Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រទេសថៃ រងការវាយប្រហារសាយប័រដល់ទៅ១០០០លើក ខណៈការគំរាមកំហែងជំរុញដោយ ​AI កើនឡើងក្នុងឆ្នាំ២០២៥

BY Liny Chan June 19, 2025
ប្រទេសថៃ រងការវាយប្រហារសាយប័រដល់ទៅ១០០០លើក ខណៈការគំរាមកំហែងជំរុញដោយ ​AI កើនឡើងក្នុងឆ្នាំ២០២៥

(បាងកក)៖ ស្ថានភាពសន្តិសុខសាយប័រ (cybersecurity) របស់ប្រទេសថៃ កំពុងប្រឈមមុខនឹងក្តីបារម្ភរីកកាន់តែធំ ខណៈការគំរាមកំហែងផ្នែកសាយប័រ ត្រូវគេសង្កេតឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ អំឡុងយុគសម័យបញ្ញាសិប្បនិម្មិត ឬ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

ទិន្នន័យពីទីភ្នាក់ងារជាតិសន្តិសុខសាយប័រថៃ NCSA បានបង្ហាញថា ប្រទេសថៃ បានជួបឧប្បត្តិហេតុពាក់ព័ន្ធសន្តិសុខសាយប័រសរុប ១ ០០២លើក គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥។ ជាសកល ការខូចខាតបង្កឡើងដោយឧក្រិដ្ឋកម្មសាយប័រ ត្រូវប៉ាន់ប្រមាណថា មានទំហំលើស៧ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ហើយនិន្នាការនេះកំពុងបន្តកើនឡើង។

គួរបញ្ជាក់ថា យោងតាមក្រុមហ៊ុនសន្តិសុខសាយប័រដ៏ល្បី Cloudflare ក្រុមហ៊ុនបានរារាំងការវាយប្រហារ DDoS attack សរុបជាង២០.៩លានលើក អំឡុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដែលជាកំណើន៥០ភាគរយ។ នៅក្នុងប្រទេសថៃ ស្ថាប័នជាង ៦៣ភាគរយ បានទទួលរងការលួចយកទិន្នន័យ ហើយ៥២ភាគរយសារភាពថា បានបង់ប្រាក់ជំរិត ដែលវារំលេចឱ្យឃើញ ពីវិសាលភាពនៃវិបត្តិនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: