ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងប្រកាសរកឃើញអ្នកផ្ទុក «កូវីដ-១៩បំប្លែងថ្មី Delta Plus» ចំនួន២ករណីដំបូង!

Khmerpress August 3, 2021 03/08/2021

(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី ដែលតា ផ្លឹស (Delta Plus) ០២ករណីដំបូងបំផុត ខណៈប្រទេស អាស៊ីខាងកើតមួយនេះកំពុងតស៊ូប្រយុទ្ធជាមួយរលកទី៤ ដែលកំពុងឆ្លងរាតត្បាតទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។ វីរុស COVID-19 បំប្លែងថ្មី Delta Plus ដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍ក្នុងចំនួនតិចតួចនៅឡើយ នៅតាមប្រទេសមួយចំនួនដូចជា អង់គ្លេស, ព័រទុយហ្កាល់ និងឥណ្ឌា។ បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ករណីឆ្លងវីរុសបំប្លែងថ្មី Delta Plus ដំបូងត្រូវបានរកឃើញលើបុរសម្នាក់មានអាយុ ៤០ឆ្នាំ ដែលមិនធ្លាប់មានប្រវតិ្តធ្វើដំណើរទៅបរទេសកាលពីពេលថ្មីៗនេះទេ ហើយករណីឆ្លងវីរុសបំប្លែងថ្មីនេះទី ២ រកឃើញលើអ្នកដំណើរម្នាក់មកពីបរទេស។ គួរបញ្ជាក់ថា កូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ១,២០២នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២០២,២០៣នាក់ ក្នុងនោះស្លាប់ ២,១០៤នាក់ និងជាសះស្បើយ ១៧៧,៩០៩នាក់។ […]

BREAKING: ទីក្រុងវូហានរបស់ចិន ត្រៀមធ្វើតេស្តប្រជាជនទាំង១១លាននាក់ ក្រោយរកឃើញករណីឆ្លងកូវីដ១៩ ឡើងវិញ

Khmerpress August 3, 2021 03/08/2021

(វូហាន)៖ អាជ្ញាធរនៅទីក្រុងវូហាន នៃខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសថា យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំរកជំងឺ COVID-19 នឹងត្រូវធ្វើឡើងសម្រាប់ប្រជាជនទាំងអស់ ដែលកំពុងរស់នៅទីនោះ ក្រោយរកឃើញករណីឆ្លងក្នុងសហគមន៍ សាជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។ លោក លី តាវ (Li Tao) ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបនៃទីក្រុងវូហាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃអង្គារនេះថា «ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ១១លាននាក់នេះ នឹងចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរក COVID-19 គ្រប់ជ្រុងជ្រោយ ហើយក្នុងទ្រង់ទ្រាយធំ ទៅលើប្រជាជនទាំងអស់»។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីករណីឆ្លង COVID-19 ក្នុងស្រុកចំនួន៧ករណី ត្រូវបានរកឃើញនៅទីក្រុងវូហាន។ ទីក្រុងវូហាននេះហើយ គឺជាកន្លែងករណីឆ្លង COVID-19 ត្រូវបានរកឃើញលើកដំបូងបំផុត កាលពីចុងឆ្នាំ២០១៩។ គួរបញ្ជាក់ថា កាលពីពាក់កណ្តាលឆ្នាំមុន ទីក្រុងវូហានក៏ធ្លាប់បានចេញយុទ្ធនាការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំបែបនេះដែរ ក្រោយរកឃើញករណីឆ្លងឡើងវិញដូចគ្នា។ បច្ចុប្បន្ន ចិនបាននិងកំពុងរកឃើញករណីឆ្លង COVID-19 ជាបន្តបន្ទាប់ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,៤៥៥ករណី» និងបាត់បង់ជីវិតចំនួន៣៨៩នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 3, 2021 03/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៤៥៥ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១០ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,២៦៤នាក់។ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា មានអ្នកជំងឺចំនួន ៣៨៩នាក់ទៀតត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតនៅថ្ងៃចន្ទនេះ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៦១,៧៦១នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៦,៩៦៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ១,៦៩៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វ៉ាក់សាំងចិនទាំងអស់ សុទ្ធតែនៅមានប្រសិទ្ធភាពល្អប្រឆាំងកូវីដ១៩ បម្លែងថ្មី Delta, នេះបើតាមក្រុមអ្នកស្រាវជ្រាវ CDC ចិន

Khmerpress August 2, 2021 02/08/2021

(ប៉េកាំង)៖ សារព័ត៌មានចិន China Daily បានរាយការណ៍នៅថ្ងៃចន្ទនេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលកំពុងប្រើនៅទូទាំងប្រទេសចិន នាពេលបច្ចុប្បន្ននេះ នៅតែបន្តបង្ហាញពីប្រសិទ្ធភាពដ៏ល្អប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។ លោក ហ្វេង ហ្ស៉ីជាំង (Feng Zijian) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៃប្រទេសចិន (China CDC) បាននិយាយថា «ការសិក្សាស្រាវជ្រាវ បានបង្ហាញថា វីរុស COVID-19 បម្លែងខ្លួនថ្មី Delta ប្រហែលអាចកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង ប៉ុន្តែវ៉ាក់សាំងដែលកំពុងចាក់នៅទូទាំងប្រទេសចិន នាពេលបច្ចុប្បន្ននេះ នៅតែអាចមានប្រសិទ្ធភាពប្រឆាំងវីរុសនេះបានយ៉ាងល្អ»។ លោក ស្សាវ យីមីង (Shao Yiming) អ្នកស្រាវជ្រាវម្នាក់ទៀតនៅមជ្ឈមណ្ឌលខាងលើ បាននិយាយថា «ទោះបីជាគ្មានវ៉ាក់សាំងណា អាចការពារប្រឆាំងនឹងវីរុសនេះបាន ១០០ភាគរយក៏ដោយ ក៏វីរុស COVID-19 បម្លែងខ្លួនថ្មីនានា នៅតែអាចគ្រប់គ្រងបាន […]

អាជ្ញាធរថៃបានឲ្យដឹងថា មានជនខិលខូចបានបន្លំលួចវ៉ាក់សាំងកូវីដរបស់ជាតិយកទៅលក់ក្រៅផ្លូវការឲ្យពលរដ្ឋរាប់ពាន់នាក់និងអាចរកប្រាក់បានរាប់លានបាត

Khmerpress August 2, 2021 02/08/2021

ថៃ៖ ប៉ូលិសថៃបានឲ្យដឹងតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា នេះថា យ៉ាងយោចណាស់មានពលរដ្ឋថៃជាង ៧,០០០ នាក់បានទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលជនខិលខូចបានលួចបន្លំពីកញ្ចប់វ៉ាក់សាំងជាតិរបស់រដ្ឋាភិបាលថៃយកទៅលក់ដោយខុសច្បាប់។ ប៉ូលិសថៃបានបញ្ជាក់ថា ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ មក ក្រុមជនខិលខូចអាចរកប្រាក់បានយ៉ាងតិចណាស់ ៧ លានបាត (ជាង ២១ ម៉ឺនដុល្លារ) ពីសកម្មភាពខុសច្បាប់មួយនេះ ខណៈពេលនេះអាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតយ៉ាងបន្ទាន់មួយដើម្បីតាមស្វែងរក ជនខិលខូចដែលមានការពាក់ព័ន្ធក្នុងករណីនេះ។ បើតាមលោក Mingkwan Wichaidit ដែលជានាយកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងប្រចាំនៅក្រុងបាងកកបានឲ្យដឹងថា សកម្មភាពលួចបន្លំយកវ៉ាក់សាំងបង្ការកូវីដរបស់ជាតិយកទៅលក់ក្រៅផ្លូវការ នេះត្រូវបានគេគត់សម្គាល់នៅក្នុងអំឡុងពេលដែលអាជ្ញាធរសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាពិសេសមួយជូនពលរដ្ឋនៅឯស្ថានីយ៍ Bang Sue Grand Station កាលពីខែមុន ដែលពេលនោះអាជ្ញាធរបានបើកឲ្យពលរដ្ឋទូទៅអាចចូលទៅចុះឈ្មោះចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ដោយអាជ្ញាធរមិនបានកំណត់ចំនួនប្រជាពលរដ្ឋមុននោះទេ ហើយក្រោយពេលបិទបញ្ចប់យុទ្ធនាការនេះគេបានមើលឃើញថា តួលេខអ្នកមកទទួលវ៉ាក់សាំងហាក់មានកម្រិតខ្ពស់ជាងចំនួនពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងជាក់ស្តែងខ្លាំងណាស់។ ក្រោយមកអាជ្ញាធរថៃបានរកឃើញថា ក្នុងអំឡុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងនោះគឺមានក្រុមអ្នកស្ម័គ្រចិត្តជាច្រើនបានទៅជួយបំពេញលិខិតចុះឈ្មោះរបស់ប្រជាពលរដ្ឋដើម្បីជួយពន្លឿនការចុះឈ្មោះនិងកាត់បន្ថយការកកស្ទះមនុស្សនៅកន្លែងចាក់វ៉ាក់សាំង ហើយឆ្លៀតក្នុងឱកាសនោះក្រុមអ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំងរួចហើយនោះក៏បានចុះឈ្មោះថ្មីម្តងទៀត ដើម្បីមានសិទ្ធទទួលវ៉ាក់សាំងតែម្តង ខណៈដែលតាមជាក់ស្តែងគឺក្រុមជនខិលខូចបានរក្សាចំនួនវ៉ាក់សាំងដែលលួចបន្លំបានពីអាជ្ញាធរសម្រាប់យកទៅលក់ក្រៅផ្លូវការឲ្យពលរដ្ឋផ្សេងទៀតដែលកំពុងត្រូវការវ៉ាក់សាំងជាបន្ទាន់។ រហូតមកទល់នឹងពេលនេះគេបានរកឃើញពលរដ្ឋថៃប្រមាណជា ៣០០ នាក់ហើយ ដែលជាអ្នកធ្លាប់បានចំណាយលុយក្រៅផ្លូវការសម្រាប់ទទួលបានវ៉ាក់សាំងកូវីដ ១៩ នេះ ដោយជាមធ្យមពួកគាត់ត្រូវចំណាយប្រាក់ម្នាក់ ១ ០០០ បាត […]

BREAKING: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១៧,៧៩៥នាក់» និងអ្នកជំងឺ ១៧៨នាក់ទៀតបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 2, 2021 02/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៧,៩៧០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៧,៧៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៥ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៧៨នាក់បន្ថែមទៀតដែរបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៣៣,២៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥,១៦៨នាក់ និងអ្នកជាសះស្បើយវិញ ៤១៩,២៤១នាក់។ ប្រទេសថៃបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អឺរ៉ុបអះអាងថាក្រុមហ៊ុនអាមេរិក Moderna និង Pfizer បាន «ដំឡើងថ្លៃវ៉ាក់សាំង» របស់ពួកគេហើយ

Khmerpress August 2, 2021 02/08/2021

(អឺរ៉ុប)៖ ការចេញផ្សាយព័ត៌មានលើកាសែត Financial Times ត្រូវបានដកស្រង់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងរបស់ពួកគេហើយ នៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចែកចាយបន្ត នៅក្នុងសហភាពអឺរ៉ុប។ បើតាមប្រភពដដែល តម្លៃថ្មីសម្រាប់វ៉ាក់សាំង Pfizer ត្រូវបានដំឡើងពី ១៥.៥០អឺរ៉ូ (១៨.៣៧ដុល្លារអាមេរិក) ទៅ ១៩.៥០អឺរ៉ូ (២៣.១៥ដុល្លារអាមេរិក) នៅក្នុងមួយដូស។ ដោយឡែកសម្រាប់វ៉ាក់សាំង Moderna វិញត្រូវបានដំឡើងដល់ ២៨.៥០ដុល្លារអាមេរិកក្នុងមួយដូស ខណៈនៅក្នុងកិច្ចព្រមព្រៀងចាស់ គឺតែជិត ២៣ដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ថា អ្នកសារព័ត៌មានបរទេសបានទាក់ទងទៅសួរនាំ អំពីមូលហេតុនៃការដំឡើងថ្លៃវ៉ាក់សាំង នៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយគណៈកម្មការអឺរ៉ុប (EC) ផងដែរ ប៉ុន្តែក្រុមហ៊ុន Pfizer មិនបានឆ្លើយតបឡើយ។ ដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters វិញបានទាក់ទងទៅសួរនាំក្រុមហ៊ុន Moderna ហើយភ្លាមៗក៏មិនទាន់ទទួលបានចម្លើយដូចគ្នា។ សហភាពអឺរ៉ុបកាលពីសប្តាហ៍មុននេះ ធ្លាប់បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រជាជនក្នុងប្លុកនេះឲ្យបានរហូតដល់ទៅ ៧០% ក្នុងចំណោមប្រជាជនសរុបជិត ៤៥០លាននាក់ […]

ប្រជាជនវៀតណាមសម្រុកចេញពី ទីក្រុងហូជីមិញជាបន្តបន្ទាប់ ក្រោយបាត់បង់ការងារធ្វើដោយសារកូវីដ១៩

Khmerpress August 2, 2021 02/08/2021

(ហាណូយ)៖ ប្រជាជនវៀតណាមរាប់ពាន់នាក់ ក្នុងនោះភាគច្រើនជាពលករ បាននាំគ្នាសម្រុកចាកចេញពីក្រុងហូជីមិញ ហើយខ្លះទៀតមានផែនការចាកចេញ ពីទីក្រុងមួយនេះជាបន្តបន្ទាប់ ដោយសារតែជីវភាពរបស់ពួកគេដុនដាបជាខ្លាំង ដោយសារតែការឆ្លងរាតត្បាត COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Vietnam Plus នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។ ប្រជាជនវៀតណាមបានសម្រុកចេញពីទីក្រុងហូជីមិញ បន្ទាប់ពីវិធានការបិទខ្ទប់អស់សុពលភាព កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហា។ ពួកបានធ្វើដំណើរ តាមយានជំនិះផ្ទាល់ខ្លួន ដូចជាម៉ូតូដោយអ្នកខ្លះត្រូវជិះក្នុងចម្ងាយផ្លូវជាង ១,០០០គីឡូម៉ែត្រ ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ក្រោយបាត់បង់ការងារធ្វើ ដោយសារតែការឆ្លងរាតត្បាត COVID-19 ដែលបង្ខំឱ្យអាជ្ញាធរដាក់ចេញវិធានការបិទខ្ទប់, គម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹង រហូតដល់អាជីកម្មជាច្រើនត្រូវបិទទ្វារ។ ឆ្លើយតបទៅនឹងបញ្ហានេះដែរ រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្ត បន្តបិទខ្ទប់តំបន់ភាគខាងត្បូងចំនួន ១៩ ក្នុងនោះរួមមានទាំងទីក្រុងហូជិមីញ រយៈពេល ០២សប្ដាហ៍បន្ថែមទៀត ហើយនៅក្រោមវិធានការនេះ ប្រជាជនត្រូវបានបង្គាប់ឱ្យសិ្ថតនៅក្នុងផ្ទះ, មិនអាចចាកចេញពីទីតាំងរស់នៅរបស់ខ្លួនឡើយ លើកលែងតែមានករណីចាំបាច់ ដែលអនុញ្ញាតដោយអាជ្ញាធរតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៥៤,៣៦០នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៣,១៥៧នាក់ ខណៈចំនួនអ្នកស្លាប់នៅតែរក្សាត្រឹម […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «៨,៦២០ករណី» បន្ថែមទៀត នៅក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress August 2, 2021 02/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៨,៦២០ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២៣ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,០៥២នាក់។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៥៤,៣៦០នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៣,១៥៧នាក់ ខណៈចំនួនអ្នកស្លាប់នៅតែរក្សាត្រឹម ១,៣០៦នាក់ដដែល ដោយមិនមានទិន្នន័យថ្មីឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្ថានការណ៍កាន់តែអាក្រក់, ពលរដ្ឋថៃច្រើនជាង ១ម៉ឺននាក់ ដែលភាគច្រើនមានវ័យចំណាស់និងមកពីតាមបណ្ដាខេត្ត ត្រូវធ្វើដំណើរមកចាំទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថ្ងៃចុងក្រោយនៅទីក្រុងបាងកក

Khmerpress July 31, 2021 31/07/2021

ខណៈពេលដែលប្រទេសថៃកំពុងប្រឈមនឹងជំងឺ COVID-19 ដ៏អាក្រក់ មានពលរដ្ឋជាច្រើននៅតាមបណ្ដាខេត្ត បានធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ជាក់ស្ដែងបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះបានបង្ហាញថា ពលរដ្ឋថៃច្រើនជាង ១០,០០០ នាក់ កំពុងតម្រង់ជួររង់ចាំទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឯស្ថានីយ Bang Sue Grand ខណៈដែលថ្ងៃនេះផ្ទាល់គឺជាថ្ងៃចុងក្រោយ សម្រាប់ការបើកទទួលពលរដ្ឋចូលមកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺពលរដ្ឋដែលមកទទួលវ៉ាក់សាំងភាគច្រើនជាមនុស្សវ័យចំណាស់ ដែលជាក្រុមអាយុមានហានិភ័យខ្ពស់នៅក្នុងការឆ្លងជំងឺរាត្បាត COVID-19 ។ គួរឱ្យដឹងដែរថា ចាប់តាំងពីខែមេសារហូតមកទល់នឹងពេលនេះ ប្រទេសថៃបានមើលឃើញពីការឆ្លងជំងឺ COVID-19 ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅថ្ងៃសៅរ៍នេះផ្ទាល់ ប្រទេសនេះបានរកឃើញករណីថ្មីជិត ១៩,០០០ ករណី និងការស្លាប់ ១៧៨ នាក់ ដែលធ្វើឱ្យការឆ្លងសរុបមានចំនួន ៥៩៧,២៨៧ ករណី និងការស្លាប់សរុបចំនួន ៤,៨៥៧ ករណី ចាប់តាំងពីមានវត្តមានជំងឺនេះដំបូងកាលពីឆ្នាំមុន៕ […]