ព័ត៌មានអន្តរជាតិ

អឺរ៉ុបបដិសេធមិនផ្តល់អនុសាសន៍ពាក់ព័ន្ធ «ការចាក់វ៉ាក់សាំងឆ្លាស់គ្នា» និងអះអាងថា «ការចាក់ដូសទី៣» នៅមិនទាន់ចាំបាច់

Khmerpress July 15, 2021 15/07/2021

(ឡុងដ៍)៖ អាជ្ញាធរនិយតករអឺរ៉ុបនៅថ្ងៃពុធសប្ដាហ៍នេះ បានបដិសេធផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង COVID-19 ឆ្លាស់គ្នា ហើយក៏បានសង្កត់ធ្ងន់ផងដែរថា បច្ចុប្បន្នវាដូចជាលឿនពេក ក្នុងការបញ្ជាក់ពីភាពចាំបាច់នៃវ៉ាក់សាំងដូសទី ៣។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ ទោះជាមិនបានផ្ដល់អនុសាសន៍ តែទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានអះអាងថា ការចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឬ ០២ដូស ដូចជាវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer, AstraZeneca និងក្រុមហ៊ុន Moderna គឺនៅតែស្ថិតនៅក្នុងតម្រូវការចាំបាច់ ដើម្បីប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta នៅក្នុងតំបន់់អឺរ៉ុប។ គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ករណីឆ្លង និងដោះស្រាយកង្វះខាតវ៉ាក់សាំង បណ្ដាប្រទេសជាច្រើនកំពុងសិក្សាស្រាវជ្រាវ អំពីការចាក់ឆ្លាស់គ្នារវាងវ៉ាក់សាំង ០២ប្រភេទផ្សេងគ្នា។ លទ្ធផលសិក្សាបឋមចេញផ្សាយដោយសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស កាលពីខែមិថុនាកន្លងទៅបានឱ្យដឹងថា ការចាក់វ៉ាក់សាំង Pfizer ដូសទី ២ ក្រោយរយៈពេល ០៤សប្ដាហ៍នៃការចាក់វ៉ាក់សាំង AstraZeneca ដូសទី ១ អាចបង្កើនប្រព័ន្ធសុំាយ៉ាងមានប្រសិទ្ធភាព […]

WHO ព្រមាន៖ «កូវីដ-១៩បម្លែងថ្មី Delta នឹងក្លាយជាវីរុសរាតត្បាតធ្ងន់ធ្ងរ ពាសពេញពិភពលោក នាប៉ុន្មានខែខាងមុខនេះ»

Khmerpress July 15, 2021 15/07/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា គិតត្រឹមពេលនេះវីរុស COVID-19 បម្លែងថ្មី Delta ត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីចំនួន ១១១ហើយ ដោយវានឹងក្លាយជាវីរុសដែលរាតត្បាតធ្ងន់ធ្ងរ ពាសពេញពិភពលោកតែម្តង នៅប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធសប្តាហ៍នេះ WHO បានលើកឡើងទៀតថា ប្រទេសអាហ្វហ្គានីស្ថាន, នីហ្សេរីយ៉ា និងអេក្វាដ័រ គឺស្ថិតនៅក្នុងចំណោមប្រទេសចំនួន ១៥ ចុងក្រោយគេ ដែលបានរាយការណ៍អំពីការរកឃើញ ករណីឆ្លងដំបូងៗនៃវីរុស COVID-19 បម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងយ៉ាងឆាប់រហ័ស និងបង្កឲ្យអ្នកជំងឺឈឺធ្ងន់។ WHO បានព្រមានថា វីរុស COVID-19 បម្លែងថ្មីនេះ នឹងបន្តរាតត្បាតទៅកាន់ប្រទេស និងដែនដីបន្ថែមទៀតនៅលើពិភពលោក ហើយវានឹងក្លាយជារាតត្បាតពាសពេញពិភពលោកតែម្តង នៅរយៈពេលតែប៉ុន្មានខែខាងមុខនេះទៀតប៉ុណ្ណោះ។ WHO ក៏បានរំលឹកផងដែរថា ភស្តុតាងជាក់ស្តែងនៃឥទ្ធិពលរបស់ វីរុសបម្លែងថ្មី Delta គឺការហក់ឡើងវិញយ៉ាងឆាប់រហ័ស នៃចំនួនករណីឆ្លង COVID-19 […]

BREAKING: បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជិត «៣,០០០ករណី» ក្នុងនោះ ២,២២៩នាក់នៅទីក្រុងហូជីមិញ

Khmerpress July 15, 2021 15/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ២,៩៣៤ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,៩២៤ជាករណីឆ្លងនៅក្នុងស្រុក និងមាន១០នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ២,២២៩ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៣៧,៤៣៤នាក់ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៦២៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិននឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូន «ក្មេងវ័យជំទង់» ដោយប្រើប្រាស់វ៉ាក់សាំង Sinovac និង Sinopharm ចាប់ពីខែកក្កដានេះតទៅ

Khmerpress July 14, 2021 14/07/2021

(ប៉េកាំង)៖ តំបន់មួយចំនួននៅក្នុងប្រទេសចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ក្រុមក្មេងវ័យជំទង់ ចាប់ពីអំលុងខែកក្កដានេះតទៅតែម្តង បន្ទាប់ពីការចាក់ដល់មនុស្សវ័យ ១៨ឆ្នាំឡើងទៅ សម្រេចបានរហូតដល់ទៅជាង ១.៤ពាន់លានដូស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលចិនបានប្រកាសថា នៅអំលុងខែកក្កដានេះ ការចាក់វ៉ាក់សាំងជូនដល់ក្រុមក្មេងវ័យជំទង់ អាយុចន្លោះពី ១៥-១៧ឆ្នាំ នឹងចាប់ផ្តើមនៅក្នុងតំបន់ខ្លះនៃខេត្តក្វាងស៊ី (Guangxi) និងទីក្រុង ជីងមិន (Jingmen) នៃខេត្តហ៊ូប៉ី (Hubei)។ ដោយឡែកសម្រាប់ក្មេងៗអាយុពី ១២-១៤ឆ្នាំ នឹងចាប់ផ្តើមទទួលការចាក់ដូចគ្នា ចាប់ពីខែសីហាខាងមុខនេះតទៅ។ ប្រទេសចិនបានប្តេជ្ញាទៀតថា នឹងចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនក្រុមមនុស្សវ័យជំទង់ស្ថិតក្នុងគោលដៅកំណត់ខាងលើ ដែលមានអាយុចាប់ពី ១២-១៧ឆ្នាំនោះ ឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១។ កន្លងមកនេះ អាជ្ញាធរចិនបានអនុម័តឲ្យប្រើប្រាស់រួចទៅហើយ នូវវ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរនោះគឺ Sinovac និង Sinopharm ដើម្បីចាក់ជូនក្រុមមនុស្សវ័យក្មេង និងជំទង់អាយុចាប់ពី ៣-១៧ឆ្នាំ។ គួរបញ្ជាក់ថា អាជ្ញាធរចិនមិនដែលបញ្ចេញរបាយការណ៍ជាប្រចាំថ្ងៃ អំពីចំនួនប្រជាជនដែលបានទទួលការចាក់គ្រប់ដូស ដូចទៅនឹងរបាយការណ៍ចំនួនដូសសរុបនៃវ៉ាក់សាំង ដែលខ្លួនបានចាក់ជូនប្រជាជននោះឡើយ។ […]

ថៃមានអ្នកបាត់បង់ជីវិត៨៧នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗ៩,៣១៧នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress July 14, 2021 14/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៣១៧ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៩,១៨៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១២៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៨៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយចំនួន ៥,១២៩នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៦៣,០២៩ករណី ក្នុងនោះមានអ្នកស្លាប់ ២,៨៤៧នាក់ និងអ្នកជាសះស្បើយ ២៦០,៥៨៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គឺថៃសម្រេចបាន១៣.២៣លានដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមសម្រេចឲ្យមានការចាក់វ៉ាក់សាំងកូវីដប្រភេទ Pfizer និង AstraZeneca លាយគ្នាក្នុងខ្លួនមនុស្សតែម្នាក់

Khmerpress July 14, 2021 14/07/2021

វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ប្រទេសវៀតណាមនឹងសម្រេចឲ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ប្រភេទបញ្ចូលគ្នាទៅក្នុងខ្លួនមនុស្សតែម្នាក់ ដោយវ៉ាក់សាំងទាំង ២ប្រភេទនោះមានដូចជាវ៉ាក់សាំងប្រភេទ Pfizer ផលិតនៅអាមេរិក និងវ៉ាក់សាំងប្រភេទ AstraZeneca ផលិតនៅប្រទេសអង់គ្លេស។ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងលាយគ្នានេះគឺគេនឹងចាក់វ៉ាក់សាំងប្រភេទ Pfizer នៅដូសទី ១ ហើយក្នុងចន្លោះពេលពី ៨-១២ សប្តាហ៍ក្រោយមកទើបគេចាក់វ៉ាក់សាំងប្រភេទ AstraZeneca បន្ថែមមួយដូសទៀតសម្រាប់ជាដូសទី ២។ ប្រភពខាងលើបានបន្តថា​ គិតត្រឹមពេលនេះមានប្រទេសធំៗមួយចំនួន ហើយដែលសម្រេចឲ្យមានការចាក់វ៉ាក់សាំងលាយគ្នាដូចនេះ បើទោះជាអង្គការសុខភាពពិភពលោកទើបព្រមានថា ការចាក់វ៉ាក់សាំងលាយគ្នាដូចនេះអាចមានគ្រោះថ្នាក់ក៏ដោយ។ ប្រទេសទាំងនោះមានដូចជា កាណាដា អេស្ប៉ាញ ថៃ និងកូរ៉េខាងត្បូងដើម ហើយមូលហេតុដែលនាំឲ្យមានការចាក់វ៉ាក់សាំងលាយគ្នាដូចនេះក៏ព្រោះតែក្រុមអ្នកជំនាញនៅក្នុងប្រទេសទាំងនោះបានរកឃើញថា ការចាក់វ៉ាក់សាំងលាយគ្នានឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta។ គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូសជូនពលរដ្ឋខ្លួនបានតិចជាង ៣០០,០០០ នាក់ប៉ុណ្ណោះ ខណៈវៀតណាមមានពលរដ្ឋសរុបជិត ១០០ លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ច្រើនបំផុត «១,៦១៥នាក់ក្នុង១ថ្ងៃ», ការរឹតបន្តឹងវិធានការសុវត្ថិភាព ត្រូវអនុវត្តទូទាំងប្រទេស

Khmerpress July 14, 2021 14/07/2021

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានបង្កើនការរឹតបន្តឹងបន្ថែម លើវិធានការរក្សាគម្លាតសង្គមនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវករណីឆ្លងជំងឺ COVID-19 ដ៏អាក្រក់មិនធ្លាប់មានរបស់ខ្លួន បន្ទាប់ពីបានរាយការណ៍ករណីឆ្លងថ្មីៗចំនួន ១,៦១៥ករណី ដែលត្រូវបានរកឃើញពេញមួយថ្ងៃអង្គារម្សិលមិញ និងជាចំនួនករណីឆ្លងប្រចាំថ្ងៃ «ខ្ពស់បំផុតមិនធ្លាប់មាន»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានគូសបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ រដ្ឋាភិបាលនឹងបង្កើនការរឹតបន្តឹងបន្ថែម លើវិធានការរក្សាគម្លាតសង្គម នៅទូទាំងប្រទេសដល់កម្រិតទី ២ ដោយលើកលែងតែតំបន់ភាគខាងត្បូង មួយចំនួនតែប៉ុណ្ណោះ។ នៅក្នុងការរឹតបន្តឹងកម្រិតទី ២ ការប្រមូលផ្តុំមនុស្សច្រើនជាង ០៨នាក់ត្រូវបានហាមឃាត់ ហើយភោជនីយដ្ឋាន និងបារនានា ត្រូវតែបិទទ្វារនៅត្រឹមពាក់កណ្តាលអធ្រាត្រ ខណៈការរឹតបន្តឹងកម្រិតទី ៤ ដែលហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ០២នាក់ចាប់ពីម៉ោង ០៦៖០០នាទីល្ងាចក៏នឹងត្រូវបានដាក់ចេញ ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតទៅផងដែរ នៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ […]

សារព័ត៌មានរ៉យទ័រ៖ ការចាក់លាយឆ្លាស់គ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca របស់ប្រទេសថៃគឺគ្មានការស្រាវជ្រាវច្បាស់លាស់ទេ

Khmerpress July 14, 2021 14/07/2021

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានប្រកាសថា ខ្លួននឹងធ្វើការកែសម្រួលផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយបានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac សម្រាប់ការចាក់លើកទី១ និងវ៉ាក់សាំងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca សម្រាប់ការចាក់លើកទី២។ ក្នុងនោះផងដែរ លោក Yong Poovorawan អ្នកជំនាញខាងជំងឺឆ្លងមកពីសកលវិទ្យាល័យជូឡាឡុងកន ក៏បានបញ្ជាក់ដែរថា គិតមកទល់ពេលនេះមានពលរដ្ឋយ៉ាងហោចណាស់ ១,២០០ នាក់ បានទទួលការចាក់វ៉ាក់សាំងឆ្លាស់គ្នាបែបនេះ ហើយមូលហេតុចម្បងរបស់ពួកគេ គឺដោយសារតែប្រតិកម្មនឹងការចាក់ដូសទី១ ប៉ុណ្ណោះ។ ការចាក់លាយឆ្លាស់គ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca របស់ប្រទេសថៃ ក៏ទំនងជាទើបតែមានដំបូងនៅលើពិភពលោកនេះដែរ បើទោះបីជាមានប្រទេសជាច្រើនកំពុងជ្រើសយកវិធីស្រដៀងគ្នានេះ ខណៈដែលសារព័ត៌មាន រ៉យទ័រ បាននិយាយថា បច្ចុប្បន្ននេះវានៅមិនទាន់មានការសិក្សាច្បាស់លាស់ ឬមានការសិក្សាពិសេសណាមួយលើការលាយបញ្ចូលគ្នាទេ។ ប្រការនេះក៏កំពុងធ្វើឱ្យមានការរិះគន់ពីពលរដ្ឋមួយចំនួនផងដែរ ដោយខ្លះបាននិយាយថា «ពួកគេមិនមែនជាកណ្ដុរសម្រាប់ពិសោធន៍នោះទេ!» ហើយខ្លះទៀតបានលើកឡើងថា «វាដូចជាការលើងសើចជាមួយជីវិតពលរដ្ឋ»។ ចំពោះបញ្ហានេះផងដែរ ក្រុមហ៊ុនឱសថចិន Sinovac មិនបានធ្វើការអធិប្បាយលើការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសថៃនោះទេ ហើយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ឯណោះវិញ ក៏បានត្រឹមតែនិយាយថា គោលនយោបាលវ៉ាក់សាំង គឺនឹងអនុវត្តតាមការសម្រេចចិត្តរបស់ប្រទេសដែលជាអ្នកប្រើប្រាស់។ យ៉ាងណាក៏ដោយ គិតមកដល់ពេលនេះគេក៏នៅមិនទាន់រកឃើញរបាយការណ៍ណាមួយ ដែលទាក់ទងនឹងប្រតិកម្មអាក្រក់បន្ទាប់ពីការចាក់វ៉ាក់សាំងឆ្លាស់គ្នានេះដែរ៕ អត្ថបទ៖ លីដា ប្រភព៖ […]

អូស្ត្រាលីបន្តបិទខ្ទប់ទីក្រុងស៊ីដនី «ពីរសប្តាហ៍ទៀត» ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩

Khmerpress July 14, 2021 14/07/2021

(ស៊ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលីបានប្រកាសនៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា ទីក្រុងស៊ីដនី (Greater Sydney) និងតំបន់ជុំវិញមួយចំនួនទៀត នឹងត្រូវបន្តបិទខ្ទប់ (lockdown) ចំនួនពីរសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី៣០ ខែកក្កដា ចំពោះមុខករណីឆ្លង COVID-19 ដែលនៅតែស្ថិតក្នុងកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើយ បន្ទាប់ពីករណីឆ្លង COVID-19 សរុប ៩៧នាក់ ត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅទីក្រុងស៊ីដនី)។ មនុស្សសរុប ៦៥,០០០នាក់ ក៏ត្រូវបានធ្វើតេស្តរក COVID-19 ផងដែរ តែក្នុងរយៈពេលពេញមួយយប់ថ្ងៃអង្គារប៉ុណ្ណោះ។ រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ ញូសោតវែលស៍ លោក ប្រ៊ែដ ហាហ្សាដ (Brad Hazzard) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងកំពុងពិនិត្យឡើងវិញ នូវដំបូន្មានទាំងអស់ផ្នែកសុខាភិបាល ហើយនឹងបន្តធ្វើបច្ចុប្បន្នភាពទៅដល់សហគមន៍ ប្រសិនបើមានការផ្លាស់ប្តូរណាមួយតម្រូវឲ្យធ្វើឡើង»។ គួរបញ្ជាក់ថា ការបិទខ្ទប់ត្រូវបានកំំណត់នៅទូទាំងតំបន់ Greater Sydney […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «២,៣០១ករណី» បន្ថែមទៀត ក្នុងនោះ ១,៧៩៧នាក់នៅទីក្រុងហូជីមិញ

Khmerpress July 14, 2021 14/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ២,៣០១ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,២៩៦ជាករណីឆ្លងនៅក្នុងស្រុក និងមាន០៥នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ១,៧៩៧ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣៤,៥០០នាក់ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៥៥៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews