អ្នកនាងខ្ញុង នឹង ចេញវិដេអូប្រាប់ពីរឿងដែលលោកគ្រូជោគជ័យរៀបចំអោយនាងធ្វេី
តារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បានស្រែកយំតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។
ក្នុងនោះដែរអ្នកនាងខ្ញុងបញ្ជាក់ថា នាងសុខចិត្តដើរចូលគុកដោយសារដោះបំណុលមិនបាន តែមិនមែនចង់អោយមហាជនស្អប់នាងមួយប្រទេសបែបនេះនោះទេ។ សូមរង់ចាំការ Live បញ្ជាក់ពីតារាកំប្លែងខ្ញុងក្នុងពេលឆាប់ៗនេះ៕ ដោយ៖ ខ្មែរណូត
@peacenews24 គ្រូជោគជ័យ

