លោក Yukio Hatoyama ធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីសុំខមាទោស៖ ជប៉ុនចាំបាច់ត្រូវប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះប្រវត្តិសាស្ត្រ និងចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន
(ប៉េកាំង)៖ ថ្ងៃទី៤ ខែកញ្ញា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលបានអញ្ជើញចូលរួម សកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសនៅប្រទេសចិន បានត្រឡប់ទៅកាន់ជប៉ុនវិញ ពេលទើបដល់ព្រលានយន្តហោះក្រុងតូក្យូ លោកក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ លោកបានថ្លែងថា លោកធ្វើដំណើរទៅកាន់ប្រទេសចិនជាកាយវិការ ដែលគិតពិចារណាពីកំហុសរបស់ជប៉ុន ក្នុងប្រវត្តិសាស្ត្រនិងសុំខមាទោស។

អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសង្កេតឃើញថា ទាក់ទងនឹងសកម្មភាពរំលឹកខួបថ្ងៃជ័យជម្នះ របស់ប្រទេសចិនលើកនេះ មនុស្សមួយចំនួននៃប្រទេសជប៉ុនបានបិទស្លាក “ការប្រឆាំងនឹងជប៉ុន”។ អាចមើលឃើញថា ក្នុងសង្គមជប៉ុនបច្ចុប្បន្ន នៅតែមិនហ៊ានប្រឈមមុខនឹងប្រវត្តិសាស្ត្រនោះទេ។
ទាក់ទិននឹងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Yukio Hatoyama ក៏មានការរិះគន់នៅជប៉ុនដែរ។ ប៉ុន្តែ លោកយល់ឃើញថា សព្វថ្ងៃនេះ ជប៉ុនចាំបាច់ត្រូវប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវិត្តសាស្ត្រ និងចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ។ មានតែហ៊ានប្រឈមមុខនឹង អតីតកាលដែលធ្លាប់បង្កការឈឺចាប់លើប្រទេសជិតខាងនៅអាស៊ី ទទួលស្គាល់កំហុស និងបង្ហាញពីសុទ្ធចិត្ត ទើបជប៉ុនអាចទទួលបានទំនុកចិត្តឡើងវិញ ពីបណ្តាប្រទេសអាស៊ីនានា រហូតដល់ពិភពលោកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

