សិល្បៈ

បទថ្មី «យើងត្រូវតែក្លាហាន» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានបង្ហាញតំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធី ASEAN-Japan Music Festival

Liny Chan June 10, 2021 10/06/2021

ជារឿងដ៏គួរឱ្យរំភើបមួយ ដែលកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទរបស់ខ្លួនបង្ហាញនៅក្នុងកម្មវិធី ONLINE ASEAN-Japan Music Festival។ យោងតាមគេហទំព័រ យូធូប របស់កម្មវិធីបានបង្ហាញថា លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងដែលទើបនឹងចេញមានចំណងជើងថា «យើងត្រូវតែក្លាហាន» តំណាងឱ្យប្រទេសកម្ពុជានៅក្នុងកម្មវិធី។ បទចម្រៀង «យើងត្រូវតែក្លាហាន» ថ្វីត្បិតតែទើបនឹងចេញមែនពិត តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាយ៉ាងខ្លាំង និងទទួលបានកោតសរសើរមិនដាច់ពីមាត់ ដោយសារបទនេះ បានបង្ហាញពីទុក្ខលំបាកនៃប្រជាជនក្នុងវិបត្តិ កូវីដ-១៩ និងបានជំរុញរួមទាំងលើកទឹកចិត្តឱ្យប្រជាជនចេះរួមរួប សាមគ្គីគ្នាជំនះវីរុសរាតត្បាតនេះ។ ដោយសារតែអត្ថន័យដ៏ជ្រាលជ្រៅ និងការបំផុសស្មារតីដល់មនុស្សគ្រប់គ្នា បទចម្រៀងមួយបទនេះត្រូវបានយកទៅបង្ហាញតំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធី ASEAN-Japan Music Festival ជាកម្មវិធីដ៏ល្បីមួយ ហើយតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ កម្មវិធីនេះ មានការចូលរួមពីសិល្បករមកពីប្រទេសក្នុងតំបន់អាស៊ាន រួមមាន៖ ប្រទេសជប៉ុន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងវៀតណាម ដើម្បីបង្ហាញនូវការសម្តែងដ៏អស្ចារ្យ៕

ក្រោយប្អូនប្រុស យឿន ពិសី បង្ហោះវីដេអូរៀបរាប់ថា តាំងពីឈ្នះពានមកមិនដែលបានឡើងឆាកដូចគេ ស្រាប់តែលោក គួច ខេវិន បានលើកឡើងបែបនេះ

Khmerpress June 9, 2021 09/06/2021

ថ្មីៗនេះ ប្អូនប្រុស យឿន ពិសី ដែលបានឈ្នះជ័យលាភីពានរង្វាន់ Cambodia’s Got Talent បានធ្វើការបង្ហោះវីដេអូនៅក្នុងគណនីហ្វេសប៊ុក ដោយលើកឡើងថា ខ្លួនបានត្រឹមតែឈ្មោះជាម្ចាស់ជ័យលាភី ប៉ុន្តែមិនបានឡើងកម្មវិធីនានាដូចអ្នកផ្សេង ជុំវិញករណីនេះផងដែរ លោក គួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីមួយរូបបានបញ្ចេញមតិថា៖ “😊 ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់អោយច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភី នៃកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent… ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេនឹងអាចទទួលបានចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodia នោះឡេីយ! The Voice of Cambodia គឺគេសំដៅទៅ លើសម្លេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច… […]

នាំឪពុកចូលផ្ទះថ្មី លោក ករុណា ពេជ្រ បួងសួងសូមអោយមានអភិនិហា អោយឪពុកបានស្គាល់រូបលោក តែ១ម៉ោងក៏អស់ចិត្ត

Khmerpress May 31, 2021 31/05/2021

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ហើយលោកមិនត្រឹមតែជាតារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ ថែមទាំងជាកូនប្រុសដ៏កត្តញ្ញូចំពោះឪពុក ដែលមានជំងឺមិនអាចចងចាំនរណាឡើយ។ ម្សិលមិញនេះផងដែរ លោក ករុណា ពេជ្រ បានរៀបចំនាំលោកឪពុកចូលនៅផ្ទះថ្មី ដែលជាវីឡាដ៏ធំស្កឹមស្កៃ ដែលរូបលោកខិតខំប្រឹងប្រែងសាងសង់ឡើង ដើម្បីរស់នៅជាមួយលោកឪពុក នាពេលវេលាចុងក្រោយជាមួយគាត់។ លោក ករុណា ពេជ្រ ក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “រំភើបណាស់ ប៉ា អើយ… ប៉ា ពិតជារងចាំចូលនៅផ្ទះថ្មីយើងមែន ប៉ា… ទឹកភ្នែកមិនដឹងខ្លួន យើងហ្នឹងរស់នៅផ្ទះនេះជាមួយគ្នារហូតណា ប៉ា ណា…ហេង ហេង …. លាភ ជយ័ ថ្ងៃល្អ សូមអោយមានអភិនិហា អោយប៉ាខ្ញុំ បានស្គាល់ខ្ញុំ មួយម៉ោងមក ….🙏🙏🙏🙏🙏🙏🙏🙏🙏 ❤️❤️❤️❤️❤️❤️❤️❤️❤️”៕ ដោយ៖ ខ្មែរណូត

រំភើបណាស់ ! តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង បានជាសះស្បើយពីជំងឺកូវីដ-១៩ វិញហើយ

Khmerpress May 30, 2021 30/05/2021

យោងតាមការបញ្ជាក់ពីលោក វណ្ណា ស័ក្តិ បានឲ្យដឹងថា បាទថ្ងៃនេះខ្ញុំសែនសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ តើបងប្អូនដឹងថាខ្ញុំសប្បាយចិត្តរឿងអីអត់បាទ? ដោយសារតែថ្ងៃនេះខ្ញុំបាទនិងម៉ាក់ជាទីស្រលាញ់របស់ខ្ញុំបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះដ៏សែនកក់ក្តៅរបស់ខ្ញុំវិញបានហើយបាទ😍😍😍 😍😍😍ហើយខ្ញុំនិងម៉ាក់របស់ខ្ញុំពិតជាអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយដែលតែងតែជូនពរអោយខ្ញុំនិងម៉ាក់របស់ខ្ញុំឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់ទៅផ្ទះវិញ😍😍😍 🙏🙏🙏អរគុណខ្លាំងណាស់😍😍😍 ហើយខ្ញុំបាទក៏🙏🙏🙏សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹកនិងយកចិត្តទុកដាក់បំផុត… រួមទាំងបងប្អូនពូមីងពុកម៉ែ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺកូវិត១៩នៅគ្រប់មន្ទីពេទ្យតូចធំនៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗទៀតផង ហើយក៏ដូចជាសូមអរគុណ🙏🙏🙏ដល់ថ្នាក់ដឹកនាំមន្ទីពេទ្យ “មិត្តភាពខ្មែរសូវៀត” និងក្រុមលោកគ្រូអ្នកគ្រូពេទ្យប្រចាំនៅមន្ទីពេទ្យ”មិត្តភាពខ្មែរសូវៀត” ដែលពួកគាត់តែងតែយកចិត្តទុកដាក់មើលថែព្យាបាលអ្នកជម្ងឺយ៉ាងញាប់ដៃញាប់ជើងមិនគិតពីការហត់នឿយឡើយ រួមទាំងម្តាយរបស់ខ្ញុំហើយនិងរូបខ្ញុំបានយ៉ាងល្អណាស់🙏❤️️❤️️❤️️🙏 ជាចុងក្រោយនេះខ្ញុំសូមលើកម្រាមដប់🙏ថ្លែងអំណរអរគុណនិងជូនពរដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់ និងលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ជួបតែសេចក្តីសុខចម្រើន រកទទួលទានមានបាន សូមមានសុភមង្គលក្នុងក្រុមគ្រួសារ និងប្រាថ្នាអ្វីៗសូមអោយបានសម្រេចដូចបំណងប្រាថ្នាផងចុះ🙏🙏🙏 បើខ្ញុំបាទ វណ្ណា ស័ក្តិ សរសេរទៅមានពាក្យពេជ្រលើសលួសខុសឆ្គងត្រង់ណាមិនសមរម្យ សូមមេត្តាអធ្យាស្រ័យ ខន្តីអភ័យទោសផង🙏🙏🙏៕

មេធាវីការពារក្តី៖ សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ កំពុងបន្តតាមនីតិវិធីនៅតុលាការ ខណៈកញ្ញា ពេជ្ររីតា បានដាក់ពាក្យស្នើសុំទម្លាក់ការចោទប្រកាន់លើរូបនាង

Khmerpress May 30, 2021 30/05/2021

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដែលការពារក្តីកញ្ញា មាន ពេជ្ររីតា សូមប្រកាសជូនសាធារណជនជ្រាបថា សំណុំរឿងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀ បាននឹងកំពុងមានចំណាត់ការតាមនីតីវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ខណៈកញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីទម្លាក់ការចោទប្រកាន់លើរូបនាងរួចហើយ។ ក្រុមមេធាវីការពារក្តីកញ្ញា មាន ពេជ្ររីតា សូមប្រកាសជូនសាធារណជនយ៉ាងដូច្នេះថា៖ ដោយទទួលបានព័ត៌មាន ដែលមានប្រភពពុំច្បាស់លាស់ពីមួយទៅមួយថា សំណុំរឿងដ៏កក្រើកពាក់ព័ន្ធឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ត្រូវបានបញ្ចប់ស្ងាត់ៗ តាមរូបភាពចចារគ្នា។ ក្រុមមេធាវីការពារក្តីឲ្យកញ្ញា មាន ពេជ្ររីតា សុំបញ្ជាក់ថា ពុំមានករណីដូចនេះកើតឡើងនោះទេ។ បច្ចុប្បន្ននេះសំណុំរឿងលោក ហេង សៀ ប្តឹងកញ្ញា មាន ពេជ្ររីតា កំពុងធ្វើចំណាត់ការតាមនីតិវិធី ដោយចៅក្រមស៊ើបសួរជាសមត្ថកិច្ច (កញ្ញាមាន ពេជ្ររីតា បានចូលបំភ្លឺចំនួន២លើករួចហើយ ឯភាគីលោក ហេង សៀ ក៏បានចូលបំភ្លឺ១លើករួចហើយដែរ នៅចំពោះមុខចៅក្រមស៊ើបសួរ)។ […]

អ្នកសិល្បៈល្បីៗ សម្តែងក្តីអាឡេះអាល័យ ក្រោយដឹងថា តារាចម្រៀង ស៉ិន ឧត្តមផល្លា ទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវ

Khmerpress May 28, 2021 28/05/2021

(ភ្នំពេញ)៖ ដំណឹងទទួលមរណភាពរបស់តារាចម្រៀង ពោរពេញដោយសមត្ថភាពច្រៀងបានច្រើនភាសា គឺលោកស្រី ស៉ិន ឧត្តមផល្លា បានធ្វើឲ្យមិត្តសិល្បៈរួមអាជីពជាមួយ និងអ្នកគាំទ្រស្ទើរមួយជំហៀងប្រទេស សម្តែងការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ដោយនឹកស្មានមិនដល់ថាតារារូបនេះបានលាចាកលោកយ៉ាងឆាប់រហ័សបែបនេះ។ ក្នុងនោះតារាល្បីៗជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ខណៈខ្លះទៀតបង្ហោះរំឭកពីអនុស្សាវរីយ៍នាពេលកន្លងមក ដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង ខាត់ សុឃីម, លោក សាវីន ហ្វីលីព, លោក យ៉ែម សំអូន ជាដើម។ ក្រោយទទួលដំណឹងដ៏សោកស្តាយនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារទាំងអាល័យយ៉ាងដូច្នេះថា «តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពហើយ នៅវេលាម៉ោង ៧.៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីកកូនកណ្តុរ។ ជាដំណឹងដ៏សែនតក់ស្លុតបំផុតសម្រាប់បងប្អូនសិល្បៈយើងដែលបានបាត់បង់ធនធានតារាចម្រៀង ដែលមានសមត្ថភាពច្រៀងបានច្រើនភាសា ប្អូនស្រីមានអត្តចរិតស្លូតបូតណាស់ មិនសូវនិយាយច្រើន ដឹងតែញញឹម ហើយបើនិយាយគឺកំប្លែងស្ងួតតែម្តង ប្អូនជាក្រុមការងារដ៏ល្អបំផុត និងចុះសម្រុងគ្នានៅក្នុង Team យើង ហើយប្អូនតែងចុះជួយការងារសង្គមជាមួយបងប្អូនយើងច្រើន បងពិតជាសោកស្តាយណាស់សូមវិញ្ញាណក្ខន្ធប្អូនស្រី […]

សោកស្តាយណាស់! តារាចម្រៀង ស៉ិន ឧត្តមផល្លា ទទួលមរណភាព នាព្រឹកមិញនេះ ដោយសារជំងឺកាចសាហាវមួយនេះ

Khmerpress May 28, 2021 28/05/2021

(ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀតហើយ គឺលោកស្រី ស៉ិន ឧត្តមផល្លា ដែលមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយ នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ។ បើតាមតារាសម្តែង សាវិន ហ្វីលីព ដែលជាមិត្តសិល្បៈរួមអាជីពបានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង ៧៖៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីក។ ជាការពិត កាលនៅមានជីវិត អ្នកនាង ស៉ិន ឧត្តមផល្លា នាពេលថ្មីៗនេះ បានដាច់ចិត្តទម្លាយប្រាប់មហាជន ក៏ដូចជាមិត្តរួមអាជីពថា លោកស្រី បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ។ តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ។ គួរជម្រាបថា អ្នកនាង ស៉ិន […]

ហ្វេនៗនាំគ្នាភ្ញាក់ផ្អើល ក្រោយពីបានឃើញតារាប្រុស ស្រីទាំងអស់នេះនាំគ្នាធ្វើ សកម្មភាពមួយនេះ

Liny Chan May 27, 2021 27/05/2021

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានការផ្ទុះ ការចាប់អារម្មណ៍ យ៉ាងខ្លាំងមួយ របស់តារាប្រុស ស្រី ល្បីៗនៅក្នុងប្រទេស កម្ពុជា យើង ធ្វើឲ្យបណ្ដាលអ្នកគាំទ្ររបស់ពួកគេ មានចម្ងល់ខ្លាំងទស្សនាវីដេអូទាំងអស់នោះ ។ ជាមួយគ្នានេះផងដែរ គេសង្កេតឃើញថា តារាចម្រៀងប្រុស ស្រី នៅក្នុងផលិតកម្ម រាម កញ្ញា មាស សុខសោភា នាយ ពាក់មី នាយ គ្រឿង អ្នកនាង ខ្ញុង លោក ប៉ែន ចំរ៉ុង កញ្ញា នីឡា កំប្លែង សូម្បីតែតារា YouTubers លោក ហេង វិសាល លោក ហេង វាសនា បានបង្ហាញពីសកម្មភាពរបស់ខ្លួន ជាមួយនឹង ការដាំទឹករបស់ពួកគេ នៅលើគណនីផ្លូវការរបស់ខ្លួន ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតែម្ដង ។ យ៉ាងណាមិញ ក្រោយពីហ្វេនៗបានឃើញសកម្មភាពទាំងអស់នេះហើយ គេសង្កេតឃើញថា មានការងឿងឆ្ងល់វីដេអូនោះច្រើនខ្លាំងមែនទែន ។ បើទោះជាបែបនេះក៏ពិតមែន […]

ក្រោយរកឃើញបុគ្គលិក៣នាក់ វិជ្ជមានកូវីដ-១៩ ចាងហ្វាងផលិតកម្ម LD សម្រេចផ្អាកដំណើរការក្រុមហ៊ុន រយៈពេល១៤ថ្ងៃ

Khmerpress May 25, 2021 25/05/2021

(ភ្នំពេញ)៖ បុគ្គលិកចំនួន៣នាក់ក្នុងផលិតកម្ម LD ត្រូវបានប្រកាសថាបានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមនោះមានផ្នែក Camera Man និងផ្នែក Producer ម្នាក់។ ទន្ទឹមគ្នានេះ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើតឡើងក្នុងផលិតកម្មលោក លៀក លីដា ដែលជាចាងហ្វាង បានប្រកាសផ្អាកដំណើរការទាំងអស់ក្នុងក្រុមហ៊ុនរយៈពេល១៤ថ្ងៃ ខណៈបុគ្គលិកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានត្រូវបានបញ្ចូនទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ចាងហ្វាងផលិតកម្ម LD លោក លៀក លីដា បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា បុគ្គលិកនៃផលិតកកម្ម LD របស់លោកចំនួន៣នាក់ បានរកឃើញថាមានវិជ្ជាមានកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ម្សិលមិញ បន្ទាប់ពីធ្វើតេស្តសំណាកចេញលទ្ធផលវិជ្ជមាន។ ក្នុងចំណោម៣នាក់នោះ គឺរួមមានផ្នែក Camera Man ឈ្មោះ គង់ ឌីណា និង សុខឡេង និង ផ្នែក Producer ម្នាក់ឈ្មោះ សឿន វិចិត្រ […]

សូមចូលរួមរំលែកទុក្ខផង! លោក ឆន សុវណ្ណរាជ មានទុក្ខជាទម្ងន់ដោយសារអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាព

Khmerpress May 23, 2021 23/05/2021

លោក ឆន សុវណ្ណរាជ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស មានទុក្ខជាទម្ងន់ ដោយសារតែម្តាយបានទទួលមរណៈភាព កាលពីប៉ុន្មានម៉ោងមុននេះ នេះបើយោងទៅតាមការបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក។ លោកបានសរសេររៀបរាប់ថា៖ “ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណៈភាពហើយដោយរោគលើសឈាមនឹងគាំងបេះដូង សូមអភ័យទោស”៕