Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ អាភីស៉ីត ត្រឡប់មកធ្វើមេដឹកនាំគណបក្ស Democrat Party សារជាថ្មី

BY Nisaiy KP October 19, 2025
អតីតនាយករដ្ឋមន្រ្តីថៃ អាភីស៉ីត ត្រឡប់មកធ្វើមេដឹកនាំគណបក្ស Democrat Party សារជាថ្មី

(បាងកក)៖ គណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលជាបក្សនយោបាយចំណាស់បំផុតរបស់ប្រទេសថៃ បានតែងតាំង អតីតនាយករដ្ឋមន្រ្តី លោក អាភីស៉ី វេចាជីវ៉ា (Abhisit Vejjajiva) ជាមេដឹកនាំរបស់ខ្លួនសារជាថ្មី នៅមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥។

លោក អាភីស៉ីត ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទទួលបានការគាំទ្រ៩៦ភាគរយ ក្នុងការបោះឆ្នោតក្នុងចំណោមសមាជិកបក្ស កាលពីថ្ងៃសៅរ៍។ លោកបានលាលែងពីតំណែងជាមេដឹកនាំបក្ស Democrat កាលពីឆ្នាំ២០២៣ ក្រោយមានបញ្ហាបែកបាក់ផ្ទៃក្នុងជាច្រើនឆ្នាំ បូករួមជាមួយការធ្លាក់ចុះប្រជាប្រិយភាព ចាប់តាំងពីការបង្រ្កាបបាតុកម្មដ៏អាក្រក់ កាលពីឆ្នាំ២០១០ ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ជាង៩០នាក់ និងរងរបួសជាង ២០០០នាក់។

គួរបញ្ជាក់ថា ការវិលត្រឡប់របស់លោក អាភីស៉ីត អាចនឹងជួយជំរុញប្រជាប្រិយភាពរបស់បក្សឡើងវិញ នៅមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៦ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរ៉ាក់គុល បានសន្យាថា នឹងរំលាយសភា ក្នុងពេលប៉ុន្មានខែខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: