ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមប្រកាសករណីអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ចំនួន «១៥៤នាក់» បន្ថែមទៀត, ចំនួនអ្នកបាត់បង់ជីវិតសរុប «៥២៤នាក់»

Khmerpress July 26, 2021 26/07/2021

(ហាណូយ)៖ សារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាមឈ្មោះ Suckhoe Doisong បានរាយការណ៍ថា មនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះចំនួន ១៥៤នាក់ទៀតទើបតែត្រូវបានប្រកាសចេញបន្ថែមទៀត បន្ទាប់ពីតួលេខនេះមិនត្រូវបានរាប់បញ្ចូលជាផ្លូវការ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ បើតាមសារព័ត៌មានដដែល តួលេខអ្នកស្លាប់នៅវៀតណាមគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះសរុបចំនួន៥២៤នាក់។ ដោយកើនឡើងពីចំនួន៣៧០នាក់ ដោយបូកបន្ថែម ១៥៤នាក់ថ្មីបន្ថែមទៀតសរុបជាផ្លូវការ ៥២៤នាក់។ គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានអ្នកឆ្លង COVID-19 សរុប ៩៨,៤៦៥ករណី និងជាសះស្បើយវិញ ១៩,៣៤២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

សារព័ត៌មានថៃបានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ហើយថាលោកពូកែសម្របទៅតាមស្ថានការណ៍ជំងឺកូវីដ១៩ ជាងមេដឹកនាំរបស់ខ្លួន

Khmerpress July 26, 2021 26/07/2021

សារព័ត៌មានថៃ Komchadluek កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលើកឡើងពីមេដឹកនាំឆ្លាត នៅក្នុងអំឡុងពេលមានវិបត្តិនៃជំងឺ COVID-19 ដោយពួកគេបានប្រៀបធៀបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាន់ខាំ ភីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ជាមួយនឹងមេដឹកនាំរបស់ប្រទេសខ្លួនគឺលោក ប្រាយុទ្ធ ចាន់អូចា ។ ប្រភព Komchadluek បាននិយាយថា មេដឹកនាំនៃប្រទេសទាំង ២ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត បានឆ្លើយតបយ៉ាងល្អជាមួយនឹងស្ថានការណ៍នៃជំងឺ COVID-19 ដោយមានការបញ្ជាទិញវ៉ាក់សាំងទាន់ពេលវេលា ពិសេសគឺបានចូលរួមក្នុងកម្មវិធី COVAX ខណៈដែលប្រទេសថៃខ្លួនឯងឯណោះវិញ បានក្លាយជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនចូលរួមជាមួយនឹងកម្មវិធី COVAX ។ សារព័ត៌មាននោះបានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាទិញ និងទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជា ៧ លានដូស គិតមកទល់នឹងពេលនេះ ហើយកាលពីថ្ងៃទី២២ ខែកក្កដា ថ្មីៗនេះ សម្ដេចក៏ទើបតែបានប្រកាសពីការទទួលវ៉ាក់សាំង Sinopharm ចំនួន ១ […]

ប្រជាជនអាមេរិកមួយចំនួនអាចនឹងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជាចំាបាច់, នេះបើតាមអ្នកជំនាញផ្នែកជំងឺឆ្លង លោក Anthony Fauci

Khmerpress July 26, 2021 26/07/2021

(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ប្រហែលជានឹងត្រូវចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ជាចាំបាច់ ខណៈសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងករណីឆ្លង COVID-19 បង្កឡើង ដោយវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។ លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោក Fauci បានគូសបញ្ជាក់ ដូច្នេះថា៖ «អ្នកដែលទទួលការវះកាត់ប្ដូរអវយវៈ, កំពុងទទួលការព្យាបាលជំងឺមហារីក, អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ សុទ្ធតែជាបុគ្គលដែលស្ថិតនៅក្នុង ចំណោមជនងាយគ្រោះដែលប្រហែលជានឹងត្រូវចាំបាច់ទទួលការចាក់វ៉ាក់សាំងដូសទី៣»។ លោក Fauci បន្ថែមថាក្រុមមន្ត្រីសុខាភិបាលអាមេរិកក៏កំពុង ពិចារណាផងដែរថាតើត្រូវកែប្រែគោលការណ៍ណែនាំតម្រូវឱ្យពាក់ម៉ាសឡើងវិញសម្រាប់អ្នកចាក់វ៉ាក់រួចរាល់ ដែរឬក៏យ៉ាងណា? គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានឱ្យដឹងថាសហរដ្ឋអាមេរិកបានទិញវ៉ាក់សាំងរបស់ខ្លួនច្រើនជាង ២០០លានដូស ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាទុកសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ ដែលត្រូវបានគេជឿជាក់ថាអាចនឹងទទួលបាន ការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិកឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កម្មករជាង ៣ពាន់នាក់នៅក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែងក្នុងប្រទេសថៃបានតេស្តវិជ្ជមានកូវីដ ១៩

Khmerpress July 26, 2021 26/07/2021

ថៃ៖ យ៉ាងហោចណាស់មានកម្មករបម្រើការងារនៅក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែងនៅក្នុងខេត្ត Phetchabun ភាគខាងត្បូងប្រទេសថៃចំនួន ៣,១១៧ នាក់បានតេស្តវិជ្ជមានជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃសៅរ៍កន្លងទៅនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា រោងចក្រមួយនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន Golden Line Business Co មានកម្មករសរុបចំ​នួន ៧,២០០នាក់ ហើយគិតត្រឹមពេលនេះគឺមានកម្មករចំនួន ៦,៥៨៧ នាក់ហើយ ដែលបានទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ខណៈអ្នកដែលនៅសល់នឹងតម្រូវឲ្យតេស្តជាបន្តបន្ទាប់ទៀត។ បើតាមអាជ្ញាធរខេត្ត Phetchabun បានបញ្ជាក់ថា ក្នុងចំណោមកម្មករទាំង ៧,២០០នាក់នោះគឺមានកម្មករជនជាតិថៃចំនួន ២,៥៨០នាក់ ហើយក្រៅពីនេះគឺជាពលករចំណាក់ស្រុកដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីប្រទេសមីយ៉ាន់ម៉ា។ តាមការសន្និដ្ឋានរបស់អាជ្ញាធរគឺក្រុមកម្មករភាគច្រើននៅក្នុងរោងចក្រខាងលើនេះអាចនឹងឆ្លងជំងឺកូវីដ ១៩ ព្រោះតាមធម្មតាពួកគេតែងធ្វើការងារនិងរស់នៅជាក្រុមជុំគ្នា ដែលវាជាកត្តាងាយធ្វើឲ្យមានការចម្លងជំងឺណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ភ្លើងឆេះព្រៃតូចធំកំពុងប្រមូលផ្តុំគ្នា នៅរដ្ឋកាលីហ្វ័រញ៉ា, ផ្ទៃដីព្រៃឈើ ៧៧២គីឡូម៉ែត្រក្រឡា ត្រូវបានឆាបឆេះ

Khmerpress July 26, 2021 26/07/2021

(កាលីហ្វ័រញ៉ា)៖ ភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានលាយឡំគ្នាជាមួយភ្លើងឆេះព្រៃតូចផ្សេងៗទៀត ដោយបាននិងកំពុងបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងកំពុងបង្កជាឧបសគ្គធំឡើងៗ ដល់ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ២,២០០នាក់ បន្តតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើង ដែលកំពុងលុកលុយតំបន់ភាគខាងលិច នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។ ភ្លើងឆេះព្រៃ ឌីស៊ី ហ្វាយអឺ (Dixie Fire) ដែលបានឆាបឆេះតាំងពីថ្ងៃទី១៤ ខែកក្កដាមក បានបំផ្លាញផ្ទះរាប់សិបខ្នង និងហេដ្ឋារចនាសម្ព័ន្ធដទៃ នៅពេលវាបានឆេះផ្សំបញ្ចូលគ្នាជាមួយ ភ្លើងឆេះព្រៃឈ្មោះ ហ្វ្លាយ ហ្វាយអឺ (Fly Fire)។ មកទល់នឹងពេលនេះ មិនទាន់មានការធ្វើបច្ចុប្បន្នភាពទិន្នន័យ ឬការវាយតម្លៃពីការខូចខាតនោះទេ ប៉ុន្តែក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ព្រៃឈើលើផ្ទៃដី ៧៧២គីឡូម៉ែត្រក្រឡាត្រូវបានភ្លើងឆេះព្រៃលេបត្របាក់ នៅក្នុងតំបន់ ប្លូម៉ាស និងបាត់Plumas និងតំបន់ ប្យូតត៍ (Butte) ហើយក្រុមអ្នកពន្លត់អគ្គិភ័យទើបតែគ្រប់គ្រង ស្ថានការណ៍បានត្រឹមតែ ២១ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ២,២០០នាក់ កំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ដោយពួកគេផ្ដោតជាសំខាន់លើគ្រប់គ្រងភ្លើងឆេះព្រៃ នៅឯតំបន់ដែលសម្បូរព្រៃឈើ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៧,៥៣១ករណីក្នុងមួយថ្ងៃ» ក្នុងនោះ ៤,៥៥៥នាក់នៅទីក្រុងហូជីមិញ

Khmerpress July 26, 2021 26/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៥៣១នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀតសម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៦ករណីប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រ៉ងតែឯងរហូតដល់ ៤,៥៥៥ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៨,៤៦៥នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយ១៩,៣៤២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងឌូបៃបានបង្កើតភ្លៀងក្លែងក្លាយដោយជោគជ័យ ដើម្បីប្រឆាំងនឹងអាកាសធាតុដ៏ក្ដៅហួតហែងរបស់ទីក្រុង

Khmerpress July 24, 2021 24/07/2021

ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម បានបង្កើតភ្លៀងក្លែងក្លាយដោយជោគជ័យ ដើម្បីដោះស្រាយសីតុណ្ហភាពដ៏ក្ដៅរបស់ទីក្រុង។ ជាធម្មតាប្រទេសនេះមានភ្លៀងជាមធ្យមតែ ៤ អ៊ីញ នៃកម្ពស់ទឹកភ្លៀងប៉ុណ្ណោះ ហើយសីតុណ្ហភាពវិញមានពេលខ្លះឡើងដល់ ៥០ អង្សាសេឯណោះ។ ដូច្នេះវាពិតជាពិបាកស្រមៃថា សីតុណ្ហភាពរបស់ប្រទេសនេះក្ដៅបែបណាខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសអារ៉ាប់រួមបានផ្តល់ថវិកាដល់គម្រោងមួយ ដែលប្រើប្រាស់ដ្រូនធ្វើឱ្យមានបន្ទុកអគ្គីសនីនៅក្នុងពពក ហើយក្រោយមកវានឹងបង្កើតជាតំណត់ទឹកឱ្យបានច្រើន ហើយតំណក់ទឹកនឹងធ្លាក់ចុះមកដីដូចជាភ្លៀងធម្មតា។ បច្ចេកវិទ្យានេះគឺមិនបានប្រើប្រាស់ថ្នាំគីមីអ្វីនោះទេ ហើយការអនុវត្តនៅក្នុងទីក្រុងឌូបៃក៏បានទទួលជោគជ័យរួចហើយដែរ។ វីដេអូជាច្រើនត្រូវបានចែករំលែកនៅលើបណ្ដាញ Instagram ផ្លូវការរបស់ UAE Weather ដើម្បីបង្ហាញពីភាពជោគជ័យរបស់ដ្រូន ហើយក្រឡេកមើលមួយភ្លែត អ្នកនឹងមិនគិតថាវីដេអូនោះត្រូវបានថតនៅក្នុងទីក្រុងឌូបៃទេ។ ដ្រូនសម្រាប់បង្កើតទឹកភ្លៀងបានដំណើរការយ៉ាងល្អ ហើយការព្រមានអំពីអាកាសធាតុក៏ត្រូវបានចេញផ្សាយនៅផ្នែកខ្លះរបស់ប្រទេស។ ភ្លៀងនៅទីតាំងខ្លះបានបន្ដដល់ថ្ងៃអាទិត្យសប្ដាហ៍មុន ហើយដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេក អ្នកបើកបរត្រូវបានគេព្រមានអោយប្រយ័ត្នប្រយែងចំពោះផ្លូវរអិលផងដែរ។ ប្រទេសអារ៉ាប់រួមសង្ឃឹមថា វិធីនេះនឹងធ្វើឱ្យប្រទេសរបស់ខ្លួនចុះត្រជាក់បាន ប៉ុន្តែការបារម្ភក៏មានជាមួយគ្នាផងដែរ ដោយសារភ្លៀងខ្លាំងពេកវានឹងធ្វើឱ្យមានទឹកជំនន់នៅកន្លែងខ្លះ៕ View this post on Instagram A post shared by المركز الوطني للأرصاد (@officialuaeweather) អត្ថបទ៖ លីដា ប្រភព៖ Unilad , Independent

របាយការណ៍នៅសិង្ហបុរី៖ «៧៥% នៃករណីឆ្លងកូវីដ១៩ចំនួន ១,០៩៦នាក់ គឺជាអ្នកដែលបានចាក់វ៉ាក់សាំង»

Khmerpress July 24, 2021 24/07/2021

សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងថា ប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងបានរ៉ាប់រង ៣ ភាគ ៤ ឬស្មើនឹង ៧៥ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងរយៈពេល ៤សប្ដាហ៍ចុងក្រោយនេះ។ ប៉ុន្តែគួរឱ្យកត់សម្គាល់ ពួកគេទាំងនោះមិនមាននរណាម្នាក់ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរឡើយ។ នេះបើតាមការដកស្រង់ និងចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរី ខណៈវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកចាក់វ៉ាក់សាំងនៅតែមានឱកាសឆ្លង COVID-19 ដដែល ហើយការចាក់វ៉ាក់សាំងតែមួយមុខទៀតសោត វាមិនគ្រប់គ្រាន់ក្នុងការកាត់ផ្ដាច់ចរន្តឆ្លងបាននោះទេ។ ទិន្នន័យខាងលើនេះដដែឡបានឱ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ ១,០៩៦ករណី ក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះ មាន ៤៨៤ករណី ឬស្មើ ៤៤ភាគរយត្រូវបានរកឃើញលើអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស។ ចំណែកឯ ៣០ភាគរយទៀតជាអ្នកចាក់វ៉ាក់សាំងត្រឹមដូសទី ១ និង ២៥ភាគរយត្រូវបានរកឃើញលើអ្នកមិនបានចាក់វ៉ាក់សាំង។ បច្ចុប្បន្នសិង្ហបុរីសម្រេចបានការចាក់វ៉ាក់សាំងជិត ៧៥ភាគរយនៃប្រជាជនសរុបទាំង ៥.៧លាននាក់របស់ខ្លួន ក្នុងនោះមានជាងពាក់កណ្ដាលបានទទួលការ ចាក់វ៉ាក់សាំងគ្រប់ដូស ឬ ០២ដូស។ សិង្ហបុរីប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក […]

ថៃរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ១៤,២៦០នាក់ និងអ្នកជំងឺ ១១៩នាក់ទៀតបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress July 24, 2021 24/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,២៦០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាអត្រាឆ្លងបំផុតដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ បើតាមក្រសួងសុខាភិបាលថៃ ករណីឆ្លងថ្មីៗខាងលើនេះ គឺត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅផង និងអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៦៣៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៨១,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៩៣០នាក់ និងអ្នកជាសះស្បើយ ៣២៧,៧៨៩នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបាន ១៥.៤លានដូស ក្នុងនោះប្រជាជន ៣.៥៨លាននាក់ (៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនចិន Sinovac កំពុងសម្លឹងរកទីតាំងល្អដើម្បីសាងសង់ រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅឈីលី

Khmerpress July 24, 2021 24/07/2021

(សាន់ត្យាហ្គោ)៖ អាជ្ញាធរឈីលី (ស៊ីលី) នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) បានចាប់ផ្តើមវាយតម្លៃទីតាំង ដែលមានសក្តានុពលសម្រាប់ការសាងសង់ រោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 មួយនៅក្នុងប្រទេសឈីលីហើយ ដែលអាចចាប់ផ្តើមផលិតវ៉ាក់សាំងបាន នៅដើមឆមាសទី១ នៃឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។ គណៈប្រតិភូប្រតិបត្តិមកពីក្រុមហ៊ុនចិន Sinovac នៅសប្តាហ៍នេះ បានធ្វើដំណើរទស្សនកិច្ចនៅទីតាំងមួយកន្លែង ដែលមានសក្តានុពលសម្រាប់សាងសង់រោងចក្រ នៅក្បែររដ្ឋធានីសាន់ត្យាហ្គោ (Santiago) និងនៅវាលខ្សាច់ភាគខាងជើងនៃប្រទេសឈីលី។ ជុំវិញគម្រោងខាងលើនេះ លោក លូកាស ប៉ាឡាស៊ីយ៉ូស (Lucas Palacios) រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឈីលី បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច នៅទីតាំងមួយកន្លែងស្ថិតនៅក្បែរទីក្រុង អានតូហ្វាហ្គាស្តា (Antofagasta) ប្រទេសឈីលីថា «នេះគឺជាការវិនិយោគ ដែលអាចត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ហើយវានឹងធ្វើឱ្យរោងចក្រនេះដំណើរការនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២២ខាងមុខនេះ»។ លោក Lucas Palacios បានគូសបញ្ជាក់ប្រាប់បន្ថែមថា រោងចក្រនេះអាចផលិតនូវវ៉ាក់សាំងចំនួន ៥០លានដូសជារៀងរាល់ឆ្នាំ ក៏ដូចជាវ៉ាក់សាំងកូរ៉ូណាវ៉ាក់ […]