សិល្បៈ May 9, 2022

មាស នីតា ធ្លាប់ល្បីឈ្មោះខ្លាំងពេលច្រៀង Cover បទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ពេលនេះចូលប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៤

Khmerpress

កញ្ញា មាស នីតា ដែលគេស្គាល់ឈ្មោះខ្លាំងក្រោយពេលដែលនាងបានច្រៀងចម្រៀង Cover មួយបទដែលមានចំណងជើងថា “ផ្លូវណាទៅផ្ទះម៉ែក្មេក” ដោយចម្រៀងមួយនេះទទួលបានការទស្សនាដល់ទៅជាង ១៦លានដងនៅលើទំព័រ Youtube ហើយក៏ត្រូវបានផលិតកម្មដើមស្នើអោយនាងលុបចម្រៀង Cover នោះចេញពី Youtube ថែមទៀតផង។

យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកញ្ញា មាស នីតា បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដោយនាងបានលើកយកចម្រៀងមួយបទមកធ្វើការប្រឡងគឺបទ “ខ្លាចឃ្លាត”។ ដើម្បីជ្រាបច្បាស់ថាសំលេងរបស់ មាស នីតា ពិរោះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

https://youtu.be/CndJL9M-RPI?t=197