សិល្បៈ May 19, 2022

ស្រណោះណាស់ សុវត្ថិឌី ធារិកា និងប្អូនប្រុសដង្ហែអ្នកមានគុណទាំង២ ឡើងលើមេរុដើម្បីត្រៀមបូជា

Khmerpress

ពិធីបុណ្យសពរបស់ឪពុកម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា បានរៀបចំឡើងនៅវត្តស្ទឹងមានជ័យដោយមានសិល្បៈករ សិល្បៈការនី ក៏ដូចជាមហាជនជាច្រើនចូលរួម ដោយនាពេលមុននេះបន្តិច សពរបស់ឪពុកម្តាយ តារាចម្រៀង សុវត្ថិឌី ធារិកា បានធ្វើការដង្ហែឡើងទៅលើមេរុ ដើម្បីធ្វើការរៀបចំបូជានៅម៉ោង៤រសៀលខាងមុខនេះ។ ហើយខាងក្រោមនេះគឺជាទិដ្ឋភាព ពិធីដង្ហែសពឡើងឡើងមេរុ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672៕ ផ្តល់សិទ្ធដោយ khmernote