Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ទាហានវៀតណាម១២នាក់ បានបង់ជីវិតក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងពេលដឹកជញ្ជូនគ្រឿងផ្ទុះ

BY Liny Chan December 5, 2024
ទាហានវៀតណាម១២នាក់ បានបង់ជីវិតក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងពេលដឹកជញ្ជូនគ្រឿងផ្ទុះ

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទាហានវៀតណាម១២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងការហ្វឹកហ្វឺនយោធា នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។

(រូបតំណាង)

ហេតុការណ៍ខាងលើ បានកើតឡើង នៅបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Dong Nai តាំងតែពីយប់ថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ប៉ុន្តែទើបត្រូវបានរាយកាណ៍ឱ្យដឹងជាសាធារណៈ។ យោងតាមការស៉ើបអង្កេតបឋម អាជ្ញាធរជឿថា បាតុភូតរន្ទះបាញ់ អំឡុងពេល​មានព្យុះភ្លៀងខ្លាំងមួយ បានបង្កឱ្យឧបករណ៍អេឡិចត្រូនិកសម្រាប់បញ្ជាគ្រឿងផ្ទុះ បញ្ជូនសញ្ញាចេញដោយអចេតនា ខណៈដែល​ក្រុមទាហានកំពុងតែដឹកជញ្ជូនគ្រឿងផ្ទុះ សម្រាប់ប្រើក្នុងសកម្មភាពហ្វឹកហ្វឺន។

គួរបញ្ជាក់ថា មកទល់ពេលនេះ សាកសពជនរងគ្រោះភាគច្រើន គឺត្រូវបានរកឃើញហើយ ប៉ុន្តែអាជ្ញាធរវៀតណាម នៅបន្តស្វែងរក​ទាហានមួយចំនួនទៀត ដែលបាត់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

(រូបតំណាង)

Share This Post: