ព័ត៌មានអន្តរជាតិ

BREAKING: កំណត់ត្រាថ្មីនៅថៃ! រកឃើញអ្នកឆ្លងកូវីដ-១៩ «១៨,៩១២នាក់» និងអ្នកជំងឺ ១៧៨នាក់បាត់បង់ជីវិត នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ!

Khmerpress July 31, 2021 31/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៨,៩១២ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៨,១០២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៨១០ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៧៨នាក់បន្ថែមទៀតដែរបានស្លាប់ (ជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាន) ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១០,៧៥០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៩៧,២៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៨៥៧នាក់ និងអ្នកជាសះស្បើយ ៣៩១,៩២០នាក់។ ជាការឆ្លើយតបចំពោះពាក្យរិះគន់ កាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាជនថៃ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានថ្លែងថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។ ទោះប្រឈមនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ដែលពីរសប្តាហ៍មកនេះស្ថិតនៅលើស ១០,០០០នាក់ […]

សហរដ្ឋអាមេរិកចាត់ទុកថា កូវីដ-១៩បម្លែងថ្មី Delta អាចចម្លងគ្នារហ័សដូចជំងឺ «អុតស្វាយ» និងកាចសាហាវជាងវីរុសបម្លែងថ្មីឯទៀតៗ

Khmerpress July 31, 2021 31/07/2021

(វ៉ាសីនតោន)៖ របាយការណ៍លេចធ្លាយមួយរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញថា COVID-19 បម្លែងថ្មី Delta ឆ្លងរីករាលដាលដូចជា ជំងឺអុតស្វាយយ៉ាងដូច្នោះ និងទំនងជាកាចសាហាវ ជាងវីរុសបម្លែងថ្មីដទៃៗទៀតរបស់ជំងឺនេះ ខណៈកម្រិតនៃការចម្លងទៅលើ អ្នកដែលបានចាក់វ៉ាក់សាំងរួច ប្រហែលមិនចាញ់អ្នកពុំបានចាក់វ៉ាក់សាំងប៉ុន្មាននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។ របាយការណ៍ផ្ទៃក្នុងមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា សង្រ្គាមប្រយុទ្ធប្រឆាំង COVID-19 ត្រូវបានផ្លាស់ប្តូរដោយសារតែវីរុស Delta។ ក្នុងសប្តាហ៍នេះ នាយក CDC លោកស្រី រ៉ូឈែល វ៉ាលែនស្គី (Rochelle Walenksy) បានយោងលើទិន្នន័យពី ក្នុងរបាយការណ៍នោះ ដើម្បីជាហេតុផលជំរុញឲ្យមានការពាក់ម៉ាសឡើងវិញ សម្រាប់អ្នកចាក់វ៉ាក់សាំង នៅតាមតំបន់មានហានិភ័យខ្ពស់ ក្នុងសហរដ្ឋអាមេរិក។ បើតាមរបាយការណ៍ខាងលើ អ្នកដែលបានចាក់វ៉ាក់សាំងដែលឆ្លងជំងឺ COVID-19 គឺប្រហែលអាចចម្លងទៅកាន់អ្នកដទៃ ក្នុងកម្រិតមិនចាញ់អ្នក ដែលពុំបានចាក់វ៉ាក់សាំងនោះទេ។ CDC អាមេរិកបានគូសបញ្ជាក់ទៀតថា «សម្រាប់អ្នកបានចាក់វ៉ាក់សាំងរួច ប្រសិនបើឆ្លង គឺពួកគេប្រហែលមានរោគសញ្ញាកម្រិតស្រាល ឬមិនមានរោគសញ្ញាអ្វីទាល់តែសោះ ប៉ុន្តែចំណុចសំខាន់នោះ […]

តំបន់ពីរទៀតនៃប្រទេសចិន ផ្ទុះករណីឆ្លងកូវីដ-១៩, ករណីឆ្លងថ្មីៗ ៥៥នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃសៅរ៍នេះ

Khmerpress July 31, 2021 31/07/2021

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់ជាថ្មី នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានឆ្លងរីករាលដាលដល់តំបន់ពីរផ្សេងទៀត នៃប្រទេសនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមានករណីឆ្លងមួយចំនួន ត្រូវបានរាយការណ៍ចេញពីខេត្ត ហ្វូចៀន (Fujian) និងទីក្រុង ឆុងឈីង (Chongqing) ដែលបន្ថែមពីលើខេត្តចំនួន ០៤ និងទីក្រុងប៉េកាំង ដែលបានរាយការណ៍ពីការផ្ទុះឡើងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta រួចហើយ។ គួរបញ្ជាក់ថា ការផ្ទុះឡើងនៃករណីឆ្លងជាង ២០០ករណីនៅទូទាំងប្រទេស នាពេលប៉ុន្មានថ្មីៗនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមចម្លងនៅខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន បន្ទាប់ពីបុគ្គលិកអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងណានជីង (Nanjing) ចំនួន ០៩នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះកាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅនេះ។ បើតាមគេហទំព័រ Worldometer រហូតមកទល់ពេលនេះ […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជិត ១០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤១៩នាក់បាត់បង់ជីវិត នៅក្នុងពេល១ថ្ងៃ

Khmerpress July 31, 2021 31/07/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩៩,៤៧០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤១៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,៦៨៨,៥០៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៩,០៦៤នាក់ និងជាសះស្បើយឡើងសរុប ២៩.៦៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ បើតាមអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ហើយ គួរតែងាកទៅអនុវត្តវិធានពាក់ម៉ាស់ឡើងវិញ នៅតាមទីកន្លែងបិទជិតក្នុងតំបន់ណាដែលហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 ជាពិសេសគឺបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឱ្យអ្នកជំងឺឈឺធ្ងន់រហូតដល់បាត់បង់ជីវិត។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៩.៩៤លាននាក់ (៥៧.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៣.៨៧លាននាក់ […]

WHO ព្រមាន៖ «យើងកំពុងតស៊ូប្រយុទ្ធដ៏លំបាកជាមួយ កូវីដ-១៩បម្លែងថ្មី Delta ប៉ុន្តែវ៉ាក់សាំងនៅតែប្រសិទ្ធភាព»

Khmerpress July 31, 2021 31/07/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីហានិយភ័យ នៃការចាញ់សង្គ្រាមជាមួយវីរុស COVID-19 បម្លែងថ្មី Delta ដែលកំពុងបន្តរីករាតត្បាតយ៉ាងគំហុក ប៉ុន្តែអង្គការនេះនៅតែអះអាងថា រាល់វ៉ាក់សាំងទាំងអស់ដែលខ្លួនបានអនុម័តឲ្យប្រើ នៅតែមានលទ្ធភាពទប់ទល់ វីរុសក៏កាចសាហាវនេះបាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីព្រមានរបស់ WHO ខាងលើនេះបានកើតមានឡើង ស្របពេលដែលមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិកបានចាត់ទុកថា វីរុសបម្លែងថ្មី Delta មានរបៀបនៃការចម្លងស្រដៀងនឹងជំងឺ អុតស្វា (chickenpox) ប៉ុន្តែវាអាចបង្កឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់។ នៅក្នុងសេចក្តីថ្លែងដោយប្រធាន WHO លោក ថេដ្រូស អាដាណម បានគូសបញ្ជាក់ថា ចំនួនករណីឆ្លង COVID-19 បានកើនឡើងរហូតដល់ ៨០% នៅក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ នៅតំបន់ភាគច្រើនទូទាំងពិភពលោក។ លោក ថេដ្រូស ក៏បានព្រមានផងដែរចំពោះផលវិបាក ដែលទ្វីបអាហ្វ្រិកនឹងត្រូវជួបប្រទះ ខណៈប្រជាជនតែ ១.៥%ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំង ហើយកំណើននៃករណីឆ្លង COVID-19 […]

ឥណ្ឌាមើលឃើញករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត ក្នុងរយៈពេល៣សប្តាហ៍មកនេះ

Khmerpress July 31, 2021 31/07/2021

(ញូដេលី)៖ ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៤,២៣០ករណីបន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេល០៣សប្តាហ៍កន្លងទៅនេះ ជាហេតុនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការលេចឡើងនូវរលកថ្មីនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយបានបង្ខំឱ្យរដ្ឋមួយត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ជាថ្មីម្ដងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រទេសឥណ្ឌា បានរងការវាយប្រហារយ៉ាងខ្លាំងដោយវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់ កាលពីខែមេសា និងឧសភាកន្លងទៅនេះ ហើយក្រោយមកករណីឆ្លងបានធ្លាក់ចុះបន្តិចម្ដងៗ។ យ៉ាងណាមិញ ឥឡូវនេះ វាហាក់ស្ថិតក្នុងទំនោរកើនឡើង កំលុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបង្កឲ្យមានក្តីបារម្ភអំពីរលកឆ្លងរាលដាលថ្មី។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៥៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។ ជុំវិញបញ្ហានេះ រដ្ឋ Kerala ភាគខាងត្បូង បានប្រកាសពីការដាក់ចេញនូវវិធានការបិទខ្ទប់ជាថ្មីម្ដងទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈវិធានការរឹតត្បឹតលើការធ្វើដំណើរ ក៏កំពុងតែអនុវត្តនៅតាមរដ្ឋភាគឦសានមួយចំនួន ដែលបានរាយការណ៍អំពីការកើនឡើង នូវចំនួនករណីឆ្លងផងដែរ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣១.៥៧លានករណី ក្នុងនោះមានអ្នកស្លាប់ ៤២៣,០០០នាក់ […]

BREAKING: ថ្ងៃសុក្រនេះវៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ «៨,៦៤៩ករណី» និងស្លាប់ជិត៣០០នាក់បន្ថែមទៀត

Khmerpress July 31, 2021 31/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៨,៦៤៩ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី២ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ២៧ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,២៨២នាក់។ យោងតាមរបាយការណ៍ពីអនុគណៈកម្មការព្យាបាល នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា មានអ្នកជំងឺចំនួន ២៩៨នាក់ទៀត ដែលត្រូវបានកត់ត្រានៅចន្លោះថ្ងៃទី១៦-៣០ ខែកក្កដា ត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៣៣,២៥៧នាក់ ក្នុងនោះស្លាប់ ១,១៦១នាក់ និងជាសះស្បើយ ៣៥,៤៨៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់ប្រជាជនថា «កុំមើលតែស្ថានការណ៍កូវីដ១៩ ក្នុងប្រទេសខ្លួនឯង គួរមើលប្រទេសដទៃៗផង ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ជាងនៅថៃទៅទៀត»

Khmerpress July 30, 2021 30/07/2021

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងពាក់ព័ន្ធស្ថានការណ៍ COVID-19 នៅក្នុងប្រទេសលោក ដោយអះអាងថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងបទសម្ភាសន៍ពិសេសមួយ នៅវិមានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានលើកឡើងដូច្នេះថា «ប្រសិនបើនិយាយពីការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសយើង មើលទៅវាហាក់គួរឲ្យតក់ស្លុតខ្លាំងណាស់ ក៏ប៉ុន្តែខ្ញុំឲ្យចង់អ្នកទាំងអស់គ្នា ព្យាយាមផ្តោតមើលតួលេខករណីឆ្លង និងស្លាប់ដោយសារជំងឺនេះ នៅតាមប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃផ្សេងទៀត នៅជុំវិញពិភពលោកផង»។ ទោះប្រឈមនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ដែលពីរសប្តាហ៍មកនេះស្ថិតនៅលើស១០,០០០នាក់ ក្នុងមួយថ្ងៃក៏ដោយ លោកនាយករដ្ឋមន្រ្តីថៃ នៅតែប្រកាន់ជំហរថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនមែនជាបញ្ហាឡើយ ហើយលោកបាននិយាយថា ប្រទេសជាច្រើនផ្សេងទៀត ក៏មិនអាចគ្រប់គ្រងការរាតត្បាតជំងឺនេះបានដូចគ្នា។ ការរីករាលដាលនៃ COVID-19 បម្លែងថ្មី Delta ដែលឆ្លងលឿន បូករួមជាមួយការលោតឡើងយ៉ាងគំហុក នៃករណីឆ្លងនិងស្លាប់ដោយសារជំងឺនេះ បានបង្កឲ្យសាធារណជនថៃមានក្តីបារម្ភ […]

លោក ចូ បៃដិន ជំរុញការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកទើបតែចាក់វ៉ាក់សាំងថ្មីៗ

Khmerpress July 30, 2021 30/07/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ តំបន់ និងដែនដីអាមេរិកទាំងអស់ ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ ដល់ពលរដ្ឋអាមេរិកគ្រប់ៗរូបដែលទើបបានចាក់វ៉ាក់សាំងថ្មីៗ ដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំង ខណៈកំពុងបារម្ភពីការឆ្លងរាលដាលនៃវីរុសបម្លែថ្មី Delta។ នេះបើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថា ប្រាក់រង្វាន់លើកទឹកចិត្តខាងលើ នឹងត្រូវបានប្រើប្រាស់ចេញពីកញ្ចប់ថវិកាជំនួយ ៣៥០ពាន់លានដុល្លារ ដែលផ្ដល់ឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ, តំបន់ និងដែនដីអាមេរិក ក្រោមច្បាប់ផែនការសង្រ្គោះប្រជាជនអាមេរិក។ ក្រសួងបន្ថែមថាខ្លួននឹងផ្ដល់ ការគំាទ្រផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់មូលនិធិទាំងនេះដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អភិបាលក្រុងញូយ៉ក លោក Bill de Blasio ក៏បានប្រកាសផងដែរថាពលរដ្ឋអាមេរិកគ្រប់ៗរូបដែលបានទៅទទួល ការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៉ីស្រាអែល ក្លាយជាប្រទេសដំបូងគេដែលអនុញ្ញាតការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣

Khmerpress July 30, 2021 30/07/2021

(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett បាននិយាយថាប្រទេសរបស់លោកនឹងចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។ នេះបើតាមការដកស្រង់ ការផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។ ការប្រកាសខាងលើរបស់លោក Naftali Bennett ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមបញ្ចក់ទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយតាមរយៈការសម្រេចចិត្ត នេះបានធ្វើឱ្យអ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេដែលផ្ដល់ការចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាជនរបស់ខ្លួន។ បើតាមលោក Naftali Bennett ពលរដ្ឋអ៉ីស្រាអែល មានអាយុ៦០ឆ្នាំឡើងទៅ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូសរាល់ កាលពីជាង៥ខែមុន នឹងត្រូវបានអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំងដូសទី៣។ លោក Bennett បន្ថែមថាប្រធានាធិបតីអ៉ីស្រាអែលថ្មី លោក Isaac Herzog នឹងត្រូវចាក់វ៉ាក់សាំងដូសទី៣មុនគេ នៅថ្ងៃសុក្រនេះ រីឯពលរដ្ឋអ៉ីស្រាអែលទូទៅ មានអាយុដូចបានកំណត់ខាងលើនឹងទទួលបានការចាក់វ៉ាក់សាំងបន្ថែម នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងប្រទេសដទៃទៀតមិនទាន់អនុម័តយល់ព្រមលើការវ៉ាក់សាំងបន្ថែមនេះទេ ដ្បិតបច្ចុប្បន្នមិនទាន់មាន ភស្តុតាងរឹងមាំណាមួយបញ្ជាក់ពីប្រសិទ្ធភាព […]