សិល្បៈ

ប្រធាន​សមាគម​សិល្បករ ច​ន ច័ន្ទ​ល​ក្ខិ​ណា ទុកពេល២៤ម៉ោងឱ្យបុគ្គលដែលប្រមា.ថ តារាចម្រៀង ស៊ឹម ថៃណា មកសុំទោសនៅចំពោះមុខ

BY
Naren
August 9, 2023
ប្រធាន​សមាគម​សិល្បករ ច​ន ច័ន្ទ​ល​ក្ខិ​ណា ទុកពេល២៤ម៉ោងឱ្យបុគ្គលដែលប្រមា.ថ តារាចម្រៀង ស៊ឹម ថៃណា មកសុំទោសនៅចំពោះមុខ

(ភ្នំពេញ)៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ ច​ន ច័ន្ទ​ល​ក្ខិ​ណា នៅរសៀលនេះបានឱ្យដឹងថា បុគ្គលដែលជេរប្រមាថ តារាចម្រៀង ស៊ឹម ថៃណា នៅភោជនីយដ្ឋានមួយកន្លែង មកទល់ពេលនេះមិនអើពើមកសុំទោស ស៊ឹម ថៃណា នៅឡើយទេ។

ច​ន ច័ន្ទ​ល​ក្ខិ​ណា បានលើកឡើងថានឹងបន្តទុកពេលឱ្យរយៈពេល២៤ម៉ោងទៀត ចាប់ពីម៉ោង២រសៀលនេះរហូតដល់ម៉ោង២រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត ខ្លួននឹងស្នើរទៅម្ចាស់ភោជនីយដ្ឋានដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណៈ និងស្នើរទៅក្រសួងកិច្ចការនារី​ដើម្បីស្នេីសុំជំនួយផ្នែកច្បាប់។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ ច​ន ច័ន្ទ​ល​ក្ខិ​ណា បានរៀបរាប់ថា៖ «មកដល់ម៉ោងនេះហើយជនដែលជេរប្រមាថប្អូនស្រី ស៊ឹម ថៃណា នៅមិនទាន់ទាក់ទងមកសួររឿងហេតុ ហើយ មិនអើពើនិងការមកសុំទោសប្អូនស្រីនៅចំពោះមុខទេ ដូច្នេះក្នុងនាមនាងខ្ញុំជា ប្រធានសមាគមសិល្បករខ្មែរ ខ្ញុំសូមប្រកាសទុកពេលអោយបុគ្គលនោះរយៈពេល២៤ម៉ោង ចាប់ពីម៉ោង២រសៀលនេះរហូតដល់ម៉ោង២រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត នាងខ្ញុំ និង ប្អូនស្រី សុឹម ថៃណា និងស្នើរទៅម្ចាស់ភោជនីយដ្ឋានដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណៈ ហើយ នាងខ្ញុំ និងជូនប្អូនស្រីទៅជួបលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ដើម្បីស្នេីសុំជំនួយផ្នែកច្បាប់»៕

Share This Post: