ព័ត៌មានអន្តរជាតិ

កូនស្រីលោក ឌូតឺតេ នឹងឈរឈ្មោះបោះឆ្នោត ប្រជែងយកតំណែងប្រធានាធិបតីហ្វីលីពីន

Khmerpress October 4, 2021 04/10/2021

(ម៉ានីល)៖ កូនស្រីរបស់លោកប្រធានាធិបតីហ្វលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ គឺលោកស្រី សារ៉ា ឌូតឺតេ-ខាពីយ៉ូ (Sara Duterte-Carpio ឬគេនិយមហៅថា Sara-Go) នឹងឈរឈ្មោះចូលរួមប្រជែងយកតំណែងជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ខាងមុខ។ នេះបើតាមការប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។ សារព័ត៌មានហ្វីលីពីន ABS-CBN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើបទសម្ភាសន៍របស់ខ្លួនជាមួយលោក ឌូតឺតេ កាលពីចុងសប្តាហ៍មុននេះ បន្ទាប់ពីលោកប្រកាសចូលនិវត្តន៍ពីនយោបាយ។ នៅក្នុងបទសម្ភាសន៍នោះ ABS-CBN បានសួរលោក ឌូតឺតេ ថា «តើច្បាស់ដែលថាជាលោកស្រី Sara-Go?» លោក ឌូតើតេ បានឆ្លើយទៅវិញថា «ជាការពិតណាស់គឺ Sara-Go»។ សារព័ត៌មាន ABS-CBN បានបន្ថែមទៀតថា លោក គ្រីស្តូហ្វឺ បុង ហ្គោ (Christopher “Bong” Go) នឹងចាប់ដៃគូជាមួយលោកស្រី Sara-Go ដោយលោកនឹងឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី។ គួរបញ្ជាក់ថា […]

ម៉ាឡេស៊ីនឹងបើកឲ្យធ្វើដំណើររវាងរដ្ឋនានាឡើងវិញ ក្រោយការចាក់វ៉ាក់សាំងកូវីដ-១៩សម្រេចបាន «៩០%» សម្រាប់មនុស្សពេញវ័យ

Khmerpress October 4, 2021 04/10/2021

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៊ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob) បាននិយាយថា នៅពេលដែលប្រមាណ ៩០ភាគរយ នៃចំនួនប្រជាជនពេញវ័យសរុបនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ការធ្វើដំណើរវាងរដ្ឋមួយទៅរដ្ឋមួយ នឹងបើកដំណើរការឡើងវិញ ហើយប្រជាជនម៉ាឡេស៊ី នឹងមិនត្រូវបានតម្រូវឱ្យដាក់ពាក្យសុំ តាមរយៈកម្មវិធី ម៉ាយ ត្រាវែល ផាស (MyTravelPass) ដើម្បីធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។ លោក Ismail Sabri បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃអាទិត្យ ទី០៣ ខែតុលា ដោយសង្កត់ធ្ងន់ថា នៅពេលដែលយើងសម្រេចបាននូវគោលដៅ ចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យរបស់យើងប្រមាណ ៩០ភាគរយ នោះប្រទេសម៉ាឡេស៊ីនឹង «បើកដំណើរការឡើងវិញស្ទើរតែទាំងស្រុង»។ លោក Ismail Sabri បានថ្លែងទៀតថា «ខ្ញុំជឿជាក់ថា ពេលវេលាសម្រាប់ការបើកដំណើរការឡើងវិញ នូវការធ្វើដំណើររវាងរដ្ឋមួយទៅរដ្ឋមួយ […]

នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុនគឺលោក Fumio Kishida នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃច័ន្ទនេះ

Khmerpress October 4, 2021 04/10/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុន គឺលោក Fumio Kishida (ហ្វ៊ូមីអូ គីស៊ីដា) នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃច័ន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ ហើយរដ្ឋាភិបាលថ្មីរបស់លោកនឹងមានសមាជិកភាគច្រើនជាសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ហើយនឹងធានាបានថា មូលដ្ឋានគំនិតអភិរក្សរបស់លោក Abe នឹងរក្សាឥទ្ធិពលក្នុងចំណោមគណៈរដ្ឋមន្ត្រីថ្មី។ លោក Fumio Kishida ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ជប៉ុនរូបនេះ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កាលពីសប្តាហ៍មុន ហើយដោយសារតែ LDP មានសំឡេងច្រើននៅក្នុងសភាស្រាប់នោះ វាធ្វើឱ្យលោកអាចឈ្នះគូប្រជែង ៣នាក់ ផ្សេងទៀត និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដូចការរំពឹងទុក។ ក្នុងនាមជាមុខមាត់ថ្មីរបស់ LDP បុរសវ័យ ៦៤ ឆ្នាំរូបនេះ ក៏ត្រូវប្រឈនឹងការបោះឆ្នោជាសកលម្ដងទៀត ដែលនឹងត្រូវប្រារព្វឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះផងដែរ៕ ដោយ៖ ខ្មែរណូត

រុស្ស៊ី រំពឹងថា WHO នឹងចុះបញ្ជីទទួលស្គាល់វ៉ាក់សាំងបង្ការកូវីដ-១៩ Sputnik V

Khmerpress October 4, 2021 04/10/2021

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយថាឧបសគ្គរាំងស្ទះទាំងឡាយក្នុងការចុះបញ្ជីទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 Sputnik V ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានដោះស្រាយរួចរាល់ នៅសល់តែកិច្ចការមួយចំនួនតូចទៀតប៉ុណ្ណោះដែលមិនបញ្ចប់ ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។ លោក Mikhail Murashko ធ្វើការកត់សម្គាល់ខាងលើ ក្រោយលោកបានជួបពិភាក្សាការងារជាមួយប្រមុខអង្គការសុខភាពពិភពលោក WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ លោក Murashko បានបញ្ជាក់ដូច្នេះថា «ជំហររបស់រុស្ស៊ីចំពោះការលើកកម្ពស់ និងការចុះ បញ្ជីទទួលស្គាល់វ៉ាក់សាំង Sputnik V គឺមានភាពប្រាកដប្រជា ហើយយើងបានដោះស្រាយបញ្ហាទាំងឡាយនៅថ្ងៃនេះ (ថ្ងៃសៅរ៍)»។ លោកបន្ថែមថានៅសល់ តែកិច្ចការមួយចំនួនតូចប៉ុណ្ណោះនៅមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្តែ ខាង WHO មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការ COVID-19 Sputnik V ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសរុស្ស៊ី និងត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់នៅក្នុង ប្រទេសចំនួន ៧០ […]

BREAKING: ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសថានឹងចូលនិវត្តន៍ពីនយោបាយហើយ

Khmerpress October 2, 2021 02/10/2021

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃសៅរ៍នេះ បានប្រកាសជាផ្លូវការថា រូបលោកនឹងមិនឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២នោះឡើយ ហើយលោកនឹងចូលនិវត្តន៍ពីវិស័យនយោបាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។ លោក ឌូតឺតេ បានបកស្រាយថា ការសម្រេចចិត្តបែបនេះរបស់លោក គឺឆ្លើយតបចំពោះការចងបានរបស់សាធារណជន។ ពីដំបូងឡើយ គ្រប់គ្នារំពឹងថា លោកប្រធានាធីបតីហ្វីលីពីនជិតផុតអាណត្តិរូបនេះ នឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ដែលត្រូវរៀបចំឡើងនៅឆ្នាំក្រោយ។ គួរបញ្ជាក់ថា លោក ឌូតឺតេ បានឡើងកាន់តំណែងជាប្រធានាធិបតីទី១៦ នៃប្រទេសហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦។ លោក ឌូតឺតេ នឹងត្រូវផុតអាណត្តិ នៅឆ្នាំ២០២២ខាងមុខ ហើយមិនអាចបន្តឈរឈ្មោះជា ប្រធានាធិបតីទៀតបានឡើយ។ យោងទៅតាមច្បាប់របស់ហ្វីលីពីន ប្រធានាធិបតីអាចកាន់អំណាច បានត្រឹម១អាណត្តិប៉ុណ្ណោះ ប៉ុន្តែវាមានរយៈពេល៦ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ មនុស្ស ១១,៣៧៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress October 2, 2021 02/10/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៣៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១,១៩១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៨៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៨៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៣,១២៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៦២៦,៦០៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៩៣៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៩៦,២៧៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥១.៧៩លានដូស ក្នុងនោះប្រជាជន ១៩.៣៨លាននាក់ (២៧.៧១% នៃចំនួនប្រជាជានសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃអនុញ្ញាតឲ្យមានការដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដតាម Online និងតាមហាងលក់ទំនិញទូទៅ

Khmerpress October 2, 2021 02/10/2021

ថៃ៖ បណ្តាញសារព័ត៌មាន​ The Thaiger បានរាយការណ៍ថា រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានអនុម័តឲ្យមានការដាក់លក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាម Online និងតាមហាងលក់ទំនិញទូទៅជាផ្លូវការហើយ កាលពីថ្ងៃសុក្រ ទី១ ខែតុលាម្សិលមិញនេះ។ គួរម្លឹកថា នាពេលកន្លងមកសម្រាប់នៅក្នុងប្រទេសថៃ​ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩គឺមានដាក់លក់តែនៅក្នុងមន្ទីរពេទ្យ គ្លីនិកសុខភាព និងឱសថស្ថានតែប៉ុណ្ណោះ ខណៈភាគច្រើននៃឧបករណ៍ធ្វើតេស្តទាំងនោះត្រូវបានដាក់លក់ជាកញ្ចប់ដែលមានចំនួនច្រើនៗ​ ហើយចំពោះការលក់រាយវិញគឺមិនសូវមាននោះទេ។ ចាប់ពីពេលនេះតទៅ ពលរដ្ឋថៃអាចរកទិញឧបករណ៍ធ្វើតេស្តកូវីដ ១៩ បានយ៉ាងងាយស្រួល ដោយពួកគេអាចទិញតាម Online ក៏បាន ឬទៅទិញផ្ទាល់ពីហាងលក់ទំនិញទូទៅដែលនៅក្បែរផ្ទះរបស់ពួកគ និងអាចទិញក្នុងចំនួនប៉ុន្មានក៏បានដែរ។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Paisal Dankhum ដែលជាមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានបញ្ជាក់ថា ដើម្បីអាចដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដ ១៩ បាន ម្ចាស់ហាងនិងអ្នកលក់តាម Online ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលជាមុនសិន ដើម្បីធានាថាឧបករណ៍ដែលពួកគេបានដាក់លក់នោះគឺជាឧបករណ៏ដែលមានគុណភាពត្រឹមត្រូវនិងមានការទទួលស្គាល់ពីអាជ្ញាធរផងដែរ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកនឹងបញ្ជូន វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៨លានដូស» ទៅកាន់ហ្វីលីពីន និងបង់ក្លាដែស

Khmerpress October 2, 2021 02/10/2021

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនកំពុងតែរៀបចំបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៨លានដូស ទៅកាន់ប្រទេសបង់ក្លាដែស និងហ្វីលីពីន ដើម្បីជួយប្រទេសអាស៊ីទាំងពីរនេះ ទប់ទល់រលកនៃការឆ្លងរាតត្បាតជំងឺដ៏អាក្រក់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។ សេតវិមានលោក ចូ បៃដិន បានប្រកាសថា សម្រាប់ការវេចខ្ចប់ចំនួន ៥ជើង ដែលសរុបចូលគ្នាស្មើនឹងវ៉ាក់សាំង ៥,៥៧៥,០៥០ដូស នឹងត្រូវដឹកជញ្ជូនទៅកាន់ ប្រទេសហ្វីលីពីននៅសប្តាហ៍ក្រោយ។ ដោយឡែកសម្រាប់វ៉ាក់សាំង ២,៥០៨,៤៨០ដូសទៀត នឹងត្រូវបញ្ជូនទៅកាន់ប្រទេសបង់ក្លាដែស នៅដើមសប្តាហ៍ក្រោយដូចគ្នា។ គួរបញ្ជាក់់ថា វ៉ាក់សាំងដែលសហរដ្ឋអាមេរិក បានសម្រេចបរិច្ចាគទៅប្រទេសហ្វីលីពីន និងបង់ក្លាដែសលើកនេះ ជាសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន Pfizer-BioNTech ទាំងអស់ ដោយវាត្រូវបានផ្តល់តាមរយៈយន្តការ COVAX នៃអង្គការសុខភាពពិភពលោក។ សេតវិមានបានអះអាងទៀតថា នេះជាគឺជាការបរិច្ចាគវ៉ាក់សាំងច្រើនបំផុត សម្រាប់ប្រទេសមួយរួចទៅហើយ, ឧទាហរណ៍បង់ក្លាដែសដែលកំពុងរងគ្រោះ ធ្ងន់ធ្ងរនៅឡើយដោយសារជំងឺ COVID-19 នោះ ក៏ទើបតែបានទទួលវ៉ាក់សាំងពីអាមេរិកចំនួន ២.៥លានដូសផងដែរ កាលពីសប្តាហ៍មុន ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ ទើបតែសម្រេចបានការចាក់វ៉ាក់សាំង ១០% ប៉ុណ្ណោះនៃប្រជាជនសរុប៕ […]

ការសិក្សា៖ ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Merck អាចកាត់បន្ថយហានិភ័យ នៃការបាត់បង់ជីវិត និងការចូលមន្ទីរពេទ្យបានដល់៥០%

Khmerpress October 2, 2021 02/10/2021

(ញូវជឺស៊ី)៖ យោងតាមលទ្ធផលនៃការធ្វើតេស្តព្យាបាលបណ្តោះអាសន្នដែលបានប្រកាសនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Merck & Co ដែលមានឈ្មោះថា ម៉ុលនូភីរ៉ាវា (molnupiravir) អាចកាត់បន្ថយអត្រាអ្នកត្រូវចូលព្យាបាលក្នុងមន្ទីពេទ្យ ឬការស្លាប់ នៃអ្នកជំងឺឈឺធ្ងន់បានរហូតដល់៥០%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។ ក្រុមហ៊ុន Merck និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន Ridgeback Biotherapeutics គ្រោងនឹងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នៅសហរដ្ឋអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក៏នឹងបញ្ជូនពាក្យស្នើសុំទៅទីភ្នាក់ងារនិយតកម្មពិភពលោកផងដែរ។ លោក Robert Davis នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Merck បានប្រាប់ Reuters ថា «លទ្ធផលនេះនឹងផ្លាស់ប្តូរការសន្ទនាជុំវិញវិធីគ្រប់គ្រងកូវីដ១៩»។ ប្រសិនបើថ្នាំ molnupiravir ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មែននោះ នឹងក្លាយជាថ្នាំគ្រាប់លេបតាមមាត់សម្រាប់ព្យាបាលជំងឺកូវីដ១៩។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Merck កំពុងធ្វើតេស្តដំណាក់កាលទី ៣ ចំនួនពីរផ្សេងគ្នាលើថ្នាំ molnupiravir ជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន រីចប៊ែក (Ridgeback Biotherapeutics)។ […]

ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ៧,៩៣៧ ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress October 1, 2021 01/10/2021

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ៧,៩៣៧ ករណី កាលពីថ្ងៃយប់ព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនសរុបនៃជំងឺ COVID-19 នៅក្នុងរលកថ្មីរបស់ខ្លួន កើនឡើងដល់ ៧៨៦,២០៩ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ការស្លាប់ចំនួន ២០៣ ករណី ក៏ត្រូវបានគេកត់ត្រាបន្ថែមផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបទាំងអស់មាន ១៩,៣០១ ករណី ឬស្មើនឹងប្រមាណ ២.៥% នៃករណីជំងឺ COVID-19 ទាំងអស់របស់ខ្លួន។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ២៥,៣២២ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 គិតមកដល់ពេលនេះមានចំនួន ៦០៨,៨៣១ នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានសរុប ១៦២,៦២៦ ករណី។ ជម្រាបដែរថា ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយដូស ដល់ពលរដ្ឋជាង ៣២.៦ លាននាក់ ហើយក្នុងនោះមានពលរដ្ឋជាង ៩.៤ លាននាក់ […]