Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ២១នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដី នៅតំបន់ជ្រលងភ្នំភាគខាងលិចប្រទេសចិន

BY Liny Chan July 8, 2026
មនុស្ស ២១នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដី នៅតំបន់ជ្រលងភ្នំភាគខាងលិចប្រទេសចិន

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨​ ខែកក្កដា។ ទីតាំងដែលជាកន្លែងកើតហេតុការណ៍អកុសលនេះគឺតំបន់ជ្រលងភ្នំមួយកន្លែងក្នុងខេត្ត Gansu ភាគខាងលិចប្រទេសចិន។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ភ្លាមៗក្រោយពេលមានហេតុការណ៍បាក់ស្រុតដីគឺមានមនុស្សរហូតដល់ ៣៣នាក់ឯណោះ  ដែលបានកប់ជាប់នៅក្រោមបំណាក់ដី ហើយបន្ទាប់ពីអាជ្ញាធរព្យាយាមជួយសង្គ្រោះអស់រយៈពេលជាច្រើនម៉ោងទើបមានមនុស្សចំនួន ១២នាក់ ត្រូវបានជួយសង្គ្រោះឱ្យរួចជីវិត។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះទាំងអស់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គឺជាអ្នកស្រុកមកពីភូមិក្បែរៗនោះ ដែលត្រូវបានជួលជាកម្មករបណ្ដោះអាសន្នឱ្យមកបំពេញការងារក្នុងកសិដ្ឋានព្រៃឈើមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: