សិល្បៈ June 6, 2022

តួឯកស្រីក្នុងចម្រៀង “ជូនដំណើរអូនឡើងផ្លូវ Highway” បានទទួលមរណភាពមុននេះបន្តិច

Khmerpress

បើតាមការអោយដឹងពីលោក សាវិន ហ្វីលីប នៅលើទំព័រ Facebook របស់លោកនៅមុននេះបន្តិចបានអោយដឹងថា កញ្ញា គង់ ម៉ូនីកា តួឯកស្រីក្នុងបទចម្រៀង “ជូនអូនទ្បេីងផ្លូវហាយវេ” របស់លោក ខេម ក្នុងផលិតកម្ម Galaxy Navatra បានទទួលមរណៈភាពនៅមុននេះបន្តិចដោយសារជំងឺគាំងបេះដូង។

លោក សាវិន ហ្វីលីប បានរៀបរាប់ថា៖ “តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុងMVដ៏ល្បីគឺបទ “ជូនអូនទ្បេីងផ្លូវហាយវេ” របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …”

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត