Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អត់អ៉ីនធើណេតក៏គ្មានបញ្ហា! ABA បញ្ចេញមុខងារថ្មីឲ្យអ្នកប្រើប្រាស់ អាចប្រើ App ដោយមិនបាច់មានអ៉ីនធើណេត​

    BY Khmerpress July 28, 2022
    អត់អ៉ីនធើណេតក៏គ្មានបញ្ហា! ABA បញ្ចេញមុខងារថ្មីឲ្យអ្នកប្រើប្រាស់ អាចប្រើ App ដោយមិនបាច់មានអ៉ីនធើណេត​

    ជាធម្មតា App ABA តែងតម្រូវឱ្យអ្នកប្រើប្រាស់បើកអ៉ីនធើណេតទើបអាចធ្វើប្រតិបត្តិការ និងដំណើរការសេវាធនាគារបាន។ យ៉ាងណាមិញ ថ្មីៗនេះ ធនាគារ ABA បានផ្ដល់នូវភាពងាយស្រួលថ្មីមួយទៀត សម្រាប់អ្នកប្រើប្រាស់ App ABA នោះគឺមិនចាំបាច់មានអ៉ីនធើណេតក៏អាចបើក និងប្រើ App បានដែរ។

    ជាក់ស្ដែងនៅពេលអ្នកបើក App ពេលគ្មានអ៉ឺនធើណេត នោះអ្នកនឹងឃើញពាក្យ “Switch to offline mode” ដោយពាក្យនេះមានន័យថា យើងអាចប្រើ App ដោយមិនបាច់មានអ៉ីនធើណេតឡើយ ដោយគ្រាន់តែចុចលើពាក្យ “Switch to offline mode” នោះ។

    បន្ទាប់ពីចុចរួច យើងនឹងឃើញមុខងារចំនួន ៣ ដែលធនាគារ ABA អនុញ្ញាតឱ្យយើងអាចធ្វើប្រតិបត្តិការបានដោយមិនប្រើអ៉ីនធើណេតក្នុងនោះរួមមាន៖ ទូទាត់នៅតាមហាង (Pay at Store) , ទទួលប្រាក់ជាមួយ ABA QR (Receive Money With ABA QR) និងទំនាក់ទំនងទៅធនាគារ (Call ABA hotline)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: