Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីនៅប្រទេសម៉ិកស៉ិក សម្លាប់មនុស្សជិត៣០នាក់

BY Liny Chan October 11, 2025
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីនៅប្រទេសម៉ិកស៉ិក សម្លាប់មនុស្សជិត៣០នាក់

(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា អាជ្ញាធរនៅប្រទេសម៉ិកស៉ិក បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានសម្លាប់មនុស្ស​យ៉ាងហោច២៧នាក់ ខណៈមួយចំនួនទៀតបាត់ខ្លួន ហើយបង្កជាគ្រោះទឹកជំនន់ បំណាក់ដី និងដាច់ការផ្តត់ផ្គង់អគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរគាំពារជនស៉ីវិល នៅរដ្ឋ Hidalgo បានរាយការណ៍ចំនួនមនុស្សស្លាប់១៦នាក់ ហើយបាននិយាយថា លំនៅដ្ឋានយ៉ាងតិច ១០០០ខ្នង រួមនិងសាលារៀនរាប់រយខ្នង បានរងការប៉ះពាល់។ រីឯអភិបាលរដ្ឋ Puebla បាននិយាយថា មនុស្សយ៉ាងហោច៩នាក់ បានស្លាប់ ដោយសារឧប្បត្តិហេតុផ្សេងៗ រួមមានទាំងគ្រោះរអិលបាក់ដី ហើយ៥នាក់ទៀតបានបាត់ខ្លួន។ ក្រៅពីនេះ អាជ្ញាធរក៏បានរាយការណ៍ ពីករណីមនុស្សស្លាប់២នាក់ទៀត នៅរដ្ឋ Veracruz ផងដែរ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិម៉ិកស៉ិក បានដាក់ពង្រាយបុគ្គលិកយោធាសរុបជាង ៥៤០០នាក់ ក្នុងប្រតិបត្តិការជួយសង្រ្គោះ ជម្លៀស និងបោសសម្អាត តំបន់ដែលបានរងផលប៉ះពាល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: