនោះប្រជាជន ៣៧.៩៩លាននាក់ (៥៤.៣២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងញូដេលីនឹងឈានដល់ការ «ហាមឃាត់យានជំនិះឯកជន» មិនឲ្យធ្វើចរាចរណ៍ ដើម្បីទប់ទល់ខ្យល់ពុល

Khmerpress November 19, 2021 19/11/2021

(ញូដេលី)៖ ស្ថានភាពខ្យល់ពុលនៅក្នុងរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា បានឈានចូលដល់កម្រិតអាក្រក់បំផុត អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ខណៈអាជ្ញាធរទីក្រុងដែលមានប្រជាជនរស់នៅជាង ២០លាននាក់មួយនេះ កំពុងពិចារណាដាក់ចេញវិធានការថ្មី នោះគឺការហាមយានជំនិះឯកជន ជាពិសេសគឺរថយន្ត មិនឲ្យធ្វើចរាចរណ៍តាមដងផ្លូវជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរទីក្រុងញូដេលីបានអនុវត្តវិធានការ បិទសាលារៀន, ផ្អាកការដ្ឋានសំណង់ និងការដុតសំរាមជាបណ្តោះអាសន្នរួចទៅហើយ តបតាមបទបញ្ជារបស់តុលារកំពូល ខណៈពលរដ្ឋរស់នៅទីក្រុងនេះ ត្រូវបានបង្គាប់ឲ្យធ្វើការងារពីផ្ទះ។ បន្ថែមពីនេះការបាញ់ទឹកនៅតាមដងផ្លូវ ដើម្បីគ្រប់គ្រងធូលីក្នុងទីក្រុង ក៏ត្រូវបានធ្វើរួចមកហើយ។ ជុំវិញបញ្ហាខាងលើនេះ លោក ហ្គោប៉ាល់ រ៉ៃ (Gopal Rai) ប្រធានមន្ទីរបរិស្ថានប្រចាំរដ្ឋធានីញូដេលី បានឲ្យដឹងថា «ប្រសិនបើខ្យល់ពុល នៅតែមានកម្រិតខ្ពស់ដដែលនោះ យើងនឹងចាត់វិធានការថ្មី ដោយការទប់ស្កាត់យានជំនិះផ្ទាល់ខ្លួន មិនឲ្យធ្វើចរាចរណ៍ទៅតាមពេលវេលាកំណត់»។ អាជ្ញាធរញូដេលី ក៏មានចេតនាក្នុងការបិទខ្ទប់ទីក្រុងទាំងស្រុងផងដែរ ប៉ុន្តែវានឹងមិនមានប្រសិទ្ធភាពនោះឡើយ ប្រសិនបើតំបន់ក្បែរខាងមិនចូលរួមសហការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២,០៣៨ករណី» និងបាត់បង់ជីវិត ០៦នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress November 19, 2021 19/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,០៣៨ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៦នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៦២៥នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៤៦,៨៥៣ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការធ្លាក់ចុះ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃពុធម្សិលមិញដែលមានចំនួន៣,៤៧៤ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Pfizer ចុះកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន៥.៣ពាន់លានដុល្លារអាមេរិក សម្រាប់ការផ្គត់ផ្គង់ថ្នាំប្រឆាំងវីរុសសម្រាប់ព្យាបាលកូវីដ១៩ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក

Khmerpress November 19, 2021 19/11/2021

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន៥.២៩ពាន់លានដុល្លារអាមេរិក ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីផ្តល់ថ្នាំព្យាបាលជំងឺកូវីដ១៩ ចំនួន១០លានវគ្គ ខណៈដែលប្រទេសនេះកំពុងប្រញាប់ប្រញាល់ចង់យកឈ្នះជំងឺដ៏កាចសាហាវនេះតាមរយៈការព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះមានទំហំប្រហែលពីរដង នៃកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមានជាមួយក្រុមហ៊ុន Merck។ តម្លៃរបស់ថ្នាំ Pfizer ទាបជាងច្រើន បើធៀបនឹងតម្លៃថ្នាំរបស់ក្រុមហ៊ុន Merck ដែលមានតម្លៃប្រមាណ ៧០០ដុល្លាអាមេរិកសម្រាប់មួយវគ្គ ខណៈថ្នាំរបស់ Pfizer មានតម្លៃប្រហែល៥៣០ដុល្លារក្នុងមួយវគ្គ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer នៅសប្តាហ៍នេះ បានដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ សម្រាប់ឱសថដែលមានឈ្មោះថា Paxlovid របស់ខ្លួន ក្រោយទិន្នន័យដែលបានរាយការណ៍ពីមុនបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពរហូតដល់៨៩% ក្នុងការការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់រហូតចូលមន្ទីរពេទ្យ ឬការស្លាប់ក្នុងក្រុមដែលមានហានិភ័យខ្ពស់។ ក្រុមហ៊ុនផលិតឱសថនេះបានគូសបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមផ្តល់ការព្យាបាលឱ្យបានឆាប់នៅឆ្នាំនេះ ប្រសិនបើថ្នាំ Paxlovid ត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងត្បូង រាយការណ៍ពីករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃបំបែកកំណត់ត្រាថ្មីមួយ ចំពោះមុខការកើនឡើងចំនួនអ្នកធ្លាក់ខ្លួនឈឺធ្ងន់

Khmerpress November 18, 2021 18/11/2021

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 បំបែកកំណត់ត្រា ថ្មីមួយចំនួន ៣,២៩២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈករណីអ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំង នៅចំពោះមុខ ការបន្ធូរបន្ថយវិធានការរឹតត្បិត ក្រោមផែនការរៀនរស់នៅជាមួយជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង KDCA ការកើនឡើងនូវករណីអ្នកជំងឺ COVID-19 ធ្លាក់ខ្លួនឈឺធ្ងន់ គឺដោយសារតែការថយចុះនៃ ប្រសិទ្ធភាពវ៉ាក់សាំង ដែលត្រូវបានចាក់ជូនដល់ក្រុមមនុស្សដែលងាយរងគ្រោះ ជាពិសេសគឺក្រុមមនុស្សចាស់តែម្ដង។ KDCA បន្ថែមទៀតថានៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូង បានរាយការណ៍ពីករណីអ្នកឈឺធ្ងន់ចំនួន ៥០៦ករណី ដែលតួលេខនេះមានការថយចុះ បើធៀបទៅនឹងកាលពីថ្ងៃពុធម្សិលមិញ មាន៥២២ករណី។ គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លង COVID-19, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង KDCA កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសពីផែនការកាត់បន្ថយចន្លោះពេល នៃការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ពី៦ខែ មកនៅត្រឹម ៤ខែវិញ សម្រាប់មនុស្សមានវ័យចំណាស់ និងជនងាយរងគ្រោះ។ កូរ៉េខាងត្បូង បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ៤០៦,០៦៥នាក់ […]

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៤៧៤ករណី» និងបាត់បង់ជីវិត ៧នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress November 18, 2021 18/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៤៧៤ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅយប់នេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៧នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៦១៩នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៤៤,៨១៥ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការកើនឡើងបើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញដែលមានចំនួន២,០៦៩ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Novavax កំពុងស្នើសុំការយល់ព្រមឱ្យមានការប្រើប្រាស់លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប

Khmerpress November 18, 2021 18/11/2021

និយតករឱសថរបស់អឺរ៉ុប (EMA) កាលពីថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ក្រុមហ៊ុនឱសថយក្ស Novavax បានដាក់ពាក្យសុំការអនុញ្ញាតសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ជាមួយនឹងការសម្រេចចិត្តដែលអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ប្រសិនបើវ៉ាក់សាំងត្រូវបានអនុម័ត វានឹងក្លាយជាការអនុញ្ញាតទី៥ សម្រាប់ការប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប ដោយវ៉ាក់សាំងចំនួន ៤ ផ្សេងទៀត ត្រូវបានផលិតដោយ BioNTech-Pfizer, AstraZeneca, Moderna និង Johnson & Johnson ។ ក្រុមឃ្លាំមើលឱសថបាននិយាយថា មតិមួយស្តីពីការអនុញ្ញាតទីផ្សារ អាចត្រូវបានចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ប្រសិនបើទិន្នន័យដែលបានដាក់ស្នើមានភាពរឹងមាំ និងពេញលេញដើម្បីបង្ហាញពីប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពនៃវ៉ាក់សាំង។ ប្រភពបាននិយាយថា ប្រសិនបើ EMA សន្និដ្ឋានថា អត្ថប្រយោជន៍នៃ Nuvaxovid លើសពីហានិភ័យរបស់វាក្នុងការការពារប្រឆាំងនឹង COVID-19 វានឹងផ្តល់អនុសាសន៍ឱ្យផ្តល់ការអនុញ្ញាតសម្រាប់ទីផ្សារតាមលក្ខខណ្ឌ៕ ដោយ៖ ខ្មែរណូត