Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple បង្ហាញ iPhone 17 Air មានរាងស្តើងបំផុតក្នុងប្រវត្តិសាស្ត្រ

BY Liny Chan September 10, 2025
Apple បង្ហាញ iPhone 17 Air មានរាងស្តើងបំផុតក្នុងប្រវត្តិសាស្ត្រ

(បរទេស)៖ នៅក្នុងកម្មវិធី «Awe Dropping» ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Apple បានបង្ហាញផលិតផលថ្មីៗដែលអាចទាក់ទាញចិត្តអ្នកប្រើជាច្រើន។ ក្នុងនោះរួមមានការបង្ហាញ iPhone 17 Air មានរាងស្តើងបំផុត, AirPods និងនាឡិកាជំនាន់ថ្មីជាដើម។

iPhone 17 Air មានរាងស្តើមបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple
• iPhone 17 Air គឺស្តើងបំផុតដែល Apple បានផលិត កម្រាស់ត្រឹមតែ 5.6 មីល្លីម៉ែត្រ និងមានថ្លៃចាប់ពី ៩៩៩ដុល្លារនៅទីផ្សារអាមេរិក។
• iPhone 17 Air បង្ហាញពីកងបិត corp Titanium និងមានភាពទាន់សម័យដោយមានល្បឿន 120Hz, មានស្រោប Ceramic Shield, និងមាន N1 networking chip លេខថ្មី និង C1X modem ដែលផ្តល់ Wi-Fi 7, Bluetooth 6 និង Thread ។
• iPhone Air បំពាក់ប្រព័ន្ធកាមេរ៉ា 48 MP Dual-Fusion ខាងក្រោយ និង 18 MP Center Stage ថ្មី សម្រាប់ចាប់បង្វិលទិស និងបង្ហាញពីទិដ្ឋភាពស្វ័យប្រវត្តិ។ វាដំណើរការជាមួយ iOS 26 ។
• ស្មាតហ្វូនសេរីថ្មីនេះមានជម្រើសពណ៌ថ្មីៗដូចជាពណ៌ខ្មៅ (Space Black), ពណ៌ស Cloud White, ពណ៌មាស (Light Gold) និង និងពណ៌ខៀវ (Sky Blue)។

iPhone 17 និង iPhone 17 Pro
• iPhone 17 មានអេក្រង់ធំជាងមុនរហូតដល់ 6.3-អ៊ីញ, មានល្បឿន 120Hz ទំហំ 256 GB និងប្រព័ន្ធកាមេរ៉ា 48MP និង Dual Capture ជាមួយជម្រើស៥ពណ៌។ iPhone 17 ដំណើរការដោយឈីបថ្មីបំផុត A19 ដែលផលិតដោយបច្ចេកវិទ្យា ៣ណាណូម៉ែត្រ និងត្រូវបានរចនាឡើងដើម្បីដំណើរការប្រតិបត្តិការបែប AI នៅលើឧបករណ៍បានច្រើនជាងមុន។
• iPhone 17 Pro ចាប់ពី ១,០៩៩ដុល្លារ (តម្លៃនៅអាមេរិក) ខណៈដែលម៉ូដែល Pro Max ផ្ដល់សមត្ថភាពផ្ទុករហូតដល់ 2 terabytes ជាលើកដំបូង។

AirPods Pro 3
• Apple បញ្ចេញ AirPods Pro third-generation មានការប្រើប្រាស់ advanced noise cancellation, live translation និងមានសមត្ថភាពវាស់ចង្វាក់បេះដូង (heart-rate sensing), ដំណើរការបានរហូតដល់៨ម៉ោង និងមានតម្លៃ ២៤៩ដុល្លារ។

Apple Watch ថ្មីៗ
• Apple Watch Series 11 ផ្តល់នូវឧបករណ៍ត្រួតពិនិត្យសំពាធឈាម, Apple Watch SE 3 មានម៉ូឌុល Always-On display និង Apple Watch Ultra 3 បំពាក់សមត្ថភាព satellite connectivity និងថាមពលបានយូរ។

ក្នុងការចេញឧបករណ៍ជំនាន់ថ្មីនេះ Apple មិនបានតំឡើងថ្លៃ ចរើនទេបើប្រៀបធៀបនឹងឆ្នាំមុន ប៉ុន្តែ Apple បានដកជម្រើសទំហំ 128 GB ចេញ ផលិតផលទាំងអស់នឹងចេញលក់ដល់ដៃអ្នកប្រើនៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: