សិល្បៈ February 7, 2022

ជនបរទេសចេះនិយាយភាសាខ្មែរចេញវិដេអូសម្តែងការមិនពេញចិត្ត ចំពោះបុគ្គល កក្កដា សុភ័ណ្ណ ដែលស្លៀកពាក់មិនសមរម្យនៅកន្លែងទីសក្ការៈលោកតាដំបងគ្រញូង

Khmerpress

លោកតាដំបងគ្រញូង ដែលជាទីកន្លែងសក្ការៈសម្រាប់ប្រជាជននៅខេត្តបាត់ដំបង ដែលតែងតែនាំមកបន់ស្រន់សុំសេចក្តីសុខ សប្បាយ ក៏ដូចជាប្រជាជនតាមបណ្តាលខេត្តក្រុងដែលបានឆ្លងកាត់ខេត្តបាត់ដំបង កម្ររំលងណាស់។ ប៉ុន្តែនាពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងមកលើបុគ្គល កក្កដា សុភ័ណ្ណ ដោយសារតែការស្លៀកពាក់មិនសមរម្យនៅកន្លែងទីសក្ការៈលោកតាដំបងគ្រញូង។

ក្នុងនោះផងដែរ ជនបរទេសម្នាក់ក៏បានសម្តែងការមិនពេញចិត្តចំពោះការស្លៀកពាក់របស់បុគ្គល កក្កដា សុភ័ណ្ណ ផងដែរ ដោយតែលោកស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់វប្បធម៌ខ្មែរ និងទីក្រុងបាត់ដំបង ហើយពេលឃើញបុគ្គល កក្កដា សុភ័ណ្ណ ស្លៀកពាក់បែបនេះ លោកគិតថា មិនមែនជាកន្លែងដែលយើងត្រូវស្លៀកពាក់បែបនេះទេ សូម្បីតែរូបលោកដែលចូលចិត្តពាក់មួក តែពេលទៅដល់កន្លែងនេះក៏លោកដោះមួកចេញរហូតដែរ។ សូមស្តាប់ការនិយាយរបស់ជនបរទេសរូបនេះខាងក្រោម៖

ដោយ៖ ខ្មែរណូត