ព័ត៌មានអន្តរជាតិ
ផ្ទុះហ្គាស ឆេះផ្ទះប្រជាជននៅខេត្ត Pathum Thani ប្រទេសថៃ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៦នាក់របួស
BY Liny Chan
October 11, 2025
(បាងកក)៖ នាថ្ងៃសៅរ៍ ទី១១ ខែតុលា ហេតុការណ៍អគ្គីភ័យមួយ បានកើតឡើងនៅខេត្ត Pathum Thani នៃប្រទេសថៃ ជាហេតុនាំឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

ឧបទ្ទវហេតុខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក នៅពេលភ្លើងបានឆាបឆេះលំនៅដ្ឋានមួយខ្នង ក្នុងភូមិ Phanasong នៃខេត្ត Pathum Thani ដោយសារតែផ្ទុះហ្គាស។ អាជ្ញាធរថៃបានបញ្ជាក់ថា មនុស្សម្នាក់ដែលស្លាប់ គឺក្រោយពីរូបគេជាប់នៅក្នុងផ្ទះនោះ ខណៈការស៉ើបអង្កេត កំពុងធ្វើឡើងដើម្បីកំណត់ព័ត៌មានលម្អិតបន្ថែម។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គ្រោះអគ្គីភ័យត្រូវគេសង្កេតឃើញ កើតមានឡើងជាញឹកញាប់នៅប្រទេសថៃ រួមទាំងទីក្រុងបាងកក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
