ព័ត៌មានអន្តរជាតិ September 19, 2025

ព្រះមហាក្សត្រថៃ អនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្ត្រី Anutin

Liny Chan

(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ​បានអនុម័តលើគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើព្រឹត្តិប័ត្រ​របស់​រាជវាំងថៃ​ Royal Gazette ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។ តាមព្រឹត្តិប័ត្រនេះដដែល ការអនុម័តជាផ្លូវការ របស់ព្រះមហាក្សត្រថៃ នឹងបើកផ្លូវឱ្យគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃស្បថចូលកាន់តំណែងជាផ្លូវការនៅចំពោះមុខព្រះមហាក្សត្រ ក៏ដូចជាធ្វើបទបង្ហាញពីគោលនយោបាយរបស់ខ្លួនទៅកាន់រដ្ឋសភា មុននឹងរដ្ឋមន្ត្រីទាំងអស់អាចកាន់តំណែងជាផ្លូវការ៕

ផ្ដល់សិទ្ធិដោយ៖ Fresh News