ព័ត៌មានអន្តរជាតិ

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,០០៣ករណី» និងបាត់បង់ជីវិត ១៧នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress November 5, 2021 05/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,០០៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៧នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៤៥៩នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២១០,៩៨៧ករណីគិតត្រឹមថ្ងៃព្រហស្បិតិ៍នេះ។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការថយចុះមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន៣,៦៣៥ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

គំនិតល្អមែន! ស្ថានីយ៍រថភ្លើងមួយនៅប្រទេសថៃ ប្រើដីទំនេរដាំបន្លែគ្មានជាតិគីមី ចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩

Khmerpress November 4, 2021 04/11/2021

ស្ថានីយ៍រថភ្លើង Songkhlas Hat Yai បានប្រែក្លាយជាដីទំនេរទៅជាសួនដាំបន្លែគ្មានជាតិគីមី ចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ដើម្បីធ្វើអាហារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា បន្លែដែលបានដាំដុះនៅទីនោះរួមមាន៖ ស្ពៃក្តោប ត្រប់ និងហ្វាតាឡៃចូន ត្រូវបានដាំដុះក្រោមការយកចិត្តទុកដាក់របស់មន្ត្រីស្ថានីយ៍។ លោក Kritsanapon Phankhiri មន្ត្រី​ស្ថានីយបាន​និយាយ​ថា គម្រោង​នេះ​បាន​ចាប់​ផ្តើម​នៅ​ដើម​ខែ​សីហា​ ក្នុងឆ្នាំ​២០២១។ លោក​បន្ត​ថា បន្លែ​នឹង​ត្រូវ​ចែក​ជូន​ពលរដ្ឋ កន្លែង​ផ្តល់​ទាន មន្ទីរពេទ្យ ឬ​ភ្នាក់ងារ​សម្រាប់​ធ្វើ​ម្ហូប បើទោះ​បីជា​បន្លែ​ទាំងនេះមិន​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ក៏​ដោយ យ៉ាង​ហោច​ណាស់​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ញញឹម​បានដែរ។ យ៉ាងណាមិញ បើតាមមន្ត្រី​ស្ថានីយរូបនេះ បានឱ្យដឹងថា ស្ថានីយ៍រថភ្លើងនឹងពង្រីកសួនដាបន្លែក្នុងពេលឆាប់ៗនេះបន្ថែមទៀត ហើយបានលើកទឹកចិត្តដល់ស្ថានីយ៍រថភ្លើងផ្សេងៗឱ្យធ្វើបែបនេះដែរ បើសិនជាសល់ដីទំនេរច្រើន៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី៖ បុគ្គលិករដ្ឋដែលបដិសេធចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អាចនឹងត្រូវសម្រាកពីការងារ ដោយមិនមានប្រាក់ខែ

Khmerpress November 4, 2021 04/11/2021

(សិង្ហបុរី)៖ បុគ្គលិករដ្ឋទាំងអស់នៅក្នុងប្រទេសសិង្ហបុរី ដែលជ្រើសរើសនៅតែមិនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ដោយមិនទទួលបានប្រាក់ឈ្នួលឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នាយកដ្ឋានសេវាកម្មសាធារណៈ (PSD) នៃប្រទេសសិង្ហបុរី បាននិយាយថាការសម្រេចចិត្តខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះថា មានតែបុគ្គលិកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ឬអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ២៧០ថ្ងៃចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងធ្វើការវិញចាប់ពីឆ្នាំ២០២២ខាងមុខនេះតទៅ។ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA អ្នកនាំពាក្យ PSD បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ ខ្លួននឹងព្យាយាមធ្វើឱ្យអស់ពី សមត្ថភាព ដើម្បីអនុញ្ញាតឱ្យមន្រ្តីដែលមិនបានទទួលការចាក់វ៉ាក់សាំង អាចធ្វើការពីផ្ទះបាន ប្រសិនបើការងារនោះអនុញ្ញាត»។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «បើមិនដូច្នេះទេ មន្រ្តីទាំងនេះ អាចនឹងត្រូវប្ដូរទៅកាន់ការងារផ្សេងទៀតដែលអាចធ្វើការពីផ្ទះបាន ប្រសិនបើការងារបែបនេះអាចរកបាន ជាមួយការទទួលប្រាក់ឈ្នួលដែលសមស្របនឹងទំនួលខុសត្រូវនៃការងារនោះ។ ប៉ុន្តែ ប្រសិនបើមន្ត្រីទាំងនេះ ជ្រើសរើសនៅតែមិនទទួលការចាក់វ៉ាក់សាំង ហើយបើពួកគាត់ មិនអាចប្ដូរការងារបានទេ គាត់អាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារដោយមិនទទួលបានប្រាក់ឈ្នួលឡើយ ដែលវាគឺជាជាមធ្យោបាយចុងក្រោយហើយ»។ គួរបញ្ជាក់ថា […]

អាជ្ញាធរក្រុងបាងកកសម្រេចហាមឃាត់មិនឲ្យពលរដ្ឋបាញ់កាំជ្រួចនិងបង្ហោះគោមក្នុងពិធីបុណ្យ Loy Krathong នៅក្នុងឆ្នាំនេះ

Khmerpress November 4, 2021 04/11/2021

ថៃ៖ កាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា​ ម្សិលមិញនេះ លោក Aswin Kwanmuang ដែលជាអភិបាលនៃគណៈអភិបាលក្រុងបាងកកបានចេញមកប្រកាសជាសាធារណៈថា អាជ្ញាធរក្រុងបាងកកនឹងធ្វើការហាមឃាត់មិនឲ្យមានការបាញ់កាំជ្រួច បង្ហោះគោម និងដុតផាវនោះទេនៅក្នុងពិធីបុណ្យ Loy Krathong នៅក្នុងឆ្នាំនេះ ដែលតាមគម្រោងគឺពិធីបុណ្យនេះនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខនេះ។ លោក Aswin Kwanmuang បានអំពាវនាវឲ្យក្រុមអ្នកផលិត និងចែកចាយនូវឧបករណ៍ដែលបានហាមឃាត់ខាងលើត្រូវចូលរួមសហការណ៍ជាមួយនឹងអាជ្ញាធរផងដែរ ទើបបំរាមមួយនេះមានប្រសិទ្ធភាពខ្ពស់។ អភិបាលក្រុងរូបនេះបានបញ្ជាក់ថា អ្នកដែលល្មើសនឹងបំរាមខាងលើនេះ ពោលគឺនៅបន្តបាញ់កាំជ្រួច បង្ហោះគោម ឬដុតផាវជាដើម នឹងត្រូវពិន័យជាប្រាក់ចំនួន ៦០,០០០បាត ( ១,៨០០ ដុល្លារអាមេរិក) ឬជាប់គុករហូតដល់ ៣ ឆ្នាំឬក៏ត្រូវអនុវត្តទោសទាំងការផាកពិន័យនិងជាប់គុករួមគ្នាតែម្តងក្នុងករណីធ្ងន់ធ្ងរ។ ក្រៅតែពីសកម្មភាពដែលបានហាមឃាត់ខាងលើនេះ សកម្មភាពផ្សេងៗនៃពិធីបុណ្យត្រូវបន្តរៀបចំឡើងជាធម្មតា៕ ដោយ៖ ខ្មែរណូត

បណ្ដាប្រទេសជាច្រើន នឹងសន្យាបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នៅឯសន្និសីទកំពូល COP26

Khmerpress November 4, 2021 04/11/2021

(ក្លាសហ្គូវ)៖ ប្រទេសប៉ូឡូញ, វៀតណាម, ស៊ីលី និងប្រទេសជាច្រើនទៀតនឹងធ្វើការសន្យានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូងថ្មបន្តិចម្ដងៗ នៅ ក្រោមកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឡើងនៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 នៅឯទីក្រុង ក្លាសហ្គូវ (Glasgow) ប្រទេសស្កុតលែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រកាសពីព័ត៌មានខាងលើធ្វើឡើងដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26។ បើតាមរដ្ឋាភិបាល ចក្រភពអង់គ្លេស បណ្ដាប្រទេសជាហេត្ថលេខានៃកិច្ចព្រមព្រៀង COP26 អាចនឹងធ្វើការប្ដេជ្ញាចិត្ត ក៏ដូចជាសន្យាថាបញ្ឈប់ការវិនិយោគលើគម្រោងសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មីៗទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងសន្យាផងដែរថាឈប់ប្រើប្រាស់ធ្យូងថ្មផលិតថាមពលបន្តិចម្ដងៗ នៅត្រឹមទសវត្សរឆ្នាំ២០៣០ សម្រាប់បណ្ដាប្រទេសអ្នកមាន និងត្រឹមឆ្នាំ២០៤០ សម្រាប់បណ្ដាប្រទេសក្រីក្រ។ គួរបញ្ជាក់ថា ធ្យូថ្មគឺជាឥន្ធនៈផូស៊ីលដែលបំពុលបរិយាកាសខ្លាំងបំផុត ហើយក៏ជាមូលហេតុចម្បងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យផែនដីឡើងកម្ដៅដែរ។ ដូច្នេះ ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅទូទាំងពិភពលោក ជាគោលដៅដ៏សំខាន់សំដៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងអាកាសធាតុជាសកល៕ ផ្តល់សិទ្ធិដោយ៖ freshnews

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៦៣៥ករណី» និងបាត់បង់ជីវិត ១២នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress November 4, 2021 04/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៦៣៥ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១២នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៤៤២នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសមានចំនួនសរុប២០៧,៩៧៥ករណី ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីហ្វីលីពីនដាក់ទោសមន្ត្រីណា ដែលបង្កភាពយឺតយ៉ាវក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

Khmerpress November 3, 2021 03/11/2021

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានប្រកាសនៅថ្ងៃពុធនេះថា មន្ត្រីថ្នាក់ក្រោមណាដែលបង្កភាពយឺតយ៉ាវ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះនឹងត្រូវទទួលពិន័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ហ្វីលីពីនត្រូវបានគេមើលឃើញថា ស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជំងឺ COVID-19 នៅទ្វីបអាស៊ី ហើយបច្ចុប្បន្នប្រទេសដីកោះនេះ កំពុងជំរុញល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដូចប្រទេសជាច្រើនទៀតបាននិងកំពុងធ្វើ។ ទោះជាយ៉ាង គិតត្រឹមពេលនេះ ប្រជាជនហ្វីលីពីនតែជាង ១ ភាគ ៣ ប៉ុណ្ណោះ នៃប្រជាជនគ្រប់អាយុចាក់វ៉ាក់សាំងសរុប ៧៧លាននាក់ បានទទួលការចាក់គ្រប់ដូស (០២ដូស)។ បើតាមការលើកឡើងរបស់លោក ឌូតឺតេ ការចាក់វ៉ាក់សាំងគួរតែសម្រេចបាន ១លានដូស នៅក្នុងមួយថ្ងៃ, មិនមែនតែជាង ៥០០,០០០ដូស ក្នុងមួយថ្ងៃដូចបច្ចុប្បន្ននេះឡើយ ព្រោះហ្វីលីពីនមានវ៉ាក់សាំងស្តុកទុកគ្រប់គ្រាន់ ដើម្បីបម្រើដល់យុទ្ធនាការទាំងមូល។ ហេតុដូច្នេះទើបលោកបានចេញសេចក្តីព្រមានថា នឹងដាក់ទោសទណ្ឌទៅលើមន្ត្រីថ្នាក់តំបន់ណា ដែលបង្កឲ្យមានភាពយឺតយ៉ាវនេះកើតឡើង។ បន្ថែមពីខាងលើនេះ លោក ឌូតឺតេ ក៏បានបញ្ជាឲ្យមន្ត្រីប៉ូលិស […]

តោះ! មកដឹងពីតម្លៃសាំងធម្មតានៅប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅក្នុងអាស៊ានដទៃទៀត

Khmerpress November 3, 2021 03/11/2021

ក្នុងរយៈពេលថ្មីៗកន្លងមកនេះ យើងបានមើលឃើញថា តម្លៃសាំងធម្មតានៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ពោលគឺគិតត្រឹមថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តម្លៃសាំងធម្មតានៅប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៤,៨០០ រៀល ដែលជាការកើនឡើងពីតម្លៃ ៤,២០០ រៀល កាលពីខែមុន នេះបើតាមការចុះផ្សាយរបស់ Global Petrol Prices ។ ក្រៅពីតម្លៃសាំងធម្មតាសម្រាប់ប្រទេសកម្ពុជា តម្លៃសាំងធម្មតារបស់ប្រទេសក្នុងអាស៊ានផ្សេងទៀត ក៏បានបង្ហាញពីភាពខុសគ្នាផងដែរ ដោយក្នុងនោះមានដូចជា៖ -ប្រ៊ុយណេ ១០៥០ រៀលក្នុងមួយលីត្រ -ឥណ្ឌូនេស៊ី ៣,២០៦ រៀលក្នុងមួយលីត្រ -ឡាវ ៥,៣៧០ រៀលក្នុងមួយលីត្រ -ម៉ាឡេស៊ី ២,០០៧ រៀលក្នុងមួយលីត្រ -មីយ៉ាន់ម៉ា ៣,៦៤៧ រៀលក្នុងមួយលីត្រ -ហ្វីលីពីន ៤,៨៤៦ រៀលក្នុងមួយលីត្រ -សិង្ហបុរី ៧,៦៤៨ រៀលក្នុងមួយលីត្រ -ថៃ ៤,៨៨៦ រៀលក្នុងមួយលីត្រ -វៀតណាម ៤,៤១២ រៀលក្នុងមួយលីត្រ ៕ ដោយ៖ ខ្មែរណូត

រោងចក្រផលិតឱ្យក្រុមហ៊ុន Nike នៅវៀតណាមចំនួន ២០០ ចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយ ក្រោយផ្អាកមួយរយៈ

Khmerpress November 3, 2021 03/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតរបស់វៀតណាមចំនួន ២០០ ដែលបានចុះកិច្ចសន្យាផលិតសម្រាប់ក្រុមហ៊ុន Nike បានបន្តការផលិតឡើងវិញហើយ បន្ទាប់ពីផ្អាកមួយរយៈដោយសារតែជំងឺ កូវីដ-១៩។ លោក Noel Kinder ប្រធានផ្នែករបស់ក្រុមហ៊ុន បានប្រាប់នាយករដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១ នៅចក្រភពអង់គ្លេស។ គួរឱ្យដឹងថា រលកទី៤ នៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមនៅចុងខែមេសា បានបង្ខំឱ្យរោងចក្រ ជាពិសេសរោងចក្រនៅតំបន់ភាគខាងត្បូង ដាក់កម្រិតផលិតកម្ម និងដាក់ការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការបើកដំណើរការផលិតឡើងវិញរបស់រោងចក្រទាំងនោះ បន្ទាប់ពីទីក្រុងហូជីមិញ បានអនុញ្ញាតឱ្យសកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មភាគច្រើនចាប់ផ្តើមឡើងវិញ កាលពីថ្ងៃទី០១ ខែតុលា ដោយសារការកើនឡើងយ៉ាងឆាប់រហ័សនៃអត្រាការចាក់វ៉ាក់សាំង ដែលធ្វើឱ្យការរាតត្បាតស្ថិតនៅក្រោមការគ្រប់គ្រង៕ ដោយ៖ ខ្មែរណូត

ទិន្នន័យចុងក្រោយពី WHO៖ «មនុស្សបាត់បង់ជីវិតដោយសារកូវីដ-១៩ កើនលើស ៥លាននាក់, សហរដ្ឋអាមេរិករ៉ាប់រងករណីឆ្លង និងបាត់បង់ជីវិតច្រើនជាងគេលើលោក»

Khmerpress November 3, 2021 03/11/2021

(ហ្សឺណែវ)៖ ទិន្នន័យចុងក្រោយបង្អស់របស់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញឱ្យឃើញថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងលើសពី ៥លាននាក់ហើយ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតត្រឹមល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងហ្សឺណែវ) ករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ជិត ២៤៧លានករណី ខណៈអ្នកស្លាប់ក៏បានកើនឡើងដល់ ៥,០០៤,៨៥៥នាក់ផងដែរ។ នេះបើតាមតាមទិន្នន័យ ដែលបូកសរុបដោយអង្គការសុខភាពពិភពលោក។ យោងតាម WHO ដដែល, សហរដ្ឋអាមេរិក គឺជាប្រទេសដែលបានកត់ត្រា នូវចំនួនករណីឆ្លង និងស្លាប់ខ្ពស់បំផុតលំដាប់លេខ ១ ដោយចំនួនអ្នកឆ្លងមានសរុប ៤៥.៦៨លានករណី (ស្មើនឹងជិត ១៨.៥ភាគរយ នៃចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងពិភពលោក) ខណៈចំនួនអ្នកស្លាប់វិញមានសរុប ៧៤០,៣៦៦នាក់ (ស្មើនឹង ១៤.៨ភាគរយនៃចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងពិភពលោក)។ ប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់ទី ២ គឺឥណ្ឌា ដែលបានកត់ត្រាករណីឆ្លងចំនួន ៣៤.២៩លានករណី ក៏ដូចជាអ្នកស្លាប់ចំនួន ៤៥៨,៨៨០នាក់ ខណៈប្រទេសប្រេស៊ីលស្ថិតនៅលេខរៀងទី ៣ […]