Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

FIFA បរិច្ចាគប្រាក់ ១លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ នៅទួកគី និងស៊ីរី

BY Khmerpress February 18, 2023
FIFA បរិច្ចាគប្រាក់ ១លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ នៅទួកគី និងស៊ីរី

(អង់ការ៉ា)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានចាត់ចែងប្រាក់១លានដុល្លារអាមេរិក ទៅកាន់មូលនិធិ FIFA Foundation ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ ទៅកាន់ប្រជាជនដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅប្រទេសទួកគី និងស៊ីរី, នេះបើតាមការប្រកាសពី FIFA ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សរុបមនុស្សស្លាប់ នៅក្នុងប្រទេសទួកគី និងស៊ីរី បានកើនឡើងជាង ៤៣,០០០នាក់ និងមនុស្សរាប់លាននាក់ទៀត កំពុងត្រូវការជំនួយមនុស្សធម៌ បន្ទាប់ពីចាកចេញពីផ្ទះ និងគ្មានសម្ភារៈមូលដ្ឋាន។

សូមជម្រាបថា លីគកំពូលអង់គ្លេស Premier League បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួននឹងបរិច្ចាគប្រាក់ ១លានផោន(១.១៩លានដុល្លារអាមេរិក), ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងមូលនិធិ UEFA Foundation for Children របស់ខ្លួន នឹងបរិច្ចាគបឋម ជាទឹកប្រាក់ចំនួន២០០,០០០អឺរ៉ូ (២១២,៥៦០ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: