ព័ត៌មានអន្តរជាតិ March 4, 2023

អាមេរិក​​បន្ថែមជំនួយ ៤០០លានដុល្លារទៅកាន់អ៊ុយក្រែនដើម្បីសាងសង់ស្ពានយុទ្ធសាស្រ្តមួយខែ្សនៅក្នុងសមរភូមិ

Khmerpress

អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្តល់ជំនួយដែលមានតម្លៃចំនួន ៤០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមីនានេះ។ នៅក្នុងកញ្ចប់ជំនួយដែលមានតម្លៃ ៤០០លានដុល្លារនេះនឹងមានបញ្ចូលទាំងអាវុធ រំសេវ ហើយអ្វីដែលជាជំនួយគួរឲ្យកត់សម្គាល់នោះគឺស្ពានយុទ្ធសាស្រ្តចំនួនមួយខែ្ស។

ប្រភពខាងលើបានបន្តថា ស្ពានយុទ្ធសាស្រ្តគឺជាជំនួយថ្មីមួយដែលអាមេរិកមិនធ្លាប់បានផ្តល់ជូនអ៊ុយក្រែននោះទេចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងអស់រយៈពេលជាង ១ឆ្នាំមក។ ការសម្រេចផ្តល់ជំនួយសម្រាប់សាងសង់ស្ពានយុទ្ធសាស្រ្តនៅពេលនេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានជាក់ស្តែងនៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន ដោយស្ពានយុទ្ធសាស្រ្តមួយនេះនឹងក្លាយជាចរន្តផ្លូវដ៏សំខាន់មួយដែលជួយឲ្យកងទ័ពអ៊ុយក្រែនអាចធ្វើការចល័តរថគ្រោះ និងរថពាសដែកបានយ៉ាងឆាប់រហ័ស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត