ព័ត៌មានអន្តរជាតិ

អ៉ីស្រាអែល ប្រកាសពីការចាប់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធ ក្នុងផែនការរបស់អ៉ីរ៉ង់ សំដៅធ្វើឃាតនាយករដ្ឋមន្រ្តី លោក Netanyahu

Liny Chan September 19, 2024 19/09/2024

(ហ៊្សេរុយសាឡិម)៖ ទីភ្នាក់ងារសន្តិសុខអ៉ីស្រាអែល បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ជាពលរដ្ឋអ៉ីស្រាអែលផ្ទាល់ ក្រោមការសង្ស័យជាប់ពាក់ព័ន្ធ ក្នុងផែនការប៉ុនប៉ងធ្វើឃាតមួយ គាំទ្រដោយអ៉ីរ៉ង់ ដែលមានគោលដៅ​លើបុគ្គលសំខាន់ៗ រួមមានទាំងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ បុគ្គលម្នាក់នោះគឺជាអ្នកជំនួញ ដែលមានបណ្តាញទាក់ទងនៅប្រទេសតួកគី ហើយធ្លាប់បានចូលរួម កិច្ចប្រជុំយ៉ាងហោច២លើក នៅប្រទេសអ៉ីរ៉ង់ ដើម្បីជជែកអំពីលទ្ធភាពនៃការធ្វើឃាត នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ឬក៏ប្រធានទីភ្នាក់ងារចារកម្មក្នុងស្រុករបស់អ៉ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍រួម នៃទីភ្នាក់ងារចារកម្មក្នុងស្រុករបស់អ៉ីស្រាអែល ហៅថា Shin Bet និងប៉ូលិសអ៉ីស្រាអែល ការចាប់ខ្លួននោះ បានប្រព្រឹត្តទៅ កាលពីខែសីហា។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារ Shin Bet ក៏បានរកឃើញផងដែរ នូវអ្វីដែលខ្លួនអះអាងថា ជាផែនការរៀបចំដោយ ចលនាប្រដាប់អាវុធនៅលីបង់ គឺ Hezbollah ដើម្បីធ្វើឃាតអតីតមន្រ្តីការពារជាតិជាន់ខ្ពស់អ៉ីស្រាអែលម្នាក់។ មន្រ្តីជាន់ខ្ពស់ម្នាក់នោះ ក្រោយមកត្រូវបានបង្ហាញអត្តសញ្ញាណថា គឺជាអតីតប្រមុខកងទ័ព […]

UPDATE: តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា កើនដល់២៦៨នាក់ និងបន្តបាត់ខ្លួន៨៨នាក់

Liny Chan September 19, 2024 19/09/2024

(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា តួលេខអ្នកដែលបានបាត់បង់ជីវិត នៅក្នុងប្រទេសអាស៊ានមួយនេះ ដោយសារឥទ្ធិពលព្យុះ Yagi នៅតែបន្តកើនឡើង ពោលគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ គឺដល់ចំនួន២៦៨នាក់ ខណៈ៨៨នាក់ទៀត នៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលយោធា បានប្រកាសថា គ្រោះទឹកជំនន់ បានបណ្តាលឱ្យមាន មនុស្សស្លាប់ចំនួន២៦៨នាក់ និងបាត់ខ្លួន៨៨នាក់ នៅទូទាំងប្រទេស ខណៈឃុំសរុបចំនួន៥៦ បានរងការជន់លិច។ ផ្ទៃដីស្រែនិងដំណាំដទៃទៀតទំហំ​ជិត២៧០,០០០ហិកតា ត្រូវបានលិចលង់ ហើយសត្វចិញ្ចឹមតាមកសិដ្ឋានជាង ១០០,០០០ក្បាល ត្រូវបានសម្លាប់។ អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនមីយ៉ាន់ម៉ារហូតដល់៦៣០,០០០នាក់ អាចនឹងត្រូវការការផ្តល់ជំនួយជាចាំបាច់ ដោយសារព្យុះ Yagi។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធា បានធ្វើការអំពាវនាវយ៉ាងកម្រមួយ ដោយស្វែងរកការផ្តល់ជំនួយ​ពីបរទេស ដើម្បីយកទៅជួយជនរងគ្រោះ ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។ ប្រមុខរបបសឹក លោក Min Aung Hlaing បានបង្គាប់ឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងធ្វើយ៉ាងណាស្តារស្ថានការណ៍ ឱ្យវិលទៅរកប្រក្រតីភាពវិញ ក្នុងរយៈពេល៦ខែ។ គួរបញ្ជាក់ថា […]

លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្តមីស៊ីលបាលិស្ទីគស៊េរីថ្មីបំពាក់ក្បាលគ្រាប់ខ្នាតយក្ស

Liny Chan September 19, 2024 19/09/2024

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដោយ បំពាក់ក្បាលគ្រាប់ខ្នាតយក្ស និងមីស៊ីលគ្រូស កាលពីថ្ងៃពុធម្សិលមិញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលអំពាវនាវឱ្យពង្រឹងសមត្ថភាពអាវុធទូទៅ និងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA បានស្រង់សម្ដីលោក គីម ជុងអ៊ុន ដែលបានបញ្ជាក់ថាការធ្វើតេស្ដ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអាវុធ គឺជារឿងចាំបាច់ ពីព្រោះតែការគំរាមកំហែងធ្ងន់ធ្ងរបង្កឡើង ដោយកងកម្លាំងខាងក្រៅ ចំពោះសន្តិសុខជាតិ។ កម្លាំងខាងក្រៅ ទោះលោក គីម មិនបានហៅឈ្មោះចំៗ តែគេដឹងថាលោកចង់សំដៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ វ៉ាស៊ីនតោន។ សេចក្ដីរាយការណ៍របស់ KCNA ទំនងជាសំដៅលើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃពុធម្សិលមិញ ដែលជាការធ្វើតេស្ដមីស៊ីលជាលើកទី២ ក្នុងរយៈពេលមួយសប្ដាហ៍។ កាលពីសប្ដាហ៍មុន កូរ៉េខាងជើង ក៏បានបញ្ចេញជាលើកដំបូងដែរនូវរូបភាពរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ខណៈលោក គីម អំពាវនាវឱ្យមន្ត្រីរបស់ លោកប្រឹងប្រែងក្នុងកិច្ចការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។ គួរបញ្ជាក់ថា បើតាម KCNA មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់ កាលពីថ្ងៃពុធ គឺជាមីស៊ីលប្រភេទ Hwasongpho-11-Da-4.5 អាចបំពាក់ក្បាលគ្រាប់ធម្មតាខ្នាតយក្ស ទម្ងន់ ៤.៥តោន។ […]

ក្រុមហ៊ុនជប៉ុន Icom អះអាងថា ឧបករណ៍វិទ្យុទាក់ទងដែលផ្ទុះបណ្ដាលឱ្យមនុស្ស ២០នាក់បាត់បង់ជីវិត និងរបួសរាប់រយនាក់នៅលីបង់ គឺឈប់ផលិតតាំងពី១០ឆ្នាំមុនម៉្លេះ

Liny Chan September 19, 2024 19/09/2024

(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន Icom នាថ្ងៃព្រហហស្បតិ៍នេះ បាននិយាយថា ខ្លួនបានបញ្ឈប់ការផលិតនិងនាំចេញ ម៉ូដែលវិទ្យុទាក់ទង ដែលផ្ទុះនៅឯ​ប្រទេសលីបង់ កាលពីថ្ងៃពុធ ហើយបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស តាំងតែពីប្រមាណ១០ឆ្នាំមុនម៉្លេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុន Icom បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ឧបករណ៍វិទ្យុទាក់ទងម៉ូដែល IC-V82 ត្រូវបានផលិតនិង​នាំចេញ ដែលរួមមានទៅកាន់តំបន់មជ្ឈិមបូព៌ា ផងដែរ ចាប់ពីឆ្នាំ២០០៤ ដល់ត្រឹមខែតុលា ឆ្នាំ២០១៤។ ឧបករណ៍នេះ លែងមាន​ការផលិតតទៅទៀត តាំងតែពី១០ឆ្នាំមុនម៉្លេះ ហើយចាប់ពីពេលនោះមក ពួកវាមិនត្រូវបាននាំចេញពី ក្រុមហ៊ុនយើងទៀតឡើយ»។ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ឧបករណ៍វិទ្យុទាក់ទង ឬហៅថា «អៃកូម» ដែលប្រើប្រាស់ដោយសមាជិកក្រុមហេសបូឡា បានផ្ទុះនៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ ដែលការផ្ទុះនោះ កើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម៉ាស៉ីនផ្ញើសារ pager របស់ចលនាប្រដាប់អាវុធមួយនេះ បានផ្ទុះព្រមៗគ្នា។ ក្រសួងសុខាភិបាលលីបង់ បាននិយាយថាមនុស្ស ២០នាក់ត្រូវបានសម្លាប់ និងជាង ៤៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះវិទ្យុទាក់ទងអៃកូម នៅជាយទីក្រុងបេរូត និងតំបន់ជ្រលងភ្នំ Bekaa ខណៈចំនួនអ្នកស្លាប់ដោយសារ […]

ព្យុះត្រូពិកថ្មីមួយទៀត នឹងវាយប្រហារភាគកណ្ដាលវៀតណាម ដែលទើបរងគ្រោះពីព្យុះ Yagi

Liny Chan September 19, 2024 19/09/2024

(ហាណូយ)៖ ព្យុះត្រូពិកមួយត្រូវបានព្យាករថានឹងវាយប្រហារលើភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងដែលអាចនឹងបង្កជា គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ បន្ទាប់ពីតំបន់ភាគខាងជើងរងការវាយប្រហារដោយព្យុះ Yagi។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះត្រូពិកខាងលើដែលត្រូវបានហៅថាព្យុះលេខ ៤ ឬ Storm No.4 នៅក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរឧតុនិយមវៀតណាមព្យាករថានឹងវាយប្រហារលើតំបន់ឆ្នេរចាប់ពីខេត្ត Quang Tri រហូតដល់ខេត្ត Quang Nam នៅល្ងាចថ្ងៃពុធនេះ ជាមួយល្បឿនខ្យល់ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។ គួរបញ្ជាក់ថា វៀតណាម ទើបតែរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះសង្ឃរា Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៤នេះ។ ព្យុះនេះវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជិត២សប្ដាហ៍មុន ដោយសម្លាប់មនុស្សជាង ២៩០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ១.៦ពាន់លានដុល្លារ។ ព្យុះ No.4 អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយកម្រិតទឹកភ្លៀងចន្លោះ ពី ១០០ ទៅ ៣០០មីលីម៉ែត្រ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃសុក្រ នៅភាគខាងកណ្ដាលវៀតណាម ក្នុងនោះរួមមានទាំងតំបន់ទេសចរណ៍ Danang ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កុមាររហូតដល់ ៦លាននាក់ នៅតំបន់អាស៉ីអាគ្នេយ៍ រងផលប៉ះពាល់ដោយសារព្យុះ Yagi ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនដល់ជិត ៥៤០នាក់

Liny Chan September 18, 2024 18/09/2024

(បាងកក)៖ អង្គការ UNICEF បានរាយការណ៍នាថ្ងៃពុធនេះថា គ្រោះទឹកជំនន់និងរអិលបាក់ដីដ៏អាក្រក់ ដែលបង្កឡើងដោយព្យុះ Yagi បានជះផលប៉ះពាល់លើ កុមារសរុបជិត ៦លាននាក់ នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ ខណៈតួលេខអ្នកស្លាប់ នៅបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ព្យុះទីហ្វុង Yagi បាននាំមកនូវខ្យល់បក់យ៉ាងខ្លាំងក្លា រួមជាមួយភ្លៀងធ្លាក់យ៉ាងជោគជាំបំផុត នៅប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅពេលដែលវាបានបោកបក់កាត់តំបន់នេះ កាលពីជិត២សប្តាហ៍មុន។ នៅថ្ងៃពុធនេះ ថៃបានរាយការណ៍អំពី ចំនួនអ្នកស្លាប់៣នាក់ទៀត ជាហេតុនាំឱ្យតួលេខអ្នកស្លាប់សរុបនៅទីនោះ កើនដល់១៨នាក់ ខណៈអ្នកបាត់បង់ជីវិតទាំងអស់ នៅទូទាំងតំបន់ កើនដល់ចំនួន៥៣៧នាក់។ ទីភ្នាក់ងារទទួលបន្ទុកផ្នែកកុមាររបស់អង្គការសហប្រជាជាតិ (UN) គឺអង្គការ UNICEF បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កុមារសរុបជិត៦លាននាក់ បានរងផលប៉ះពាល់ដោយសារព្យុះ Yagi។ បើតាម UNICEF ការទទួលបានទឹកស្អាត ការអប់រំ ការថែទាំសុខភាព ស្បៀងអាហារ និងកន្លែងជ្រកកោន សុទ្ធតែត្រូវបានប៉ះពាល់។ គួរបញ្ជាក់ថា នៅវៀតណាម […]

ជប៉ុនមានប្រជាជនអាយុចាប់ពី១០០ឆ្នាំឡើង ចំនួនជាង៩៥,០០០នាក់ ហើយសឹងតែជាស្រ្តីទាំងអស់

Liny Chan September 17, 2024 17/09/2024

(តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះថា ចំនួនប្រជាជននៅក្នុងប្រទេសអាស៉ីខាងកើតមួយនេះ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើងទៅ បានកើនដល់តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា គឺជាង៩៥,០០០នាក់ ហើយជិត៩០ភាគរយ គឺជាស្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងសុខាភិបាលជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គិតនៅត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ជប៉ុនមានប្រជាជនអាយុ ១០០ឆ្នាំឡើង សរុបចំនួន៩៥,១១៩នាក់ ពោលគឺកើន២,៩៨០នាក់ ធៀបទៅនឹងឆ្នាំមុន ហើយក្នុងចំណោមនោះ ៨៣,៩៥៨នាក់ជាស្រ្តី និង១១,១៦១នាក់ជាបុរស។ ទិន្នន័យខាងលើ គូសរំលេចបន្ថែមទៀត នូវវិបត្តិប្រជាសាស្រ្ត ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៤ មួយនេះ កំពុងតែប្រឈម ខណៈជប៉ុនមានមនុស្សចាស់កាន់តែច្រើនទៅៗ ហើយចំនួនប្រជាជនសរុប បន្តថយចុះជាលំដាប់។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ រដ្ឋាភិបាលជប៉ុន បានបង្ហាញទិន្នន័យថា ចំនួនប្រជាជនដែលមានអាយុ៦៥ឆ្នាំឡើង បានកើនដល់៣៦.២៥លាននាក់ ដែលជាតួលេខ​ខ្ពស់បំផុតមិនធ្លាប់មាន ហើយស្មើនឹង២៩.៣ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុប។ គួរបញ្ជាក់ថា សព្វថ្ងៃ ជប៉ុនជាប្រទេស ដែលបុគ្គលចាស់ជាងគេបង្អស់លើពិភពលោក កំពុងរស់នៅគឺ លោកយាយ Tomiko Itooka។ លោកយាយ Itooka […]

UPDATE: អ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ នៅមីយ៉ាន់ម៉ា កើនឡើងដល់ ២២៦នាក់ និងបាត់ខ្លួន ៧៧នាក់

Liny Chan September 17, 2024 17/09/2024

(ណៃពិដោ)៖ ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់ដ៏ធំ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង Yagi បានកើនឡើងដល់ចំនួន ២២៦នាក់ហើយ ខណៈអង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សច្រើនជាង ៦០០,០០០នាក់ អាចត្រូវការជំនួយសង្រ្គោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ពីអ្នកស្លាប់ចំនួន ២២៦នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ខណៈមនុស្សចំនួន ៧៧នាក់បាត់ខ្លូន។ ផ្ទៃដីដាំដុះស្រូវជិត ២៦០,០០០ហិកតា និងដំណាំផ្សេងទៀតត្រូវបានបំផ្លាញ ដោយទឹកជំនន់។ ការិយាល័យអង្គកាសហប្រជាជាតិទទួលបន្ទុក សម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានប៉ាន់ស្មានថា មនុស្សប្រហែល ៦៣១,០០០នាក់កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ទូទាំងប្រទេសមីយ៉ាន់ម៉ា។ UNOCHA បានឱ្យដឹងបន្ថែមថា ស្បៀងអាហារ ទឹកសម្រាប់បរិភោគ ទីជម្រក និងសំលៀកបំពាក់ សុទ្ធតែជាតម្រូវការបន្ទាន់ ហើយបញ្ហា​ខ្សែ​បណ្តាញ​ទំនាក់ទំនង​ ដែលខូចខាតឬត្រូវកាត់ផ្តាច់ ​និង​ស្ពាន​ដែល​រង​ការ​ខូច​ខាត ​សុទ្ធ​តែ​ជា​ក្តី​រំខាន​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ។ គួរបញ្ជាក់ថា សម្រាប់តំបន់អាស៊ាន ព្យុះ Yagi បានបោកបក់ពាសពេញភាគខាងជើងនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា […]

ការឡើងថ្លៃប្រាក់បាតខ្លាំងពេកប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ

Liny Chan September 17, 2024 17/09/2024

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រាក់បាតរបស់ប្រទេសថៃឡើងថ្លៃខ្លាំងពេក និងកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានរំពឹងថានឹងមានកំណើនតិចតួចនៅឆ្នាំនេះ ហើយធនាគារកណ្តាលគួរតែចាត់វិធានការលើរូបិយប័ណ្ណនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល។ ការលើកឡើងនេះនាំឱ្យមានការបន្តខ្វែងគំនិតគ្នាដែលកើតមានឡើងអស់ជាច្រើនខែរវាងរដ្ឋាភិបាលនិងធនាគារកណ្តាលជុំវិញការកំណត់អត្រាការប្រាក់។ នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រាក់បាតត្រូវបានជួញដូរក្នុងតម្លៃខ្ពស់ខ្លាំងបំផុតរបស់ខ្លួនក្នុងរយៈពេលជាង ១៨ខែធៀបធៀបនឹងប្រាក់ដុល្លារអាមេរិកពោលគឺ ៣៣,១៦បាតក្នុងមួយដុល្លារ។ កាលពីខែមុន ក្រសួងពាណិជ្ជកម្មបានរក្សាគោលដៅកំណើននាំចេញរបស់ខ្លួនសម្រាប់រយៈពេលពេញមួយឆ្នាំក្នុងអត្រា ១ ទៅ ២ភាគរយ។ សម្រាប់រយៈពេលពីខែមករាដល់ខែកក្កដា ការនាំចេញរបស់ប្រទេសថៃបានកើនឡើង ៣,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កាលពីខែសីហា ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅក្នុងអត្រា ២,៥ភាគរយក្នុងកិច្ចប្រជុំ៥លើកជាប់ៗគ្នា ដោយនិយាយថា ការកំណត់អត្រាការប្រាក់គោលនយោបាយនេះស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈដែលធនាគារជំទាស់ទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលឱ្យកាត់បន្ថយអត្រាការប្រាក់។ ការវាយតម្លៃអត្រាបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា។ រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃបានអំពាវនាវម្តងហើយម្តងទៀតឱ្យធនាគារកណ្តាលថៃកាត់បន្ថយអត្រាការប្រាក់ដើម្បីស្របតាមវិធានការជំរុញសារពើពន្ធដែលបានគ្រោងទុក ខណៈដែលរដ្ឋាភិបាលព្យាយាមចាប់ផ្តើមជំរុញសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Apple ដំឡើងថ្លៃថ្ម iPhone ខ្ទង់ ២០ដុល្លារបន្ថែមទៀតសម្រាប់ថ្មដែលផុតការធានាពី AppleCare

Liny Chan September 16, 2024 16/09/2024

(បរទេស)៖ ប្រភពថ្មីមួយបានរាយការណ៍មកថា ក្រុមហ៊ុន Apple បានប្រកាសដំឡើងថ្លៃថ្ម iPhone របស់ខ្លួនសម្រាប់អតិថិជនទាំងអស់ដែលផុតការធានាពី AppleCare រហូតដល់ ១១៩ដុល្លារ ខណៈការកើនឡើងនេះប៉ះពាល់ជាពិសេសដល់ iPhone 16 Pro និង iPhone 16 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈរបាយការណ៍ចេញផ្សាយបានបង្ហាញថា តម្លៃថ្មីនេះ គឺកើនឡើងប្រហែល ២០ដុល្លារ​ពី iPhone 15 Pro/ Pro Max ដែលពីមុនដាក់លក់ខ្ទង់ ៩៩ដុល្លារ។ ដោយឡែកសម្រាប់ iPhone 16 និង iPhone 16 Plus គឺពុំមានការប្រែប្រួលតម្លៃនោះទេ ពោលគឺនៅរក្សាតម្លៃដើម ៩៩ដុល្លារដដែល។ នេះមិនមែនជាលើកទី១ នោះទេដែល Apple ដំឡើងថ្លៃថ្ម iPhone សម្រាប់ជំនួសខាងក្រៅរបស់ខ្លួន កាលពីជំនាន់ iPhone 14 កន្លងទៅក៏មានការបែ្រប្រួលតម្លៃខ្ទង់ […]