សិល្បៈ

តារាម៉ូដែល Jasmine Tookes​ ជាប់ឈ្មោះជានារីស្អាតជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២២

Khmerpress December 30, 2022 30/12/2022

(អាមេរិក)៖ ខណៈឆ្នាំ២០២២ កាន់តែខិតជិតដល់ទីបញ្ចប់ហើយនោះ នាពេលថ្មីៗនេះស្រាប់តែមានការប្រកាសពីចំណាត់ថ្នាក់សម្រស់តារាស្រីដែលមានភាពស្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ និងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រជាច្រើន ក្រោយពីបានទន្ទឹងរង់ចាំមើលអាយដលរបស់ពួកគេរៀងៗខ្លួន ។ បើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Thailand Postsen បានឲ្យដឹងថា នារីដែលបានជាប់ក្នុងលំដាប់ Top 1 ឬអាចនិយាយបានថា ជានារីដែលមានសម្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ គឺបានទៅលើ តារាម៉ូដែលស្រីអាមេរិក នាង Jasmine Tookes។ នាងត្រូវបានបោះឆ្នោតជ្រើសរើស អ្នកដែលមានមុខស្អាតជាងគេលើពិភពលោក ដោយវ៉ាដាច់លើតារាជាច្រើននៅក្នុង Top 100 ហើយនេះ ក៏ជាលើកទី៨ ហើយ រូបនាងបានស្ថិតក្នុងបញ្ជី។ គួរជម្រាបថា តារាម៉ូដែល Jasmine បានកើតនៅឆ្នាំ ១៩៩១ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដោយរូបនាងមានកម្ពស់ ១,៧៥ ម៉ែត្រ មានស្បែកពណ៌ត្នោត ភ្នែកពណ៌ត្នោត ច្រមុះត្រង់ និងមានបបូរមាត់ដ៏ទាក់ទាញ។ យ៉ាងណាមិញ ជាមួយនឹងសម្រស់ដ៏លេចធ្លោ និងរូបរាងស្ដង់ដាររបស់នាង Jasmine បានទាញយកចិត្តទស្សនិកជនជាច្រើន ឲ្យមានការពេញចិត្តព្រមទាំងអាចធ្វើឲ្យនាងអាចដណ្ដើមតំណែងមួយនេះបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឡូរ៉ា ម៉ម បង្ហាញមោទកភាពចំពោះ វណ្ណដា​ និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ

Khmerpress December 28, 2022 28/12/2022

(ភ្នំពេញ)៖ តន្រ្តីករនិង អគ្គនាយកប្រតិបត្តិរបស់ផលិតកម្មបារមី Baramey Production​ កញ្ញា ឡូ​រ៉ា​ ម៉ម បានបង្ហាញពីមោទកភាពចំពោះ វណ្ណដា​ និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ។ កញ្ញាបានលើកឡើងថា ថ្មីៗនេះNME Asia បានចេញផ្សាយបញ្ជី កំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ហើយក្នុងនោះ អាល់ប៊ុម Skull 2 របស់ Vann Da – វណ្ណដា ជាមួយនឹងបទ “Khmer Blood” ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៣ ផងដែរ ក្នុងតារាងជាមួយនឹងតារាចម្រៀងអាស៊ីផ្សេងទៀត។ CEO រូបនេះបានបន្តថា ក្រៅពីវិស័យតន្ត្រី វិស័យកីឡារបស់កម្ពុជា ក៏កំពុងតែមានសន្ទុះការគាំទ្រនិងឱកាសបង្ហាញសមត្ថភាព ដោយកាលពីពេលថ្មីៗនេះ កីឡាករធឿន ធារ៉ា ទើបតែលើកពានពីស្ដេចប្រដាល់ថៃជាលើកដំបូង។ កញ្ញា ឡូ​រ៉ា​ ម៉ម បានសរសេររៀបរាប់ថា៖ «កាលពីថ្ងៃទី​២៣ ខែធ្នូ កន្លងមកនេះ NME Asia បានចេញផ្សាយបញ្ជី […]

ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ

Khmerpress December 28, 2022 28/12/2022

Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រកួតនៅឥណ្ឌូនេស៊ី កញ្ញាបានចូល TOP20- TOP10 ដោយសមត្ថភាព និងគ្រងមកុដលំដាប់រងទី ៥ Miss Grand International 2022។ ក្រោយពីបានកាន់តំណែងជាលំដាប់រងទី៥ កញ្ញាមមាញឹកជាខ្លាំងជាមួយនឹងស្ថាប័នMiss Grand International មានការងារជាបន្តបន្ទាប់នៅប្រទេសថៃ។ ក្នុងនោះផងដែរបន្ទាប់ពីបញ្ចប់ការងាររយៈពេល៣ខែ នៅក្រៅប្រទេស នៅថ្ងៃនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ។ កញ្ញាបានសរសេររៀបរាប់ថា៖« ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ«ពេជ្រ វត្តីសារ៉ាវឌ្ឍី» Miss Grand Cambodia 2022 និងជា 5th Runner Up Miss Grand International 2022 ឥឡូវនេះនាងខ្ញុំមានគម្រោងនិងឱកាស ធ្វើដំណើរវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលខាងមុខនេះ បន្ទាប់ពីចំណាយពេលវេលារយៈពេល៣ខែកន្លងមក តំណាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតលើឆាកអន្តរជាតិនិងបំពេញភារកិច្ចមួយចំនួនជាមួយ […]

បេក្ខភាព «Miss Universe» តំណាងកម្ពុជា ហង្ស ម៉ានីតា ចេញទៅប្រកួតនៅអាមេរិក ក្នុងជំនឿចិត្តយ៉ាងមុតមាំនាំជោគជ័យជូនជាតិ

Khmerpress December 27, 2022 27/12/2022

(ភ្នំពេញ)៖ ម្ចាស់គ្រងមកុដ «Miss Universe Cambodia 2022» ហង្ស ម៉ានីតា បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចេញទៅប្រកួតក្នុងកម្មវិធី Miss Universe Internatoinal នៅសហរដ្ឋអាមេរិកលើកទី៧១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសចេញដំណើរទៅប្រកួតជាលក្ខណៈអន្តរជាតិ តំណាងឲ្យប្រទេសកម្ពុជា នៅពេលនេះ គេសង្កេតឃើញមានអ្នកជូនដំណើរ ដែលជាអ្នកចូលចិត្តវិស័យកញ្ញាឯក យ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានអ្នកគ្រប់គ្រងកម្មវិធី «Miss Universe Cambodia 2022» គឺលោក ម៉ែន និមលរ័ត្ន និងអ្នកជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កញ្ញាឯក គឺលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ, លោក គង់ វិសាល អ្នកដឹក​នាំកម្មវិធីសិល្បៈ របស់ទូរទស្សន៍បាយ័ន ព្រមទាំងសាច់ញាតិ និងអ្នកគាំទ្រជាច្រើននាក់។ Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា […]

ពិធីករលោក សុខ រ៉ាស៊ី ភ័យចង់គាំងបេះដូង ជិះកង់បី អស់តែជាង១ម៉ឺនរៀល ច្រឡំស្កេន QR code បាញ់លុយជាង ១ម៉ឺនដុល្លារ តែសំណាងប៉ះចំអ្នកបើកកង់បីចិត្តល្អដកលុយអោយវិញ

Khmerpress December 26, 2022 26/12/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក សុខ រ៉ាស៊ី ដែលជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប និងមានការគាំទ្រជាច្រើនពីសំណាក់មហាជននោះ បានចែករំលែកបទពិសោធន៍មួយ ទៅដល់បងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់ កុំឱ្យដូចរូបលោក ដោយកាលពីព្រឹកមិញលោក សុខ រ៉ាស៊ី ​បានស្កេន QR code ច្រឡំបាញ់លុយឱ្យផាសអេបជាង ១ម៉ឺនដុល្លារ តែសំំណាងប៉ះចំផាសអេបចិត្តល្អដកលុយអោយវិញ។ ក្នុងនោះ លោក សុខ រ៉ាសុី បានសរសេរយ៉ាងដូច្នេះថា៖ “ភ័យចង់គាំងបេះដូង បងប្អូន ច្រឡំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ! ចែករំលែកបទពិសោធន៍ មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$ ព្រោះ QR CODE […]

រំភើបជំនួស! ពូ ឃ្លាំង ប្រកាសផ្ដល់អាហារូបករណ៍ដល់ប្អូនស្រីជាប់និទ្ទេសAមកពីវិទ្យាល័យកំពង់ក្ដី ដែលមានជីវភាពខ្វះខាត រយៈពេលមួយឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ

Khmerpress December 26, 2022 26/12/2022

រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់លោកពូ ឃ្លាំង ដែលជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូប និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមអបអសាទរប្អូនស្រី ដែលបានជាប់និទ្ទេសA ដោយលោក ពូ ឃ្លាំង បានជួយលើកទឹកចិត្ត និងអបអរសាទរទៅដល់ប្អូនស្រីជាប់និទ្ទេសA ថែមទាំងផ្ដល់អាហារូបករណ៍រយៈពេល ១ឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ តាមជំនាញដែលចង់បាន។ ក្នុងនោះ លោក ពូ ឃ្លាំង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “មិនមែនជោរតាមគ្នាទេ តែជាទឹកចិត្តបន្តិចបន្តួច ការស្រលាញ់ ការជួយលើកទឹកចិត្ត នឹងការរំភើបពេក… អបអសាទរដែលក្មួយបានជាប់និទ្ទេសA អរគុណដែលលោកពូ អ្នកមីង ដែលខំតស៊ូអោយកូនបានរៀនរហូតដល់ប្រលងជាប់បែបនេះ បើមិនទាន់មានអ្នកជួយក្មួយ ពូ អាចផ្តល់អាហារូបករណ៍ ជូនក្មួយមួយឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ តាមជំនាញដែលក្មួយរើស និងស្រលាញ់ តែបើក្មួយស្រលាញ់ជំនាញផ្នែក ទីផ្សារ នឹងការងារលើវិស័យ Media ពូអាចផ្តល់ឱកាសអោយក្មួយរៀនផង នឹងធ្វើការផងជាមួយក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ លើជំនាញនេះ បណ្តុះបណ្តាលដោយ P-K ( Rith Omega ) អាចទាក់ទងជំនួយការខ្ញុំផ្ទាល់បាន : […]

សូមចូលរួមរំលែកទុក្ខ! សាស្រ្តាចារ្យ នូ សណ្ដាប់ តួអង្គក្នុងភាពយន្តរឿង «ទឹកចិត្តម្តាយ» បានទទួលមរណភាពហើយ

Khmerpress December 23, 2022 23/12/2022

តារា​សម្តែង​ជើងចាស់ លោកស្រី នូ សណ្ដាប់ និងជាព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត បានទទួលមរណភាពហើយនៅវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។ បើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Amazing Cambodia បានសរសេររៀបរាប់ថា៖ «សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្តាយក្នុងភាពយន្តរឿង ទឹកចិត្តម្តាយ ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ២០០៣) បានទទួលមរណភាពវេលាហើយ វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។ សូមវិញ្ញាណក្ខ័ន្ធអ្នកគ្រូទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះគ្រួសារសពពីចម្ងាយ»។ ​តាម​ប្រភព​អ្នកសិល្បៈ​បុរាណ និងមហាជនជាច្រើន បាន​ចូលរួម​រំលែក​ទុក្ខ យ៉ាង​ក្រៀមក្រំ​នេះ តាម​សារ​រំលែក​ទុក្ខ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ប្រឡងបាក់ឌុបលទ្ធផលទទួលបាននិទ្ទេស C

Khmerpress December 23, 2022 23/12/2022

ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស C។ ពេជ្រ ថៃ បានបង្ហោះលទ្ធផលនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ទីបំផុតខ្ញុំអាចធ្វើបានហើយ#819#C»។ នៅក្នុងលទ្ធផលដែលពេជ្រ ថៃ ទទួលបាននោះគឺខ្មែរ B គណិតD ផែនដីD ភូមិB ប្រវត្តិA សីលធម៌C ភាសា F។ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ […]

ល្អមែនទែន! លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ប្រកាសពីគម្រោងបង្កើត APP Ream ដើម្បីគាំទ្រ និងបង្កេីតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺរឿងល្បុក្កតោ

Khmerpress December 19, 2022 19/12/2022

លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម ថ្មីៗនេះបានប្រកាសពីគម្រោងបង្កើត APP Ream ដើម្បីគាំទ្រ និងបង្កេីតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺរឿងល្បុក្កតោ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ដើម្បីឱ្យ APP Ream មានការគាំទ្រនិងស្គាល់ច្រើន ម្ចាស់ផលិតកម្មរាម រូបនេះនឹងរៀបចំជាខ្សែភាពយន្ដខ្លីមួយដែលជាពាណិជ្ជកម្មផ្សព្វផ្សាយ App Ream ហេីយយកឈុតល្បុក្កតោជាធំមកដាក់ក្នុងវីដេអូពាណិជ្ជកម្មនេះតែម្តង។ អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជាម្ចាស់ផលិតកម្មរាម រូបនេះបានសរសេររៀបរាប់ថា៖ «Ream the undeveloped គុនល្បុក្កតោ? ក្រុមគាត់មកខមមិនជាច្រេីនតែខ្ញុំចាប់អារម្មណ៍តែខមមិនមួយនេះ ចង់ដឹងហេតុផលចាំខ្ញុំបកស្រាយប្រាប់អ្នកជិតខាង ទោះខ្ញុំដេីរយឺតតែខ្ញុំបានដេីរទៅមុខហេីយមិនឈប់ ជាដំបូងខ្ញុំបានបង្កេីតផលិតកម្មរាម បន្ទាប់ផលិតបទអ្នកចម្បាំងដេីម្បីប្រម៉ូតគុនល្បុក្កតោ ហេីយឥលូវនេះខ្ញុំបានបង្កេីត App Ream មួយទៀតសម្រាប់ការគាំទ្រ និង បង្កេីតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺ រឿងល្បុក្កតោ។ មួយទៀតដែលអាចឱ្យ App Ream ល្បីល្បាញមានអ្នកស្គាល់ច្រេីន ខ្ញុំបានរៀបចំជាខ្សែភាពយន្ដខ្លីមួយដែលជាពាណិជ្ចកម្មផ្សព្វផ្សាយ App Ream ហេីយយកឈុតល្បុក្កតោជាធំមកដាក់ក្នុង TVC នេះ គោលដៅធំគឺ៖ ទី ១ ជាកាដូធំអបអរសាទរគុនល្បុក្កតោបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក […]

Angelina Jolie លាឈប់ពីតំណែងជាបេសកជនពិសេសទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បន្ទាប់ពីធ្វើការងារនេះរយៈពេល២០ឆ្នាំ

Khmerpress December 19, 2022 19/12/2022

(អាមេរិក)៖ កំពូលតារាហូលីវូដល្បីឈ្មោះ លោកស្រី Angelina Jolie បាននិយាយនៅសប្តាហ៍មុនថា លោកស្រីបានសម្រេចចិត្ត ចុះចេញពីតំណាងជាបេសកជនពិសេសទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិហើយ (UNHCR) បន្ទាប់ពីធ្វើកិច្ចការងារនេះអស់រយៈពេលជាង២០ឆ្នាំ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា តារាសម្តែងហូលីវូដវ័យ ៤៧ឆ្នាំរូបនេះបានបំពេញការងារជាង៦០បេសកកម្មជាមួយ UNHCR ដោយបានឆ្លុះបញ្ចាំងពីស្ថានភាពនៃមនុស្សរាប់លាននាក់ ដែលបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេទៅកន្លែងផ្សេងទៀតៗ ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោកស្រី Angelina Jolie បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពីរយៈពេល២០ឆ្នាំ ធ្វើការនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ខ្ញុំមានអារម្មណ៍ថា វាដល់ពេលហើយ សម្រាប់ខ្ញុំ ដើម្បីធ្វើការងារនេះក្នុងបែបផ្សេងទៀត ពោលគឺចូលរួមដោយផ្ទាល់ជាមួយជនភៀសខ្លួន និងអង្គការក្នុងស្រុក និងគាំទ្រការតស៊ូមតិរបស់ពួកគេ សម្រាប់រកដំណោះស្រាយ»។ លោកស្រីបានបន្តថា «​នឹង​បន្ត​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដោយប្រើឥទ្ធិពលរបស់​ខ្ញុំដោយផ្ទាល់ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ជួយ​ជនភៀសខ្លួន»។ បើតាម UNHCR បានហៅកំពូលតារាហូលីវូដរូបនេះថា ជាអ្នកគាំទ្រសិទ្ធិជនភៀសខ្លួនដ៏មានឥទ្ធិពលបំផុតម្នាក់។ តារាអាមេរិករូបនេះ ក៏ត្រូវបានគេដឹងថា ជាអ្នកឈ្នះពានរង្វាន់អូស្ការ សម្រាប់ការធ្វើការជាមួយ UNHCR តាំងពីឆ្នាំ ២០០១ ហើយបានក្លាយជាបេសកជនពិសេសនៅឆ្នាំ ២០១២៕ ផ្តល់សិទ្ធិដោយ៖ […]