Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Elon Musk និយាយថា SpaceX គ្រោងបាញ់បង្ហោះយានអវកាស Starship របស់ខ្លួននៅក្នុងខែមីនាខាងមុខនេះ

BY Khmerpress February 6, 2023
Elon Musk និយាយថា SpaceX គ្រោងបាញ់បង្ហោះយានអវកាស Starship របស់ខ្លួននៅក្នុងខែមីនាខាងមុខនេះ

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានឱ្យដឹងនៅពេលថ្មីៗនេះថា SpaceX គ្រោងបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត-យានអវកាស Starship ធុនធ្ងន់ជាលើកដំបូងក្នុងអំឡុងខែមីនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម Twitter អំពីការប្រើប្រាស់ Starship លោក Musk បានបង្ហោះថា «ប្រសិនបើការធ្វើតេស្តចុងក្រោយដែលនៅសល់ដំណើរការល្អ យើងនឹងព្យាយាមដាក់ឱ្យដំណើរការ Starship នៅខែក្រោយនេះតែម្តង»។ ជុំវិញការចោទសួរជាច្រើននេះបន្ទាប់ពី Musk បានបង្ហោះ Twitter នៅប៉ុន្មានខែមុនថា លោកត្រៀមនឹងបាញ់បង្ហោះរ៉ុក្កែត Starship ធុនធ្ងន់ដែលមានកម្ពស់ប្រមាណ ១២០ម៉ែត្រ (កម្ពស់របស់យាន្តអវកាស) ជាលើកដំបូង ខណៈពេលវេលាបាញ់បង្ហោះយ៉ាងលឿនអាចក្នុងខែកុម្ភៈ ឬយ៉ាងយូរនៅខែមីនាខាងមុខនេះ។

គួរបញ្ជាក់ដែរថា បេសកកម្មបាញ់បង្ហោះយានអវកាស Starship របស់កំពូលមហាសេដ្ឋី Elon Musk នេះគឺស្ថិតនៅក្រោមកិច្ចសន្យាតម្លៃប្រមាណជា ៣ពាន់លានដុល្លារ ជាមួយនឹងអង្គការ NASA ដើម្បីនាំយកមនុស្សទៅកាន់ផ្ទៃឋានព្រះចន្ទ នៅខ្ទង់ឆ្នាំ២០២៥ ដែលនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ១៩៧២មក។ ខណៈបេសកកម្មនោះគឺ តម្រូវឱ្យមានការហោះហើរសាកល្បង ជាមុនប៉ុន្មានជើងសិន ដែលអាចនឹងអូសបន្លាយគោលដៅឆ្នាំ២០២៥ របស់ NASA៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: