Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយយោធាថ្មី «២ពាន់លានដុល្លារ» សម្រាប់អ៊ុយក្រែន

BY Khmerpress February 24, 2023
សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយយោធាថ្មី «២ពាន់លានដុល្លារ» សម្រាប់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីមួយមានទំហំទឹកប្រាក់ ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានឈានចូល គម្រប់ខួបមួយឆ្នាំ នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ការប្រកាសពីផ្ដល់កញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន​ លោក Jake Sullivan នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN។ ថ្លែងនាឱកាសនោះ លោក Jake Sullivan បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍, ម៉ោងនៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធា ថ្មី ទំហំ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន»។ ប៉ុន្តែ លោក Sullivan មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមពីប្រភេទអាវុធដែលស្ថិតនៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះទេ។

គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែនបានឈានចូលគម្រប់ខួបមួយឆ្នាំហើយ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ហើយមហាសន្និបាតអង្គការសហប្រជាជាតិក៏បានអនុម័តដំណោះស្រាយ ថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: