Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Fung-wong បង្កការជន់លិចនៅកោះតៃវ៉ាន់ និងបង្ខំឱ្យមនុស្សសរុបជាង ៨០០០នាក់ ត្រូវជម្លៀសខ្លួន

BY Liny Chan November 12, 2025
ព្យុះទីហ្វុង Fung-wong បង្កការជន់លិចនៅកោះតៃវ៉ាន់ និងបង្ខំឱ្យមនុស្សសរុបជាង ៨០០០នាក់ ត្រូវជម្លៀសខ្លួន

(តៃប៉ិ)៖ ឥទ្ធិពលនៃព្យុះទីហ្វុង Fung-wong បានបង្កឱ្យមានការជន់លិចខ្លាំងនៅកោះតៃវ៉ាន់ ជាទីដែលមនុស្សសរុបច្រើនជាង ៨៣០០នាក់ ត្រូវបានជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្យុះ Fung-wong នឹងបោកបក់កាត់ចុងភាគខាងត្បូងកោះតៃវ៉ាន់ នាថ្ងៃពុធនេះ មុនឆ្ពោះចេញផុតទៅកាន់ផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក។ វាបានបាត់បង់កម្លាំងថាមពលអស់ច្រើន បន្ទាប់ពីវាយប្រហារលើប្រទេសហ្វីលីពីន ជាទីដែលមនុស្ស២៧នាក់ បានស្លាប់។ ទោះជាបែបនេះក្តី វាបាននាំមកនូវភ្លៀងធ្លាក់ ដែលបង្កជាការលិចលង់យ៉ាងខ្លាំងនៅតៃវ៉ាន់ ដោយផ្ទះសម្បែងជាង១០០០ខ្នង ត្រូវបានជន់លិចនៅក្រុង Suao។ អាជីវកម្មនិងសាលារៀន ត្រូវបានបិទទ្វារនៅតំបន់ភាគច្រើន ដែលស្ថិតនៅភាគខាងត្បូងកោះ។

គួរបញ្ជាក់ដែរថា កាលពីខែកញ្ញា ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះ Ragasa បានបង្កឱ្យមានគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស១៨នាក់ នៅស្រុក Hualien របស់តៃវ៉ាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: