ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក៖ រដ្ឋញូយ៉កនឹងខ្វះបុគ្គលិកពេទ្យបម្រើការងារ ព្រោះពួកគេខ្លះមិនទាន់បានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ នៅឡើយ

Khmerpress September 27, 2021 27/09/2021

(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោកស្រី ខាស៊ី ហូឃឹល (Kathy Hochul) កំពុងពិចារណាជួលកងកម្លាំងឆ្មាំជាតិ និងបុគ្គលិកពេទ្យក្រៅរដ្ឋាភិបាល មកជំនួសបុគ្គលិកពេទ្យក្នុងរដ្ឋរាប់ម៉ឺននាក់ ដែលអាចប្រឈមនឹងការបាត់បង់ការងារ ដោយសារមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅតាមពេលកំណត់ ខណៈនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ គឺជាពេលផុតកំណត់សម្រាប់ការចាក់វ៉ាក់សាំងហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ផែនការដែលបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ លោកស្រី Kathy Hochul កាលពីចុងសប្ដាហ៍មុន នឹងអនុញ្ញាតឱ្យលោកស្រីប្រកាសពីភាពអាសន្ន ដើម្បីបង្កើនការផ្គត់ផ្គង់បុគ្គលិកថែទាំសុខភាព ដោយរួមបញ្ចូលទាំងអ្នកជំនាញ ដែលមានអាជ្ញាប័ណ្ណមកពីក្រៅរដ្ឋ និងក្រៅប្រទេស ក៏ដូចជាគិលានុបដ្ឋយិការ ដែលចូលនិវត្តន៍ហើយផងដែរ។ លោកស្រី Kathy Hochul បានថ្លែងទៀតថា រដ្ឋក៏កំពុងសម្លឹងមើលការជួលកងកម្លាំងឆ្មាំជាតិ ជាមួយនឹងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ដើម្បីរក្សាមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ឱ្យមានបុគ្គលិកគ្រប់គ្រាន់ផងដែរ។ ការិយាល័យរបស់លោកស្រី បាននិយាយបន្ថែមថា ប្រហែល ១៦ភាគរយនៃបុគ្គលិកពេទ្យចំនួន ៤៥០,០០០នាក់របស់រដ្ឋ ឬស្មើនឹង ៧២,០០០នាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) […]

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១០,០១១ ករណីបន្ថែមទៀត កាលពីម្សិលមិញនេះ

Khmerpress September 27, 2021 27/09/2021

ប្រទេសវៀតណាមកាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-10 ថ្មីក្នុងសហគមន៍ចំនួន ១០,០១១ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយកើនដល់ ៧៥២,១៨៦ ករណី។ ក្នុងនោះផងដែរ អ្នកជំងឺចំនួន ១១,៤៧៧ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលធ្វើឱ្យការជាសះស្បើយសរុបចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមានដល់ ៥៧២,៩២៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ រយៈពេល ៥ខែ ចាប់តាំងពីរលកឆ្លងទី០៤ បានវាយប្រហារប្រទេសវៀតណាម ប្រទេសនេះបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ ចេញពីក្នុងខេត្តក្រុងចំនួន ៦២ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ របស់ខ្លួន ហើយទីក្រុងហូជីមិញទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយមានករណីសរុប ៣៧១,៦៦០ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង មាន ២០០,១៩៦ ករណី និងខេត្តដុងណៃ មាន ៤៥,៦៦៧ ករណី ។ មានតែខេត្ត Cao Bang ភាគខាងជើងតែមួយប៉ុណ្ណោះ ដែលជាតំបន់គ្មានការឆ្លងជំងឺ COVID-19 ។ […]

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ៣,០០០នាក់ ជាលើកដំបូង បន្ទាប់ពីថ្ងៃបុណ្យឈប់សម្រាក

Khmerpress September 25, 2021 25/09/2021

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 លើស ៣,០០០នាក់ ជាលើកដំបូង ខណៈការឆ្លងរាលដាលពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាក៣ថ្ងៃ នៅក្នុងសប្ដាហ៍នេះនៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ KDCA ករណីឆ្លង COVID-19 ចំនួន ៣,២៧៣ករណីត្រូវបានរាយការណ៍ ហើយក្នុងនោះមាន ៣,២៤៥ករណី ជាករណីឆ្លងនៅក្នុងស្រុក និង ២៨ជាករណីនាំចូល។ បូកបញ្ចូលតួលេខថ្មីនេះធ្វើឱ្យអ្នកឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ២៩៨,៤០២នាក់ ក្នុងនោះស្លាប់ ២,៤៤១នាក់។ ដោយឡែក គិតត្រឹមថ្ងៃសៅរ៍នេះដែរ ប្រជាជនកូរ៉េខាងត្បូង ៧៣.៥ភាគរយនៃប្រជាជនសរុប ៥២លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចដូសទី១ ខណៈ៤៥ភាគរយចាក់គ្រប់ដូស ឬ២ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃសាកល្បងប្រើប្រាស់របាំងសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីដែលអាចទប់ស្កាត់ការចម្លងជំងឺកូវីដរវាងអ្នកបើកបរនិងអ្នកដំណើរ

Khmerpress September 25, 2021 25/09/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ២៤ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរថៃបានដាក់ចេញនូវគម្រោងថ្មីមួយដោយកំណត់ឲ្យរថយន្តតាក់ស៊ីត្រូវតែបំពាក់នូវរបាំងសុវត្ថិភាពមួយនៅក្នុងរថយន្តដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ។ ប្រភពខាងលើបានបញ្ជាក់ថា គម្រោងសុវត្ថិភាពនេះត្រូវបានអនុវត្តចំពោះរថយន្តតាក់ស៊ីចំនួនត្រឹមតែ ៣,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងដំណាក់កាលសាកល្បងនេះ ហើយបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ ពោលគឺគ្មានការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ អាជ្ញាធរថៃនឹងបន្តអនុវត្តគម្រោងនេះសម្រាប់គ្រប់រថយន្តតាក់ស៊ីនៅទូទាំងប្រទេសតែម្តង។ បើតាមលោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោកថៃបានឲ្យដឹងថា ការផ្តួចផ្តើមឲ្យមានគម្រោងសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមអ្នកបើកបររថយន្តតាក់ស៊ី ដែលពួកគាត់បានបាត់ចំណូលទាំងស្រុងជាយូរមកហើយ ក្រោយអាជីកម្មមួយនេះត្រូវបានផ្អាកដំណើរការព្រោះវិបត្តិនៃជំងឺកូវីដ ១៩។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា របាំងសុវត្ថិភាពដែលគេនឹងបំពាក់នៅក្នុងរថយន្តនោះគឺធ្វើឡើងពីជ័រពិសេសម្យ៉ាងដែលអាចកាត់ផ្តាច់ចរន្តខ្យល់រវាងផ្នែកខាងមុខនិងផ្នែកខាងក្រោយរបស់រថយន្ត ហើយនៅលើរបាំងនោះមានបំពាក់នូវកូដដែលអ្នកដំណើរអាចស្កេនសម្រាប់ទូទាត់លុយនិងបញ្ចេញមតិយោបល់ផ្សេងជុំវិញគម្រោងថ្មីនេះផងដែរ។ ចំពោះរថយន្តតាក់ស៊ីដែលត្រូវប្រើប្រាស់ក្នុងគម្រោងសាកល្បងនេះគឺត្រូវតែមកចុះឈ្មោះជាមួយនឹងអាជ្ញាធរឲ្យបានត្រឹមត្រូវ ដើម្បីឲ្យខាងអាជ្ញាធរអាចតាមដាននិងគ្រប់គ្រងទិន្នន័យរបស់អ្នកបើកបរនិងអ្នកដំណើរបានច្បាស់លាស់ ព្រោះក្នុងករណីមានការចម្លងជំងឺកូវីដ ១៩ណាមួយកើតឡើង គេក៏ងាយស្រួលស្វែងរកក្រុមមនុស្សដែលមានការពាក់ព័ន្ធផងដែរ ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ប្រទេសវៀតណាមបានចាប់ផ្ដើមផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីវ៉ាក់សាំងបង្ការជាតិរបស់ខ្លួន

Khmerpress September 25, 2021 25/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុនឱសថវៀតណាម Vabiotech បានចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសរុស្ស៊ី Sputnik V ដោយប្រើសម្ភារពាក់កណ្តាលសម្រេច ដែលត្រូវបានដឹកជញ្ជូនមកពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Vabiotech រំពឹងថា ខ្លួននឹងផលិតវ៉ាក់សាំងឱ្យបាន ៥ លានដូស ក្នុងមួយខែ រហូតដល់ ១០០ លានដូស ក្នុងមួយឆ្នាំ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយខ្លួនក៏បានសាងសង់រោងចក្រមួយ សម្រាប់ការផ្ទេរបច្ចេកវិទ្យាផលិតកម្មពេញលេញរបស់វ៉ាក់សាំង Sputnik V ផងដែរ។ ក្រុមហ៊ុនបាននិយាយកាលពីខែកក្កដាថា ខ្លួនបានផលិត Sputnik V ដំបូងបង្អស់ដោយជោគជ័យប្រហែល ៣០,០០០ ដូស និងបានបញ្ជូនវាមួយចំនួនទៅវិទ្យាស្ថាន Gameleya របស់ប្រទេសរុស្ស៊ី សម្រាប់ការផ្ទៀងផ្ទាត់គុណភាព។ ក្រោយមកនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វិទ្យាស្ថាន Gameleya បានបញ្ជាក់ថា វ៉ាក់សាំង Sputnik V ដែលផលិតនៅប្រទេសវៀតណាម បានបំពេញតាមស្តង់ដារគុណភាពត្រឹមត្រូវ។ ជម្រាបផងដែរថា វ៉ាក់សាំង Sputnik […]

នាយកប្រតិបត្តិ Huawei លោកស្រី Meng Wanzhou ត្រូវដោះលែងឱ្យមានសេរីភាព, ៣ឆ្នាំក្រោយជាប់ឃុំក្នុងផ្ទះនៅកាណាដា

Khmerpress September 25, 2021 25/09/2021

(កាណាដា)៖ នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃសុក្រសប្ដាហ៍នេះ បីឆ្នាំ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះនៅប្រទេសកាណាដា ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌អាមេរិកក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រីដែលបានបំពុល ទំនាក់ទំនងរវាងចិន អាមេរិក និងកាណាដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។ លោកស្រី Meng Wanzhou មានអាយុ ៤៩ឆ្នាំ និងជាកូនស្រីរបស់លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានដោះលែងឱ្យមានសេរីភាពនៅក្នុងសវនាការ មួយក្នុងទីក្រុង Vancouver ប្រទេសកាណាដា ប៉ុន្មានម៉ោងក្រោយរដ្ឋអាជ្ញាអាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងដែលសម្រេចការព្យួរបទចោទប្រកាន់ហើយ អាចនឹងឈានទៅដល់ការទម្លាក់ចោលបទប្រកាន់ប្រឆាំងលោកស្រី Meng តែម្ដង។ ក្រោយត្រូវបានដោះលែង លោកស្រី Meng បានឡើងជិះយន្ដហោះភ្លាមៗចេញពីប្រទេសកាណាដា មកកាន់ទីក្រុង Shenzhen ដែលនេះជាការធ្វើមាតុភូមិនិវត្តន៍ជាលើក ដំបូងបំផុតរបស់លោកស្រីទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីត្រូវបានអាជ្ញាធរកាណាដាឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន Vancouver តាមសំណើរបស់សហរដ្ឋអាមេរិកដែលចោទប្រកាន់លោកស្រីពាក់ព័ន្ធនឹងបទក្លែងបន្លំជាច្រើនករណី។ ទំាងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានច្រានចោលរាល់ […]

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៨,៥៣៧ករណី» និងបាត់បង់ជីវិត ២០៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress September 25, 2021 25/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៨,៥៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៣,៧៨៦នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២០៣នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧៣៦,៩៧២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៥០០,៦៨០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៨,២២០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

CDC របស់សហរដ្ឋអាមេរិក អនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៣» ដល់មនុស្សអាយុ ៦៥ឆ្នាំឡើងទៅ និងមនុស្សងាយរងគ្រោះ

Khmerpress September 24, 2021 24/09/2021

(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចអនុម័តឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) សម្រាប់ផ្ដល់ការចាក់ «ដូសទី ៣ ឬដូសជំរុញ» ដល់ក្រុមមនុស្សចាស់ដែលមានអាយុលើសពី ៦៥ឆ្នាំ ក៏ដូចជាក្រុមមនុស្សពេញវ័យ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះ ប្រជាជនអាមេរិករាប់សិបលាននាក់នាពេលឥឡូវនេះ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងដូសទី ៣ ក្នុងរយៈពេល ០៦ខែបន្ទាប់ពីការចាក់វ៉ាក់សាំង ដូសទី ២ របស់ពួកគេហើយ ខណៈកន្លងមកនេះ មានតែមនុស្សដែលត្រូវបានពិនិត្យឃើញថា មានប្រព័ន្ធភាពសុំាទន់ខ្សោយខ្លាំងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចាក់ដូសទី ៣។ គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ CDC ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA កាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានសម្រេចអនុម័តឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ […]

ថៃ៖ មនុស្ស ១២,៦៩៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣២នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress September 24, 2021 24/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២,៦៩៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១២,៥២៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៣២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៣,៥៤០នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៣៧,៣១០ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,០១៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣៩៣,៩០២នាក់។ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៦លានដូស ក្នុងនោះប្រជាជន ១៥.៩លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ […]

សហរដ្ឋអាមេរិកត្រៀមបញ្ជូនវ៉ាក់សាំង ២.៥លានដូសទៅបង់ក្លាដែស តបតាមការប្តេជ្ញាបង្កើនការចែកចាយ វ៉ាក់សាំងកូវីដ-១៩ ជាសកល

Khmerpress September 24, 2021 24/09/2021

(វ៉ាស៉ីនតោន)៖ មន្រ្តីសេតវិមានបានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២.៥លានដូសទៀតទៅកាន់ប្រទេសបង់ក្លាដែស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងដ៏កាចសាហាវនេះ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការបង្កើនការបរិច្ចាគវ៉ាក់សាំងជាសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការបញ្ជូនចុងក្រោយបង្អស់របស់អាមេរិក គឺជាវ៉ាក់សាំង Pfizer ចំនួន ២,៥០៨,៤៨០ដូស នាំឱ្យចំនួនវ៉ាក់សាំងសរុបដែលសហរដ្ឋអាមេរិក បានបញ្ជូនទៅកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់ជាង ៩លានដូសហើយ។ មន្រ្តីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះខាងលើនេះ បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា ការវេចខ្ចប់កំពុងដំណើរការ ហើយការផ្ដល់ជូនលើកដំបូង បានធ្វើឡើងតាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ Covax របស់អង្គការសុខភាពពិភពលោក (WHO) នឹងទៅដល់នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ មន្រ្តីរូបនេះបានថ្លែងថា «យើងមានមោទនភាពណាស់ ដែលអាចផ្តល់នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពទាំងនេះជូនដល់ប្រជាជនបង់ក្លាដែស។ យើងកំពុងចែករំលែកដូសទាំងនេះ មិនដើម្បីទាញយកសម្បទានអ្វីមកវិញទេ»។ គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់សារព័ត៌មាន AFP មានតែប្រមាណ ៩.៣ភាគរយប៉ុណ្ណោះនៃប្រជាជនបង់ក្លាដែសសរុបប្រហែល ១៧០លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) […]