ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកចាប់ផ្ដើមផ្ដល់ការចាក់វ៉ាក់សាំង Pfizer ដល់កុមារអាយុពី ៥ ទៅ ១១ឆ្នាំ ក្រោយវ៉ាក់សាំងនេះបានទទួលការអនុម័តពី FDA

Khmerpress November 3, 2021 03/11/2021

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្ការនេះ បានចាប់ផ្តើមការផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech ដល់កុមារដែលមានអាយុពី ៥ – ១១ឆ្នាំ បន្ទាប់ពីអាជ្ញាធរសុខាភិបាល បានធ្វើការសម្រេចចិត្តចុងក្រោយលើវ៉ាក់សាំងនេះ ដើម្បីជាជំហានថ្មីមួយទៀតនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ រំលឹកផងដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ដោយ FDA កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។ រដ្ឋាភិបាល​អាមេរិកបាន​ធ្វើ​ការសម្រេចចិត្តជាមុន​បានយ៉ាង​ល្អ ដោយ​បាន​ទិញ​វ៉ាក់សាំងគ្រប់គ្រាន់​សម្រាប់​កុមារ​ក្នុង​ក្រុម​អាយុ ៥ – ១១ ឆ្នាំ ហើយ​ចាប់ផ្តើម​ដឹកជញ្ជូនចែកចាយវ៉ាក់សាំងទៅទូទាំងប្រទេស។ ប្រធានាធិបតីលោក Joe Biden ក៏បាននិយាយដែរថា កម្មវិធីចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ – ១១ ឆ្នាំ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 នឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយត្រូវបានដំណើរការយ៉ាងពេញលេញក្នុងអំឡុងថ្ងៃទី០៨ ខែវិច្ឆិកា៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៤៩៦ករណី» និងបាត់បង់ជីវិត ០៩នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress November 3, 2021 03/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៤៩៦ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៩នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៤៣០នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសមានចំនួនសរុប២០៤,៣៤០ករណី ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន២,៤៧០ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នូវែលសេឡង់កំពុងរៀបចំបិទតំបន់ភាគខាងជើង ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ថ្មីៗ មិនដឹងប្រភពច្បាស់លាស់

Khmerpress November 2, 2021 02/11/2021

(វែលីងតោន)៖ អាជ្ញាធរនូវែលសេឡង់បានរៀបចំផែនការ បិទតំបន់ភាគខាងជើងនៃប្រទេស ជាមួយការដាក់កងកម្លាំងប៉ូលិសល្បាតនៅថ្ងៃអង្គារនេះ ខណៈអាជ្ញាធរកំពុងអនុវត្តវិធានការបិទខ្ទប់ក្នុងតំបន់នោះ ជុំវិញការភ័យខ្លាចជំងឺ COVID-19 រាតត្បាតក្នុងសហគមន៍ ដែលមិនដឹងពីប្រភពច្បាស់លាស់នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក គ្រីស ហ៉ីបឃីនស៍ (Chris Hipkins) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ផ្នែកមួយនៃតំបន់ភាគខាងជើង (Northland) ដែលមានចម្ងាយប្រហែល ២៧០គីឡូម៉ែត្រពីទីក្រុងអកលេនដ៍ (Auckland) គឺត្រូវចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់កម្រិតទី ៣ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះតទៅ។ វិធានការបិទខ្ទប់កម្រិតទី ៣ នេះ បានកើតឡើងបន្ទាប់ពីករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីត្រូវបានរកឃើញនៅក្នុងតំបន់នោះ ហើយវាមិនត្រូវបានគេដឹងថា មានប្រភពមកពីណានោះទេ។ លោក Chris Hipkins បានគូសបញ្ជាក់ប្រាប់បន្ថែមថា «វាមិនច្បាស់ទេថា ពួកគេអាចឆ្លងជំងឺនេះបានដោយរបៀបណា។ វាអាចមានការឆ្លងរីករាលដាលនៃជំងឺនេះ នៅក្នុងសហគមន៍រួចហើយ ដោយមិនត្រូវបានរកឃើញនៅក្នុងតំបន់ Northland នាពេលឥឡូវនេះ»។ គួរបញ្ជាក់ថា […]

ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលី កំពុងប្រឹងប្រែងស្រាវជ្រាវវ៉ាក់សាំង ដែលអាចប្រយុទ្ធប្រឆាំងនឹង វីរុសបំប្លែងថ្មីទាំងអស់នៃកូវីដ១៩ ដែលលេចឡើងនាពេលអនាគត

Khmerpress November 2, 2021 02/11/2021

(ស៉ីដនី)៖ ក្រុមអ្នកស្រាវជ្រាវមកពី វិទ្យាស្ថានស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តហ្កាវ៉ាន នៃប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះ បានបញ្ចេញការសិក្សាថ្មីមួយ ដែលបង្ហាញពីយុទ្ធសាស្រ្ត ដើម្បីជួយឲ្យវ៉ាក់សាំង COVID-19 អាចមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនថ្មីដទៃៗទៀតរបស់ជំងឺនេះ នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការសិក្សាខាងលើបានវាយតម្លៃចំពោះ អង់ទីករដែលអាចកកើតឡើងដោយវ៉ាក់សាំងនាពេលអនាគត និងចំពោះប្រសិទ្ធភាពរបស់ពួកវា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីៗទៀតនៃ COVID-19 ខណៈយុទ្ធសាស្រ្តបច្ចុប្បន្ន អាចនឹងបាត់បង់ប្រសិទ្ធភាព ទៅតាមពេលវេលា។ លោក គ្រីស ហ្គូដណាវ (Chris Goodnow) ដែលជាសាស្រ្តាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានខាងលើ បាននិយាយថា វ៉ាក់សាំង COVID-19 សព្វថ្ងៃ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ភាពធ្ងន់ធ្ងរនិងសមត្ថភាពចម្លងនៃ COVID-19 ពិតមែន ប៉ុន្តែវីរុសបំប្លែងថ្មីផ្សេងៗទៀតនៃជំងឺនេះ នាពេលខាងមុខ អាចនឹងគេចខ្លួនផុតពីយុទ្ធសាស្រ្តបច្ចុប្បន្ន។ ទាក់ទងបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវខាងលើ បានបង្កើតរបកគំហើញគួរឲ្យចាប់អារម្មណ៍មួយ នៅពេលតាមដានលើអង់ទីករ ដែលកកើតពី វីរុសពាក់ព័ន្ធមួយគឺ SARS-CoV-1 ដែលជាវីរុសនៃជំងឺ SARS ដែលផ្ទុះឡើងកាលពីឆ្នាំ២០០៣។ ពួកគេបានអះអាងថា […]

Thai Airways ត្រៀមលក់យន្តហោះ ៤២គ្រឿងទៀត និងកាត់បន្ថយកម្លាំងពលកម្ម ដើម្បីកាត់បន្ថយការចំណាយ

Khmerpress November 2, 2021 02/11/2021

ប្រធានគណៈកម្មាធិការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Thai Airways International Plc នឹងលក់យន្តហោះចំនួន ៤២ គ្រឿង និងកាត់បន្ថយជិតមួយភាគបីនៃកម្លាំងពលកម្មរបស់ខ្លួន ដែលជាផ្នែកនៃផែនការកាត់បន្ថយចំនួនយន្តហោះ និងកាត់បន្ថយការចំណាយ។ លោក Piyasvasti Amranand ដែល​កំពុង​ដឹកនាំ​កិច្ច​ប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញការពារពីការក្ស័យធន​បាន​និយាយ​ថា យន្តហោះ​ដែល​ត្រូវ​បាន​លក់​ គឺ​ចាស់​ហើយ​មិន​ប្រើ​ថាមពល​ទេ។ ជាមួយគ្នានេះ បន្ទាប់​ពី​ការ​លក់​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍​នឹង​មាន​យន្តហោះ​ចំនួន ៥៨ គ្រឿង​ក្នុង​ ៤ ប្រភេទ។ លោក Piyasvasti បានបន្ថែមថា Thai Airways នឹងកាត់បន្ថយចំនួនកម្មករពី ២១,៣០០ ទៅ ១៤,៥០០ នាក់នៅខែធ្នូ ឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ ដើម្បីជួយដល់លំហូរសាច់ប្រាក់ ក្រុមហ៊ុនអាកាសចរណ៍នឹងបញ្ចប់កិច្ចព្រមព្រៀងឥណទាន ២៥ពាន់លានបាតជាមួយស្ថាប័នហិរញ្ញវត្ថុនៅឆ្នាំក្រោយ ហើយកំពុងពិភាក្សាជាមួយរដ្ឋាភិបាលសម្រាប់បន្ថែម ២៥ ពាន់លានបាត។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានខាតបង់ប្រាក់ស្ទើរតែរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ […]

អ៊ូរអរវិញហើយ! បើកប្រទេសថ្ងៃដំបូង ថៃទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៦ពាន់នាក់

Khmerpress November 2, 2021 02/11/2021

ថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ បានបង្ហាញថាមានជើងហោះហើរពាណិជ្ជកម្មចំនួន ៦១ ចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ជាមួយនឹងអ្នកដំណើរជាង ៣,០០០នាក់បានមកដល់នៅថ្ងៃច័ន្ទ ម្សិលមិញនេះ បូកនឹង ៣,៦១៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀត។ លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានសុវណ្ណភូមិបាននិយាយថា ជើងហោះហើរភាគច្រើនមកពីអឺរ៉ុប។ ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ចំនួន ៣,០០០ នាក់​ដែល​បាន​មក​ដល់​កាល​ពី​ថ្ងៃ​ចន្ទ មាន​ប្រហែល ២,៣០០ នាក់​ជា​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​អ្នក​ផ្សេង​ទៀត​ជាប្រជាជនថៃ​ត្រឡប់​មក​ប្រទេស​ថៃវិញ។ យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដឹកជញ្ជូន ជើងហោះហើរអន្តរជាតិប្រហែល ៣,២៦០ នឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងខែនេះ ដោយផ្ទុកអ្នកដំណើរចំនួន ១៣៥,៤០៧នាក់ ខណៈដែលជើងហោះហើរអន្តរជាតិចំនួន ៣,២៤១ នឹងចេញដំណើរទៅបរទេសជាមួយអ្នកដំណើរចំនួន ១៣៥,១២២ នាក់។ គួរបញ្ជាក់ផងដែរថា បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana គិតត្រឹមថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧ នឹងធ្វើការហោះហើរទៅ និងមកពីអាកាសយានដ្ឋានសុវណ្ណភូមិ ភូកេត សាមុយ និងឈៀងម៉ៃ ជាមួយនឹងអ្នកដំណើរចំនួន ១៥,២៣០ នាក់មកពី ២៦ ប្រទេស៕ ដោយ៖ ខ្មែរណូត

ប្រទេសជប៉ុននឹងកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកត្រឹម ៣ថ្ងៃ សម្រាប់អ្នកដំណើរដែលមានគោលបំណងអាជីវកម្ម

Khmerpress November 2, 2021 02/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកពី ១០ ទៅ ៣ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលមកដល់ប្រទេសជប៉ុនសម្រាប់គោលបំណងអាជីវកម្ម ហើយ​ច្បាប់​ថ្មី​នេះនឹង​ចូល​ជា​ធរមាន​នៅ​​ថ្ងៃ​ច័ន្ទ ដើមសប្តាហ៍​ក្រោយ។ គួរឱ្យដឹងដែរថា ច្បាប់ចាស់របស់ប្រទេសជប៉ុន គឺតម្រូវឱ្យអ្នកដំណើរបរទេសទាំងអស់ ត្រូវធ្វើការនៅដាច់ដោយឡែកដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃជាមុនសិន ហើយមកដល់ខែតុលា វាបានកាត់បន្ថយនៅត្រឹម ១០ថ្ងៃ សម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer, Moderna ឬ AstraZeneca។ នៅក្រោមច្បាប់ថ្មីនេះ អ្នកជំនួញដែលមកដល់ប្រទេសជប៉ុន នឹងត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែកដោយខ្លួនឯង រយៈពេល ៣ ថ្ងៃ ហើយចាប់ពីថ្ងៃទី៤ តទៅ ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងចេញហូបអាហារ នៅពេលពួកគេធ្វើតេស្តអវិជ្ជមានចំពោះជំងឺ​ COVID-19 ខណៈក្រុមហ៊ុនដែលពួកគេកំពុងធ្វើការជាមួយនឹងត្រូវតាមដានពួកគេ។ អាជ្ញាធរក៏គ្រោងនឹងអនុញ្ញាតឱ្យនិស្សិតបរទេសចូលមកប្រទេសជប៉ុនសម្រាប់ការសិក្សា ដរាបណាសាលារបស់ពួកគេធ្វើការកំណត់លើកន្លែងស្នាក់នៅរបស់ពួកគេ។ រដ្ឋាភិបាល​ក៏​មាន​គម្រោង​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី ​៣,៥០០​ នាក់ ​ក្នុង​មួយ​ថ្ងៃ​ រហូតដល់ ​៥,០០០ ​នាក់ ដោយ​ចាប់​ផ្តើមពី​ចុង​ខែ​នេះផងដែរ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកបញ្ចេញវ៉ាក់សាំង «១៥លានដូស» ដើម្បីចាក់ឲ្យក្មេងៗអាយុ «៥-១១ឆ្នាំ»

Khmerpress November 2, 2021 02/11/2021

(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សរុប ១៥លានដូស កំពុងត្រូវបានរៀបចំ ដើម្បីបញ្ជូនទៅកាន់បណ្តារដ្ឋនានា ខណៈយុទ្ធនាការចាក់ដល់ក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ អាចនឹងត្រូវធ្វើឡើង ចាប់ពីសប្តាហ៍ក្រោយនេះទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ចេហ្វ ហ្សៀនស៍ (Jeff Zients) មន្ត្រីសម្របសម្រួលកិច្ចការពាក់ព័ន្ធ ការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានៃសេតវិមាន បានគូសបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនវ៉ាក់សាំង ទៅកាន់បណ្តារដ្ឋនានានឹងកើតឡើងក្នុងរយៈពេល ២ ទៅ ៣ថ្ងៃទៀត ហើយរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងក្នុងចំនួនគ្រប់គ្រាន់ ដើម្បីចាក់ឲ្យក្មេងៗស្ថិតក្នុងក្រុមអាយុខាងលើ ដែលមានចំនួនខ្ទង់ ២៨លាននាក់។ លោក Jeff Zients បានថ្លែងយ៉ាងដូច្នេះថា «យើងបានត្រៀមខ្លួនចេញយុទ្ធនាការរួចហើយ ដោយត្រូវរង់ចាំតែសេចក្តីណែនាំរបស់ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) តែប៉ុណ្ណោះ។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ដែលជាការចាប់ផ្តើមនៃសប្តាហ៍ថ្មី កម្មវិធីចាក់វ៉ាក់សាំងដល់ក្មេងៗអាយុ […]

គ្រាន់តែប្រទេសថៃបើកទ្វារទទួលភ្ញៀវទេសចរវិញភ្លាម មានអ្នកដំណើរខ្លះសុខចិត្តពាក់ឈុត PPE ធ្វើដំណើរតាមយន្តហោះ មកលេងប្រទេសថៃ

Khmerpress November 2, 2021 02/11/2021

កាលពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសថៃបានចាប់ផ្ដើមបើកច្រកទ្វារអន្តរជាតិរបស់ខ្លួន​ ដើម្បីទទួលស្វាគមន៍អ្នកដំណើរមកពីបរទេសជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះបានបិទទ្វារអន្តរជាតិរបស់ខ្លួន​ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ក្រឡេកទៅមើលអាកាសយានដ្ឋានសុវណ្ណភូមិឯណោះវិញ គេបានមើលឃើញពីការចូលមករបស់អ្នកដំណើរជាច្រើន ដែលពួកគេមកពីបណ្ដាប្រទេស ឬតំបន់ទាំង ៦៣ ដែលស្ថិតនៅក្រោមបញ្ជីអនុញ្ញាតឱ្យមានការចូលមកប្រទេសថៃ។ ក្នុងនោះគេឃើញថា អ្នកដំណើរចិនមួយចំនួន ក៏បានពាក់ឈុតការពារ PPE ផងដែរ។ បើយោងតាមការចុះផ្សាយរបស់របស់ M Thai នៅក្នុងបណ្ដាញសង្គម Facebook បានឱ្យដឹងថា នៅថ្ងៃដំបូងនៃការបើកច្រកទ្វារអន្ដរជាតិឡើងវិញ អាកាសយានដ្ឋានសុវណ្ណភូមិបានទទួលជើងហោះហើរចំនួន ៦១​ និងអ្នកដំណើរទាំងអស់ចំនួន ២,៣០០ នាក់ ដោយក្នុងនោះមានជនជាតិថៃប្រមាណ ៨០០ នាក់។ ប្រភពបាននិយាយថា អ្នកដំណើរបរទេសដែលចូលមកប្រទេសថៃ នឹងតម្រូវឱ្យមានធានារ៉ាប់រងសុខភាពមានតម្លៃយ៉ាងហោចណាស់ ៥០,០០០ ដុល្លារ បូករួមទាំងការធ្វើតេស្ដ PCR នៅក្នុងរយៈពេល ៧២ ម៉ោង មុនពេលហោះហើរ និងការកក់កន្លែងស្នាក់នៅ AQ ឬមានឯកសារ SHA+ តាមការកំណត់របស់ប្រទេសថៃ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២,៤៧០ករណី» និងបាត់បង់ជីវិត ១៤នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress November 2, 2021 02/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,៤៧០ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៤២១នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសមានចំនួនសរុប២០០,៨៤៤ករណី ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការធ្លាក់ចុះបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន ៣,១៦៣ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews