ព័ត៌មានអន្តរជាតិ October 5, 2025

ឆ្មាំពន្ធនាគារ ៣នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បា.ញ់ប្រ.ហារ នៅខេត្ត Nakhon Ratchasima ប្រទេសថៃ

Nisaiy KP

(បាងកកង)៖ ឆ្មាំពន្ធនាគារ ៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯផ្ទះស្នាក់របស់ឆ្មាំពន្ធនាគារ ស្ថិតនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ Khaosod នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ ២០២៥។

ការបាញ់ប្រហារនេះបានកើតឡើង នៅវេលាម៉ោង ៨យប់ថ្ងៃសៅរ៍នេះ។ ឆ្មាំពន្ធនាគារជាបុរសពីរនាក់ និងស្រ្តីម្នាក់បានស្លាប់។

ក្រុមអ្នកស៊េីបអង្កេត បង្ហើបឱ្យដឹងថា បុរសជាឆ្មាំពន្ធនាគារពីរនាក់ខាងលេីមានទំនាស់នឹងគ្នាមុនពេលកេីតហេតុ។ ប៉ូលិសកំពុងបន្តស៊េីបអង្កេតស្ថានភាពនៃការបាញ់ប្រហារ និងលំដាប់លំដោយនៃហេតុការណ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews