Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថានឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដេីម្បីដោះស្រាយជាមួយភេរវករក្នុងស្រុក

BY Nisaiy KP September 28, 2025
លោក ត្រាំ ថានឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដេីម្បីដោះស្រាយជាមួយភេរវករក្នុងស្រុក

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកនឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដើម្បីចាត់ការភេរវករក្នុងស្រុក ហេីយនឹងបន្តការដាក់ពង្រាយនេះទៅកាន់ទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៥។

លោក ត្រាំ បានធ្វើការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសរសេរថា លោកកំពុងដឹកនាំក្រសួងការពារជាតិឱ្យផ្តល់កម្លាំងចាំបាច់ទាំងអស់ទៅការពារទីក្រុង Portland ដែលកំពុងមានបញ្ហា។ លោកបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំក៏នឹងផ្តល់សិទ្ធិអំណាចពេញលេញដល់ទាហានផងដែរ បេីចាំបាច់»។

បេីតាមលោក ត្រាំ ការសម្រេចចិត្តនេះគឺចាំបាច់ដើម្បីការពារកន្លែងអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដែលលោកពិពណ៌នាថាកំពុងស្ថិតក្រោមការហ៊ុំព័ទ្ធដោយការវាយប្រហារពីសំណាក់ចលនាប្រឆាំង និងភេរវករក្នុងស្រុកផ្សេងទៀត។ ចាប់តាំងពីការធ្វើឃាតលោក Charlie Kirk ដែលជាសកម្មជនអភិរក្សនិយម លោក ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីតតាំងនឹងអ្វីដែលចាត់ទុកជាអំពេីឆ្វេងនិយម ដោយដាក់បន្ទុកលេីអំពើហិង្សាផ្នែកនយោបាយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: