ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ZyCoV-D ដែលជាវ៉ាក់សាំង DNA ដំបូងបង្អស់របស់ពិភពលោក

Khmerpress August 21, 2021 21/08/2021

ប្រទេសឥណ្ឌាបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Zydus Cadila ដែលជាវ៉ាក់សាំង DNA ដំបូងគេបង្អស់របស់ពិភពលោក ដែលអាចប្រើប្រាស់បានចំពោះមនុស្សធំ និងកុមារ មានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ ការអនុម័តនេះនឹងជំរុញដល់កម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ប្រទេសឥណ្ឌា ដែលមានគោលបំណងចាក់ថ្នាំបង្ការដល់អ្នកដែលមានសិទ្ធិទាំងអស់នៅត្រឹមខែធ្នូ ហើយនឹងត្រៀមផ្តល់ការចាក់វ៉ាក់សាំងលើកដំបូងដល់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ ឆាប់ៗ។ វ៉ាក់សាំងមានឈ្មោះថា ZyCoV-D ដែលធ្វើឡើងចេញពីផ្នែកមួយនៃហ្សែនរបស់ជំងឺ COVID-19 ដែលនឹងដើរតួជា DNA ឬ RNA ដើម្បីឱ្យមានប្រូតេអ៊ីនជាក់លាក់ ដែលធ្វើឱ្យភាពស៊ាំអាចកំណត់ និងឆ្លើយតបទៅនឹងជំងឺ។ វ៉ាក់សាំងនេះមិនដូចវ៉ាក់សាំងដទៃទេ ដោយវាត្រូវការចាក់ ៣ ដូស ទើបគ្រប់ចំនួន។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយនាយកដ្ឋានជីវបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌា ហើយគឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 បង្កើតឡើងនៅក្នុងស្រុកទី២ ដែលទទួលបានការអនុញ្ញាតជាបន្ទាន់ បន្ទាប់ពី Covaxin របស់ក្រុមហ៊ុនឱសថ Bharat Biotech ៕ អត្ថបទ៖ លីដា ប្រភព៖ Aljazeera

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២០,៥៧១នាក់ និងអ្នកជំងឺ ២៦១នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress August 21, 2021 21/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៥៧១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២០,៣៣៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង២៣៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៦១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២៣,១៥៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១,០៣០,២៨១ករណី ក្នុងនោះមានអ្នកស្លាប់ ៩,០៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨១៨,៩៦៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព្រះមហាក្សត្រម៉ាឡេស៊ី ត្រាស់បង្គាប់ឱ្យតែងតាំងលោក Ismail Sabri Yaakob ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី

Khmerpress August 21, 2021 21/08/2021

ព្រះមហាក្សត្រម៉ាឡេស៊ី បានត្រាស់បង្គាប់តែងតាំងលោក Ismail Sabri Yaakob ធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីការលាលែងពីតំណែងរបស់ Muhyiddin Yassin នៅដើមសប្តាហ៍នេះ ដោយសារការបាត់បង់សំឡេងក្នុងសភា និងការរិះគន់ជាច្រើន ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងជំងឺ COVID-19 ។ ជាមួយនឹងការត្រាស់បង្គាប់នេះ ព្រះមហាក្សត្រ Al-Sultan Abdullah ទ្រង់ជឿថា Ismail Sabri មានសំឡេងគាំទ្រពីសមាជិកសភាភាគច្រើន។ ជម្រាបដែរថា លោក Ismail Sabri បានបម្រើការជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមរដ្ឋាភិបាល Muhyiddin និងបានដើរតួនាទីកណ្តាល ក្នុងការឆ្លើយតបទៅនឹងជំងឺ COVID-19 ។ នេះក៏បានធ្វើឱ្យមានការព្រួយបារម្ភដែរថា តើគាត់មានលទ្ធភាពដោះស្រាយបញ្ហាជំងឺ COVID-19 និងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញដែរ ឬទេ ខណៈប្រទេសនេះទបើតែបំបែកកំណត់ត្រាឆ្លងថ្មី ដោយមានករណីថ្មីចំនួន ២៣,៥៦៤ ករណី កាលពីថ្ងៃសុក្រ ហើយមានមនុស្សស្លាប់ជាមធ្យម ២០០នាក់ ជារៀងរាល់ថ្ងៃ ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

ប្រទេសវៀតណាមមានករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១០,០០០ ករណី ក្នុងរយៈពេល ២ ថ្ងៃ ជាប់ៗគ្នាមកនេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

Khmerpress August 21, 2021 21/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅល្ងាចថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានបំបែកកំណត់ត្រានៃការឆ្លងជំងឺ COVID-19 ថ្មីមួយទៀត ជាមួយនឹងករណីថ្មីចំនួន ១០,៦៥០ ករណី ដែលធ្វើឱ្យចំនួនសរុបនៃករណីជំងឺ COVID-19 នៅក្នុងរលកចុងក្រោយនេះ កើនឡើងដល់ ៣១៩,២១០ ករណី។ ទន្ទឹមនឹងនេះដែរ ខេត្ត Binh Duong បានវ៉ាដាច់ទីក្រុងហូជីមិញជាមួយនឹងការឆ្លងថ្មីៗ ដោយមានករណីថ្មីចំនួន ៤,២២៣ ករណី ខណៈទីក្រុងហូជីមិញមាន ៣,៣៧៥ ករណី។ ស្របពេលជាមួយគ្នានេះ អ្នកជំងឺចំនួន ១២,៧៥៦ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១៣២,៨១៥ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត COVID-19 របស់ប្រទេសវៀតណាម ក៏បានកើនឡើងដល់ ៧,៥៤០ នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៣៩០ នាក់ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ។ ចំណែកឯចំនួនសរុបនៃការឆ្លងចាប់តាំងពីប្រទេសវៀតណាមមានវត្តមានជំងឺ COVID-19 ដំបូង គឺ ៣២៣,២៦៨ ករណី​ […]

ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មីៗ ចំនួន៤៤០នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress August 20, 2021 20/08/2021

(វៀងចន្ទន៍)៖ ប្រទេសឡាវ នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ៤៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺនេះ ជាលើកដំបូងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានឡាវ The Laotian Times។ បើតាមលោកវេជ្ជបណ្ឌិត Sisavath Soutthanalaxay ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗខាងលើនេះ ៧៥ករណីជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ៥៨ករណីត្រូវបានរកឃើញនៅក្នុងខេត្តសុវណ្ណាខេត្ត (Savannakhet), ១៣ករណីនៅក្នុងខេត្តបូកែវ (Bokeo), ០៣ករណីនៅក្នុងខេត្ត Luang Namtha និង ០១ករណីទៀតនៅក្នុងខេត្តសេកុង (Sekong)។ ចំណែកឯ ៣៦៥ករណីផ្សេងទៀតជាករណីនាំចូល ក្នុងនោះរួមមាន ១១៤ករណីត្រូវបានរកឃើញនៅក្នុងខេត្តចម្ប៉ាសាក់ (Champasak), ១០១ករណីនៅក្នុងរដ្ឋធានីវៀងច័ន្ទ (Vientiane), ៧៧ករណីនៅក្នុងខេត្ត Savannakhet, ៤៥ករណីនៅក្នុងខេត្តខាំមួន (Khammuane), ២៣ករណីនៅក្នុងខេត្ត Salavanh, ០៤ករណីនៅក្នុងខេត្ត Xayaboury, និង […]

ប្រទេសនូវែលសេឡង់បានប្រកាសបន្ដការបិទខ្ទប់ទូទាំងប្រទេស ដោយសារការព្រួយបារម្ភពីជំងឺកូវីដ១៩ បំប្លែងថ្មី Delta

Khmerpress August 20, 2021 20/08/2021

នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ នេះបានប្រកាសថា លោកស្រីនឹងពង្រីកការបិទខ្ទប់ទូទាំងប្រទេសបន្ថែមទៀត ដោយបាននិយាយថា ប្រទេសរបស់លោកស្រីនៅមិនទាន់អាចដឹងពីទំហំនៃការផ្ទុះឡើងរបស់ជំងឺ COVID-19 បំប្លែងថ្មី Delta នោះទេ។ ការបិទខ្ទប់នឹងដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្ដាហ៍ក្រោយ នេះបើតាមប្រសាសន៍លោកស្រី Ardern បានប្រាប់សន្និសីទសារព័ត៌មានក្នុងស្រុកមួយ។ គួររំលឹកដែរថា ប្រទេសនូវែលសេឡង់បានបិទខ្ទប់ប្រទេសទាំងមូលរបស់ខ្លួន នៅក្នុងកម្រិតខ្ពស់បំផុតទី៤ កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីបុរសអាយុ ៥៨ឆ្នាំម្នាក់ រស់នៅទីក្រុង Auckland បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែកាលនោះ នៅមិនទាន់ដឹងថាប្រភេទណាទេ។ ក្រោយមកទៀតគេក៏បានរកឃើញថា បុរសម្នាក់នោះបានឆ្លងជំងឺ COVID-19 បំប្លែងថ្មី Delta ដែលធ្វើឱ្យប្រទេសនេះត្រូវបង្កើនការប្រុងប្រយ័ត្នខ្លួនបន្ថែមទៀត ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

BREAKING: ប្រទេសថៃ៖ ចំនួនករណីឆ្លងកូវីដ-១៩ សរុបកើនឡើងដល់ជាង «១លាននាក់»

Khmerpress August 20, 2021 20/08/2021

(បាងកក)៖ ចំនួនករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ ពេលនេះបានលោតដល់ខ្ទង់ ១លាននាក់ហើយ ក្រោយពីរបាយការណ៍ថ្មី ចេញដោយក្រសួងសុខាភិបាល ត្រូវបានប្រកាសចេញនៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ចំនួនករណីឆ្លងផ្ទុះឡើងដល់ខ្ទង់ រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗនៅប្រទេសថៃ ត្រូវបានគេមើលឃើញថា បានកើតមានបន្ទាប់ពីវីរុស COVID-19 បំប្លែងខ្លួន Delta ចាប់ផ្តើមរាតត្បាត ហើយសម្រាប់ចំនួនករណីស្លាប់វិញ ក៏ស្ថិតក្នុងកម្រិតខ្ពស់ ជាមធ្យម ២០០នាក់ក្នុងមួយថ្ងៃផងដែរ។ យ៉ាងណាក៏ដោយ ចំនួនករណីឆ្លងដែលត្រូវបានប្រកាសចេញនៅព្រឹកថ្ងៃសុក្រនេះ គឺជាលើកដំបូងក្នុងរយៈពេល ១០ថ្ងៃ ដែលវាបានធ្លាក់ចុះមកក្រោម ២០,០០០នាក់វិញ។ នៅព្រឹកថ្ងៃសុក្រនេះ ថៃបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៩,៨៥១នាក់ និងអ្នកជំងឺ ២៤០នាក់ទៀតបាត់បង់ជីវិត។ គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនឡើងដល់ ១,០០៩,៧១០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៨,៨២៦នាក់ និងជាសះស្បើយឡើងវិញ ៧៩៥,៨០៥នាក់។ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប […]

BREAKING: កំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «១០,៦៣៩ករណី» និងបាត់បង់ជីវិត៣៨០នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress August 20, 2021 20/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៦៣៩ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់មួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ គឺសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,៤២៥នាក់។ នៅក្នុងថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨០នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣១២,៦១១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១២០,០៥៩នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៧,១៥០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិក នឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ជូនប្រជាជនអាមេរិកគ្រប់រូបចាប់ពីខែកញ្ញាខាងមុខនេះតទៅ

Khmerpress August 19, 2021 19/08/2021

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីសុខាភិបាលអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ឬដូសទី៣ នឹងត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយដល់ប្រជាជនអាមេរិកចាប់ពីថ្ងៃទី២០ ខែកញ្ញាខាងមុខនេះតទៅ ដោយសារតែការថយចុះនៃ ប្រសិទ្ធិភាពវ៉ាក់សាំង ចំពោះមុខការកើនឡើងនូវករណីឆ្លងដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។ បើតាមគម្រោង ក្រុមមន្រ្តីអាមេរិក នឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ជូនដល់ប្រជាជនអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer & BioNTech និង Moderna ចំនួន ២ដូសរួចរាល់ យ៉ាងហោចណាស់រយៈពេល ០៨ខែ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា «នេះគឺជាវិធីល្អបំផុត ដើម្បីការពារខ្លួនយើងពី ការឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿន និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ វានឹងធ្វើឱ្យអ្នកមានសុវត្ថិភាពយូរអង្វែង។ វានឹងជួយបញ្ចប់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះបានឆាប់រហ័ស»។ លោក បៃដិនបន្ថែមដោយរំពឹងថារដ្ឋាភិបាលអាមេរិកនឹងផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ចំនួន ១០០លានដូសដោយឥតគិតថ្លៃនៅជុំវិញទីតាំងប្រមាណ ៨ម៉ឺន ទីតាំងនៅទូទាំងប្រទេស។ […]

WHO បានថ្កោលទោសយ៉ាងខ្លាំងលើប្រទេសអ្នកមាន ចំពោះការប្រញាប់ប្រញាល់ប្រើប្រាស់វ៉ាក់សាំងដូសទី៣ ខណៈដែលមនុស្សរាប់លាននាក់ផ្សេងទៀតមិនមានឱកាសទទួលបានវ៉ាក់សាំង

Khmerpress August 19, 2021 19/08/2021

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានថ្កោលទោសចំពោះការប្រញាប់ប្រញាល់លើការប្រើប្រាស់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ របស់ប្រទេសអ្នកមាន ខណៈដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក មិនទាន់ទទួលបានសូម្បីតែដូសដំបូងរបស់ខ្លួន។ អ្នកជំនាញរបស់ WHO បានទទូចថា មិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ដែលយើងត្រូវការការជំរុញនោះទេ។ WHO បាននិយាយថា ការផ្តល់ដូសជំរុញដល់ពួកគេ (អ្នកដែលទទួលបានវ៉ាក់សាំងរួចទាំង២លើក) ខណៈដែលមនុស្សជាច្រើននៅមិនទាន់មានវ៉ាក់សាំងបង្ការ គឺជារឿងអសីលធម៌។ នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកគឺលោក Mike Ryan បានប្រាប់អ្នកយកព័ត៌មាន ដោយនិយាយពីទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវថា៖«យើងមានគម្រោងប្រគល់អាវពោងការពារជីវិតបន្ថែម ទៅដល់មនុស្សដែលមានអាវពោងរួចទៅ ហើយខណៈដែលយើងទុកឱ្យមនុស្សផ្សេងទៀតលង់ទឹកដោយគ្មានពោងសូម្បីតែ១»។ គាត់បានបន្ថែមថា៖«ការពិតជាក់ស្តែងខាងសីលធម៌ គឺយើងកំពុងផ្តល់អាវពោងទី២ ខណៈដែលមនុស្សរាប់លាននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀតគ្មានអ្វីការពារពួកគេឡើយ»។ លោកបាននិយាយថាបែបនេះ គឺជាការប្រៀបធៀបនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែលសហរដ្ឋអាមេរិកថ្មីៗនេះ កំពុងរៀបចំឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានឆាប់បំផុត៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia