Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិក Nongfa អាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងជេីងប្រទេសថៃ

BY Nisaiy KP August 31, 2025
ព្យុះត្រូពិក Nongfa អាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងជេីងប្រទេសថៃ

(បាងកក)៖ ព្យុះត្រូពិច Nongfa នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងខ្យល់បោកបក់ និងទឹកជំនន់ដែលអាចកើតមាននៅទូទាំងភាគខាងជើង ភាគឦសាន ភាគកណ្តាលប្រទេសថៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។

នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ព្យុះត្រូពិច Nongfa នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងស្ទេីរពាសពេញប្រទេស។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ខ្យល់ព្យុះត្រូពិចនៅសមុទ្រចិនខាងត្បូងផ្នែកខាងលើ បានវាយលុកកាន់តែខ្លាំង ទៅជាព្យុះត្រូពិច និងស្ថិតនៅចំងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Quang Binh ប្រទេសវៀតណាម ជាមួយនិងអតិបរមាប្រហែល ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា វាទំនងជាចុះខ្សោយទៅជាព្យុះត្រូពិច មុនពេលរំកិលចូលទៅភាគខាងជើងប្រទេសឡាវ ហើយក្លាយជាប្រព័ន្ធសម្ពាធទាបសកម្មដល់ភាគខាងជើង និងភាគឦសានប្រទេសថៃ រហូតដល់ថ្ងៃទី៣១ ខែសីហា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: